តម្លៃ​លំនៅឋាន​នៅក្នុង​ទីក្រុង​ Shenzhen កើន​ឡើងខ្ពស់

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Sat, 24 January 2015 អត្ថបទ​ដោយ Bloomberg News

4

តម្លៃ​លំនៅឋាន​នៅ​ក្នុង​ទីក្រុង ​Shenzhen បាន​ឡើង​ដល់​​កម្រិត​ខ្ពស់​បំផុត​កាល​ពីខែ​ធ្នូ ឆ្នាំ ​២០១៤ កន្លង​មក ខណៈ​ ធនាគារ​កណ្តាល​ ​ចិន បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ជា​លើក​ដំបូង​ចាប់​តាំង​​ពី​ឆ្នាំ ២០១២​ មក​ដែល​ជំរុញ​ឲ្យ​មាន​តម្រូវការ​កើន​ឡើង​ច្រើន​។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​​ កាល​ពី​ដើម​សប្តាហ៍​នេះ ​បាន​ឲ្យ​ដឹង​ថា តម្លៃលំនៅឋាន​ថ្មី​នៅ​ទីក្រុង​ Shenzhen ដែល​ជា​ទីក្រុង​ស្ថិត​នៅ​ជាប់​ទីក្រុង​ហុងកុង ​បាន​កើន​ឡើង​ ១,២ ​ភាគរយ ​ក្នុង​ខែ​ ធ្នូ បើ​ប្រៀប​ធៀប​នឹង​ខែ ​វិច្ឆិកា​ ឆ្នាំ​២០១៤​។ នេះ​ជា​ការ​កើនឡើង​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ការ​កើន​ឡើង ​០,២​ ភាគរយ​ កាល​ពី​ខែ​​មេសា។

ទោះ​បី​ជា​យ៉ាង​ណា​តម្លៃ​​លំនៅ​ឋាន​នៅ​ទីក្រុង​ចំនួន​ ៦៥ ​ផ្សេង​ទៀត​នៅ​ក្នុង​ចំណោម​ទីក្រុង​ចំនួន​ ៧០ ​បាន​ធ្លាក់​ចុះ ខណៈ​ទីក្រុង​ចំនួន​ ៤​ ទៀត​មាន​តម្លៃ​នៅ​ថេរ​។​

កាល​ពី​ខែ​វិច្ឆិកា​ តម្លៃ​លំនៅឋាន​នៅ​ទីក្រុង​ចំនួន​៦៧​បាន​ធ្លាក់​ចុះ​។

ក្រុមហ៊ុន​ Barclays Plc បាន​ឲ្យ​ដឹង​ថា ការ​លក់​លំនៅឋាន​ក្នុង​ទីក្រុង​សំខាន់​ៗ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញកាល​ពីខែមុន​ បន្ទាប់​ពី​ធនាគារ​កណ្តាល​​កាលពី​ខែវិច្ឆិកា​បានសម្រេច​​កែ​សម្រួល​វិធាការ​​មួយ​ចំនួន​លើ​វិស័យ​ណា​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​ការ​យឺតយ៉ាវ។ ​ប្រ​សិន​បើ​សកម្ម​ភាព​នេះ​នៅ​តែ​បន្ត ​ការ​លក់​ផ្ទះ​នៅ​ទូទាំង​ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​ការ​កើនឡើង​ពេញ​​ ១ ​ឆ្នាំ ​២០១៥ ​នេះ​តែ​ម្តង​។

លោក​ Jinsong Du អ្នក​វិភាគ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​របស់​ក្រុមហ៊ុន​ Credit Suisse AG បាន​និយាយថា ៖«​ការ​ធ្លាក់​ចុះ​តម្លៃ​លំនៅឋាន​នៅតែ​បន្ត​ ខណៈការ​លក់​កើនឡើង​អាច​ធ្វើ​ឲ្យ​តម្លៃ​​​នៅ​ថេរ»។

ទិន្នន័យ​ខាង​លើ​បានបង្ហាញ​ថា តម្លៃ​លំនៅឋាន​នៅ​ក្នុងទីក្រុង​ប៉េកាំង​ និង​ក្វាងចូវ បាន​ធ្លាក់​ចុះ​ ០,២​ ភាគ​រយ ​បើធៀប​ទៅ​ខែ​វិច្ឆិកា ខណៈ​ទីក្រុង​ស៊ាងហៃ ​ធ្លាក់​ចុះ​ ០,៣ ​ភាគរយ។ ទីក្រុង​ចំនួន​៣ និង​ទីក្រុង​ Shenzhen ត្រូវបាន​ចាត់​ទុកថាជា​ទីក្រុង​ជួរមុខ​ និង​ត្រូវគេ​គិត​ថា​ មាន​តម្រូវការ​លំនៅឋាន​ច្រើន​បំផុត​៕​

 

Source From: Khmer Post   (  24 January 2015 ) 

 

 

 

 

 

 

 

 

 

 

 

 

 

CVEA MEMBERS