ពន្ធ​អចលន​ទ្រព្យ​ថ្មី​កំពុង​ស្ថិត​ក្នុងការ​ពិចារណា

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

Thu, 11 June 2015 Bangkok Post

3

បាងកកៈ ​ពន្ធ​លើដី​លក់ និង​គម្រោង​សាងសង់​អគារ ត្រូវបាន​រំពឹងទុក​ថា​នឹង​ស្ថិតនៅលើ​ចំណុច​លើ​គេ​នៃ​របៀប​វារៈ​របស់​គណៈ ​រដ្ឋមន្ត្រី​នៅ​រយៈពេល​ពីរ​ខែក្រោយ បន្ទាប់ពី​មានការ​ពន្យារ​ពេល ចាប់តាំង ពី​ខែ​មីនា ដោយមាន​ព្រួយ​បារម្ម​ពី​សំណាក់​សាធារណជន​លើ​បន្ទុក​ពន្ធ​។​

​លោក Sommai Phasee មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា​ សេចក្តី​ព្រាងច្បាប់​លើ​ពន្ធ​អចលន​ទ្រព្យ​ថ្មី​កំពុង​ពន្យារ​ពេល​ការពិចារណា​របស់​ក្រសួង​ហិរញ្ញវត្ថុ មុនពេល​ទទួល បាន​ការ​អនុម័ត​ពី​គណៈរដ្ឋមន្ត្រី និង​សភា​នីតិ​បញ្ចេញ​ញាត្តិ​ជាតិ​។​

​លោក​បាន​និយាយថា ម្ចាស់ផ្ទះ​ក្នុង​ទីក្រុង​គឺ​តម្រូវ​ឲ្យ​បង់ពន្ធ​អចលនទ្រព្យ​ប៉ុន្តែ​តម្លៃ​បង់ពន្ធ​មិនគួរ​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ​សម្រាប់​ពួកគេ​។ ផ្ទះ​ដែលជា​កម្ម​សិទ្ធិរបស់​កសិករ​នៅ​ខេត្ត​ដាច់ស្រយាល​គឺ​ត្រូវបាន​លើក​លែង​ពន្ធ​។​

​នាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha បានសម្រេច​ចិត្ត​ពន្យារពេល​លើសេចក្តី​ព្រាងច្បាប់​នេះ ដោយ​យោងតាម​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន និង​ការប៉ះទង្គិច​លើ​អ្នកមាន​ចំណូលទាប​។ ពន្ធ​អចលនទ្រព្យ​ថ្មី​នេះ​គឺជា​អាទិភាព ដោយសារ ចំណូល​ពន្ធ​ត្រូវការ​យ៉ាងខ្លាំង​ក្នុងការ​ផ្តល់ថវិកា​លើ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ទឹកប្រាក់​រាប់ពាន់​លានដុល្លារ ហើយ​ក៏​ដូចជា​ជួយ​សម្រេច​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុងការ​សម្រួល​ដល់​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​។​

​រដ្ឋាភិបាល ប៉ាន់ប្រមាណ​ថា ពន្ធ​ថ្មី​នេះ​នឹង​បង្កើត​ប្រាក់ចំណូល​រដ្ឋ​បាន ២០០ ពាន់លានបាត​ក្នុងមួយឆ្នាំ​។​

​ដោយ​ផ្អែកលើ​ការស្នើ​សុំ​ថ្មី​នេះ​របស់​ក្រសួង​ហិរញ្ញវត្ថុ ម្ចាស់ផ្ទះ​ត្រូវបង់​ ០.១​ ភាគរយ​នៃ​តម្លៃ​ផ្ទះ​ដែល​ត្រូវបាន​វាយតម្លៃ​រួច​។ ដី​កសិកម្ម​គឺ​ត្រូវ​បង់ ០.០៥​ ភាគរយ និង​ដី​ពាណិជ្ជកម្ម​ត្រូវ​បង់​ ០.២​ ភាគរយ​។​

​ផ្ទះ​ដែលមាន​តម្លៃ​ត្រឹម​ ២ លានបាត​នឹង​ទទួលបាន​ការលើកលែង​ដល់​ ៧៥​ ភាគរយ ដោយ​ក្នុង​ ១​ លានដុល្លារ ម្ចាស់ផ្ទះ​ត្រូវ​បង់ ២៥០ បាត​។ ផ្ទះ​ដែលមាន​តម្លៃ​ចាប់​ ២ ទៅ​ ៤ លានដុល្លារ​នឹង​ទទួលបាន​ការលើកលែង ៥០ ភាគរយ ដោយ​ម្ចាស់​ផ្ទះ​ត្រូវ​បង់​ ៥០០ បាត​ក្នុង​មួយ​លានដុល្លារ ខណៈ​ផ្ទះ​ដែលមាន​តម្លៃ​លើសពី​ ៤​ លានដុល្លារ នឹង​តម្រូវ​ឲ្យ​ម្ចាស់ផ្ទះ​បង់ ១០០០​ បាត​។​

​ដី​កសិកម្ម​ដែល​ត្រូវបាន​វាយតម្លៃ​តិចជាង ១.៥ ​លានដុល្លារ​នឹង​ត្រូវបាន​លើកលែង​ពន្ធ មានន័យថា កសិករ​ដែលមាន​ចាប់ពី ​២០ ទៅ ៣០ រ៉ៃ​នៅ​តំបន់​ដាច់ស្រយាល​នឹងមិន​ជាប់​បន្ទុកពន្ធ​ទេ​។​

​លោក Sommai បាន​ថ្លែងថា ក្រសួង​ហិរញ្ញវត្ថុ​គ្រោង​នឹង​បង្កើន​ពន្ធ​ប្រាក់ចំណូល​ដើម​ឲ្យ​សើ្ម​នឹង​ ២០​ ភាគរយ​នៃ​ផលិតផល​សរុប​នាពេលខាងមុខ ដោយ​កាលពីមុន​ធ្វើបាន ១៧​ ភាគរយ​៕

Source From: Phnom Penh Post

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS