តម្លៃ​ដី​បាន​ឡើង​យ៉ាង​ខ្ពស់​នៅក្នុង​តំបន់ U Bein

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Sat, 31 January 2015 អត្ថបទ​ដោយ Phnom Penh Post

2

តម្លៃ​ដី​បាន​កើនឡើង​យ៉ាងច្រើន​នៅ​ក្បែរ​តំបន់​ស្ពាន​បុរាណ U Bein ក្នុង​ទីក្រុង Mandalay ហើយ​ប្រជាជន​ក្នុង​តំបន់​ក៏​កំពុង​តែ​ភ្ញាក់ផ្អើល​ផង​ដែរ ដោយ​មិន​ដឹង​ថា​បណ្តាល​មកពី​មូលហេតុ​អ្វី។

ប្រជាជន​ក្នុង​តំបន់​ម្នាក់​បាន​និយាយ​ថា អចលនទ្រព្យ​នៅ​ជិត​បឹង Taung Thaman ក្បែរ​ស្ពាន​បុរាណ​នៃ​ទីក្រុង Amarapura បាន​កើនឡើង​ដល់​ជាង​៣០​ដង បើ​ប្រៀបធៀប​ទៅលើ​តម្លៃ​នា​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក។

លោក U Soe Win ប្រជាជន​រស់នៅ​ទីក្រុង Amarapura បាន​និយាយ​ថា​៖​«ដី​របស់​យើង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់​ជាង​អ្វី​ដែល​យើង​បាន​ដឹង​។ កាលពី​មុន​ដី​មាន​តម្លៃ​ទាប​ណាស់​។ យើង​មិន​បាន​ដឹង​ថា ហេតុអី្វ​តម្លៃ​ដី​បាន​កើនឡើង​ខ្ពស់​យ៉ាង​ដូច្នេះ​ទេ​?»។

ដី​ទំហំ​៤០៤៧​ម៉ែត្រការ៉េ ដែល​កាលពី​រយៈពេល​១​ទៅ​២​ឆ្នាំ​មុន មាន​តម្លៃ​ត្រឹមតែ​១​លាន​ខ្យាត (​៣០​៦០០​ដុល្លារ​អាមេរិក​) កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤​កន្លងមក បាន​ឡើង​ដល់​៤០​លាន​ខ្យាត ១ ២២៥ ៤៣០​ដុល្លារ)។

ដី​ដែល​ឡើង​ថ្លៃ​ខ្លាំង គឺ​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​បឹង ឆ្ងាយ​ពី​ក្រុង Mandalay ដោយ​នៅ​ក្បែរ​ផ្លូវ​ហាយវ៉េ ពី​ទីក្រុង​យុំាងហ្គោន​ទៅ​ទីក្រុង Mandalay។ សូម្បីតែ​តម្លៃ​ដី​កសិកម្ម​ដែល​លិច​ទឹក​ក៏​តម្លៃ​បាន​កើនឡើង​ច្រើន​ដែរ​។ ស្ត្រី​ម្នាក់​មកពី​ភូមិ Htan Taw បាន​និយាយ​ថា អ្នកស្រី​ទើប​លក់​ដី​ទំហំ​៤០៤៧​ម៉ែត្រការ៉េ បាន​តម្លៃ​២៧​លាន​ខ្យាត​(៨២៦ ៥៧១​ដុល្លារ​) នៅ​ប៉ែក​ខាង​ត្បូង​បឹង បើ​ទោះបី​ដី​នោះ​លិច​ទឹក និង​មិន​មាន​ភាព​អនុគ្រោះ​សម្រាប់​វិស័យ​កសិកម្ម​ក៏ដោយ។

លោក U Aye Ko អ្នកភូមិ​ម្នាក់​ទៀត​បាន​និយាយ​ថា​៖ «វា​ហាក់​ដូចជា​មាន​ភាព​ចម្លែក​ណាស់​។ ការ​ទិញ លក់​ត្រូវ​ធ្វើ​ឡើង បើ​ទោះ​ជា​ដី​ហាក់​ដូចជា​មិន​សូវ​មាន​តម្លៃ ដោយ​យើង​មិន​ដឹង​ថា​មកពី​ហេតុអ្វី​នោះ​ទេ»។ ដីកសិកម្ម​នៅ​ក្បែរ​បឹង ជាធម្មតា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ដំណាំ​តាម​រដូវ​ដូចជា ឪឡឹក និង​ដំណាំ​នៅ​រដូវក្តៅ និង​ស្រូវ​ជាដើម៕ M.Times/SM

 

Source From: Khmer Post   (  31 January 2015 ) 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS