ចំនួន​ខុនដូ​កើន​ជិត​ដល់​ ៥ ​ម៉ឺន​យូនីត​នៅ​កម្ពុជា

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ចំនួន​ខុនដូ​កើន​ជិត​ដល់​ ៥ ​ម៉ឺន​យូនីត​នៅ​កម្ពុជា។ ហេង ជីវ័ន

ចំនួន​ខុនដូ​ទំនង​ជា​មិន​ស្រកស្រុត​ការ​ដាក់​ចូល​ក្នុង​ទីផ្សារ​នោះ​ទេ ខណៈ​ការ​សិក្សា​ថ្មី​មួយ​បាន​រកឃើញ​ថា​ចំនួន​ខុនដូ​បាន​កើន​ជិត​ដល់​ ៥០ ០០០ ​យូនីត​នៅ​ក្នុង​ដំណាច់​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀលធីគ្រុប​ដែល​ទើប​បង្ហាញ​របាយការណ៍​បឋម​កាលពី​ថ្ងៃ​អង្គារ​បាន​រកឃើញ​ថា​ចំនួន​ខុនដូ​បាន​កើន​ពី​ ១២១ និង​មាន​លំនៅឋាន​សរុប​ចំនួន ៤៣,៦០៤ ​យូនីត​កើនឡើង​ដល់​ ១២៥ ​គម្រោង និង​មាន​ផ្ទះ​ចំនួន​ ៤៧,៧០៤ ​យូនីត​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ មាន​ន័យ​ថា​ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​នេះ ចំនួន​ខុនដូ​បាន​កើនឡើង​តែ​ ៤ ​គម្រោង​ប៉ុណ្ណោះ​ក្នុង​នោះ​ ៣ ​គម្រោង​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ និង​មួយ​គម្រោង​នៅ​ទីក្រុង​ភ្នំពេញ​។

ការ​សិក្សា​ដដែល​បាន​រកឃើញ​ផងដែរ​ថា​ការ​លក់​ខុនដូ​បាន​កើនឡើង​ដែល​កាលពី​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​ចំនួន​ខុនដូ​បាន​លក់​ចេញ​មាន​ចំនួន​ ៦០ ​ភាគរយ និង​ឆ្នាំ​នេះ​បាន​កើនឡើង​ ១ ​ភាគរយ​គឺ​កើន​ដល់​ ៦១​ ​ភាគរយ​នៃ​ចំនួន​ខុនដូ​សរុប​ដែល​បាន​ផ្គត់ផ្គង់​ចូល​ក្នុង​ទីផ្សារ​។ ទន្ទឹម​នឹង​នោះ​តម្លៃ​ខុនដូ​ក៏​បាន​កើនឡើង​ផង​ដែរ​ដោយ​ឆមាស​ទី​ ១ កាលពី​ឆ្នាំ​មុន​តម្លៃ​ខុនដូ​គិត​ជា​មធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ​មាន​តម្លៃ​ចន្លោះ​ពី ១៩៣៩ ​ទៅ​ ២២៩១ ​ដុល្លារ​បាន​ឡើង​ដល់​ ២០៨៥ ​ទៅ​ ២៥៥០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ការ​សិក្សា​នេះ​បាន​រកឃើញ​ថា​គម្រោង​ដែល​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​នេះ​មាន​ប្រមាណ​ ១៧ ​ភាគរយ​កើនឡើង​ ១ ​ភាគរយ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ហើយ​ខុនដូ​ដែល​បញ្ចប់​ការ​សាងសង់​ភាគច្រើន​នៅ​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​។

លោក ប៉ែន សុខគា នាយក​ផ្នែក​វាយតម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណារៀលធីគ្រុប​បាន​ថ្លែង​ថា៖ «​ប្រសិន​ជា​ស្ថានភាព​នយោបាយ​មាន​កម្ដៅ​ស្ថានភាព​នៃ​ការ​លក់​ខុនដូ​អាច​ជួប​ការ​លំបាក ប៉ុន្តែ​ប្រសិន​ជា​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​មិន​មាន​បញ្ហា​ចំនួន​ខុនដូ​ដែល​បាន​ដាក់​ចូល​ក្នុង​ទីផ្សារ​នឹង​មិន​មាន​បញ្ហា​អ្វី​ឡើយ​»​។

លោក​បន្ត​ថា៖ «​ទោះ​ជា​ប្រជាជន​ខ្មែរ​មិន​ទាន់​រស់នៅ​ខុនដូ​ច្រើន ប៉ុន្តែ​រយៈពេល​ ១០ ​ឆ្នាំ​ក្រោយ​ពួកគេ​នឹង​ផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​ពួកគេ​មក​រស់​នៅ​តាម​ខុនដូ​»​។

លោក​បន្ត​ថា​ការ​កើនឡើង​នូវ​ការ​ផ្គត់ផ្គង់​អាផាតមិន និង​ការ​រក្សា​តម្លៃ​ជួល​ក្នុង​ទម្រង់​ដដែល​បាន​ដាក់​សម្ពាធ​វិស័យ​ខុនដូ​ផង​ដែរ​នាពេល​បច្ចុប្បន្ន​នេះ​។

យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន Urban Living Solution ដែល​បាន​បញ្ចប់​នាពេល​ថ្មីៗ​នេះ​បាន​រកឃើញ​ថា​កំណើន​ប្រជាសាស្ត្រ​នៅ​ក្នុង​ទីក្រុង​នឹង​កើន​ឡើង​ដល់​ ៤ ​លាន​នាក់​នៅ​ឆ្នាំ​ ២០៣០ ការ​កកស្ទះ​ចរាចរណ៍ ការ​កើនឡើង​នូវ​បច្ចេកវិទ្យា​សម្រាប់​ជីវិត​មនុស្ស​សម័យថ្មី និង​ចរន្ត​នៃ​យុវជន​វ័យ​ក្មេង​កាន់តែ​ច្រើន ពួកគេ​នឹង​សម្រេច​ចិត្ត​រស់នៅ​តាម​ខុនដូ​កាន់តែ​ច្រើន​នា​ពេល​នោះ​។

លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន World Bridge Group បាន​ថ្លែង​ថា​នៅ​ពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ភ្នំពេញ​បូក​ទាំង​អ្នក​រស់នៅ​តាម​បណ្តា​ខេត្ត​ដែល​ចេញ​ចូល​រាជធានី​រាល់​ថ្ងៃ​មាន​ប្រមាណ ៣ ​លាន​នាក់​ហេតុ​នេះ​នៅ​ឆ្នាំ​ ២០៣០ លោក​គិត​ថា​ចំនួន​ប្រជាពលរដ្ឋ​នឹង​កើន​ដល់ ៥ ​​លាន​នាក់​នៅ​ក្រុង​ភ្នំពេញ​។

លោក​បន្ត​ថា ​ការ​វិនិយោគ​ខុនដូ​របស់​លោក​ដោយសារ​លោក​សម្លឹង​ឃើញ​ចរន្ត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ព្រោះ​នៅ​ពេល​ប្រទេស​រីកចម្រើន​ដី​ឡើង​ថ្លៃ ប្រជាពលរដ្ឋ​នឹង​សម្រេច​ចិត្ត​រស់នៅ​តាម​ខុនដូ​ដោយសារ​ការ​កកស្ទះ​ចរាចរណ៍​ការ​កើនឡើង​នូវ​តម្លៃ​ដីធ្លី និង​លំនៅឋាន​។

លោក​បន្ត​ថា៖ «​ខ្ញុំ​មិន​ព្រួយបារម្ភ​ពី​ការ​ផ្គត់ផ្គង់​ទេ​ព្រោះ​ពេល​និយាយ​ពី​ខុនដូ​ត្រូវ​និយាយ​ពី​ទីតាំង និង Lifestyle ព្រោះ​ខុនដូ​របស់​ខ្ញុំ​គឺ​លក់ Lifestyle មិនមែន​លក់​តែ​បន្ទប់​គេង​ទេ​»​។

លោក​បន្ត​ថា៖ «​ដោយ​នាំ​មក​នូវ​អ្នក​វិនិយោគ​ដែល​មាន​ជំនាញ និង​បទពិសោធ​ខ្ពស់ ខុនដូ The Bridge ជា​ខុនដូ​គំរូ​មួយ​ដែល​លក់​បាន​ជោគជ័យ​ក្នុង​រយៈពេល​តែ​ ៣-៤ ​ខែ​ប៉ុណ្ណោះ​»​។

បើ​តាម​យោបល់​របស់​លោក សុខគា បាន​បញ្ជាក់​ថា​អ្នក​ទិញ​ខុនដូ​ភាគច្រើន​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ជនជាតិ​ចិន​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ បន្ទាប់មក​កូរ៉េ និង​ជនជាតិ​កម្ពុជា​។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ថា​ទីផ្សារ​ខុនដូ​កាន់​តែ​មាន​ភាព​ល្អប្រសើរ​ទោះបី​ជា​មាន​មនុស្ស​មួយ​ចំនួន​ព្រួយបារម្ភ​ក្តី ប៉ុន្តែ​មាន​អ្នក​វិនិយោគ​ធំៗ​ជាច្រើន​កំពុង​សិក្សា​ដើម្បី​ចាប់ផ្តើម​គម្រោង​របស់​ពួកគេ​នៅ​ឡើយ​ដោយសារ​ពួកគេ​មើល​ឃើញ​សក្តានុពល​នៅ​ក្នុង​ទីផ្សារ​នេះ​នៅ​តែ​មាន​ព្រោះ​បច្ចុប្បន្ន​មាន​ជនបរទេស​កាន់តែ​ច្រើន​បាន​ចូល​មក​កម្ពុជា​ហើយ​អ្នក​ទិញ​ខុនដូ​ភាគច្រើន​ជា​ជនជាតិ​ចិន និង​សិង្ហបុរី​៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS