Phupobfa វិនិយោគ​លើ​ការ​សាងសង់​វីឡា​ប្រណីត

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Sat, 31 January 2015 អត្ថបទ​ដោយ The Bangkok Post

1

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Phupobfa Co គ្រោង​នឹង​អភិវឌ្ឍ​វីឡា​ប្រណីត​ក្នុង​តំបន់ Khao Yai ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ដែល​កំពុង​មាន​ច្រើន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ថៃ​។

គម្រោង The Creston Hills Residence គ្រោង​នឹង​ចំណាយ​ទុន​វិនិយោគ​៤​ពាន់​លាន​បាត​(១២៣​លាន​ដុល្លារ) ដោយ​មាន​បន្ទប់​ស្នាក់នៅ​ចំនួន​៥៧​យូនីត ហើយ​ក្នុង​១​យូនីត​មាន​តម្លៃ​ចាប់ពី​១,៦៩​លាន​ដុល្លារ​ឡើង​ទៅ។

លោកស្រី Jinin Trakarnsuebkun នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Phupobfa Co បាន​និយាយ​ថា តម្រូវការ​ផ្ទះ​លម្ហែកាយ​របស់​ជនជាតិ​ថៃ ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​មាន​ការ​កើនឡើង បើ​ទោះបី​ជា​សេដ្ឋកិច្ច​ហាក់​មាន​សន្ទុះ​ថមថយ​ក៏ដោយ​។

លោកស្រី​បាន​ថ្លែង​ថា​៖«តំបន់ Khao Yai ជា​ទិសដៅ​លម្ហែ​កម្សាន្ត​ដែល​មាន​អាកាសធាតុ​ស្រដៀង​គ្នា​ទៅ​នឹង​បណ្តា​ខេត្ត​នៅ​ប៉ែក​ខាង​ជើង​ដែរ ប៉ុន្តែ​វា​មាន​ទីតាំង​នៅ​ក្បែរ​ទីក្រុង​បាងកក​។ កត្តា​នេះ​នៅ​តែ​ជា​កត្តា​ជំរុញ​ដ៏សំខាន់​ឲ្យ​តម្រូវការ​លំនៅឋាន​លម្ហែ​កម្សាន្ត​ក្នុង​តំបន់ Khao Yai មាន​កាន់តែ​ច្រើន​»។

លោកស្រី​បាន​ប្រាប់​ទៀត​ថា ផ្លូវ​ដែល​គ្រោង​នឹង​សាងសង់​ពី​តំបន់ Bang Pa-in ទៅកាន់​ខេត្ត Nakhon Ratchasima ដែល​ក្រុមហ៊ុន​ម៉ៅការ​នឹង​ប្រកាស​នៅក្នុង​ឆ្នាំ​នេះ វា​នឹង​បន្ត​ជួយ​ជំរុញ​ឲ្យ​តម្រូវការ​កើនឡើង បន្ថែម​ទៀត ខណៈ​ផ្លូវ​នេះ​នឹង​ជួយ​កាត់បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​បាងកក ទៅ​តំបន់ Khao Yai។

បន្ទាប់ពី​បាន​ទិញ​ដី​ទំហំ ៣១៨៤០០​ម៉ែត្រការ៉េ ពី​ក្រុមហ៊ុន Thai Asset Management Corporation កាលពី​៥​ឆ្នាំ​មុន ដោយ​មិន​បញ្ចេញ​តម្លៃ​នោះ ក្រុមហ៊ុន Phupobfa Co កាលពី​ចុង​ឆ្នាំ​មុន​ក៏​បាន​ចេញ​គម្រោង​សាងសង់​លំនៅឋាន​ប្រណីត​មួយ​ដែល​មាន​ឈ្មោះ​ថា The Creston Hills។

គម្រោង​ដំបូង​នឹង​សាងសង់​លើ​ដី​ទំហំ ១៥៨៤០០​ម៉ែត្រការ៉េ ដោយ​ក្នុង​នោះ​មាន​បឹង​មួយ​ទំហំ​៤៨០០០​ម៉ែត្រការ៉េ និង​មាន​វីឡា​ចំនួន​៥៧ ដែល​រចនា​តាម​បែប​អាមេរិក​។ ផ្ទះ​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ចាប់ពី​១,៦៩​ទៅ​ជាង​៣,០៣​លាន​ដុល្លារ ដោយ​អតិថិជន គោលដៅ​ភាគច្រើន​គឺ​ប្រធាន​ក្រុមហ៊ុន​។

លោកស្រី​បាន​ថ្លែង​ថា​៖ «ប្រជាជន​អ្នក​មាន​ប្រាក់​ជាច្រើន​បាន​នាំ​គ្នា​សាងសង់​លំនៅឋាន​ផ្ទាល់​ខ្លួន​នៅ​ក្នុង​តំបន់ Khao Yai ប៉ុន្តែ​ក្រោយមក​ពួកគេ​ដឹង​ថា មិន​សូវ​មាន​សុវត្ថិភាព​ដូច​រស់​នៅក្នុង​គម្រោង​សាងសង់​បែប​លក្ខណៈ​ប្រមូលផ្តុំ​នោះ​ទេ​»។

ថ្មីៗ​នេះ​គម្រោង​ខាង​លើ​បាន​លក់​ចេញ​៣០​ភាគរយ​ហើយ ខណៈ​ការ​លក់​ត្រូវ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៥​នេះ​។ ក្រុមហ៊ុន Phupobfa មាន​ទំនុក​ចិត្ត​យ៉ាងខ្លាំង​លើ​ទីតាំង​របស់​គម្រោង​ដែល​ស្ថិត​ជិត​ច្រក​ចូល​ឧទ្យាន​ជាតិ​នៅ​តំបន់ Khao Yai។

បន្ទាប់ពី​គម្រោង​បញ្ចប់​ការ​សាងសង់​ចុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ក៏​គ្រោង​នឹង​អភិវឌ្ឍ​គម្រោង​ទី​២​លើ​ដី​ដែល​នៅ​សល់​ផង​ដែរ ដោយ​គម្រោង​នោះ​នឹង​មាន​អគារ​កម្ពស់​៣​ជាន់​ចំនួន​៩ ដែល​មាន​បន្ទប់​ស្នាក់នៅ​សរុប​ចំនួន​២០០​យូនីត និង​ផ្ទះ​បែប​នៅ​តាម​ទីក្រុង​ដែល​មាន​៣​ជាន់​មាន​ចំនួន​៧៣​ផ្ទះ​ដោយ​តម្លៃ​សរុប​ប្រហាក់ប្រហែល​នឹង​គម្រោង​ទី​១​ដែរ​។

លោកស្រី Jinin បាន​និយាយ​ថា ទោះបី​ជា​យ៉ាង​ក៏ដោយ បើ​ការ​លក់​វីឡា​មាន​ស្ថានភាព​ល្អ​នោះ ក្រុមហ៊ុន​អាច​នឹង​ផ្លាស់ប្តូរ​គម្រោង​ដើម្បី​អភិវឌ្ឍ​បន្ថែម​នូវ​លំនៅឋាន​ដាច់​ដោយឡែក​បន្ថែម​ទៀត​៕ SM

 

Source From: Khmer Post   (  31 January 2015 ) 

 

 

 

 

 

 

 

 

 

 

 

 

 

 

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS