គម្រោង​សាងសង់​ស្ពាន​ទៅ​អរិយក្សត្រ​ មិន​ទាន់​កំណត់​ពេល​ជាក់លាក់

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
បច្ចុប្បន្ន​ដំណើរ​ទៅ​មក​រវាង​រាជធានី​ភ្នំពេញ និង​តំបន់​អរិយក្សត្រ​គឺ​ធ្វើ​ឡើង​ដោយ​ស្រឡាង​។ ស្រេង ម៉េងស្រ៊ុន

ស្ពាន​ដែល​ជា​ក្តីសង្ឃឹម​នៃ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អរិយក្សត្រ និង​តំបន់​ស្វាយជ្រុំ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា និង​មិន​ទាន់​កំណត់​ពេល​សាងសង់​ជាក់លាក់​នៅ​ឡើយ​ហើយ​វា​ធ្វើ​ឲ្យ​ក្តីសង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ កាន់តែ​ចំណាយ​ពេល​រង់ចាំ​យូរ​តទៅ​ទៀត​ដោយ​មិន​អាច​កំណត់​បាន​។

លោក វ៉ា ស៊ីមសូរិយា អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ការ​សាងសង់​ស្ពាន​ភ្ជាប់​រវាង​ផ្លូវ​ជាតិ​លេខ​ ១ ពី​តំបន់​ក្តី​តាកុយ​ទៅ​កាន់​តំបន់​អរិយក្សត្រ និង​ពី​តំបន់​ជ្រោយចង្វារ​ទៅ​តំបន់​ស្វាយជ្រុំ​នឹង​មាន​ការ​ប្រែប្រួល ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពី​ភាព​លម្អិត​នោះ​បាន​ទេ​។

លោក​បន្ត​ថា៖ «​ខ្ញុំ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោង​នេះ​ទេ ព្រោះ​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​វិវឌ្ឍន៍​ថ្មី​នៅ​ឡើយ​ទេ​»​។

អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក នូ វឌ្ឍនៈ បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ពី​ទីតាំង​សម្រាប់​សាងសង់​ស្ពាន​នេះ ប៉ុន្តែ​ការ​កំណត់​សាងសង់​ជា​ផ្លូវការ​នៅ​ពេល​ណា​មិន​ទាន់​កំណត់​ជាក់លាក់​នោះ​ទេ ប៉ុន្តែ​វា​ជា​គម្រោង​នាពេល​អនាគត​ដែល​ត្រូវ​តែ​សាងសង់​។

លោក​បន្ត​ថា ​គម្រោង​នេះ​មិន​ទាន់​ស្ថិត​នៅ​ក្នុង​ផែនការ​ជាក់លាក់ ឬ​ដាក់​ចូល​ផែនការ​របស់​ក្រសួង​ថា​នឹង​សាងសង់​នៅ​ពេល​ណា​នោះ​ទេ​ព្រោះ​យើង​រង់ចាំ​ជំនួយ​របស់​ប្រទេស​ចិន​។

ក្នុង​ឳកាស​អញ្ជើញ​សម្ភោធ​បើក​ឲ្យ​ប្រើប្រាស់​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ដែល​គេ​ហៅ​រត់មាត់​ថា​ផ្លូវ​ ៦០ ​ម៉ែត្រ​លោក ហ៊ុន សែន បាន​ថ្លែង​ថា​ដើម្បី​ឲ្យ​ការ​សាងសង់ និង​ភ្ជាប់​ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ពេញលេញ​កម្ពុជា​ចាំបាច់​ត្រូវ​សាងសង់​ស្ពាន​ភ្ជាប់​រវាង​តំបន់​ក្តី​តាកុយ​ភ្ជាប់​ទៅ​កាន់​តំបន់​អរិយក្សត្រ និង​ពី​ផ្លូវ កែវ ចិន្តា នា​តំបន់​ជ្រោយចង្វារ​ភ្ជាប់​ទៅ​កាន់​តំបន់​ស្វាយជ្រុំ​ស្ថិត​ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។

ការ​ប្រកាស​ពី​ការ​សាងសង់​ស្ពាន​ទៅ​កាន់​តំបន់​នោះ​បាន​ធ្វើឲ្យ​តម្លៃ​ដី​នៅ​តំបន់​ទាំង​នោះ​កញ្ជ្រោល​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ហើយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​សាងសង់​បុរី​មួយ​ចំនួន​នៅ​តំបន់​នោះ​រួច​មក​ហើយ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែង​ថា​ប្រសិន​បើ​គម្រោង​សាងសង់​ស្ពាន​ប្រែប្រួល អចលនទ្រព្យ​នៅ​តំបន់​នោះ​ក៏​មាន​ការ​ប្រែប្រួល​ដែរ តែ​ការ​ប្រែប្រួល​មាន​ ២ ​យ៉ាង​គឺ​ប្រែប្រួល​ល្អ និង​ប្រែប្រួល​ទៅ​ជា​អាក្រក់​។

លោក​បន្ត​ថា​ពេល​រដ្ឋាភិបាល​ប្រកាស​សាងសង់​ស្ពាន​ទៅ​តំបន់​នោះ​តម្លៃ​ដីធ្លី​បាន​ហក់​ឡើង​រួច​ទៅ​ហើយ​ដោយ​អ្នកលក់ លក់​ជាមួយ​តម្លៃ​ដែល​មាន​ស្ពាន​ដែល​ធ្វើឲ្យ​ដីធ្លី​នៅ​តាម​ផ្លូវ​មុខ​ធំៗ​មាន​តម្លៃ​ចន្លោះ​ពី​ ២០០ ​ទៅ​ ៤០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​បន្ត​ថា៖ «​ជាទូទៅ​ប្រសិន​ជា​មាន​ស្ពាន​កាន់តែ​ឆាប់​កាន់​តែ​ល្អ ប៉ុន្តែ​ទោះ​ជា​មាន​ស្ពាន​សាងសង់​បញ្ចប់​ក្តី​ក៏​តម្លៃ​ដី​នៅ​តំបន់​ទាំង​ពីរ​ខាង​លើ​នេះ​ក៏​មិន​ឡើង​ថ្លៃ​ទៀត​បាន​ដែរ​ព្រោះ​ដី​នៅ​តំបន់​ទាំង​នោះ​បាន​ហើម​រួច​ទៅ​ហើយ​»​។

លោក​បន្ត​ថា៖ «​តម្លៃ​ដី​នៅ​តំបន់​នោះ​មួយ​ចំនួន​ថ្លៃ​ជាង​នៅ​តំបន់​ក្រាំងធ្នង់ ឈូកវ៉ា និង​តំបន់​មួយ​ចំនួន​ទៀត​»​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ថា​ការ​ប្រកាស​សាងសង់​ស្ពាន​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​អរិយក្សត្រ និង​តំបន់​ស្វាយជ្រុំ​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង ប៉ុន្តែ​ប្រសិន​ជា​ស្ពាន​ពន្យារពេល​សាងសង់ តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​ក៏​ទ្រុឌទ្រោម​ទៅ​តាម​នោះ​ផង​ដែរ​។

លោក​បន្ត​ដោយ​អស់​សំណើច​ថា​ការ​ប្រកាស​ពី​ភាព​មិន​ច្បាស់លាស់​ពី​ការ​សាងសង់​ស្ពាន​អាច​អ្នក​មាន​អំណាច​មួយ​ចំនួន​មិន​ទាន់​ប្រមូល​ទិញ​ដី​បាន​ឬ​យ៉ាង​ណា​?

លោក​បន្ត​ថា៖ «​ប្រសិន​ជា​ស្ពាន​សាងសង់​កាន់តែ​ឆាប់​កាន់​តែ​ល្អ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​តំបន់​នោះ​មាន​ការ​អភិវឌ្ឍ​កាន់តែ​លឿន​ព្រោះ​គម្រោង​មួយ​ចំនួន​ដែល​វិនិយោគ​នៅ​តំបន់​នោះ​គឺ​រំពឹង​ពី​ការ​សាងសង់​ស្ពាន​របស់​រដ្ឋាភិបាល​»៕

Source From : Phnom Penh Post  

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS