ធនាគារ​កណ្តាល​ចិន​បញ្ចុះ​កម្រិត​នៃ​ការបង់ប្រាក់

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 2 April 2015 Thu, 2 April 2015 AFP

phnom penh

ប៉េកាំង: ធនាគារ​កណ្តាល​របស់​ប្រទេស​ចិន​បាន​បញ្ចុះ​​អត្រា​នៃ​ការ​បង់​ប្រាក់​លើក​ដំបូង​លើ​ការទិញ​លំនៅឋាន​ក្នុង​ប្រទេស ដោយ​ទម្លាក់​​ចោល​​គោលនយោបាយ​ក្នុង​​ការគ្រប់គ្រង​តម្លៃ​លំនៅឋាន ខណៈ​ប្រទេស​មួយ​នេះ​កំពុង​ព្យាយាម​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​​ដំណើរការ​ល្អ​ប្រសើរ​។

ធនាគារ​កណ្តាល​​ចិន បាន​ឲ្យ​ដឹង​ថា ប្រាក់​កក់​អប្បបរមា​សម្រាប់​អ្នក​ទិញ​លំនៅឋាន​នឹង​ត្រូវ​បាន​កំណត់​ត្រឹម​ ៤០ ​ភាគរយ​។ នេះ​បើ​យោង​តាម​របាយការណ៍​លើ​គេហទំព័រ​។

សារព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា កម្រិត​នៃ​ការ​ប្រាក់​បង់​កក់​កាលពី​មុន​ គឺ​ចន្លោះ​ពី​​ ៦០ ​ទៅ​​ ៧០ ​ភាគរយ។

ធនាគារ​កណ្តាល​បាន​ឲ្យ​ដឹង​​ទៀត​ថា ការ​ធ្វើ​បែប​នេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​​គាំទ្រ​ដល់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ និង​ធ្វើឲ្យ​តម្រូវការ​លំនៅឋាន​មាន​ភាពប្រសើរ​ឡើង​វិញ​។

ការប្រកាស​នេះ​​ធ្វើ​ឡើង​ផ្ទុយ​ពី​គោលនយោបាយ​កាលពី​ ៤ ​ឆ្នាំ​មុន ដើម្បី​ធ្វើឲ្យ​ទីផ្សារ​អចលនទ្រព្យ​មាន​ស្ថានភាព​ល្អ​​ប្រសើរ​ ខណៈ​ការ​កើនឡើង​នៃ​តម្លៃ​លំនៅឋាន​បាន​ធ្វើឲ្យ​តម្រូវការ​ថយចុះ ព្រមទាំង​បង្កើត​ឲ្យ​មាន​ការព្រួយបារម្ភ​​ក្នុង​សង្គម​មួយ​ចំនួន​។

សកម្មភាព​នេះ​បាន​លេច​ឡើង​ ខណៈ​ការរីកចម្រើន​របស់​ប្រទេស​ចិន​បាន​ជួប​ការរអាក់រអួល ដោយ​ជំរុញ​ឲ្យ​អ្នក​បង្កើត​គោលនយោបាយ​​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី​ ២ នៅលើ​ពិភពលោក​មួយ​នេះ​ត្រូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​ដំណើរការ​ល្អ​ឡើង​វិញ​។

ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​ចិន​បាន​កើនឡើង​​ ៧,៤ ​ភាគរយ​កាលពី​ឆ្នាំ​មុន​ ដែល​នេះ​ជា​ការ​កើនឡើង​តិច​បំផុត​ក្នុង​រយៈពេល​ជិត​ ២៥ ​​ឆ្នាំ​កន្លង​មក​នេះ។

ធនាគារ​កណ្តាល​របស់​ចិន​បាន​កាត់បន្ថយ​អត្រាការ​ប្រាក់​ចំនួន​ ២ ​ដង​រួច​មក កាលពី​ខែ​វិច្ឆិកា និង​​ខែ​កុម្ភៈ កន្លង​មក។ ធនាគារ​កណ្តាល​ថែម​ទាំង​បន្ទាប​អត្រា​ប្រាក់​បម្រុង​របស់​ធនាគារ​ផង​ដែរ​។

ការវិនិយោគក្នុង​វិស័យ​អចលនទ្រព្យ​ គឺជា​គន្លឹះ​ដ៏សំខាន់​សម្រាប់​សេដ្ឋកិច្ច​ចិន​ ហើយ​ប្រាក់​ដែល​បាន​ពី​ការ​លក់​ដី​ គឺជា​ប្រភព​​​សំខាន់​មួយ​នៃ​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​ ខណៈ​កំណើន​សេដ្ឋកិច្ច​មាន​ភាពយឺតយ៉ាវ។

លោក Le Jiadong អ្នក​វិភាគ​ផ្នែក​អចលនទ្រព្យ​នៅ​ក្រុមហ៊ុន Guanga Securities បាន​និយាយ​ថា​៖ «ការ​បន្ថយ​ការ​បង់​ប្រាក់​កក់​លើក​ដំបូង​នឹង​គាំទ្រ​ដល់​ទីផ្សារ​អចលនទ្រព្យ​ខ្លាំង ពិសេស​ក្នុង​ទីក្រុង​សំខាន់ៗ»។

លោក​ថ្លែង​ថា ៖«ការបង្កើត​គោលនយោបាយ​ក្នុង​ពេល​នេះ​ គឺ​ត្រឹមត្រូវ​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​»​។

តម្លៃ​លំនៅឋាន​ក្នុង​​ប្រទេស​​ចិន​បាន​ធ្លាក់​ចុះ​ក្នុង​ខែ​កុម្ភៈ ខណៈ​តម្លៃ​លំនៅឋាន​ថ្មី​នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​ចំនួន​ ១០០ បាន​ធ្លាក់​ចុះ​ ០,២៤ ​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​​ខែ​មករា ដោយ​មាន​តម្លៃ​លក់​ចេញ​ ១,៦៨២ ដុល្លារ​អាមេរិក​ក្នុង​ម៉ែត្រការ៉េ​។ នេះ​បើយោង​តាម​ការសិក្សា​សន្ទស្សន៍​របស់​ប្រទេសចិន​៕ SM

 

Source From:Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS