សំណង់​បញ្ជរ​ស្នាក់​ការ​នគរបាល​ នៅ​តាម​មហាវិថី​ធំៗ​ក្នុង​រាជធានី

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ស្នាក់​ការ​នគរបាល (Police Box) ដែល​ទើប​បាន​សាង​សង់​សម្រាប់​នគរបាល​ធ្វើ​ការ​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ។ ហេង ជីវ័ន

នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​តាម​មហាវិថី​សុធារស ឬ​មហាវិថី​ព្រះ​នរោត្តម អ្នក​នឹង​ឃើញ​មាន​សំណង់​ទំហំ​តូច​ល្មម​ដែល​មាន​ក្រុម​ប៉ូលីស​ឈរ​ត្រៀបត្រា​នៅ​ក្បែរ​សំណង់​បញ្ជរ​ស្នាក់​ការ​នោះ​។

ប្រជាជន​ជាច្រើន​បាន​ចោទ​ជា​សំណួរ​ថា តើ​សំណង់​ដែល​បាន សរសេរ​ថា «​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​» ជា​អ្វី​?

អ្នក​នាំ​ពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្តី បាន​ឲ្យ​ដឹង​ថា សំណង់​បញ្ជរ​ស្នាក់ការ​នគរបាល ជា​ការ​គាំទ្រ និង​ផ្តល់​ជូន​ពី​ក្រុមហ៊ុន​ឯកជន សម្រាប់​ជាង​ ១០ ​ទីតាំង នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា នេះ​ជា​ការ​ចូល​រួម​ការងារ​សង្គម​ដើម្បី​សម្រួល​ដល់​នគរបាល​ប៉ូលីស​ចរាចរណ៍ ដែល​តែង​តែ​រក្សា​សន្តិសុខ​សង្គម ហើយ​បញ្ជរ​ស្នាក់ការ​នេះ​ភាគ​ច្រើន​ដាក់​នៅ​តាម​ទីតាំង​ស្តុប​ចរាចរណ៍​ដែល​មាន​ភាព​មមាញឹក និង​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ទៅ​ដល់​​ការ​សម្រួល​ការងារ​ប្រចាំ​ថ្ងៃ​ដូច​ជា​ការ​ជ្រក​ភ្លៀង ជ្រក​កម្ដៅ​ថ្ងៃ ទៅ​តាម​កាល​វិភាគ​របស់​មន្ត្រី​ប៉ូលីស​តាម​គោល​ដៅ​នីមួយៗ​។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​អាច​រៀប​រាប់​លម្អិត​អំពី​រចនា​សម្ព័ន្ធ​របស់​ទីស្នាក់ការ​ប៉ូលីស​ចរាចរណ៍ និង​តម្លៃ​អស់​ប៉ុន្មាន​ក្នុង​ការ​សាងសង់​ទីស្នាក់​ការ​ទាំង​ទាំង​នេះ​ បាន​ទេ។

ទោះ​បី​ជា​យ៉ាង​ណា យោង​តាម​អ្នក​តំណាង​របស់​ក្រុមហ៊ុន ISI Steel ប្រចាំ​ប្រទេស​កម្ពុជា លោក​បាន​ប្រាប់​ថា​ ៖ «ក្រុម​ហ៊ុន​បាន​សហការ​ជាមួយ​ស្នងការ​នគរបាល​ជាតិ ដើម្បី​ផ្តល់​ជូន​បញ្ជរ​ស្នាក់​ការ​ចំនួន ១៥​បញ្ជរ​នៅ​ក្នុង​ឆ្នាំ​នេះ​ទៅ​ដល់​មន្ត្រី​ប៉ូលីស​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​»​។

លោក​បាន​ឲ្យ​ដឹង​ថា ក្នុង​បញ្ជរ​នីមួយៗ អាច​ចំណាយ​ប្រាក់​ជាង​១​ពាន់​ដុល្លារ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​ហ៊ាន​សន្យា​ថា ក្រុម​ហ៊ុន​ធ្វើ​បន្ថែម​ទៀត ឬ​យ៉ាង​ណា​ទេ។

ចំណែក​លោក នៅ ចាន់ថុល ជា​ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​ថា លោក​ទើប​តែ​បាន​ឃើញ​បញ្ជរ​ស្នាក់​ការ​ប៉ូលីល​នេះ​កាលពី​អាទិត្យ​មុន​ទេ​ហើយ​លោក​មិន​បាន​ដឹង​ច្បាស់​ថា បញ្ជរ​ស្នាក់ការ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អ្វី​ឡើយ​។

​ប៉ុន្តែ លោក​បន្ត​ថា​ ៖ «​ខ្ញុំ​សង្ឃឹម​ថា ការ​សង់​បញ្ជរ​ស្នាក់ការ​ប៉ូលីស​ចរាចរណ៍​នេះ​អាច​បង្កើន​នូវ​សុវិត្ថិភាព​នៅ​ក្នុង​ទីក្រុង​បន្ថែម​ទៀត​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ​»៕

Source From : Phnom Penh Post  

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS