អូស្រ្តាលី​នឹង​បង្កើន​តម្លៃ​ឯកសារ​សម្រាប់​ការ​វិនិយោគ​វិស័យ​អចលន​ទ្រព្យ​ពី​ជន​បរទេស

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

Thu, 12 March 2015 ភ្នំំពេញ ប៉ុស្តិ៍

1

ស៊ីដនី: រដ្ឋាភិបាល​បាន​ប្រកាស​ថា វិនិយោគិន​បរទេស​អាច​នឹង​ត្រូវ​តម្រូវ​ឲ្យ​បង់​ប្រាក់​ច្រើន​មុន នៅ​ពេល​ពួក​គេ​ចង់​ទិញ​អចលន​ទ្រព្យ ឬ​ប្រកប​មុខ​ជំនួញ​ក្នុង​ប្រទេស​អូស្ត្រាលី។

លោក​នាយក​រដ្ឋ​មន្ត្រី Tony Abbott បាន​និយាយ​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​ការ​ផាក​ពិន័យ និង​ការ​បង់​ថ្លៃ​ជា​ច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​ការ​វិនិយោគ​ពី​សំណាក់​ជន​បរទេស​នៅ​ក្នុង ប្រទេស​អូស្រ្តាលី។

តម្លៃ​អចលន​ទ្រព្យ​ជា​បញ្ហា​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ពិសេស​ក្នុង​ទីក្រុង​ស៊ីដនី ហើយ​មាន​ការ​អះអាង​ជាច្រើន​ថា ការ​វិនិយោគ​ពី​សំណាក់​ជន​បរទេស​កំពុង​ឲ្យ​តម្លៃ​លំនៅឋាន​កើន​ឡើង។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ច្រាន​ចោល​ច្បាប់​ដែល​មាន​លក្ខណៈ​អវិជ្ជមាន​ក្នុង​ប្រទេស ដោយ​អ្នក​វិភាគ​អចលន​ទ្រព្យ​ជា​ច្រើន​បាន​និយាយ ជា​ការ​បង្កើន​តម្លៃ​អចលន​ទ្រព្យ។

ការ​ស្នើ​សុំ​ដែល​បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ គឺ​រដ្ឋាភិបាល​នឹង​ត្រូវ​រឹត​បន្តឹង​ច្បាប់​សម្រាប់​ការ​វិនិយោគ​របស់​ជន​បរទេស​លើ​ដី​កសិកម្ម​ផង​ដែរ។

នៅ​ក្នុង​សំណើ​ច្បាប់​ថ្មី​នេះ វិនិយោគិន​បរទេស​ណា​ដែល​ចង់​ទិញ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី មាន​តម្លៃ​ក្រោម ១ លាន​ដុល្លារ​អូស្ត្រាលី (៧៨៥ ០០០ ដុល្លារ​អាមេរិក) ត្រូវ​បង់​ថ្លៃ​ពាក្យ​ស្នើ​សុំ​តម្លៃ ៥០០០ ដុល្លារ​អូស្ត្រាលី​ទៅ​ឲ្យ​គណៈ​កម្មការ​វិនិយោគ​បរទេស។ ការ​វិនិយោគ​ដែល​មាន​ប្រាក់​លើស​ពី ១ លាន​ដុល្លារ​អូស្ត្រាលី​នឹង​ត្រូវ​បង់ ១ ម៉ឺន​ដុល្លារ​អូស្រ្តាលី ហើយ​តម្លៃ​នៃ​ការ​បង់​នេះ​ក៏​នឹង​កើន​ឡើង​ទៅ​តាម​ចំនួន​ទឹក​ប្រាក់​វិនិយោគ​ផង​ដែរ។

ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទិញ​មុខ​ជំនួញ​មួយ​ដែល​មាន​តម្លៃ ១ ពាន់​លាន​ដុល្លារ​អូស្ត្រាលី ឬ​ច្រើន​ជាង​នេះ​ត្រូវ​បង់ ១០០ ០០០ ដុល្លារ​អូស្ត្រាលី។

វិនិយោគិន​បរទេស​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មិន​គោរព​ច្បាប់​នឹង​ត្រូវ​ផាក​ពិន័យ ២៥ ភាគរយ​នៃ​តម្លៃ​វិនិយោគ​សរុប ហើយ​អាច​បង្ខំ​ឲ្យ​លក់​អចលន​ទ្រព្យ​របស់​ខ្លួន​ទៀត​ផង។

ការ​ធ្វើ​ចុះ​បញ្ជី​នឹង​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ដឹង​ថា តើ​មាន​ម្ចាស់​អចលន​ទ្រព្យ និង​លំនៅឋាន​ជា​ជន​បរទេស​ប៉ុន្មាន​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ពួកគេ​ទាំង​នោះ​មក​ពី​ប្រទេស​ណា​ខ្លះ?

 

Source From: Phnom Penh Post

Latest News

LATEST EXCLUSIVE LISTING

Flat House For Sale
Phnom Penh Thmei,Sen Sok
USD 159,000.00
Flat House For Sale
Boeng Trabek,Chamkarmon
USD 830,000.00
Flat House For Sale
Prek Pra,Meanchey
USD 170,000.00
Villa For Sale
Phnom Penh Thmei,Sen Sok
USD 310,000.00
Villa For Sale
Chroy Changva,Russey Keo
USD 255,000.00

CVEA MEMBERS