វិនិយោគិន​សិង្ហបុរី​ឈរ​លើ​គេ សម្រាប់​ការ​វិនិយោគ​ក្នុង​តំបន់​

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

Thu,05 Mar 2015 អត្ថបទ​ ភ្នំំពេញ ប៉ុស្តិ៍

i1

សិង្ហបុរី: សិង្ហបុរី នៅ​តែ​ជា​ប្រទេស​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី ដោយ​កាល​ពី ឆ្នាំ​២០១៤ ប្រទេស​នេះ​បាន​បញ្ចេញ​ទុន​វិនិយោគ ១១,៩ ពាន់​លាន​ដុល្លារ​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ ខណៈ​កាល​ពី ឆ្នាំ​២០១៣ មាន​ចំនួន ៩,៤ ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​ក្រុម​ហ៊ុន​អចលន​ទ្រព្យ CBRE។

ប្រទេស​ដែន​កោះ​មួយ​នេះ នៅ​តែ​រក្សា​ទីតាំង​នៅ​លើ​គេ​ក្នុង​ការ​បោះ​ទុន​វិនិយោគ​ក្នុង​តំបន់ ដែល​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន ដែល​មាន​ទឹក​ប្រាក់​វិនិយោគ ១០,១ ពាន់​លាន​ដុល្លារ ហុងកុង មាន​ចំនួន ៦,៣ ពាន់​លាន​ដុល្លារ ម៉ាឡេស៊ី មាន​ចំនួន ១,៧ ពាន់​លាន​ដុល្លារ និង​កោះ​តៃវ៉ាន់ មាន​ចំនួន ០,២ ពាន់​លាន​ដុល្លារ។

លោក Ada Choi នាយក​គ្រប់​គ្រង​ជាន់​ខ្ពស់​ក្រុម​ហ៊ុន CBRE Research Asia បាន​ថ្លែង​ថា៖ «វិនិយោគិន​សិង្ហបុរី​បាន​សម្លឹង​មើល​ទៅ​ទីផ្សារ​នៅ​ក្រៅ​ប្រទេស ព្រោះ​ទីផ្សារ​ក្នុង​ប្រទេស​របស់​ខ្លួន​ពិបាក​ក្នុង​ការ​ទាញ​យក​ផល​ចំណេញ និង​មិន​សូវ​មាន​ទីតាំង​នោះ​ទេ។ វិនិយោគិន​មក​ពី​ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​បង្កើន​សក្តានុពល​ទៅ​លើ​ការ​វិនិយោគ​ផ្នែក​អចលន​ទ្រព្យ​ផង​ដែរ»។

លោក​បន្ថែម​ថា៖ «យើង​តែង​តែ​ឃើញ​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​មក​ពី​ប្រទេស​ចិន មាន​សកម្ម​ភាព​ខ្លាំង​ក្នុង​ទីផ្សារ​អន្តរជាតិ។ បច្ចុប្បន្ន​មាន​វិនិយោគិន​ជន​ជាតិ កូរ៉េ និង​ជប៉ុន ជា​ច្រើន​ក៏​កំពុង​ទទួល​ផល​ចំណេញ​ពី​ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​ផង​ដែរ តាម​រយៈ​ការ​ដាក់​ទុន​ដោយ​ប្រយោល និង​ការ​ដាក់​ទុន​ជា​ក្រុម​ផ្ទាល់។

ការ​វិនិយោគ​ផ្នែក​អចលន​ទ្រព្យ​នៅ​ក្រៅ​ប្រទេស​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​កើន​ឡើង ២៣ ភាគរយ ដែល​ស្មើ​នឹង ៤០ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង ឆ្នាំ​២០១៤ បើ​ប្រៀប​ធៀប​ទៅ​នឹង ឆ្នាំ​២០១៣៕

 

Source From: Phnom Penh Post

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS