អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​ធ្វើឡើង​ជា​មួយ​នឹង​ការគាំទ្រ​ពី​បរទេស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

Thu, 28 May 2015 The Myanmar Times

6

គម្រោង​ជាច្រើន​ដែល​មាន​ការ​គាំទ្រ​ដោយ​បរទេស​នឹង​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​យ៉ាង​ឆាប់រហ័ស នេះ​បើ​យោង​តាម​ការ​ស្ទាបស្ទង់​មតិ សង្គម​និង​សេដ្ឋកិច្ច​ នៃ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ដែល​ធ្វើ​​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​នៃ​អង្គការសហប្រជាជាតិ​។

​លោក U Zaw Oo ប្រធាន​អ្នក​ប្រឹក្សា​សេដ្ឋកិច្ច បាន​និយាយ​ថា យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋរចនាសម្ព័ន្ធ​របស់​រដ្ឋា​ភិបាល​ដែល​នឹង​ផ្តល់ផល​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស ទេសចរណ៍ និង​គម្រោង​ថាមពល​ជាច្រើន​ទៀត​បាន​តភ្ជាប់​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​។​

​លោក U Zaw Oo បាន​និយាយ​ថា បើទោះជា​មានការ​ខ្វះខាត​មួយ​ចំនួន​ក៏ដោយ ការដាក់​ឲ្យ​ដំណើរការ​គម្រោង​នៅ​ត្រូវបាន​ធ្វើឡើង​។​

​លោក​បាន​ថ្លែងថា ​៖«​ការសហការ​របស់​រដ្ឋាភិបាល​ជាមួយ​អង្គការ​សហប្រជាជាតិ​បាន​នាំទៅរក​ភាព​ជោគជ័យ​ជា​ច្រើន បើទោះជា​យើង​មិនអាច​បង្ហាញ​ពី​ការអនុវត្ត​របស់​យើង​ក្នុង​តំបន់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ដូចជា​វិស័យ​អគ្គិសនី​ក៏​ដោយ​»​។​

Content image - Phnom Penh Post

 

​លោក​បាន​បន្តថា គម្រោង​ថាមពល​ជាច្រើន​ដែល​ជំរុញ​ឲ្យ​មានការ​ចែកចាយ​អគ្គិសនី​មាន​ភាព​យឺតយ៉ាវ​ក្នុងការ​អភិវឌ្ឍ​ដោយសារ​មានការ​ពន្យា​រពេល​លើ​ការ​រៀបចំ​គោល​នយោបាយ​។​

​គម្រោង​ទាំងអស់នេះ​មាន​ការ​គាំទ្រ​ដោយ​អ្នកវិនិយោគ​បរទេស ដែលជា​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ផ្តោត​លើ​វិស័យ​ថាមពល ទេសចរណ៍ និង​រោងចក្រ ក៏ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​អាច​នឹង​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​អតិផរណា និង​កំណើន​ឡើង​នៃ​អត្រា​ប្តូរប្រាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។​

​លោក U Zaw Oo បាន​និយាយថា គណៈ​កម្មការ​វិនិយោគ​ប្រទេស​មីយ៉ាន់ម៉ា​បាន​អនុញ្ញាត្ត​ឲ្យ​បញ្ចេញ​ទឹកប្រាក់​ចំនួន ៣៨ ​ពាន់​លាន​ដុល្លារ​លើ​វិស័យ​ថាមពល និង​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជា ៤​ លាន​នាក់​នឹង​មក​ទស្សនា​ប្រទេស​ខ្លួន​ក្នុងឆ្នាំ​នេះ​។​

​ការ​ស្ទាបស្ទង់​មតិ​ខាងលើ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​គឺ​មាន​សារៈសំខាន់​ក្នុងប្រទេស​មីយ៉ាន់ម៉ា ហើយ​ការខិតខំ​ប្រឹងប្រែង​ទាំងនោះ​គួរតែ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្កើន​ល្បឿន​លើ​ការពង្រីក​នៃ​មូលដ្ឋាន​ផលិត​របស់ខ្លួន​៕

Source From:Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS