HSL Group គ្រោង​នឹង​សង់​អគារ​ខ្ពស់​ជាង​គេ​នៅ​ប្រទេស​មីយ៉ាន់ម៉ា

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Mon, 9 February 2015 អត្ថបទ ​ The Myanmar Times

2e

ក្រុមហ៊ុន HSL Group បាន​ប្រកាស​ពី​គម្រោង​សាងសង់​ដ៏ធំ​មួយ​ដែល​ស្ថិត​នៅក្នុង​ទីក្រុង Tarmwe ដោយ​ក្នុង​នោះ​រួមមាន​ការ​សាងសង់​អគារ​ខ្ពស់​ជាង​គេ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ​។

ដំណាក់កាល​ទី​១ នៃ​គម្រោង របស់ Polo Club Asia គឺ​ ការ​សាងសង់​អគារ​មួយ​មាន​កម្ពស់ ​៣៤​ ជាន់ ស្មើ​គ្នា​ជាមួយ​អគារ​របស់​គម្រោង Diamond Inya Palace ដែល​កំពុង​សាងសង់​នា​ពេល​នេះ​ផង​ដែរ។ អគារ​ខ្ពស់​ជាង​គេ​នៅក្នុង​ប្រទេស​ មីយ៉ាន់ម៉ា នា​ពេល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា Centrepoint Towers ដែល​មាន​កម្ពស់​ ២៥ ជាន់​។

លោកស្រី Ma Wah Wah Hlaing ប្រធាន​ផ្នែក​នៃ​គម្រោង Polo Club Asia បាន​និយាយ​ថា ដំណាក់កាល​ទី​២​របស់​គម្រោង Polo Club Asia នឹង​មាន​ការ​សាងសង់​អគារ​ការិយាល័យ និង​អាផាតមិន​សម្រាប់​ជួល ចំណែក​ដំណាក់កាល​ទី​៣ គឺ​ការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥។

ក្រុមហ៊ុន HSL បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ Golden Glory Group នេះ​បើ​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នក​ជំនួញ​ម្នាក់​គឺ​លោក U Khin Maung Aye ដែល​ជា​ស្ថាបនិក​រោងចក្រ​កាត់ដេ Lat War។

គម្រោង Polo Club ទាំង​មូល​នឹង​ត្រូវការ​រយៈពេល​៦​ឆ្នាំ​ដើម្បី​ធ្វើការ​អភិវឌ្ឍ ដោយ​ក្នុង​នោះ​មាន​អគារ​ស្នាក់នៅ​ចំនួន ​២ នឹង​អាច​ចាប់ផ្តើម​បើក​ដំណើរការ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨។ អគារ​ទាំង​២​នោះ នឹង​មាន​បន្ទប់​ស្នាក់នៅ​ចំនួន​៣៧៣​យូនីត និង​មាន​ផ្សារទំនើប​នៅ​ជាន់​ផ្ទាល់​ដី។ ផ្នែក​ចុងក្រោយ​ដែល​នឹង​ត្រូវ​បញ្ចប់ គឺ​សណ្ឋាគារ។

ដី​របស់​គម្រោង​នេះ​កាលពី​មុន គឺជា​ទីតាំង​របស់​បណ្ណាល័យ​ជាតិ ដែល​បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​២០០២ ប៉ុន្តែ​វា​ត្រូវ​បាន​បំផ្លាញ​ទៅវិញ​ដោយសារ​ខ្យល់​ព្យុះ Cyclone Nargis កាលពី​ឆ្នាំ​២០០៨ មុន​ពេល​គេ​ផ្លាស់ប្តូរ​ទៅកាន់​ទីក្រុង Yankin។

លោកស្រី Ma Wah Wah Hlaing បាន​និយាយ​ថា អតីត​បណ្ណាល័យ ត្រូវ​បាន​កែលម្អ​ជាថ្មី​ដោយ​ជាន់​ផ្ទាល់​ដី​ត្រូវ​ប្រើប្រាស់​ជា​កន្លែង​ដាក់​តាំង​វត្ថុ​មួយ​ចំនួន និង​ផ្នែក​នៅ​សល់​ត្រូវ​ប្រើប្រាស់​ជា​ការិយាល័យ​ជួល ឬ​ជា​ភោជនីយដ្ឋាន។

លោកស្រី​បាន​បន្ត​ទៀត​ថា វា​ទំនង​ជា​ត្រូវ​បាន​រំលាយ​ចោល​ដើម្បី​សាងសង់​សណ្ឋាគារ លំដាប់​ផ្កាយ​៥ បើ​ទោះ​ជា​ការ​សម្រេច​ចុងក្រោយ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​ក៏ដោយ​។

កន្លែង​ស្នាក់នៅ​ក្នុង​គម្រោង Polo Club Asia បាន​បើក​លក់​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤។ មន្ត្រី​ម្នាក់​ប្រចាំ​ក្រុមហ៊ុន​ប្រាប់​ថា គម្រោង​ខាង​លើ​លក់​ចេញ​បាន​៩០​យូនីត​ហើយ ដោយ​មាន​តម្លៃ​ចាប់ពី​ ២ ៥០០ ​ទៅ ​៤ ៥០០ ​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ហើយ​បន្ទប់​មាន​ទំហំ​ចន្លោះ​ពី ៦៥​ ទៅ​ ២៤១ ​ម៉ែត្រការ៉េ។

ដី​នេះ​ជា​កម្មសិទ្ធិរបស់ Myanmar Economic Corporation មាន​ន័យ​ថា អតិថិជន​នឹង​ចុះ​កុងត្រា​ជួល​បាន​រយៈពេល​៧០​ឆ្នាំ។

គម្រោង Polo Club Asia នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ដូចជា​ក្រុមហ៊ុន China State Construction Engineering Corporation និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​មក​ពី​ប្រទេស​ សិង្ហបុរី​ ផង​ដែរ​៕

 

Source From: Phnom Penh Post  

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS