ជនជាតិ​សិង្ហបុរី​ចាប់​អារម្មណ៍​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​តូក្យូ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Sat, 4 February 2015 អត្ថបទ​ដោយ Phnom Penh Post

1

ក្រុមហ៊ុន​អចលនទ្រព្យ CBRE បាន​ឲ្យ​ដឹង​ថា អ្នកវិនិយោគ​មកពី​ប្រទេស​សិង្ហបុរី និង​មកពី​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី កំពុង​សម្លឹង​មើល​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ទីក្រុង​តូក្យូ ដែល​ជា​កន្លែង​កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​។

វិស័យ​ខុនដូ ក្នុង​ទីក្រុង​តូក្យូ ដែល​ធ្លាប់​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងច្រើន កាលពី​ឆ្នាំ​២០១៣ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​របស់​រូបិយប័ណ្ណ​យ៉េន​នោះ បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទិសដៅ​ដ៏ល្អ​សម្រាប់​ការ​វិនិយោគ​។ កាលពី​ឆ្នាំ​២០១៤​កន្លងមក តម្លៃ​ខុនដូ​ក្នុង​ទីក្រុង​តូក្យូ​បាន​កើនឡើង​ចំនួន​១៨​ភាគរយ។

ក្រុមហ៊ុន CBRE បាន​ឲ្យ​ដឹង​ថា​៖ «​ជនបរទេស​ដែល​បាន​ទិញ​អាផាតមិន នៅក្នុង​ទីក្រុង​តូក្យូ មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​លំនៅឋាន​ក្នុង​ទីក្រុង​មួយ​នេះ ដោយសារ​កត្តា​មួយ​ចំនួន​ដូចជា ទី​១ ការ​ជិត​ឈាន​មក​ដល់​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ​២០២០ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ទីក្រុង​តូក្យូ ទី​២ វិធានការ​ផ្នែក​សេដ្ឋកិច្ច​ដ៏មាន​ឥទ្ធិពល​របស់​លោក​ប្រធានាធិបតី Shinzo Abe និង​ទី​៣ ការ​សម្របសម្រួល​ដល់​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​ទិញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស»។

ពេល​នេះ​ភ្នាក់ងារ​លក់​កំពុង​ដាក់​តាំង​បង្ហាញ​នូវ​ខុនដូ​ដ៏ខ្ពស់​មួយ​ដែល​មាន​បន្ទប់​ស្នាក់នៅ​ចំនួន​៨៨៣​យូនីត​ក្នុង​តំបន់ Minato Ward នៃ​ទីក្រុង​តូក្យូ។

1a

យោងតាម​ក្រុមហ៊ុន CBRE តម្រូវការ​អាផាតមិន​ថ្មីៗ​ក្នុង​តំបន់ Minato Ward មាន​ច្រើន ព្រោះ​ទីតាំង​របស់​វា​នៅ​កណ្តាល​ក្រុង ហើយ​នៅ​ជិត​ការិយាល័យ​ធ្វើការ និង​សាលារៀន​អន្តរជាតិ​។

ក្រុមហ៊ុន​CBRE បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​កន្លែង​ស្នាក់នៅ​ទំនេរ​ក្នុង​តំបន់ Minato Ward មាន​ប្រហែល​៦,៦​ភាគរយ ខណៈ​ការ​ជួល​បាន​កើនឡើង​១១​ភាគរយ​កាលពី​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤ ។

លោក Sarah Nicholson ប្រធាន​ផ្នែក​ទីផ្សារ​អន្តរជាតិ​ប្រចាំ​ក្រុមហ៊ុន CBRE បាន​បង្ហាញ​ថា ការ​ទទួល​ផល​ពី​ការ​ជួល​ក្នុង​ទីក្រុង​តូក្យូ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​គម្រោង Global Front កំពុង​ទទួល​បាន​ប្រាក់ចំណេញ​សុទ្ធ​ចន្លោះ​ពី​៤,៥-៥,១ ភាគរយ។

ក្រុមហ៊ុន CBRE បាន​រំពឹង​ទុក​ថា តម្លៃ​ខុនដូ​ក្នុង​ទីក្រុង​តូក្យូ​នឹង​កើនឡើង​ក្នុង​រង្វង់​ពី​១០-១៥​ភាគរយ ខណៈ​អចលនទ្រព្យ​ទាំងអស់​នោះ​សុទ្ធតែ​ជា​ការ​ពេញនិយម​ពី​សំណាក់​វិនិយោគិន​មកពី​បរទេស​៕

 

Source From: Khmer Post   (  31 January 2015 ) 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS