ផ្ទះ ឬ​បន្ទប់​ជួល​សម្រាប់​កម្មករ​រោងចក្រ​ នៅ​តែ​គ្មាន​ស្តង់ដារ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
អ្នក​ស្រី យ៉ែម ឆៃលីម កំពុង​រៀប​ចំ​ធ្វើ​ម្ហូប​នៅ​ក្នុង​បន្ទប់​តូច​នៃ​ផ្ទះ​ជួល​របស់​ខ្លួន។ ហេង ជីវ័ន

កម្មករ​រោងចក្រ​កាត់​ដេរ​រង​ការ​ព្រួយ​បារម្ភ​ពី​សំណង់​ផ្ទះ ឬ​បន្ទប់​ជួល​ដែល​ពួក​គេ​កំពុង​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​សារ​ពុំ​មាន​ស្តង់ដារ ខណៈ​ពេល​ពួក​គេ​កំពុង​តស៊ូ​ប្រកប​ការងារ​នៅ​តាម​រោងចក្រ​នានា ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​ខ្លួន​នៅ​ឯ​តាម​ខេត្ត​។

ឧស្សាហកម្ម​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ការ​វិវត្តិ​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ចំនួន​រោងចក្រ​ភាគ​ច្រើន​នៅ​តែ​ប្រមូល​ផ្តុំ​ជុំវិញ​ទីក្រុង​និង​ជី​ប្រជុំជន​សំខាន់ៗ ​ស្រប​ពេល​ដែល​កម្មករ​ធ្វើ​ការ​មក​ពី​ទី​ជនបទ​ក៏​ចង់​រស់​នៅ​តាម​លំនៅឋាន​មាន​ទីតាំង​នៅ​ក្បែរ​កន្លែង​ធ្វើការ ​[​រោងចក្រ​]​ ផង​ដែរ​។ ប៉ុន្តែ​ស្តង់ដារ​សំណង់​ជា​លំនៅឋាន​សម្រាប់​កម្មករ​អាច​ជួល​ស្នាក់​នៅ​បាន​នោះ​ពុំ​មាន​លក្ខខណ្ឌ​សមរម្យ​ទេ គឺ​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តាម​ជាយក្រុង និង​តាម​បណ្តា​ខេត្ត​នានា​។

ចាប់​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ មក វិស័យ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​ បាន​ផ្តល់​ឱកាស​ការងារ​ច្រើន​ដល់​ប្រជាជន​កម្ពុជា ជា​ពិសេស​ស្ត្រី​ដែល​រស់នៅ​ទី​ជនបទ​។ ឧស្សាហកម្ម​នេះ​នៅ​តែ​រក្សា​កំណើន​បាន​ល្អ រីឯ​ចំនួន​រោងចក្រ​ក៏​បាន​ពង្រីក​ទៅ​តាម​ខេត្ត​ខ្លះៗ គឺ​មិន​ត្រឹម​តែ មាន​ច្រើន​នៅ​ក្នុង​រាជធានី​ប៉ុណ្ណោះ​ទេ​។

ក្នុង​រយៈពេល​ជិត​ ២០ ​ឆ្នាំ​នេះ អ្នក​ស្រី យ៉ែម ឆៃលីម ដែល​មាន​វ័យ​ ៣៥ ​ឆ្នាំ មក​ពី​ខេត្ត​ព្រៃវែង​បាន​បម្រើ​ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ជា​បន្ត​បន្ទាប់​។ សព្វថ្ងៃ​អ្នក​ស្រី​រស់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​ស្វាមី ដែល​មាន​មុខ​របរ​ដូច​គ្នា​។

អ្នកស្រី​បាន​ប្រាប់​ពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ថា ៖ «​ខ្ញុំ​បាន​ប្រើ​ជីវិត​ជា​កម្មករ​រោងចក្រ​ជិត​២០​ឆ្នាំ ហើយ​ការ​រស់នៅ​របស់​ខ្ញុំ គឺ​មិនមាន​អ្វី​ល្អ​ប្រសើរ​នោះ​ឡើយ​ដោយ​សារ​យើង​ខ្វះខាត បាន​ត្រឹម​ជួល​ផ្ទះ​ស្នាក់នៅ​ដែល​មាន​តម្លៃ​ថោក​»​។

ជា​រៀងរាល់​ថ្ងៃ​ក្រោយ​ពី​បញ្ចប់​ការងារ​ពី​រោងចក្រ​ដែល​មាន​ចម្ងាយ ប្រហែល​១​គីឡូម៉ែត្រ​ពី​ផ្ទះ ឆៃ​លីម បានធ្វើ​ដំណើរ​មក​ផ្ទះ​ដោយ​ថ្មើរជើង​និង​ដើរ​ឆ្លងកាត់​ស្ពាន​ឈើ​បាក់ បែក​ប្រវែង​ជាង​ ១០០ ​ម៉ែត្រ ទើប​ចូល​ទៅដល់​ផ្ទះជួល​ស្នាក់​នៅ​។

ស្ថិត​ក្នុង​បន្ទប់​ផ្ទះ​ឈើ​មាន​ដំបូល​ស័ង្កសី​ទំហំ​ត្រឹម​តែ​៦​ម៉ែត្រ​ការ៉េ ដែល​គ្មាន​បន្ទប់ទឹក ឆៃ​លីម និង​ស្វាមី​បន្ត​ថា «​ពួក​ខ្ញុំ​ចំណាយ ​៣០ ដុល្លារ​ជួល​បន្ទប់​រស់នៅ​ដែល​ពុំមែន ជា​សំណង់​រឹងមាំ​ទេ​ដោយ​ពេល​ខ្លះ​មាន​ក្លិន​ស្អុយ​ពី​សំរាម​ដែល​គេ​គរ​ចោល​នៅ​ខាងក្រោម​ផ្ទះ​»​។

អ្នក​ស្រី​បាន​រំឭក​ថា ៖ «​កាលពី​ឆ្នាំ​ ២០០០ ពួក​ខ្ញុំ​ស្នាក់​នៅ​ជាមួយ អ្នក​ធ្វើ​ការ​ដទៃ​ក្នុង​បន្ទប់​រួម​គ្រាន់​តែ​ក្នុង​មុង​មួយៗ​ផ្សេងៗ​គ្នា​ទេ​។ ខ្ញុំ​ពិបាក​ចិត្ត​នៅ​ពេល​ដែល​មាន​ភ្លៀង​ទឹក​សាច​ចូលក្នុង​បន្ទប់ យើង​រង់ចាំ​ទាល់​តែ​រាំង​ភ្លៀង​ទើប​សម្រាន្ត​បាន ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​នៅ​មាន​កម្មករ​រោងចក្រ​ខ្លះ​មាន​សភាព​លំបាក​ជាង​ខ្ញុំ​ទៅ​ទៀត​»​។

អ្នក​ស្រី ឆៃលីម បន្ត​ថា ៖ «​ខ្ញុំ​តែង​ប្រាថ្នា​ចង់​បាន​ផ្ទះ​ឈើ​ធំ​មួយ​សម្រាប់​ការ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត​ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ខ្ញុំ​មិន​ទាន់​មាន​សមត្ថភាព​ធ្វើបាន​នៅ​ឡើយ​»​។

ថវិកា​រក​បាន​មួយ​ផ្នែក​ត្រូវ​សន្សំ សំចៃ​សម្រាប់​ផ្ញើ​ទៅ​ចិញ្ចឹម​ម្តាយ និង​កូនៗ​កំពុង​រៀន​សូត្រ​នៅ​ស្រុក​កំណើត​ហើយ​គ្រួសារ​របស់ ឆៃ​លីម បាន​ស៊ូទ្រាំ​រស់​នៅ​ក្នុង​ផ្ទះ​ជួល​ដែល​មាន​តម្លៃ​ថោក​ជា​សំណង់​មិន​ត្រូវ​តាម​ស្តង់ដារ​ឡើយ​។

ផ្ទះ​ជួល​នេះ​មាន​តែ​បន្ទប់​ទទេ​ទេ​។ អ្នក​ស្រី ឆៃ​លីម បន្ត​ថា ៖ «​ខ្ញុំ​រស់នៅ​ទីនេះ​លំបាក​មែន ប៉ុន្តែ​វា​ហាក់​ដូចជា​ស៊ាំ​ហើយ ដោយសារ​ពួក​យើង​រស់នៅ​ទីនេះ​សុទ្ធ​សឹង​តែ​ជា​អ្នក​មិន​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​រស់​នៅ​ជា​យូរ​ណាស់​មក​ហើយ​»។

អ្នក​ស្រី ឆៃលីម បន្ថែម​ថា ៖ «​ខ្ញុំ​តែង​សង្ឃឹម​ថា បើ​សិន​រោងចក្រ​នីមួយៗ​មាន​បន្ទប់​ស្នាក់​នៅ​សម្រាប់​កម្មករ​មិន​ដឹង​ជា​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ ប៉ុន្តែ​តាំងពី​ខ្ញុំ​ធ្វើ​ការ​រោងចក្រ​ជិត​ ២០​ ឆ្នាំ​មក​នេះ​មិន​ដែល បាន​កន្លែង​ស្នាក់​នៅ​បាន​ល្អ​នោះ​ទេ​»​។

កម្មករ​រោងចក្រ​ភាគ​តិច​ណាស់ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជួល​បន្ទប់​ដែល​ស្អាត​សមរម្យ និង​មាន​តម្លៃ​ខ្ពស់​។ ពួក​គេ​តែង​តស៊ូ​រស់នៅ​ដោយ​ខ្លួន​ឯង សន្សំ​សំចៃ​សម្រាប់​ចំណាយ​ទៅ​ទ្រទ្រង់​ជីវភាព​គ្រួសារ​នៅឯ​ស្រុក​កំណើត ដូច្នេះ​ជម្រើស​ដែល​ល្អ​បំផុត​គឺ​ពួក​គាត់​រស់នៅ​តាម​បន្ទប់​ជួល​ថោកៗ​។

ចំណែក​អ្នក​ស្រី ជា សុខ​លាង វ័យ​ ៤២ ​ឆ្នាំ មកពី​ខេត្ត​ ព្រៃវែង ជា​កម្មករ​រោងចក្រ​កាត់​ដេរ​ផ្សេង​ទៀត នៅ​សង្កាត់​ចាក់​អង្រែ​លើ​បាន​ប្រាប់ ពី​ផល​លំបាក​ក្នុង​ការ​រស់នៅ​ផ្ទះ​ជួល​ថា អ្នក​ស្រី​ទើប​តែ​ធ្វើ​ការ​រោងចក្រ​បាន​២​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ការ​រស់​នៅ​ផ្ទះ​ជួល​គឺ​ជួប​បញ្ហា​ចោទ​ច្រើន​សម្រាប់​ពួក​គាត់​ដែល​មាន​ប្រាក់​ចំណូល​ទាប​។

អ្នក​ស្រី សុខលាង បន្ត​ថា ៖ «​បើ​សិន​ជា​មាន​ផ្ទះជួល​មួយ​សមរម្យ​ដែល​មាន​បន្ទប់​ទឹក និង​បរិយាកាស​ល្អ យើង​ពិត​ជា​អាច​រស់នៅ​ដោយ​រីករាយ និង​ប្រកប​ដោយ​ផាសុកភាព​»​។

អ្នក​ស្រី សេង នី ម្ចាស់​ផ្ទះ​ជួល​ម្នាក់​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា ផ្ទះជួល​របស់​គាត់​មាន​២០​បន្ទប់ ដោយ​ជួល​ក្នុង​តម្លៃ​ ៤០ ​ដុល្លារ ១​ បន្ទប់​ក្នុង​ ១​ ខែ​សម្រាប់​កម្មករ​រោងចក្រ​នៅ​ក្បែរៗ​នេះ​។

អ្នកស្រី​បន្ថែម​ថា​៖ «​ខ្ញុំ​ព្យាយាម​សាងសង់​បន្ទប់​ដែល​មាន​ទំហំ​ធំ​ល្មម​ដែល​មាន​បន្ទប់​ទឹក រៀងៗ​ខ្លួន ពីព្រោះ​ចង់​ផ្តល់​ឲ្យ​ពួកគេ​មាន​ទីធ្លា អនាម័យ និង​សុវិត្ថភាព​សម្រាប់​អ្នក​ស្នាក់​នៅ​»​។

​អ្នកស្រី​បន្ត​ថា ទោះបីជា​បន្ទប់​ជួល​ទាំង​អស់​នោះ​មិន​ទាន់​ស្រប​តាម​ស្តង់ដារ​សំណង់​មែន ប៉ុន្តែ​«​បន្ទប់​របស់​យើង​មាន​ភាព​ល្អ​ប្រសើរ​ជាង​កន្លែង​ផ្សេង​ទៀត​ដែល​យើង​បាន​ធ្លាប់​ឃើញ​ដោយ​ការ​រស់នៅ​របស់​ពួក​គេ​ដូច​សំណង់​អនាធិបតេយ្យ​»​។

អ្នក​ស្រី​បន្ថែម​ថា ៖ «​ខ្ញុំ​បាន​ដឹង ពី​សំណង់​ដែល​មាន​ស្តង់ដារ​ហើយ ខ្ញុំ​ចង់​ជួយ​កម្មករ​រោងចក្រ​ឲ្យ​មាន​កន្លែង​រស់​នៅ​ដែល​មាន​ស្តង់ដារ ប៉ុន្តែ​សំណង់​បែប​នោះ​ត្រូវ​ការ​ចំណាយ​ច្រើន ហើយ​ពួក​គាត់​មិន​មាន​សមត្ថភាព​ក្នុង​ការជួល​បន្ទប់​ដែល​មាន​តម្លៃ​ខ្ពស់​នោះទេ​»​។

តាម​រយៈ​បទពិសោធ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០០ ​រហូត​ដល់​សព្វ​ថ្ងៃ លោក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) មាន​ប្រសាសន៍​ថា លំនៅឋាន​ជួល​ស្នាក់​នៅ​របស់​កម្មករ​រោងចក្រ​នៅ​តែ​មាន​ស្ថាន​ភាព​លំបាក​រួម​ទាំង ការ​ហូប​ចុក និង​ស្ថានភាព​រស់នៅ​របស់​គ្រួសារ​របស់​ពួក​គេ​»​។

រោងចក្រ​ខ្លះ​បាន​ផ្តល់​ជា​កន្លែង​ស្នាក់​នៅ​ដល់​កម្មករ​រោងចក្រ ប៉ុន្តែ​រោងចក្រ​មួយ​ចំនួន​ធំ​ដែល​មិន​មាន​កន្លែង​ស្នាក់នៅ ប្រកប​ដោយ​ស្តង់ដារ​នៅ​ឡើយ​ទេ វា​ក៏បង្ក​ភាព​លំបាក​ដល់ក​ម្មករ ដែល​ធ្វើ​ការ​ថែម​ម៉ោង​ដោយ​សារ​ស្ថានភាព​អសនិ្តសុខ គ្មាន​ភ្លើង​បំភ្លឺ​នៅ​តាម​ផ្លូវ​ទៅផ្ទះ​ជាដើម ហើយ​ភាគ​ច្រើន​នៃ​ពួក​គាត់​បាន​ប្រើ​បន្ទប់​ទឹក​រួមគ្នា​ដែល​បង្ក​ឲ្យ​ខ្វះ​អនាម័យ​។

លោក​ស្រី សុភ័ណ្ឌ បន្ថែម​ថា បើ​ចង់​ឲុ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​ស្តង់ដារ និង​ផាសុកភាព រាជរដ្ឋាភិបាល ឬ​ម្ចាស់​សំណង់​គួរ​គិតពី​ភាព​ធំ​ទូលាយ បរិយាកាស​ជុំវិញ បន្ទប់​ស្នាក់​នៅ​ត្រូវ​មាន​បន្ទប់​ទឹក​រក្សា​សុវិត្ថ​ភាព​តាម​ដង​ផ្លូវ​ដោយ​ដាក់​ភ្លើង​បំភ្លឺ និង​មិន​មាន​សំរាម​ពាសវាល​ពាសកាល​។

ឧទាហរណ៍​ជាក់ស្តែង​បញ្ហា​ចោទ​ពី​សំណង់​រស់នៅ​របស់​កម្មករ​ដោយ​សារ​នៅ​ពេល​ដែល​ម្ចាស់ផ្ទះ​សាងសង់​សំណង់​ដែលមាន​ស្តង់ដារ ប៉ុន្តែ​កម្មករ​ក៏​មិន​មាន​លទ្ធភាព​ក្នុង​ការ​ជួល​ក្នុងតម្លៃ​ថ្លៃ​លើស​ពី​ការ​ចំណាយ​របស់​ពួក​គាត់ ដូច្នេះ​គឺមាន​តែ​បន្ធូរ​តម្លៃ​ចំណាយ​សម្រាប់​សំណង់​បន្ទប់​ដែល​មាន​លក្ខណៈ​ស្តង់ដារ​។

បើ​ទោះបី​ជា​តួ​លេខ​នៃ​ប្រាក់​ឈ្មួល​គោល​របស់​កម្មករ​មាន​ការ​កើន​ឡើង​ដល់​ ១៥៣ ​ដុល្លារ ក្នុង​ ១​ ខែ ប៉ុន្តែ​ការ​ចំណាយ​ក៏​ខ្ពស់​ដោយ​សារ​ទំនិញ​ផ្សេងៗ​ឡើង​ថ្លៃ​។

លោកស្រី សុភ័ណ្ឌ បន្តថា ៖ «​ជា​ទូទៅ​សហជីព​បាន​ជួយ​ចងក្រង​ពួក​គាត់​ជា​ក្រុម​ឲ្យ​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ដែល​ល្អ​ពី​ការ​រស់នៅ​របស់​កម្មករ​»​។

«​យើង​មាន​ច្បាប់​ផ្ទះ​ជួល​ដែល​និយាយ​ពី​ស្តង់ដារ​នៃ​ផ្ទះជួល​សម្រាប់​កម្មករ​រោងចក្រ ប៉ុន្តែ​ខ្ញុំ​មើលទៅ​វា​ហាក់​ដូច​ជា​មិន​ទាន់​មាន​ការ​អនុវត្ត​ទូលំទូលាយ​ទេ ហើយ​ពួក​គេ​ហាក់​ដូចជា​មិនទាន់​យល់​ពី​ពាក្យ​ពេចន៍​នៃ​ច្បាប់​ដែល​ស្ថិតក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​នោះ​ទេ​»៕

ce From : Phnom Penh Post  

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS