ទីក្រុង​បាងកក​នឹង​មាន​ភាព​ប្រសើរ​ឡើង​ នៅ​ឆ្នាំនេះ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 21 May 2015 AFP

phnom penh

​ក្រុមហ៊ុន​អចលនទ្រព្យ Pruksa Real Estate Plc (PS) មាន​ជំនឿ​ចិត្ត​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក​នឹង​មាន​កំណើន ​១០​ ភាគរយ​នៅក្នុង​ឆ្នាំនេះ​។​

​ការព្យាករ​ដែល​មាន​សុទិដ្ឋិនិយម​នេះ​គឺ​ផ្អែក​ទៅ​លើ​និន្នាការ​ថា​ នឹងមាន​ផល​វិជ្ជមាន​ដែលមាន​ការ​គាំទ្រ​ដោយ​ការ​ចាត់ចែង​របស់​រដ្ឋាភិបាល និង​អាត្រា​ការប្រាក់​ទាប​។​

​លោក Lersuk Chuladesa មាន​ប្រសាសន៍​ថា ទីផ្សារ​អចលនទ្រព្យ​សរុប​នៅ​ទីក្រុង​បាងកក​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ត្រីមាស​ទី​ ១​ ដោយ​ការ​លក់​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​មានការ​កើនឡើង​ ១៣ ភាគរយ ស្មើនឹង​ជាង ​២៣០ ​រយ​លាន​ដុល្លារ​។​​

លោក​បាន​មាន​ប្រសាសន៍​ថា ​៖«​ទស្សនវិស័យ​ទីផ្សារ​អចលនទ្រព្យ​មាន​ភាព​ស្រដៀង​គ្នា​ជាមួយ​និង​ការព្យាករ​របស់​យើង​កាល​ពី​ដើម​ឆ្នាំង​នេះ​»​។

កំណើន​នៃ​ការលក់​មុន​របស់​ក្រុមហ៊ុន​នៅក្នុង​ត្រីមាស​ទី​ ១​ បានធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​ដំណើរការ​លឿន​ជាង​មុន​បើ​ធៀប​នឹង​ឆ្នាំមុន ដោយមាន​កើនឡើង​ ៥៥.៧​ភាគរយ​សើ្ម​នឹង ៣៨ ​លានដុល្លារ​។

​ក្រុមហ៊ុន​អចលន​ទ្រព្យ Pruksa គឺ​កំពុង​ប្រកាន់​ខ្ជាប់​ទិសដៅ​ការលក់​របស់​ខ្លួន​ឲ្យ​បាន​ ១,៣ ពាន់លាន​ដុល្លារ ដោយ​កាល​ពី​មុន​ក្រុមហ៊ុន​លក់​ចេញ​បាន ៣៩ ​ពាន់លានបាត​។​

​ភាគហ៊ុន​ទីផ្សា​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង​ពី ១១ ភាគរយ ឬ​ប្រមាណ​ ២៣០ លានដុល្លារ​ក្នុង​ត្រីមាស​ទីមួយ​កាល​ពី​ឆ្នាំ​មុន​ស្មើ​នឹង​១៣ ភាគរយ​ក្នុង​ដំណាច់​ឆ្នាំ​ ២០១៤ និង​ ១៥​ ភាគរយ​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ​។​

​ក្រុមហ៊ុន​អចលនទ្រព្យ​នេះ​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណេញ​សុទ្ធ​ក្នុង​ត្រីមាស​ទី​១​មាន​ចំនួន ​២៦​ លានដុល្លារ ដោយ​ធ្លាក់ចុះ​១៦.៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដោយ​ប្រាក់ ចំណូល​មាន ​២៤០ លាន​ដុល្លារ ​ដែល​កើន​ ៣.៧ ​ភាគរយ​។​
ប្រាក់ចំណេញ​សុទ្ធ​បាន​ធ្លាក់​ចុះ​ដល់ ១០.៧ ភាគរយ បើ​ធៀប​ ១៥.៧ ​ភាគរយ​នៅ​បំណាច់​ឆ្នាំមុន​។​

លោក Lersuk បន្តថា៖ «​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​សុទ្ធ​នេះ​ស្រង់​ចេញពីការ​គ្រប់គ្រង​លើ​ការ​ទូទាត់​បញ្ជី​» ។​

​លោក​បាន​និយាយថា ៖​«​យើងបាន​ព្យាយាម​លក់​ចំនួន​យូនីត​ក្នុង​គម្រោង​ដែល​ជិត​បញ្ចប់​ជាមួយ​នឹង​ការបញ្ចុះ​តម្លៃ និង​ការធ្វើ​យុទ្ធនាការ​ដើម្បី​កាត់​បន្ថយ​ចំនួន​»​។​

​នៅក្នុង​ត្រីមាស​ទីមួយ​ក្រុមហ៊ុន​អចលនទ្រព្យ Pruksa បាន​បញ្ចប់​គម្រោង​ចំនួន ២០ ដែលមាន​ចំណូល​១៣​ភាគរយ​ក្នុង​មួយ​ត្រីមាស​។​ បច្ចុប្បន្ន​ ក្រុមហ៊ុន​មាន​គម្រោង​លក់​លំនៅឋាន​ចំនួន​ ១៩៧ មាន​តម្លៃ​សរុប ២.៤ ពាន់លានដុល្លារ​។​ ក្នុង​ចំណោម​នោះ គម្រោង​ទាំង​ ២០​ កន្លែង ជិត​ត្រូវ​បាន​បញ្ចប់​ដោយ​បន្ទប់​យូនីត​នៅសល់​មាន​ចំនួន​ទឹកប្រាក់​ប្រហែល ១១៩ លានដុល្លារ​។​

​រហូតដល់​ដំណាច់​ត្រីមាស​ទីមួយ ក្រុមហ៊ុន​បាន​លក់បន្ទប់​ បម្រុង​មាន​ចំនួន​ជាង​ ១.១ ពាន់​លានដុល្លារ​។ ក្នុងនោះ​ទឹក​ប្រាក់​ចំនួន​ប្រមាណ​ ៧០០​ លានដុល្លារ ​នឹង​ត្រូវ​ត្រួត​ពិនិត្យ​នៅ​ក្នុង​ខែ​ធ្នូ​។​

​គោលដៅ​គឺ​ដើម្បី​សម្រេច​ឲ្យ​បាន​ទឹកប្រាក់​ចំណូល ១.៤​ ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ​នេះធៀប​​នឹង​ឆ្នាំមុន​មាន​ទឹកប្រាក់​ជាង ​១.៣ លានដុល្លារក្នុង​ឆ្នាំ​ ២០១៤​។​

​លោក Lersuk បាន​បន្ត​ទៀតថា អត្រា​ការប្រាក់​ទាប​នឹង​ជួយ​សេដ្ឋកិច្ច​ឲ្យ​មាន​ការ​កើន​ឡើង​ដោយសារ​ប្រាក់​បាត ​​ធ្លាក់ចុះ​ជាង​មុន​បាន​ជំរុញ​ឲ្យ​មានការ​នាំចេញ​ច្រើន។​

​បន្ទាប់ពី​ក្រុមហ៊ុន​បាន​អនុវត្ត​ការ​អនុម័ត​ប្រាក់​កម្ចី​ទិញ​ផ្ទះ និង​បាន​សហការ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចំនួន​ ១៥​ អត្រា​ការប្រាក់​ដែល​អតិថិ​ជន​ខ្ចី​បាន​ធ្លាក់ចុះ​ ៥​ ភាគរយ​៕

 

Source From: Phnom Penh Post

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS