ធនាគារ ADB ផ្តល់​ប្រាក់​កម្ចី​សម្រាប់​សាងសង់​កំពង់ផែ​ទេសចរណ៍​​ នៅ​កំពត

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទូក​អ្នក​នេសាទ​សមុទ្រ​នៅ​តាម​ភូមិស្ថាន​នា​តំបន់​មាត់​សមុទ្រ​នៅ​ក្បែរ​ក្រុង​កំពត​។ រូបថត មួង រណ្ណឌី

ការ​អភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្ត​កំពត​នឹង​ក្លាយ​ជា​កាតព្វកិច្ច​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល និង​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​កន្លែង​ផ្សេង​គ្នា​ទៅ​កាន់​ទីតាំង​នេះ​ដែល​គម្រោង​អភិវឌ្ឍ​នេះ​គឺ​ស្ថិត​នៅ​ក្រោម​កម្ចី​របស់​គម្រោង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​។

តាម​គម្រោង​ការ​សាងសង់​កំពង់ផែ​ថ្មី​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែ​ធ្នូ ឬ​ដើមឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ​បន្ទាប់ពី​មាន​ការ​អនុម័ត​ពី​ក្រសួង​ទេសចរណ៍ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នេះ​បើ​យោង​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​។

លោក​ សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្រុម​អ្នក​ជំនាញ​បាន​សិក្សា​ពី​គម្រោង​សាងសង់​កំពង់ផែ​នេះ​មួយ​រយៈពេល ហើយ​គម្រោង​សាងសង់​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ​។

លោក​ប្រាប់​ថា៖ «​ជាធម្មតា​នៅ​ពេល​ដែល​មាន​កំពង់ផែ​សេដ្ឋកិច្ច​មួយ​កើតឡើង ហេដ្ឋារចនាសម្ព័ន្ធ សំណង់​អចលនទ្រព្យ​ផ្សេងៗ​នឹង​មាន​ការ​កើត​រីក​ដុះដាល​ឡើង​ជា​បន្តបន្ទាប់​»​។

តាមរយៈ​ការ​សិក្សា​របស់​ក្រសួង កំពង់ផែ​នេះ​នឹង​បន្ថែម​ភ្ងៀវ​ទេសចរ​មក​ទស្សនា​ខេត្ត​កំពត​កាន់តែ​ច្រើន ដូច្នេះ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​តែ​មាន​សណ្តាប់ធ្នាប់ និង​រៀបរយ​ជា​មុន​ដូចជា​ផ្លូវថ្នល់ ស្ពាន សេវា​ស្នាក់នៅ និង​តម្លៃ​អចលនទ្រព្យ​ដទៃ​ទៀត​ក៏​នឹង​ត្រូវ​កើនឡើង​នៅ​តំបន់​នេះ​ដែរ​។

លោក​ប្រាប់​ថា៖ «​តាម​ការ​ព្យាករ​របស់​ក្រសួង​ចន្លោះ​ឆ្នាំ​ ២០១៤ ដល់​ឆ្នាំ​ ២០១៨ ខេត្ត​កំពត​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ ១៦ ​ម៉ឺន​នាក់ ហើយ​យើង​រំពឹង​ថា​ភ្ញៀវ​នឹង​កើនឡើង​ច្រើន​ម៉ឺន​នាក់​ (​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​) ​បន្ទាប់ពី​ការ​សាងសង់​កំពង់ផែ​នេះ​ត្រូវ​បាន​បញ្ចប់​»​។

លោក​បាន​ឲ្យ​ដឹង​ថា៖ «​កំពង់ផែ​ថ្មី​ក្នុង​ខេត្ត​កំពត​នេះ​នឹង​សាងសង់​លើ​ដីគោក​ចំនួន​ ៤ ​ហិកតា​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ១០ ​លាន​ដុល្លារ ក្រោម​កញ្ចប់​ថវិកា​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​»​។

មុន​នឹង​ធ្វើការ​សិក្សា​ដើម្បី​សាងសង់​គម្រោង​ទី​ ១ ​នេះ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សិក្សា​យ៉ាង​ច្បាស់លាស់​ពី​ផលប្រយោជន៍​ដែល​យើង​អាច​ទទួល​បាន​ពី​នេះ​ជាពិសេស​ផលប្រយោជន៍​សេដ្ឋកិច្ច​។ លោក​បន្ត​ថា៖ «​ខ្ញុំ​គិត​ថា​ការ​វិនិយោគ​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រជាជន​ក្នុង​ស្រុក​ទៅ​តាម​ចំណេះ និង​ជំនាញ​របស់​ពួកគាត់​»​។

ចរន្ត​ទេសចរណ៍​ពិភពលោក​នាបច្ចុប្បន្ន​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​លឿន ហើយ​ប្រទេស​នីមួយៗ​កំពុង​ខិតខំ​ប្រឹងប្រែង​រៀងៗ​ខ្លួន ដើម្បី​ស្រូប​ទាញ​ប្រយោជន៍​ពី​និន្នាការ​នេះ​ទាំង​ក្នុង និង​ក្រៅ​តំបន់​។ នៅ​ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យុទ្ធសាស្ត្រ​នេះ​ថា​ជា​ច្រក​សេដ្ឋកិច្ច​អន្តរជាតិ​ដែល​បង្កើន​ការ​ចរាចរ​ផ្នែក​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​ថៃ និង​វៀតណាម​។

លោក​បន្ថែម​ថា៖ «​កំពង់ផែ​ទេសចរណ៍​នេះ​ជា​កំពង់ផែ​ទី​ ១ ដែល​នឹង​កើត​មាន​នៅ​ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជា​កំពង់ផែ​ដែល​តភ្ជាប់​ចរន្ត​សេដ្ឋកិច្ច​ក្នុង​តំបន់​។ កំណើន​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​កើនឡើង​ខ្លាំង ដូច្នេះ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​»​។

លោក ស៊ីណុល បាន​បន្ត​ថា​៖ «​តាម​ដែល​ខ្ញុំ​ដឹង​ទឹក​នៅ​តំបន់​នោះ​មាន​ជម្រៅ​ ៥ ទៅ​ ៦ ​ម៉ែត្រ​ទូក​ដែល​អាច​ចេញ​ចូល​ដឹក​ភ្ញៀវ​បាន​មិនមែន​ជា​ប្រភេទ​កប៉ាល់​ធំៗ​ទេ​»​។

លោក​ពន្យល់​ថា៖ «​ឥឡូវ​នេះ​យើង​មាន​គម្រោង​វិនិយោគ​ច្រើន​ដូចជា​ប្រព័ន្ធ​ភ្លើង ទឹក ផ្លូវ​វាង​ក្រុង ស្ពាន និង​សំណង់​អគារ​ផ្សេងៗ​។ សព្វ​ថ្ងៃនេះ​យើង​មាន​សេវា​សណ្ឋាគារ ផ្ទះសំណាក់ បាងហ្គាឡូ ប៉ុន្តែ​យើង​មិន​ទាន់​មាន​សណ្ឋាគារ​កម្រិត​ផ្កាយ​ប្រណីត សំណង់​អគារ​ខ្ពស់ៗ​ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ពេល​ខាង​មុខ​»​។

តាមរយៈ​មន្រី្ត​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​បាន​ឆ្លើយតប​តាម​ប្រព័ន្ធ​អ៊ីម៉ែល​បាន​ឲ្យ​ដឹង​​ថា​គម្រោង​នេះ​ស្ថិត​នៅ​ក្រោម​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​នៃ​បណ្តា​ប្រទេស​ក្នុង​អនុតំបន់​ទន្លេមេគង្គ (Greater Mekong Subregion Tourism Infrastructure for Inclusive Growth Project) នឹង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រសួង​ទេសចរណ៍​ដើម្បី​សាងសង់​កំពង់ផែ​ទេសចរណ៍​មួយ​នៅ​ខេត្ត​កំពត​។

មន្រី្ត ADB បាន​ឲ្យ​ដឹង​ថា​ការ​រចនា​ប្លង់​មេ​នៃ​គម្រោង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង ទេសចរណ៍ និង​ជំនួយការ​បច្ចេកទេស​ពី ADB​។ គម្រោង​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ដើម​ឆ្នាំ​ ២០១៨ ដែល​នឹង​ត្រូវ​ចំណាយ​ពេល​ ២ ​ឆ្នាំ​កន្លះ​ស្ថិត​ក្នុង​កម្ចី​ថវិកា​ប្រមាណ​ ៩ ​លាន​ដុល្លារ​។

លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ World Express Tour បាន​សាទរ​ចំពោះ​គម្រោង​កំពង់ផែ​ទេសចរណ៍​ជា​ទី​ ១ ​របស់​ប្រទេស​កម្ពុជា​នេះ​។ លោក​ថ្លែង​ថា៖ «​នេះ​ជា​កំពង់ផែ​លើក​ទី​ ១ ដែល​ស្អាត​ធានា​សុវត្ថិភាព សន្តិសុខ​ដល់​ភ្ញៀវទេសចរ​ និង​អ្នក​ដំណើរ​ខាង​ផ្នែក​ជើង​ទឹក​នៅ​តំបន់​ឆ្នេរ និង​ជា​ការ​តភ្ជាប់​ទំនាក់ទំនង​ទៅ​ប្រទេស​ជិត​ខាង​»​។

លោក​បន្ត​ថា​ការ​សាងសង់​កំពង់ផែ​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​ថែរក្សា​តម្លៃ​តំបន់​ទេសចរណ៍​រួម​ទាំង​សម្បត្តិ​ធម្មជាតិ​។ តាម​ការ​គ្រោង​ទុក​នៅ​ពេល​ដែល​ការ​សាងសង់​បញ្ចប់​ផ្សារ និង​តំបន់​មួយ​ចំនួន​ក៏​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​របៀប​រៀបរយ​ផង​ដែរ​។

លោក វណ្ឌី បាន​បន្ត​ថា៖ «​គម្រោង​នេះ​វា​អាច​ជួយ​ជំរុញ​ច្រើន​ដល់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​។ ទោះបី​ជា​យើង​ជំរុញ​ការ​អភិវឌ្ឍ យើង​ក៏​មិន​លើក​ទឹក​ចិត្ត​ឲ្យ​សាងសង់​សំណង់​ពាសវាល​ពាសកាល​ដែរ​ពីព្រោះ​ក្រុង​កំពត និង​ក្រុងកែប ជា​តំបន់​មួយ​ដែល​ស្ងប់ស្ងាត់​»​។

គួរ​បញ្ជាក់​ដែរ​ថា​គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​នេះ​ស្ថិត​នៅ​លើ​ទីតាំង​ភូមិសាស្ត្រ​ឃុំ​ជំក្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​មាន​ចម្ងាយ​ ៦ ​គីឡូម៉ែត្រ ពី​ទីក្រុង​កំពត​៕

Source From : Phnom Penh Post 

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Flat House For Sale
Phnom Penh Thmei,Sen Sok
USD 159,000.00
Flat House For Sale
Boeng Trabek,Chamkarmon
USD 830,000.00
Flat House For Sale
Prek Pra,Meanchey
USD 170,000.00
Villa For Sale
Phnom Penh Thmei,Sen Sok
USD 310,000.00
Villa For Sale
Chroy Changva,Russey Keo
USD 255,000.00

CVEA MEMBERS