មជ្ឈមណ្ឌល​កម្សាន្ត ​បែប​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​អង្គរ នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ខែ​សីហា​នេះ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គំរូ​រូប​ភាព​តំណាង​របស់​មជ្ឈមណ្ឌល​ទេសចរណ៍​អាណាចក្រ​អង្គរ នៅ​ក្រុង​សៀមរាប។ រូបថត សហការី

អាណាចក្រ​អង្គរ គឺជា​គម្រោង​មជ្ឈមណ្ឌល​ទស្សនា​ចរណ៍​កម្សាន្ត​តាម​បែប​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដែល​ស្ថាបនា​នៅ​លើ​ផ្ទៃដី​ជាង​មួយ​ហិកតា​នៅ​តាម​ផ្លូវ​ទៅ​អង្គរវត្ត ដើម្បី​បង្ហាញ​ពី​ទស្សនីយភាព​ចម្រុះ​ច្រើន​បែប ទីកន្លែង​បរិភោគ​ម្ហូបអាហារ​ដ៏​ធំ និង​សួន​ទឹក​ជា​ដើម​។

គម្រោង​ដ៏​ធំ​នេះ​ត្រូវ​បាន​វិនិយោគ​រួម​គ្នា​ដោយ​ក្រុមហ៊ុន Mega Asset Management Co., Ltd. របស់​ប្រទេស​ចិន និង​សហគ្រាស​ឧស្សាហកម្ម និង​វប្បធម៌​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន​ឈ្មោះ MeiYi ផង​ដែរ​។

អ្នក​ស្រី Sarah Liang ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​អាណាចក្រ​អង្គរ​បាន​ឲ្យ​ដឹងថា ៖ «​គម្រោង​មជ្ឈមណ្ឌល​កម្សាន្ត​ថ្មី​នេះ គឺជា​គម្រោង​ដែល​ស្ថិត​នៅ​លើ​ទីតាំង​ដ៏​ធំ​មួយ ដើម្បី​បង្ហាញ​ពី​ដំណាក់​កាល​នៃ​វិវឌ្ឍន៍​នៅ​ក្នុង​ប្រវត្ដិ​សាស្ដ្រ​កម្ពុជា និង​វប្បធម៌ ដ៏​សម្បូរ​បែប​ដោយ​មាន​ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​សម្តែង​សិល្បៈ​តំបន់​ពាណិជ្ជកម្ម ទីកន្លែង​កម្សាន្ត មជ្ឈមណ្ឌល​ភោជនាហារ និង​មុខ​ជំនួញ​ផ្សេងៗ​ទៀត ដែល​ប្រកប​ដោយ​បរិយាកាស​រីករាយ​យ៉ាង​ពេញ​លេញ​»​។

ខណៈ​ពេល​ដែល​ចំនួន​ភ្ញៀវទេសចរ​ប្រចាំ​ឆ្នាំ​នៃ​ខេត្ត​សៀមរាប មាន​ការ​កើន​ឡើង​ជា​ប្រចាំ​នឹង​មាន​ចំនួន​លើស​ពី​មួយ​លាន​នាក់​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គម្រោង​ថ្មី​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​វប្បធម៌ និង​ទេសចរណ៍​កម្សាន្ត​ដ៏​ល្បី​មួយ​សម្រាប់​ភ្លៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​។

អ្នក​ស្រី​ប្រាប់​ថា ៖ «​គោល​បំណង​ជាច្រើន​នៃ​គម្រោង​នេះ គឺ​ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​អាជីវកម្ម​ចម្រុះ​មួយ ដែល​អាច​ផ្តល់​ជម្រើស​ជាច្រើន​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ ជាមួយ​បរិយាកាស​ស្រស់ស្រាយ​នៅ​លើ​ទឹកដី​ប្រវិត្ត​សាស្ត្រ​មួយ​នេះ​ហើយ​នៅ​ក្នុង​គម្រោង​នេះ​នឹង​មាន​សាល​ពិព័រណ៍​តាម​លក្ខណៈ​ប្រវិត្ត​សាស្ត្រ ឧទ្យាន​ទឹក​ដ៏​ធំ មជ្ឈមណ្ឌល​ភោជនីយដ្ឋាន​មាន​ម្ហូប​ប្រពៃណី​ខ្មែរ និង​បរទេស​នៅ​លើ​ដី​ទំហំ​ជាង​កន្លះ​ហិកតា​»​។

ក្រុមហ៊ុន​វិនិយោគ Ca Heng International Cultural Tourism Investment Co., Ltd. និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ Deyang Meiyi រួម​ទាំង​ក្រុមហ៊ុន Mega Asset Management រួម​គ្នា​វិនិយោគ​ក្នុង​ការ​បង្កើត​ទីតាំង​វប្បធម៌ ដ៏​ធំ​ទូលាយ និង​ទំនើប​មួយ​នេះ​ក្រោម​ប្រធាន​បទ​នៃ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។

អ្នក​ស្រី Sarah បាន​បង្ហើប​ថា ៖ «​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចំណាយ​រហូត​ជិត ៣០ ​លាន​ដុល្លារ (​រួម​ទាំង​ការ​វិនិយោគ​ទិញ​ដី​ផង​ដែរ​)»​។

ជាមួយ​នឹង​គម្រោង​កិច្ច​សហ​ប្រតិបត្តិការ​វប្បធម៌​នៅ​ក្រៅ​ប្រទេស​ដំបូង​គេ​នេះ អ្នក​ស្រី Sarah ប្រាប់​ថា អាណាចក្រ​អង្គរ​ក៏​នឹង​ក្លាយ​ទៅ​ជា​គម្រោង​ទេសចរណ៍​ថ្មី​មួយ​នៅ​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​គោល​នយោបាយ «​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​» របស់​រដ្ឋាភិបាល​ចិន ហើយក៏​បាន​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទៅលើ​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ការ​ស្វែងរក​ដៃគូ​ធ្វើ​សហប្រតិបត្តិការ​នៅ​លើ​ដើម​ទុន​ថ្មី​របស់​រដ្ឋាភិបាល​ចិន​។

អ្នក​ស្រី​បន្ត​ថា រោង​មហោស្រព នៅ​ក្នុង​គម្រោង​នេះ និង​ការ​សម្តែង​សិល្បៈ​ទៀត​សោត គឺ​និយាយ​អំពី​ប្រវត្តិសាស្ត្រ​សម័យអង្គរ ដែល​នឹង​បង្ហាញ​ដល់​មហាជន​នូវ​ភាព​អស្ចារ្យ​នៃ​សម័យ​បុរាណ​នៅ​ក្នុង​សង្គម​ខ្មែរ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព​រស់នៅ​របស់​ជន​ជាតិ​ខ្មែរ ធម្មជាតិ សេរីភាព និង​សន្តិភាព​ព្រម​ទាំង​ការ​វិវឌ្ឍ​នៃ​ជំនឿ​ប្រពៃណី​របស់​ពួក​គេ​ផង​ដែរ​។

អ្នក​ស្រី​បាន​បន្ត​ថា រោង​មហោស្រព​អាណាចក្រ​អង្គរ នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ជាង​៦​ពាន់​ម៉ែត្រការ៉េ ដែល​មាន​សមត្ថភាព​ដាក់​ទស្សនិកជន​ប្រហែល​ ១ ២០០ ​នាក់ ក្នុង​តំបន់​ដ៏​ធំ​ទូលាយ​មួយ​នេះ​ក៏មាន​រួមទាំង​ទីតាំង​ភោជនីយដ្ឋាន និង​ទីតាំង​ពាណិជ្ជកម្ម​ប្រហែល​៤​ពាន់​ម៉ែត្រ​ការ៉េ និង​សួន​ទឹក​ប្រហែល​៥​ពាន់​ម៉ែត្រ​ការ៉េ​ទៀត​។

អ្នក​ស្រី​បាន​និយាយ​ថា ភ្ញៀវ​មក​កម្សាន្ត​នៅ​ទីនេះ​អាច​ទទួល​បាន​ការ​ទស្សនា​ទស្សនីយភាព​សិល្បៈ​យ៉ាង​រីករាយ ជាមួយ​នឹង​ការ​សិល្បៈ​សម្តែង​នៅ​ក្នុង​រោង​មហោស្រព ដោយ​មាន​កម្មវិធី​សម្តែង​ជា​រៀង​រាល់​ថ្ងៃ និង​ជាមួយ​រោង​មាន​ស្តង់ដារ​ខ្ពស់ ពួក​គេ​ក៏​អាច​រីករាយ​នឹង​បទពិសោធ​ភ្លក្ស​ម្ហូប​អាហារ​ដ៏​មាន​រសជាតិ​ចម្រុះ​មក​ពី​ក្នុង និង​ក្រៅ​ប្រទេស ការ​សម្រាក​លំហែ​កាយ និង​ការ​ដើរ​ទិញ​ទំនិញ​ផ្សេងៗ​ជាដើម​។

ដោយ​សារ​តែ​អ្នក​ទេសចរ​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​នានា ប៉ុន្តែ​ពុំ​សូវ​បាន​យល់​ដឹង​ពី​ប្រវត្តិ​នៃ​ប្រាសាទ និង​ការ​រស់នៅ​របស់​សង្គម​ខ្មែរ​នាពេល​អតីត​កាល​នោះ ដូច្នេះ​ពួក​គេ​អាច​មក​ទស្សនា​ស្វែង​យល់​នៅ​ទីនេះ​បាន​។

អ្នក​ស្រី​បន្ថែម​ថា​៖ «​អ្នក​អភិវឌ្ឍន៍​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ជីវភាព​រស់នៅ​របស់​មនុស្ស​ខ្មែរ​ពី​សម័យ​បុរាណ​ដ៏​អស្ចារ្យ​»​។

​មជ្ឈមណ្ឌល​នេះ​បាន​ចាប់​ផ្តើម​ការ​សាងសង់ ​កាល​ពី​ឆ្នាំ​ ២០១៦ និង​បាន​ត្រៀម​នឹង​បញ្ចប់​ការ​សាងសង់​របស់​ខ្លួន​នៅ​ខែ​សីហា ​ឆ្នាំ​ ២០១៧ ខាង​មុខ​នេះ​។

​នៅតាម​ទីតាំង​ព័ទ្ធ​ជុំវិញ​របស់​គម្រោង​នេះ មាន​សកម្មភាព​ធុរកិច្ច​យ៉ាង​មមាញឹក ប្រកប​ដោយ​បរិកាស​ល្អ មាន​សណ្ឋាគារ​ផ្កាយ​ប្រាំ​មាន​ទីតាំង​នៅ​ក្បែរ​នោះ និង​ក៏​ជា​កន្លែង​ប្រមូល​ផ្តុំ​អ្នក​ទេសចរ​នាពេល​ល្ងាចៗ និង​ពេលយប់​។ ទីតាំង​នេះ​មាន​អំណោយ​ផល​ច្រើន មាន​សក្តានុពល​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​។​

​អាណាចក្រ​អង្គរ​មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី Charles de Gaulle ក្នុង​ទីក្រុង​សៀមរាប ដែល​ជា​ទីក្រុង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដែល​មាន​ចម្ងាយ​ត្រឹម​តែ ៥​ គីឡូម៉ែត្រ ពី​ប្រាសាទ​អង្គរវត្ត​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភព​លោក​៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00

CVEA MEMBERS