គម្រោង Oriental ចាប់​អារម្មណ៍​លើ​ទីផ្សារ​វប្បធម៌ និង​ទេសចរណ៍

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋភាព​ទីតាំង និង​សកម្មភាព​សាង​សង់​របស់​គម្រោង Oriental នៅ​តំបន់​ទួល​គោក។ រូបថត មឿន ញាណ

ខុស​ពី​គម្រោង​អចលនទ្រព្យ​ជាច្រើន​នៅ​កម្ពុជា​ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​ទៅ​លើ​ទីផ្សារ​លំនៅឋាន​ការិយាល័យ​សម្រាប់​ជួល ឬក៏​ទីផ្សារ​ទំនើប​ទាន់​សម័យ​នោះ អ្នក​វិនិយោគ​គម្រោង Oriental បាន​សម្លឹង​ទៅ​លើ​អ្វី​ប្លែក​ពី​គេ​ដោយ​រំពឹង​ទីផ្សារ​គោល​ដៅ​ផ្នែក​ប្រពៃណី និង​ខាង​វប្បធម៌ តាម​រយៈ​ការ​វិនិយោគ​សាងសង់​ជា​ សាល​មហោស្រព​សម្តែង​សិល្បៈ សណ្ឋាគារ ផ្សារ​ទំនើប​បែប​បុរាណ​សម្រាប់​លក់​គ្រឿង​សម្ភារ​ទាក់ទង​វិស័យ​ទេសចរណ៍ និង​វប្បធម៌​។

លោក ShuWen He នាយក​គ្រប់គ្រង​ទូទៅ Oriental Entertainment Co., Ltd. បាន​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ចិន​ថា ការ​វិនិយោគ​លើ​គម្រោង Oriental លើក​ទី១ នៅ​ទីក្រុង​ភ្នំពេញ គឺ​គ្រាន់​តែ​ជាការ​ចាប់​ផ្តើម​ជំហាន​ដំបូង​តូច​មួយ​របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន​នេះ​មាន​ទស្សន​វិស័យ​វែង​ឆ្ងាយ​យូរ​អង្វែង​សម្រាប់​ការ​ចូល​រួម​លើក​ស្ទួយ​ជា​ជីវភាព​រស់​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​ក្រុមហ៊ុន​ដើម​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ចិន ទទួល​បាន​ជោគ​ជ័យ​លើ​ការ​វិនិយោគ​ផ្នែក​សាល​មហោស្រព​ជាច្រើន​ទីតាំង​នៅ​ឯ​ប្រទេស​ចិន រាប់​តាំងពី​ក្រុង​ប៉េកាំង រហូត​បណ្តា​ខេត្ត​ធំៗ​ដល់​ប៉ែក​និរតី​នៃ​ប្រទេស​ចិន​។

គម្រោង Oriental បាន​ចាប់​ផ្តើម​បើក​ការ​ដ្ឋាន​សាងសង់​អគារ​របស់​ខ្លួន​កាលពី​ខែ​មុន​នេះ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​ ៥ ០០០​ ម៉ែត្រការ៉េ ស្ថិត​នៅ​តាម​ផ្លូវ​គីម​អ៊ីល​ស៊ុង​នៃ​តំបន់​ពាណិជ្ជកម្ម​ខណ្ឌ​ទួលគោក។

តាម​ការ​ពន្យល់​របស់​លោក He បាន​ឲ្យ​ដឹង​ថា​ ៖ «​អគារ​ពហុវប្បធម៌​នេះ​នឹង​សាង​សង់​ជា​រាង​អក្សរ L មាន​កម្ពស់ ៧​ជាន់ ព័ទ្ធ​ជុំវិញ​រោង​មហោស្រព​ដ៏​ធំ​មួយ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​រហូត ៥០០​នាក់​»​។

«​នៅ​ពេល​សាងសង់​រួចរាល់​គម្រោង​អគារ​ទាំងមូល​នឹង​មាន​ផ្ទៃ​ក្រឡា​សរុប ២៤ ៧៨០​ ម៉ែត្រ​ការ៉េ បែង​ចែកជា​មហោស្រព ៥០០០, សណ្ឋាគារ ១២០០, ផ្សារ​ទំនើប​របៀប​ក្លាស៊ិក​ទំហំ ២០០០​ម៉ែត្រ​ការ៉េ​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក He​។ «គម្រោង​វិនិយោគ​នេះ​នឹង​ចំណាយ​អស់​៣២,៧០​លាន​ដុល្លារ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម ខែ​តុលា​-​ធ្នូ ២០១៨»​។

នៅ​ក្នុង​បរិវេណ​អគារ​រាង​អក្សរ L នោះ នឹង​មាន​ជា​ហាង​លក់​ទំនិញ​ទំនើបៗ​បែប​បុរាណ ភោជនីយដ្ឋាន និង​សណ្ឋាគារ​ដ៏​ប្រណីត​មួយ​ទៀត​។

លោក He បញ្ជាក់​ថា​ ៖ «​សណ្ឋាគារ Oriental គឺមាន​តែ​៥៦​បន្ទប់​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​តាម​បន្ទប់​នីមួយៗ​មាន​ផ្ទៃ​ក្រឡា​ធំ​ទូលាយ​នឹង​រៀបចំ​រចនា​ឡើង​ទៅ​តាម​ប្រពៃណី និង​វប្បធម៌​របស់​ជនជាតិ​អាស៊ី ខុស​ប្លែកៗ​ដាច់​ពី​គ្នា​​តែម្តង ដូចជា​តាម​របៀប​វប្ប​ធម៌​ ខ្មែរ វប្បធម៌​ចិន រួម​ទាំង​បណ្តាជន​ជាតិ​អាស៊ាន និង​ជាតិ​សាសន៍​អាស៊ី​ដទៃ​ទៀត​»​ផង​ដែរ។

លោក He បាន​បន្ត​ថា តាម​ការ​គ្រោង​ទុក​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ការ​សម្តែង​សិល្បៈ​មួយ​លើក​រយៈ​ពេល​ ៩០-១០០ ​នាទី​នោះ គឺ​តម្លៃ​សំបុត្រ​ប្រមាណ​ ៣០ ​ដុល្លារ​សម្រាប់​មនុស្ស​ពេញ​វ័យ ដោយ​ឡែក​សម្រាប់​មន្ត្រី​រាជការ​កម្ពុជា និង​សិស្ស និ​ស្សិត ក្រុម​ហ៊ុន​នឹង​ផ្តល់​ការ​លក់​ជូន​សំបុត្រ​ជា​ពិសេស​ហើយ​ភ្ញៀវ​ទាំង​អស់​នឹង​ ​ទទួល​បាន​អាហារ​សម្រន់​ដោយ​អត់​គិត​ថ្លៃ​។

លោក​បន្តថា​ ៖ «ក្រុមហ៊ុន​រំពឹង​ថា នឹង​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ចូល​ទស្សនា​ការសម្តែង​សិល្បៈ​តាម​បែប​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​កម្ពុជា​ទាំង​នេះ​»​។ ប៉ុន្តែ​លោក​ពុំបាន​បង្ហាញ​ពី​ការ​គ្រោង​ទុក​នៃ​ការ​ជួល​ឬ​លក់​គម្រោង​នេះ​ទេ ដោយ​លោក​គ្រាន់​តែ​ឲ្យ​ដឹងថា វា​នឹង​មាន​ពាណិជ្ជករ​ផ្សេង​ចូលរួម​នៅក្នុង​ទីផ្សារ​របស់​ខ្លួន​។

លោក ថៃ នរៈ​សត្យា មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​សម្តែង​ការ​សាទរ​ចំពោះ​រាល់​ការ​វិនិយោគ ឬ​គម្រោង​អភិវឌ្ឍន៍​ទាំង​ឡាយ​ណា​ដែល​គោរព​ទៅ​តាម​ច្បាប់​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ទទួល​បាន​វឌ្ឍនភាព​ទាំង​អស់​គ្នា។

លោក​បន្ត​ថា ជា​ធម្មតា​បើ​គម្រោង​វិនិយោគ​ណា​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​ទៅនឹង​ដែន​សមត្ថកិច្ច​ក្រសួង​ណា​មួយ នោះ​គឺ​សាមី​ក្រសួង​​នោះ​នឹង​មាន​កាតព្វកិច្ច​ចូលរួម​តាមដាន ឬ​សហការ​ហើយ​។

មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​លើក​ឧទាហរណ៍​បញ្ជាក់​ថា នៅ​ពេល​ដែល​អ្នក​វិនិយោគ​គេ​ចាប់​ផ្តើម​សាងសង់​គម្រោង​អ្វីមួយ គឺ​ដាច់​ខាត​គេ​ត្រូវ​មាន​ច្បាប់​អនុញ្ញាត​របស់​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ ឬ​អាជ្ញាធរ​ក្រុង​។

«​លុះ​ដល់​ពេល​គេ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ណា​មួយ ដែល​ទាក់ទង​ទៅ​នឹង​ជំនាញ​របស់​ក្រសួង​ណា​មួយ​ដូចជា​ផ្នែក​វប្បធម៌ និង​ទេសចរណ៍ គឺ​ដាច់​ខាត​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ និង​កិច្ចសហការ​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឬក៏​ក្រសួង​ទេសចរណ៍​ដែរ​» នេះ​បើតាម​ប្រសាសន៍​របស់​លោក នរៈ​សត្យា​។ «​បើ​ទាក់ទង​ផ្នែក​វប្បធម៌ ឬ​ប្រវត្តិ​សាសន៍ នោះ​ត្រូវ​មាន​មន្ត្រី​ជំនាញ​របស់​យើង​លោក​តាម​ដាន​ត្រួត​ពិនិត្យ និង​សហការ ដោយ​ខាន​ពុំ​បាន ព្រោះ​យើង​បារម្ភ​ពី​ភាព​ឆក​ល្វែង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ»​។

ការចូល​រួមសហការ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​ជំនាញ ក៏​ជា​ផ្នែក​មួយ​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​ការ​វិនិយោគ​កាន់​តែ​ប្រសើរ និង​ទទួល​បាន​ជោគជ័យ​ផង​ដែរ​។

លោក នរៈសត្យា បាន​បញ្ជាក់​ថា ​៖ «​គម្រោង​វិនិយោគ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ វប្បធម៌ របៀប​នេះ​មាន​ពីរ​បី​ហើយ​នៅ​សៀមរាប ហើយ​ពួកគេ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​»​។

លោក អាង គឹម​អ៊ាង អតីត​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​អប​អរសាទរ​នឹង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គម្រោង Oriental នេះ​ថា​ ៖ «​វា​គឺជា​ផ្នែក​មួយ​នៃ​ផលិតផល​ទេសចរ​ថ្មី សម្រាប់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូលមក​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ​»​។

«​ជា​ធម្មតា​នៅតាម​បណ្តា​ប្រទេស​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​ទេសចរណ៍ គេ​តែង​តែ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម​ជានិច្ច​» នេះ​បើ​តាម​សម្តី​របស់​លោក គឹម​អ៊ាង​៕

Source From : Phnom Penh Post  

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS