Hyundai ចង់​សាងសង់​អគារ​កម្ពស់ ​៥៧១ ​ម៉ែត្រ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Mon, 9 February 2015 អត្ថបទ ​ Bloomberg News

1e

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​បំផុត​របស់​កូរ៉េ​ខាង​ត្បូង​គ្រោង​នឹង​សង់​អគារ​ដែល​មាន​កម្ពស់ ​៥៧១​ ម៉ែត្រ​នៅ​ក្នុង​ទីក្រុង​ សេអ៊ូល ដើម្បី​ប្រើប្រាស់​ជា​អគារ​ផ្ទាល់​របស់​ក្រុមហ៊ុន​។

យោងតាម​របាយការណ៍​នៅលើ​គេហទំព័រ ​របស់​អាជ្ញាធរ​ប្រចាំ​ទីក្រុង​ សេអ៊ូល បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Hyundai Motor Group បាន​ដាក់​ពាក្យ​ស្នើសុំ​ធ្វើការ​សាងសង់​គម្រោង​អគារ​ភ្លោះ​មួយ​ដែល​រួមមាន​ការិយាល័យ មជ្ឈមណ្ឌល​សន្និបាត និង​សណ្ឋាគារ​។

រដ្ឋាភិបាល​នឹង​ត្រួតពិនិត្យ​យ៉ាងល្អិតល្អន់​លើ​គម្រោង​នេះ មុន​ចេញ​ការ​អនុញ្ញាត​ឲ្យ​ការ​សាងសង់​ចាប់ផ្តើម​។

ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​របស់​កូរ៉េ​ខាង​ត្យូង​មួយ​នេះ​នឹង​សាងសង់​គម្រោង​ដ៏ធំ ខណៈ​ពួកគេ​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ក្នុង​ការ​គ្រប់គ្រង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។

នៅ​ប៉ែក​ខាង​កើត​នៃ​ទីតាំង​គម្រោង​សាងសង់​អគារ​ដ៏ខ្ពស់​របស់​ក្រុមហ៊ុន Hyundai លោក Shin Kyuk Ho ស្ថាបនិក​ដែល​មាន​អាយុ​ ៩០ ​ឆ្នាំ របស់​ក្រុមហ៊ុន Lotte Group កំពុង​សាងសង់​អគារ​មួយ​ដែល​មាន​ឈ្មោះ​ថា Lotte World Tower កម្ពស់​៥៥៥​ម៉ែត្រ​ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ​៕ SM

 

Source From: Phnom Penh Post  

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS