Rowsley នឹង​​ដាក់​​​ទុន​​​​វិនិ​យោគ​ទៅ​លើ​គម្រោង HAGL

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 26 February 2015 The Myanmar Times

5

យ៉ាំងហ្គោន: ក្រុមហ៊ុនមក​ពី​ប្រទេស​សិង្ហបុរី Rowsley នឹង​បណ្តាក់​ទុន​​ចំនួន​ ២៧៥ ​លាន​ដុល្លារ​អាមេរិក ដើម្បី​ទទួល​បាន​ចំណែក​ ៥០ ភាគ​​រយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​អចលន​​ទ្រព្យ​មួយ​កន្លែង​ដែល​​កាន់​កាប់​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​វៀត​ណាម​ Hong Anh Gia Lai នៅ​ទីក្រុង​ យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា។​

គម្រោង​អភិវឌ្ឍន៍​ HAGL Myanamar Centre មាន​ទីតាំង​នៅ​ក្បែរ​បឹង​ Inya តាម​​​ផ្លូវ​ Kabar Aye ក្នុង​តំបន់ ​Bahan របស់​ទីក្រុង​យ៉ាំងហ្គោន។ HAGL គឺ​ជា​គម្រោង​​​អភិវឌ្ឍ​ន៍​ដ៏​ធំ​​​​រួម​មាន ​អគារ​ការិយា​ល័យ​ចំនួន​ ៤ សណ្ឋាគារ​ផ្កាយ​ប្រាំ​ចំនួន ១ ផ្សារ​លក់​រាយ ​១ និង​អាផាត​មិន​ជាច្រើន​ទៀត​​។

ការ​វិនិយោគ​នេះ​មាន​តម្លៃ​ ៥៥០ ​លាន​ដុល្លារ​ ដោយ​គម្រោង​នេះ​បាន​ផ្តោត​លើ​ការ​សាង​សង់​ជា​ច្រើន​។​ ការ​ចូល​ហ៊ុន​របស់​ក្រុមហ៊ុន ​Rowsley នឹង​ត្រូវ​ផ្តល់​តាម​រយៈ​ទ្រព្យ​ម្ចាស់​ហ៊ុន​ និង​ការ​ប្រើ​កម្ចី​ពី​ធនាគារ។

គម្រោង​អភិវឌ្ឍន៍​​ខាង​លើ​មាន​ផ្ទៃ​ដី ​៧៣ ០០០ ​ម៉ែត្រ​ការ៉េ ដោយ​​មាន​កិច្ច​សន្យា​ជួល​​ដី​រយៈ​ពេល​ ៥០ ​ឆ្នាំ​ ហើយ​គេ​អាច​ពន្យារ​ពេល​ ១០ ​ឆ្នាំ​បាន​ចំនួន​ ២ ដង​។ គម្រោង​នេះ​​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០១៨​។

ដំណាក់​កាល​ទី​ ១ ​​នឹង​ត្រូវ​បញ្ចប់​ក្នុងឆ្នាំ ​២០១៥​ ​ក្នុង​នោះ​មាន​អគារ​ការិយាល័យ​ចំនួន ​២ ដែល​មាន​ផ្ទៃ​អគារ​ទំហំ ៨១ ០០០​ ម៉ែត្រ​ការ៉េ ផ្សារ​លក់​រាយ​មួយ​កន្លែង​ និង​សណ្ឋាគារ​ផ្កាយ​ប្រាំ ដែល​មាន​ចំនួន​ ៤០០ ​បន្ទប់​។ ចំណែក​ ដំណាក់​កាល​ទី ២​ នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ដើម​ឆ្នាំ​ ២០១៦។

របាយការណ៍​ប្រចាំ​ត្រីមាស​​ទី​ ៤​ ឆ្នាំ​ ២០១៤​ របស់​ក្រុមហ៊ុន Colliers International​ ដែល​ទើប​​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា ការិយា​ល័យ​ជួល​ក្នុង​ទីក្រុង​ យ៉ាំងហ្គោន មាន​ផ្ទៃ​ក្រឡា​ទាំង​អស់​ចំនួន​ ១០៧ ​០០០ ​ម៉ែត្រការ៉េ។ របាយ​​​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ការិយា​ល័យ​ជួល​នឹង​កើន​ឡើង​ជា​មធ្យម​ ៧០​ ០០០ ​ម៉ែត្រ​ការ៉េ​ក្នុង​ ១ ​​ឆ្នាំ បើ​គិត​ចាប់​ពី​ឆ្នាំ ​២០១៥​ ទៅ​ដល់​ឆ្នាំ ​២០១៨​។

លោក​ Lock Wai Han នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Rowsley​ បាន​និយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន។

លោក​អះអាង​​ថា​៖​«ទីក្រុង​យ៉ាំង​ហ្គោន​​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ការិ​យា​ល័យ​ សណ្ឋាគារ និង​ផ្សារ​ទំនើប​ដែល​មាន​គុណភាព​​ល្អ»៕ M.Times/SM

 

Source From: Phnom Penh Post  

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS