ការ​លេច​ឡើង​នៃ​សហគមន៍​ផ្សារ​ទំនើប​ថ្មី​​ មាន​លក្ខណៈ​ធម្មជាតិ​បៃតង នៅ​ភ្នំពេញ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋភាព​នៅ​បរិវេណ​សហគមន៍​ផ្សារ​ទំនើប TK avenue នៅ​តំបន់​ទួលគោក។ ហុង មិនា

ការ​បង្កើត​ឲ្យ​មាន​ជាទី​កន្លែង​រស់នៅ និង​ប្រកប​អាជីវកម្ម​ដែល​មាន​លក្ខណៈ​ធម្មជាតិ គឺជា​ចាំបាច់​ដើម្បី​ដោះស្រាយ​ការ​បំពុល​បរិយាកាស​។

វិនិយោគិន​បាន​មើល​ឃើញ​ឱកាស​ធ្វើ​ជំនួញ​បែប​ថ្មី គឺ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម តាម​រយៈ​ការ​សាង​សង់​អគារ​លំនៅឋាន​ដែល​ផ្តោត​លើ​បរិយាកាស​ប្រកប​ដោយ​ផាសុកភាព​ដល់​អតិថិជន​។

ដោយ​សារ​សកម្មភាព​អភិវឌ្ឍន៍​បាន​កើន​ឡើង​ច្រើន​ក្នុង​ទីក្រុង សហគមន៍​ផ្សារ​ទំនើប «Community Mall» អាច​ផ្តល់​ជា​កន្លែង​សម្រាប់​មនុស្ស​គ្រប់រូប​លម្ហែកាយ​ក្នុង​ការ​ទិញ​អីវ៉ាន់​តាម​ហាង​ផ្សេងៗ ការ​បរិភោគ​អាហារ និង​កាហ្វេ​យ៉ាង​រីករាយ ខណៈ​ពេល​ដែល​កូនៗ​របស់​ពួកគេ​ក៏មាន​កន្លែង​លេង ហាត់​ប្រាណ និង​លេង​កីឡា​នៅ​ទីលាន​បាល់ទាត់​។

ការអភិវឌ្ឍ​នេះ​មាន​បំណង​មិន​គ្រាន់​តែ​ជា​តំបន់​ពាណិជ្ជកម្ម​សាមញ្ញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​គោល​ដៅ​សម្រាប់​ការ​រស់​នៅ​ដោយ​បរិយាកាស​បរិសុទ្ធ​ផង​ដែរ​។

ការ​ធ្វើ​សមាហរណកម្ម​នៃ​ផ្សារ​ទំនើប​មាន​ទេសភាព​បៃតង​មិន​ត្រឹម​តែ​បង្កើត​បរិយាកាស​ស្អាត​សម្រាប់​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​បង្ហាញ​ពី​ការ​ច្នៃប្រឌិត​គំនិត​ថ្មី​សម្រាប់​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង ដែល​អាច​ធ្វើ​ដំណើរ​ជុំវិញ​ទីតាំង​ធម្មជាតិ​យ៉ាង​ស្រស់​ស្រាយ។

លោក ស៊ឹមគុណ កុសល អ្នក​គ្រប់​គ្រង​ផ្នែក​ជួល​នៅ​គម្រោង​សហគមន៍​ផ្សារ​ទំនើប The Park បាន​ឱ្យ​ដឹង​ថា The Park Community Mall ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន The Park Development ដែល​មាន​គោលបំណង​ក្លាយ​ជា​សហគមន៍​ផ្សារ​ទំនើប​បែប​លក្ខណៈ​ធម្មជាតិ និង​ទីធ្លា​ដើរ​កម្សាន្ត​ធំ​ទូលាយ​រួម​ទាំង​ទីលាន​បាល់ទាត់ ហើយ​ផ្សារ​នេះ​នឹង​មាន​ហាង​លក់​ទំនិញ ហាង​លក់​ម្ហូប​អាហារ និង​ភេសជ្ជៈ ហាង​លក់​អីវ៉ាន​ផ្សេងៗ​ទៀត​ដែល​មាន​ស្តង់ដារ​។

ដោយ​មាន​គោលដៅ​ខុសពី​គេ គម្រោង The Park នេះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​បង្កើត​បរិយាកាស​ធម្ម​ជាតិ​សម្រាប់​អតិថិជន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​នឹង​ទន្លេ គឺ​នៅ​ខាង​មុខ​មាត់​ទន្លេ និង​ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​ដាំ​រុក្ខជាតិ​បៃតង​ជាច្រើន​ប្រភេទ​។ ជា​ពិសេស​មាន​ពូជ​ដើម​ឈើ​ខ្មែរ​មាន​តម្លៃ​ដូចជា​នាង​នួន និង​បេង​ជាដើម​។

​លោក កុសល ប្រាប់​ថា​ ៖ «​យើង​ចង់​បង្ហាញ​ពូជ​ដើម​ឈើ​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​មនុស្ស​គ្រប់​វ័យ​ជា​ពិសេស​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​យល់​ពី​សារៈ​សំខាន់ និង​តម្លៃ​នៃ​ធម្មជាតិ​បៃតង​»​។

ដោយ​សារ​តែ​ផ្សារ​ទំនើប​ប្រភេទ​នេះ មិន​ទាន់​មាន​ច្រើន​នៅ​ឡើយ និង​ជា​គំនិត​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ ទីផ្សារ​នៃ​សហគមន៍​ផ្សារ​ទំនើប​នេះ​មាន​មុខ​ងារ​ដ៏​រឹងមាំ​សម្រាប់​បម្រើ​ដល់​អតិថិជន​ជា​អ្នក​ធ្វើ​ការងារ​ដែល​មិន​សូវ​មាន​ពេលវេលា​ច្រើន​ក្នុង​ការដើរ​ទិញ​អី​វ៉ាន់ និង​សម្រួល​សេវាកម្ម​ឆាប់​រហ័ស​សម្រាប់​ការកម្សាន្ត​ចុង​សប្តាហ៍​ជាមួយ​គ្រួសារ​។​

​លោក​បន្តថា​ ៖ «​វា​នឹង​ក្លាយជា​ការ​អភិវឌ្ឍ​ផ្សារ​ទំនើប​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត ដោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ធ្វើ​ឱ្យមាន​សកម្មភាព​ពាណិជ្ជ​កម្ម​ធម្មតា ដូច​ជា​អាហារ និង​ភេសជ្ជៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ផ្តល់ជូន​បន្ថែម​ជា​កន្លែង​លំហាត់​កាយ និង​ជា​កន្លែង​កម្សាន្ត​នៅតាម​សួន​បៃតង​ជាមួយ​នឹង​ចំណត​រថយន្ត​ធំៗ​គឺជា​អាជីវកម្ម​ថ្មីៗ​»​។

​លោក​បន្ថែម​ថា​ ៖ «​ការ​អភិវឌ្ឍ​របស់​យើង​សង្ឃឹម​ថា នឹង​បម្រើ​ដល់​អតិថិជន​នូវ​​សេវាកម្ម​ដែលមាន​គុណភាព​នៃ​ការ​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​តំបន់ និង​ផ្តល់នូវ​ទិសដៅ​លម្ហែ​សម្រាប់​ប្រជា​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​បន្ត​គម្រោង​បន្ថែម​ទៀត ដើម្បី​រួម​បញ្ចូល​ការអភិវឌ្ឍ​លំនៅឋាន​ខ្ពស់ៗ និង​អគារ​ប្រើប្រាស់​ពហុមុខងារ​នា​ពេល​អនាគត​នៅ​ជុំវិញ​ផ្សារ​ទំនើប​នោះ​»​។​

​គម្រោង​នេះ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​៩​ហិកតា នៅ​លើ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារអំពៅ ការអភិវឌ្ឍ​នេះ គឺជា​គោលដៅ​ពាណិជ្ជកម្ម​មួយ​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​កន្លែង​ម្ហូបអាហារ ភេសជ្ជៈ កីឡា និង​ទីកន្លែង​កម្សាន្ត ហើយ​ទីផ្សារ The Park នេះ ត្រូវ​បាន​គេ​រំពឹងថា នឹង​បើក​នៅ​ដើម​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

លោក James Hodge អគ្គនាយក​របស់​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា សហគមន៍​ផ្សារ​ទំនើប​មិន​មែន​ជា​គំនិត​ថ្មី​ទេ​នៅ​តាម​ប្រទេស​ជិត​ខាង ប៉ុន្តែ​កម្ពុជា​ហាក់​ដូច​ជា​ទីផ្សារ​ថ្មី​។ វិស័យ​លក់​អចលនទ្រព្យ​«​ស្តង់​ផ្សារ​» របស់​ប្រទេស​កម្ពុជា​កំពុង​វិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​។ វា​ប្រហែល​ជា​មិន​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំនួន​អ្នក​ទិញ​អីវ៉ាន់​ប្រចាំ​ថ្ងៃ​ទេ ប៉ុន្តែ​ក្នុង​រយៈ​ពេល​១៨​ខែ​ខាង​មុខ ចំនួន​នៃ​ការ​លក់​នឹង​​ខុស​គ្នា​ខ្លាំង​ដែល​អ្នកលក់​មាន​ជម្រើស​ជាច្រើន​ក្នុង​ប្រកប​អាជីវកម្ម​ចូល​ទៅក្នុង​ទីផ្សារ​ភ្នំពេញ ដោយ​បើកចំហ ហើយ​លទ្ធភាព និង​បទពិសោធ​ដែល​អាច​រក​បាន​សម្រាប់​អ្នក​រស់នៅ និង​អ្នក​ទេសចរ​គឺមាន​ច្រើន​។

​លោក​បាន​បន្ត​ថា​ ៖ «​នៅ​ពេល​សហគមន៍​ផ្សារ​ទំនើប​នីមួយៗ​បង្កើតបានជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​វិវឌ្ឍ​នេះ​តម្រុយ​ស្តីពី​ជំហរ​របស់​ពួក​គេ ត្រូវបាន​គេ​កំណត់​គោលដៅ​ដើម្បី​បម្រើ​សហគមន៍​មូលដ្ឋាន ដែល​រស់នៅ ធ្វើការ និង​កម្សាន្ត​នៅក្នុង​បរិវេណ​ជិត​ផ្សារ​ទំនើប ហើយ​ជា​ធម្មតា​អ្នក​រស់​នៅ​តែត្រឹម​រយៈ​ចម្ងាយ​កន្លះ​គីឡូ​ម៉ែត្រ​ទៅ​១​គីឡូម៉ែត្រ​ពី​ទីតាំង​នោះ​»​។

​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​តំបន់​រស់នៅ គឺ​មាន​ភាព​ខុស​គ្នា​រវាង​សហគមន៍​ផ្សារ​ទំនើប និង​ផ្សារ​ទំនើប​ធំៗ ដូចជា​ផ្សារ​ទំនើប AEON ដែលមាន​គោលដៅ​អតិថិជន​ទូទាំង​ទីក្រុង ហើយ​ថែមទាំង​អាច​ទាក់ទាញ​អ្នក​ដែល​មក​កម្សាន្ត​ពី​ទូទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ខណៈពេលដែល​សហគម​ន៍​ផ្សារ​ទំនើប​លេច​មកជា​មួយ​ការតុបតែង​បែប​ធម្មជាតិ ទាំងនេះ​គឺជា​ឱកាស​មួយ​បើកចំហ​យ៉ាង​ទូលាយ​សម្រាប់​អ្នក​ថ្មើរជើង​ដែល​រស់នៅ​ទីនោះ។​

​លោក​បាន​ពន្យល់ថា ថ្វីបើ​ទំហំ​នៃ​សហគមន៍​ផ្សារ​ទំនើប​មាន​ទំហំ​តូច​ជាង​ផ្សារ​ទំនើប និង​មិនអាច​ផ្តល់ជូន​នូវ​សេវាកម្ម និង​ជម្រើស​លក់រាយ​ច្រើន​ដូចដែល​ផ្សារ​ទំនើប​ធំៗ​អាចធ្វើ​បាន ប៉ុន្តែ​ពួកគេ​មាន​និន្នាការ​ផ្តោតលើ​តម្រូវការ​ប្រចាំថ្ងៃ​របស់​អតិថិជន​របស់​ពួកគេ​ជាមួយ​ហាង​លក់​គ្រឿង​ទេស កន្លែង​លក់​អាហារ និង​ភេសជ្ជៈ សុខភាព​និង​សម្ផស្ស និង​ការ​កម្សាន្ត ដែល​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​។

​ទោះបីជា​បទពិសោធ​នៃ​ការទិញ​ទំនិញ​ប្រើប្រាស់​របស់​អតិថិជន និង​សេវាកម្ម​តែមួយគត់​ត្រូវបាន​ទុក​នៅក្នុង​ផ្សារ​ទំនើប​ទ្រង់ទ្រាយ​ធំ សហគមន៍​ផ្សារ​ទំនើប​បែប​សហ​សម័យ​តាមរយៈ​ការ​រចនា​ច្នៃប្រឌិត​ថ្មី​បែប​នេះ មានការ​ផ្តោតលើ​ការ​បង្កើត​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ក្នុងចំណោម​អតិថិជន​របស់​ពួកគេ​។ ទាំងនេះ ជាការ​លើកកម្ពស់​ភាព​ស្មោះត្រង់ និង​ជួយ​ដើម្បី​រក្សា​អតិថិជន​ដែល​មិន​ចង់​ធ្វើ​ដំណើរ​ឆ្ងាយ​ដើម្បី​ស្វែងរក​សេវាកម្ម​ដែល​ប្រកប​ដោយ​ផាសុក​​ភាព​។​

​លោក James បន្ថែមថា ទោះជា​យ៉ាង​ណាក៏ដោយ​អតិថិជន​ដូចគ្នា​អាច​ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់​មជ្ឈមណ្ឌល​ទិញ​អី​វ៉ាន់​ធំ​មួយ​នៅ​ចុង​សប្តាហ៍​នៅពេល​ពួកគេ​មាន​ពេលធ្វើ​ដំណើរ និង​ចង់​ចូលទៅ​កាន់​ទីតាំង​ដែល​មាន​ផលិតផល សេវាកម្ម និង​ជម្រើស​កម្សាន្ត​ច្រើន​។​

​លោក​បន្តថា​ ៖ «​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការប្រកប​អាជីវកម្ម​លក់រាយ​បែប​ទំនើប​កម្រិត​សកល គឺ​ការធ្វើឱ្យ​ទីផ្សារ​លក់រាយ​មាន​ទ្រង់ទ្រាយ​ខុសៗ​គ្នា​ក្នុងន័យ​អាជីវកម្ម ដែល​ផ្តោត​ទៅតាម​តម្រូវការ​អតិថិជន​ផ្សេងៗ​ខណៈដែល​ទីផ្សារ​លក់រាយ​នៅ​ប្រទេស​កម្ពុជា​បន្ត​អភិវឌ្ឍ និង​រីកចម្រើន​ដែល​ឆ្លើយតប​នឹង​កំណើន​នៃ​ការ​ចំណាយ​របស់​អតិថិជន​ដែល​យើង​រំពឹង​ថា ការ​ផ្លាស់​ប្តូរ​ទាំងនេះ​មានការ​កើនឡើង​ជាង​មុន​»​។​

​លោក​បញ្ជាក់ថា ទំហំ​នៃ​ផ្សារ​ទំនើប​នេះ នឹង​ប្រែប្រួល​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​ជាទូទៅ​ត្រូវបាន​ទាមទារ​ឱ្យមាន​ការ​អភិវឌ្ឍ​លើ​ទំហំ​ដី​យ៉ាង​ហោច​ណាស់​៥០០០​ម៉ែត្រការ៉េ​ឡើងទៅ នៃ​ទីតាំង​សាងសង់​សហគមន៍​ផ្សារ​ទំនើប ដែល​សហគមន៍​ផ្សារ​ទំនើប​ធំៗ នឹង​អាច​ឈានដល់​ទំហំ​១០០០០​ម៉ែត្រ​ការ៉េ​។

​លោក​បាន​លើក​ជា​ឧទាហរណ៍​ដ៏​ជោគជ័យ​បំផុត​នៃ​ផ្សារ​ទំនើប​មួយ​ក្នុង​រាជធានី​ភ្នំពេញ​គឺ TK Avenue ដែលជា​សហគមន៍​ផ្សារ​ទំនើប​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៤ ហើយ​បានទទួល​ជោគជ័យ​ស្ទើរតែ​ចាប់​តាំង​ពី​ពេល​នោះ​មកដល់​សព្វថ្ងៃ​។ ដោយ​ផ្តោត​លើ​ការលក់​រាយ អាហារ និង​ភេសជ្ជៈ និង​ផ្តល់​នូវ​ទំនិញ​ចាំ​បាច់​ដើម្បី​ទាក់ទាញ​អតិថិជន និង​រក្សា​ទុក​អតិថិជន TK Avenue ទទួល​បាន​ជោគជ័យ​ក្នុង​ទីតាំង​របស់​ខ្លួន​ដោយ​គ្មាន​ហានិភ័យ​។​

«​យើង​មើលឃើញ​ការពង្រីក​ទីផ្សារ​ដ៏​រឹងមាំ​នៅក្នុង​វិស័យ​សហគមន៍​ផ្សារ​ទំនើប ដោយមាន​ការ​បំផុស​គំនិត​ជាច្រើន​ត្រូវបាន​នាំចូល​មកពី​គម្រោង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅតាម​បណ្តា​ទីក្រុង​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅ​ទីក្រុង​បាងកក​»​។​

​សហគមន៍​ផ្សារ​ទំនើប នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការលក់​រាយ​នាពេលអនាគត​របស់​ប្រទេស​កម្ពុជា ដោយ​ផ្តល់​ឱ្យ​អ្នកទិញ​ទំនិញ​នូវ​ដំណោះស្រាយ​ងាយស្រួល​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ លោក​បាន​បន្ថែមថា​ ៖ «នេះ​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​ផ្សារ​ទំនើប ស្របពេល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​ការ​អភិវឌ្ឍ​វិស័យ​លក់រាយ​មាន​រចនាសម្ព័ន្ធ​ខ្លាំង​ហើយ​សហគមន៍​ផ្សារ​ទំនើប នឹង​ត្រូវ​ពង្រីក​ទៅ​ទីតាំង​ដែលមាន​ចម្ងាយ​ឆ្ងាយ​ដើម្បី​បម្រើ​ឱ្យ​តម្រូវការ​»​។

​លោក វ៉ន ចាន់ថន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ថោ​ន​ស៊ី​ធី រៀល​អេ​ស្ទេ​ត បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា ទីផ្សារ​របស់​ផ្សារ​ទំនើប​សព្វថ្ងៃ​មាន​ស្ថាន​ភាពល្អ​ដោយសារ​ប្រជាជន​មាន​កម្រិត​ជីវភាព​ធូរធារ និង​មាន​ដង់ស៊ីតេ​ប្រជាជន​ច្រើន ស្រប​ពេលដែល​របៀបរ​ស់​នៅ​របស់​ពួកគាត់​ផ្លាស់ប្តូរ​ទៅ​រក​ភាព​ទំនើប​។​

​លោក​បន្តថា​ ៖ «​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ខ្ញុំ ក៏បាន​គិតគូរ​ពី​អាជីវកម្ម​នេះ​ ដើម្បី​ផ្គត់​ផ្គង់​ដល់​តម្រូវការ ដើម្បី​ផ្គត់ផ្គង់​សេវាកម្ម​ដល់​អ្នករស់នៅ​ជិត​បំផុត​ដោយសារ​សម្ទុះ​នៃ​ផ្សារ​ទំនើប​មាន​ច្រើន​ទាំង​ផ្សារ​ទំនើបៗ​ធំៗ ផ្សារ​នៅក្នុង​បុរី​ធំៗ និង​ក្នុង​អគារ​ខុន​ដូ​ជាដើម​»​។​

​លោក​បាន​បន្តថា​ ៖ «​ពីមុន​ប្រជាជន​មាន​ទម្លាប់​ទិញ​ទំនិញ​តាម​ផ្សារ និង​តាម​​ផ្ទះ ប៉ុន្តែ​ខ្ញុំ​គិតថា សព្វ​ថ្ងៃ​នេះ​ការទិញ​ទំនិញ​តាម​ផ្សារ​ទំនើប​ហាក់​មាន​ច្រើន ដូច្នេះ​នេះ​គឺជា​សញ្ញា​ជោគជ័យ​មួយ​សម្រាប់​អ្នក​លក់​រាយ​ចម្រុះ​នៅ​ក្នុង​ផ្សារ​ទំនើប និង​សម្រាប់​អតិថិជន​ដែល​មាន​កម្រិត​ជីវភាព​ចាប់ពី​មធ្យម​ឡើង​ទៅ​»៕

ce From : Phnom Penh Post  

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS