អគារ​ពាណិជ្ជកម្ម​ថៃ ប៊ុនរ៉ុង​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ាន ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គំរូ​នៃ​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ​ប៊ុនរ៉ុង ជា​អគារ​ភ្លោះ​ខ្ពស់​កប់ពពក​ចំនួន​ ២ និង​អគារ​ចំនួន​ ៤ ​ទៀត​នៅ​ព័ទ្ធ​ជំវិញ​ដែល​កំពុង​ធ្វើការ​កែប្រែ​ប្លង់​មេ​ខ្លះៗ​។ រូបថត សហការី

អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ ប៊ុនរ៉ុង ដែល​មាន​កម្ពស់​ចុងក្រោយ​រហូត​ដល់​ ៥៥០ ​ម៉ែត្រ​បាន​ពន្យារពេល​ការ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជាថ្មី​ម្តង​ទៀត​ដែល​ធ្វើឲ្យ​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ​កំពុង​ដាក់​ការ​សង្ស័យ​។

លោក​សាស្ត្រាចារ្យ ទួស សាភឿន អ្នក​គ្រប់គ្រង និង​ស្ថាបត្យករ​ចូលរួម​គូ​ប្លង់​គម្រោង​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook កាលពី​រសៀល​ថ្ងៃ​អង្គារ​ថា​ការ​សាងសង់​អគារ​នេះ​មិន​ទាន់​ចាប់ផ្តើម​នៅ​ឡើយ​ទេ ព្រោះ​យើង​កំពុង​រៀបចំ​ក្រុម​ការងារ​បច្ចេកទេស​ចំនួន ៦ ​ក្រុម​ដើម្បី​កែលម្អ​អគារ​នេះ​ឲ្យ​បាន​កាន់តែ​ល្អ​ថែម​មួយ​កម្រិត​ទៀត​មុន​ពេល​ការ​ចាប់ផ្តើម​សាងសង់​។ លោក​បន្ត​ថា​លក្ខណៈ​ផ្លូវ​ច្បាប់ ប្លង់​បច្ចេកទេស យើង​មាន​អស់​ហើយ​អ្វី​សំខាន់​គឺ​ការងារ​បច្ចេកទេស​ដែល​ត្រូវ​មាន​ការ​កែសម្រួល និង​បាន​បញ្ចប់​ស្ទើរ ១០០ ​ភាគរយ​ហើយ​។

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ ប៊ុនរ៉ុង កម្ពស់​ ១៣៣ ​ជាន់​នេះ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ជិត​ ៦ ​ហិកតា​ស្ថិត​នៅ​តំបន់​​ឌ្រីមលែន​ដ៏​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​។ លោក​បន្ត​ថា​៖ «​យើង​មិន​មាន​បញ្ហា​ថវិកា​ទេ​យើង​មាន​ថវិកា​គ្រប់គ្រាន់​រួច​ហើយ ដើម្បី​សាងសង់​អគារ​នេះ​»​។

លោក​សាស្ត្រាចារ្យ ទួស សាភឿន បាន​បន្ត​ថា​អគារ​ពាណិជ្ជកម្ម​ដ៏ធំ​នេះ​មាន​បណ្តុំ​ដោយ​សេវាកម្ម​ចម្រុះ​ដែល​មាន​ដូចជា ផ្សារ​ទំនើប អគារ​ការិយាល័យ អាផាត​មិន​កម្រិត​ផ្កាយ​ ៥ អូតែល​កម្រិត​ផ្កាយ​ ៦ ខុនដូ​ប្រណីត មជ្ឈមណ្ឌល​សេវាកម្ម​ហាត់ប្រាណ ស្ទីម ម៉ាស្សា ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​កន្លែង​គយគន់​ទិដ្ឋភាព​ក្រុង​ភ្នំពេញ​ជាដើម​។

លោក​បន្ត​ថា​ អគារ​នេះ​គ្រោង​ចំណាយ​ថវិកា​សាងសង់​ចំនួន ២១០០ ​លាន​ដុល្លារ និង​គ្រោង​ចំណាយ​ថវិកា​ ៣០០០ ​លាន​ដុល្លារ​ទៀត​សម្រាប់​ធ្វើឲ្យ​អគារ​នេះ​ដំណើរការ​រស់​រវើក​។

លោក​បន្ត​ថា៖ «​នៅ​ពេល​អគារ​នេះ​សាងសង់​ហើយ វា​នឹង​ផ្លាស់ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​ហើយ​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​នឹង​មក​បោះ​ទីតាំង​នៅ​លើ​អគារ​នេះ​ព្រោះ​បច្ចុប្បន្ន​មិន​ទាន់​មាន​ក្រុមហ៊ុន​អន្តរជាតិ​ច្រើន​ចូល​មក​ដាក់​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ ដោយសារ​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មិន​ទាន់​មាន​ការិយាល័យ​លំដាប់​អន្តរជាតិ​នៅ​ឡើយ​ទេ​»​។

តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញ​ថា​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ប្រមាណ​ ៩០ ​ក្រុមហ៊ុន​បាន និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ចំណោម​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ទាំង​ ៥០០ ​នៅ​ក្នុង​ពិភពលោក​។

តាម​គម្រោង​អគារ​ពាណិជ្ជកម្ម​កប់​ពពក​នេះ​នឹង​សាងសង់ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd., និង​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ាកាវ Sun Kian Ip Group​។

អគ្គនាយក​ក្រុមហ៊ុន Ratanaka Realty លោក ងួន ឆាយលាង បាន​ថ្លែង​ថា​តាម​ធម្មតា​អគារ​ធំ​បែប​នេះ​នៅ​ពេល​មាន​ការ​កែប្រែ​ប្លង់​អ្វី​មួយ វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​ពន្យារពេល​សាងសង់ ប៉ុន្តែ​នៅ​ពេល​និយាយ​ពី​ទំនុក​ចិត្ត វា​អាច​មាន​ផល​ប៉ះពាល់​តិចតួច​ជា​រឿង​ធម្មតា​។

លោក​បន្ត​ថា ​អគារ​នេះ​ប្រសិន​ជា​ធ្វើឲ្យ​បាន​ល្អ និង​មាន​ប្លង់​មាន​ភាព​ទាក់ទាញ វា​អាច​ជា Landmark មួយ​សម្រាប់​ក្រុង​ភ្នំពេញ ប៉ុន្តែ​ប្លង់​អគារ​ចាស់​សព្វ​ថ្ងៃ​នេះ វា​ហាក់​ដូចជា​អគារ​ធម្មតា​គ្មាន​អ្វី​ជា​ភាព​ទាក់ទាញ​នោះ​ទេ ហេតុ​នេះ​ការ​ឌីហ្សាញ​អគារ​ឲ្យ​មើល​ទៅ​មាន​ភាព​ទាក់ទាញ និង​បង្ហាញ​ភាព​អស្ចារ្យ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​វា​ក្លាយ​ជា​មុខមាត់​ថ្មី​មួយ​សម្រាប់​កម្ពុជា​។

លោក​បន្ត​ថា៖ «​សម្រាប់​ខ្ញុំ​អគារ​ខ្ពស់​ ឬ​ទាប វា​មិន​សូវ​សំខាន់​សម្រាប់​ខ្ញុំ​នោះ​ទេ សំខាន់​អគារ​នោះ​ពេល​សាងសង់​ចប់​មាន​សកម្មភាព និង​ផលិតភាព​សេដ្ឋកិច្ច ឬ​អត់​ប៉ុណ្ណោះ​»​។

អ្នក​ឯកទេស​ផ្នែក​នគរូបនីយកម្ម​លោក​បណ្ឌិត វ៉ាន់ វ៉ាត បាន​ថ្លែង​ថា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​សិក្សា​ជាយូរ​មក​ហើយ​ពី​បច្ចេកទេស និង​កម្ពស់​អគារ​ដែល​ត្រូវ​សាងសង់​នៅ​កន្លែង​ណា​មួយ ពិសេស​ក្នុង​សង្កាត់​ចតុមុខ​ដែល​មាន​វិមាន​ឯករាជ្យ​មាន​ការ​លើក​ឡើង​ពី​ការ​ហាម​មិន​ឲ្យ​សាងសង់​ខ្ពស់​ជាង​វិមាន​ឯករាជ្យ​ដែល​ជា​និម្មិត​រូប​នៃ​ឯករាជ្យ​ជាតិ​នេះ ប៉ុន្តែ​ជា​លទ្ធផល​គឺ​បច្ចុប្បន្ន​មាន​អគារ​ខ្ពស់ៗ​នៅ​ជុំវិញ​ទីតាំង​នេះ​។

លោក​បន្ត​​ថា៖ «​ធម្មតា​ប្រទេស​របស់​យើង​កំពុង​ត្រូវ​ទាក់ទាញ​អ្នក​វិនិយោគ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ហើយ​រដ្ឋាភិបាល​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​សាងសង់​អគារ​ខ្ពស់​បែប​នេះ​គឺជា​ការ​លើក​មុខមាត់​ប្រទេស​ជាតិ និង​ជា​មោទនភាព​ជាតិ​មួយ​ដើម្បី​បង្ហាញ​ថា​មិនមែន​តែ​ប្រទេស​រីកចម្រើន​ទេ​ទើប​សង់​អគារ​ខ្ពស់​បាន​កម្ពុជា​ក៏​មាន​សមត្ថភាព​សាងសង់​បាន​ខ្ពស់​ផង​ដែរ​»​។

លោក​បន្ត​ថា៖ «​ការ​សាងសង់​អគារ​នេះ​វា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុង និង​ក្រៅ​ប្រទេស និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​មួយ​ដែល​ខ្មែរ​អាច​ធ្វើ​បាន ប៉ុន្តែ​អ្វី​សំខាន់​អ្នក​វិនិយោគ​ត្រូវ​គិត​ពី​គុណភាព សោភ័ណភាព​ព្រោះ​អគារ​កាន់តែ​ខ្ពស់​ការ​រៀបចំ​គ្រឿង​ផ្គុំ​កាន់​តែ​ល្អ​កាន់តែ​ប្រសើរ​»​។

លោក​បន្ត​ថា៖ «​អ្វី​សំខាន់​គឺ​សុវត្ថិភាព​ទាំង​ពេល​សាងសង់​ពេល​កំពុង​សាងសង់ និង​ពេល​បញ្ចប់​ការ​សាងសង់​»៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS