អ្នក​ណា​ជា​អតិថិជន​ទិញ​ខុនដូ​ ពិតប្រាកដ​នៅ​ពេល​ការ​ផ្គត់ផ្គង់​មាន​កំណើន​ខ្ពស់

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គម្រោង​សំណង់​ខ្ពស់ៗ​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​នឹង​ក្លាយ​ជា​លំនៅឋាន​ខុនដូ​នៅ​ពេល​ខាង​មុខ​នេះ​។ រូប. ភ្នំពេញ​ប៉ុស្តិ៍

អ្នក​ណា​ជា​អតិថិជន​ទិញ​ខុនដូ​នៅ​កម្ពុជា​ពិតប្រាកដ​នៅ​ពេល​ការ​ផ្គត់ផ្គង់​ខុនដូ​កើន​ឡើង​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជាក់ស្តែង​ឆ្នាំ​ ២០១៧ ​នេះ​ខុនដូ​ប្រមាណ​ ៧០០០ ​យូនីត​ទៀត​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​ទីផ្សារ ប៉ុន្តែ​វប្បធម៌​នៃ​ការ​រស់នៅ​តាម​ខុនដូ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទាន់​ពេញ​និយម​នៅ​ឡើយ​។

លោក ទុយ ប៊ុន ម្ចាស់​ភាគហ៊ុន​នៃ​គម្រោង​ក្រុមហ៊ុន​លំនៅឋាន​អឹល​ (L) ​កម្ពុជា ​ភ្នំពេញ​ ដែល​បាន​និង​កំពុង​វិនិយោគ​ខុនដូ​ជាច្រើន​គម្រោង​ដោយ​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ថ្ងៃ​ចន្ទ​ថា​ ការ​លក់​ខុនដូ​នាពេល​បច្ចុប្បន្ន​នេះ​នៅ​តែ​មិន​ទាន់​មាន​សញ្ញា​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ «​តែ​យើង​នៅ​តែ​បន្ត​លក់​ដាច់​ជា​បណ្តើរ ហើយ​យើង​នៅ​តែ​បន្ត​វិនិយោគ​គម្រោង​ថ្មី​មួយ​ទៀត​ដែល​គ្រោង​ចាប់ផ្តើម​នៅ​ខែ​សីហា​ខាង​មុខ​នេះ​ព្រោះ​យើង​គិត​ថា​ទោះ​ជា​លក់​មិន​ដាច់​ក៏​អាច​ប្រើប្រាស់​សម្រាប់​ជួល​បាន​ផង​ដែរ​។

លោក​បន្ត​ថា៖ «​គម្រោង​របស់​ខ្ញុំ​នៅ​តែ​ដើរ​ទៅ​មុខ​ត្រឹកៗ​ហើយ​ខ្ញុំ​គិត​ថា នៅ​តែ​មាន​អ្នក​ទិញ​ដែល​ពួកគេ​ជា​អ្នក​ធ្វើការ និង​អ្នក​ចង់​រស់នៅ​ក្នុង​ទីក្រុង​»​។ លោក​បន្ត​ថា​៖ «​ខ្ញុំ​ផ្តោត​លើ​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម និង​លក់​ក្នុង​តម្លៃ​សមរម្យ​គឺ​ចន្លោះ​ពី​ ១០០០ ​ទៅ​ ១១០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ហើយ​គម្រោង​ថ្មី​របស់​យើង​នឹង​មាន​តម្លៃ​ទាប​ជាង​នេះ​ទៀត​ផង​»​។

ជាមួយ​នឹង​ការ​ប្រមើល​មើល​ទៅ​កាន់​អនាគត​លោក ទុយ ប៊ុន មិន​អាច​បញ្ជាក់​ឲ្យ​ជាក់លាក់​នោះ​ទេ តែ​លោក​មិន​មាន​សុទិដ្ឋិនិយម​ច្រើន​ឡើយ​ដោយសារ​លោក​ដឹង​ថា​គម្រោង​ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល​គម្រោង​ខុនដូ L បាន​ផ្អាក​ការ​សាងសង់​ហើយ​។

លោក​បន្ត​ថា​អតិថិជន​របស់​លោក​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​មាន​កម្រិត​ជីវភាព​មធ្យម ពិសេស​អ្នក​ទើប​រៀបការ​រួច​ថ្មីៗ​បាន​មក​ទិញ​គម្រោង​របស់​លោក​ទោះ​ជា​ពួកគេ​លំបាក​បន្តិច​ក្តី ប៉ុន្តែ​ពួកគេ​អាច​រស់នៅ​បាន​ជាក់ស្តែង​គម្រោង​ទី​ ១ និង​ទី​ ២ របស់​លោក​ដែល​បាន​បញ្ចប់​ការ​សាងសង់​មាន​អ្នក​មក​រស់នៅ​ប្រមាណ​ ៧០ ​ភាគរយ និង​គម្រោង​ទី​​ ៣ ដែល​ទើប​បញ្ចប់​ការ​សាងសង់​មាន​អ្នក​មក​រស់នៅ​ប្រមាណ​ ៥០ ​ភាគរយ​ផង​ដែរ​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia បាន​រកឃើញ​ថា​គិត​រហូត​ទៅ​​ដល់​ដំណាច់​ឆ្នាំ​នេះ ខុនដូ​ចំនួន ៧០០០ ​យូនីត​ទៀត​នឹង​ដាក់​ចូល​ទីផ្សារ​ដែល​ធ្វើឲ្យ​ចំនួន​ខុនដូ​ដាក់​ដំណើរការ​លើ​ទីផ្សារ​កើនឡើង​ដល់​ ១២០០០ ​យូនីត​។

នាយិកា​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​លក់​ខុនដូ​នៅ​តែ​ដំណើការ​សម្រាប់​ខុនដូ​ដែល​ផ្តោត​លើ​ប្រជាជនមាន​ជីវភាព​មធ្យម ប៉ុន្តែ​ខុនដូ​ដែល​​មាន​តម្លៃ​ថ្លៃ​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​ធូរធារ​ខ្លាំង​មាន​ការ​លក់​យឺត​បន្តិច​។

អ្នកនាង​បន្ត​ថា៖ «​វា​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​បារម្ភ​ពី​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ក្តី ប៉ុន្តែ​ទីផ្សារ​ជាក់ស្តែង​មិន​មាន​បញ្ហា​នោះ​ទេ​»​។

នៅពេល​សួរ​ពី​ចំនួន​ខុនដូ​លក់​ចេញ​ពិតប្រាកដ​នៅ​ក្នុង​គម្រោង​ថ្មីៗ​អ្នកនាង ធីតា បាន​បន្ត​ថា៖ «​យើង​ពិតជា​មាន​ការ​លំបាក​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ពី​ការ​លក់​ដោយសារ​គម្រោង​ខុនដូ​នីមួយៗ​មិន​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​លក់​របស់​ពួកគេ​នោះ​ទេ​»​។

ទោះ​ជា​យ៉ាង​ណា​អ្នក​វិនិយោគ​ខុនដូ​ប្រណីត​នៅ​កម្ពុជា​មិន​មាន​ការ​ព្រួយបារម្ភ​ពី​ទីផ្សារ​នោះ​ឡើយ ជាក់ស្តែង​លោក​ឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Land Group ដែល​បាន​វិនិយោគ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​លើ​គម្រោង The Bridge, The Peak និង​គម្រោង KOWLOON Bay បាន​ថ្លែង​ថា​លោក​មើល​មិន​ឃើញ​បញ្ហា​នោះ​ទេ ប៉ុន្តែ​វា​នឹង​ជា​បញ្ហា​ប្រសិន​ជា​ម្ចាស់​ខុនដូ​សាងសង់​មិន​ផ្តោត​សំខាន់​លើ​ទីតាំង​មិន​មាន​គម្រោង​ផែនការ និង​ជំនាញ​ច្បាស់លាស់​។

លោក​បន្ត​ថា​ខុនដូ​ដែល​ប្រឈម​នឹង​បញ្ហា​ដែល​ស្ថិត​នៅ​ទីតាំង​មិន​សមស្រប និង​មិនមាន​មូលដ្ឋាន​ទុនវិនិយោគ​គ្រប់គ្រាន់​។

លោក​ឧកញ៉ា​បន្ត​ថា៖ «​ខុនដូ​របស់​ខ្ញុំ​ផ្តោត​សំខាន់​លើ​ទីតាំង​គុណភាព​សំណង់ និង​មាន​មូលដ្ឋាន​ទុនវិនិយោគ​រឹងមាំ ហើយ​ខ្ញុំ​មិនមែន​លក់​ផ្ទះ​តែ​មួយ​មុខ​ទេ តែ​ខ្ញុំ​លក់ Lifestyle»​។

យោង​តាម​ការសិក្សា Urban Living Solution បាន​រកឃើញ​ថា​នៅ​ឆ្នាំ​ ២០៣០ ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​នឹង​កើន​ដល់​ ៤ ​លាន​នាក់​ដែល​នឹង​ធ្វើ​ឲ្យ​បែប​ផែន​នៃ​ការ​រស់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ មាន​ការ​ផ្លាស់ប្តូរ​ហើយ​ចំនួន​យុវជន​វ័យក្មេង​ដែល​មាន​ភាព​ស៊ីវិល័យ​នឹង​រស់នៅ​តាម​ខុនដូ​ច្រើន​ ដោយសារ​កត្តា​ប្រជាសាស្ត្រ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ការ​រីកចម្រើន​បច្ចេកវិទ្យា ដែល​ធ្វើឲ្យ​ជីវិត​ពួកគេ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ​។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ខុនដូ​ធំៗ​ជាច្រើន​គម្រោង​នៅ​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​ថា​ពិតណាស់​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ព្រោះ​ខុនដូ​ដែល​មាន​ទីតាំង​ល្អ​នៅ​តែ​លក់​បាន​ផ្ទុយ​ទៅវិញ​គម្រោង​នៅ​ឆ្ងាយៗ​មាន​ការ​ពិបាក​លក់​បន្តិច​។

លោក​បន្ត​ថា​អតិថិជន​ទិញ​ខុនដូ​សព្វ​ថ្ងៃ​នៅតែ​ជា​ជនបរទេស​ភាគច្រើន ពិសេស​ជនជាតិ​ចិន និង​ចិនតៃវ៉ាន់​នៅ​តែ​នាំ​មុខ​ជនជាតិ​ខ្មែរ ប៉ុន្តែ​និន្នាការ​នៃ​ការ​ទិញ​ខុនដូ​របស់​ប្រជាជន​ខ្មែរ​ក៏​កើនឡើង​ដែរ​។

លោក​បន្ត​ថា៖ «​ប្រសិន​ជា​ស្ថានភាព​នយោបាយ​ដូច​សព្វ​ថ្ងៃនេះ​មិន​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​បារម្ភ​នៅ​តែ​បារម្ភ ព្រោះ​ប្រជាជន​ខ្មែរ​គិត​ពី​ស្ថានភាព​ពេល​បោះឆ្នោត​មក​ដល់​នៅ​ពេល​ខាង​មុខ​»​។

អគ្គនាយក​ក្រុមហ៊ុន Khmer Fondation Appraisal លោក​ឧកញ៉ា នួន រិទ្ធី នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​ខុនដូ និង​អាផាតមិន​នៅ​កម្ពុជា​ដោយ​លោក​បាន​ថ្លែង​ថា​ខុនដូ​ដែល​បាន​បញ្ចប់​ការ​សាងសង់​នាពេល​បច្ចុប្បន្ន​មាន​ប្រមាណ​ ៣០ ​ភាគរយ​នៃ​ខុនដូ​សរុប និង​មាន​គម្រោង​ជាច្រើន​ទៀត​នឹង​ចាប់ផ្តើម​នៅពេល​អនាគត​ ដោយសារ​ពួកគេ​គិត​ថា​ទីផ្សារ​នៅ​តែ​មាន​សក្តានុពល​ហើយ​ទីផ្សារ​បច្ចុប្បន្ន​ គឺ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​កំពុង​មាន​តុល្យភាព​គ្នា​ទោះ​ជា​ការ​លក់​មាន​ភាព​យឺតយ៉ាវ​បន្តិចបន្តួច​ក្តី​។

លោក​បន្ត​ថា៖ «​ខ្ញុំ​គិត​ថា​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ ដោយសារ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ដែល​កម្ពុជា​សម្រេច​បាន​»​។

លោក​បន្ត​ថា៖ «​កម្ពុជា​មិន​នៅ​ឯកោ​ទេ គឺ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កម្ពុជា​នៅ​តែ​មាន​សក្តានុពល និង​កំពុង​មាន​ការ​កើនឡើង​នូវ​អ្នក​វិនិយោគ​ដែល​ពេល​ពួកគេ​មក​ដល់​ពួកគេ​ត្រូវការ​កន្លែង​ស្នាក់នៅ ហើយ​ខុនដូ​ជា​ជម្រើស​របស់​ពួកគេ​»​។

បើ​តាម​លោក​ឧកញ៉ា នួន រិទ្ធី បច្ចុប្បន្ន​ខុនដូ​ដែល​បាន​ដាក់​ជួល​តម្លៃ​ចន្លោះ​ពី​ ៣៥០ ទៅ​ ៤០០ ​ដុល្លារ​ក្នុង​មួយ​ខែ​អ្នក​ជួល​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​។ តម្លៃ​ចាប់ពី ៥៥០ ​ទៅ​ ១៥០០ ​ដុល្លារ​ជា​ជនបរទេស និង​តម្លៃ​ចាប់ពី​ ២០០០ ​ទៅ ៥០០០ ​ដុល្លារ​ក្នុង​មួយ​ខែ​គឺជា​មន្ត្រី​ទូត និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បរទេស​ដែល​ជា​អ្នក​ជួល​ស្នាក់នៅ​។

លោក​បន្ត​ថា៖ «​ទោះ​ជា​ការ​លក់​យឺត​បន្តិច​ក្តី ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​សម្រាប់​អនាគត​»៕

ce From: Phnom Penh Post

 

 

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS