អំពី​សមា​គម

Languages

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Economic News

ចំនួនអ្នកខ្ចីប្រាក់ជាន់គ្នានៅក្នុងប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនឹងត្រូវ​បានកាត់​បន្ថយ។ អត្ថបទ៖ Kong Thea

បន្ទាប់ពីប្រព័ន្ធក្រេឌីត ប្យូរ៉ូ មានវត្តមាននៅក្នុងប្រទេស កម្ពុជាប្រមាណ ជិត៣ឆ្នាំមកនេះ​ឃើញ​ថា កម្ចីជាន់គ្នា​នៅ​ក្នុង​ប្រព័ន្ធគ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ និងធនាគារ បានធ្លាក់​ចុះជា​បន្តបន្ទាប់។ នេះបើតាមការ​អះអាងពី ការិយាល័យ​ឥណទានកម្ពុជា។

លោក ច្រឹក សុធា ប្រធាននាយកប្រតិបត្តិការការិយាល័យ​ឥណទាន​កម្ពុជានិយាយថា ចំនួន​អតិថិជនខ្ចីប្រាក់ឆ្លងកាត់​ការិយាល័យឥណទានកម្ពុជាមានប្រមាណជាង ៣លាន​នាក់ និង​ចំនួននៃការឆែកអតិថិជនមានជាង ៧លាននាក់។ ក្នុងនោះសម្រាប់វិស័យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុមាន ជាង​៦០% ប៉ុន្តែបើពិនិត្យមើញពីអតិថិជនខ្ចីប្រាក់ជាន់គ្នាវិញ​​គឺគ្មាន​តួលេខពិតប្រាកដ​​នោះទេ គ្រាន់​តែដឹង​ថាអ្នកខ្ចីប្រាក់ជាន់គ្នា​បានថយ​ចុះច្រើន។

លោកបញ្ជាក់ថា«បន្ទាប់ពីយើងប្រមូលបានទិន្នន័យទាំងអស់បញ្ចូលគ្នាឃើញថា អត្រាអ្នក​ខ្ចីប្រាក់ជាន់គ្នាបានថយចុះ។ ប៉ុន្តែចំនួនពិតប្រាកដយើងមិនអាចប្រាប់បានទេនៅពេលនេះ គ្រាន់តែដឹងថា ចំនួនអ្នកខ្ចីប្រាក់ជាន់គ្នាបានថយចុះច្រើនជាងកាលពីឆ្នាំមុន»

លោក រ័ត្ន សុវណ្ណរៈ អគ្គនាយករងត្រួតពិនិត្យធនាគារ​ជាតិ​នៃកម្ពុជាថ្លែងថា វត្តមាននៃ​ការិយា​ល័យ​ឥណទានកម្ពុជា​គឺជាការធ្វើឲ្យប្រសើរឡើងនូវស្ថានភាព​ប្រកួតប្រជែង​របស់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​សំដៅកាត់បន្ថយឥណទានជាន់គ្នា ឬ​ក៏បញ្ហាបំណុលវ័នករ។

លោកបន្តថា វាមិនត្រឹមផ្តល់ប្រយោជន៍ទៅឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារប៉ុណ្ណោះ​ទេ ថែមទាំងជួយទប់ស្ងាត់បញ្ហាបំណុលវ័នករទៅដល់អតិថិជនអ្នកខ្ចីទៀតផង។

ការិយាល័យឥណទានកម្ពុជា​បង្កើតឡើងកាលពីឆ្នាំ២០១២ និងមានសមាជិកចូលរួម​៩៧​ស្ថា​ប័ន​។ ការិយាល័យនេះមាន​តួនាទីជាផ្តល់​ព័ត៌មាន​ទៅដល់សមាជិកក្នុងការ​គ្រប់គ្រង​ហា​និភ័យ​នៅក្នុងប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។ ព្រោះអ្នកផ្តល់ប្រាក់​កម្ចី​អាចនឹង​ទទួល​បានតម្លាភាព និង​ការការពារបាននូវបំណុលជាន់គ្នារបស់អតិថិជន៕

Borey Management

Co-Ownership

Foreigner Ownership

Land Law

Property Taxes

Directory & Magazine

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Flat House For Sale
Phnom Penh Thmei,Sen Sok
USD 159,000.00
Flat House For Sale
Boeng Trabek,Chamkarmon
USD 830,000.00
Flat House For Sale
Prek Pra,Meanchey
USD 170,000.00
Villa For Sale
Phnom Penh Thmei,Sen Sok
USD 310,000.00
Villa For Sale
Chroy Changva,Russey Keo
USD 255,000.00

CVEA MEMBERS