យ៉ាំងហ្គោន​មាន​ផែនការ​សង់​លំនៅឋាន​តម្លៃ​ថោក

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Sat, 17 January 2015 The Myanmar Times

1 IN

រដ្ឋាភិបាល​ទីក្រុង​យុំាងហ្គោន បាន​ដាក់​ផែនការ​បញ្ចេញ​ប្រាក់​ចំនួន ​១០០​ ពាន់​លាន​ខ្យាត ​(៩៧​ លាន​ដុល្លារអាមេរិក) ដើម្បី​អភិវឌ្ឍ​គម្រោង​សាងសង់​លំនៅឋាន​ ១០​ កន្លែង ក្នុង​ឆ្នាំ​ ២០១៥-២០១៦​។ នេះ​បើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ក្នុង​នាយកដ្ឋាន​អភិវឌ្ឍន៍​លំនៅឋាន​។

មូលនិធិ​ខាងលើ​នឹង​មាន​ការ​បញ្ចូល​គ្នា​ជាមួយ​ទុនវិនិយោគ​មួយ​ចំនួន​ទៀត សម្រាប់​អភិវឌ្ឍ​គម្រោង​សាងសង់​លំនៅឋាន​ដែល​មាន​តម្លៃ​ទាប​ក្នុង​ទីក្រុង ​យុំាងហ្គោន រួមទាំង​ក្នុង​ទីក្រុង Pathein និង Mawlamyinណ្តe ផង​ដែរ​។

ផែនការ​នោះ​រួមមាន​ការ​រចនា​សំណង់ និង​ការ​ប៉ាន់ប្រមាណ​អំពី​តម្លៃ ខណៈ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការ​ស្នើសុំ​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​។

មន្ត្រី​ជាន់ខ្ពស់​ខាងលើ​បាន​ថ្លែង​ថា​៖​«ផែនការ​ខាងលើ​នឹង​ភ្ជាប់​ជាមួយ​នឹង​គោលនយោបាយ​នៃ​ការ​មិន​រក​ផលចំណេញ​របស់​រដ្ឋាភិបាល​ផង​ដែរ​។ ពិត​ណាស់​មូលនិធិ​នេះ​នឹង​មិន​គ្របដណ្តប់​ទៅលើ​គម្រោង​ទាំង​១០​នោះ​ទេ ដោយ​គម្រោង​ទាំងអស់​មាន​ចំនួន ​១៨ ០០០ ​យូនីត។ យើង​នឹង​សាងសង់​អគារ​មួយ​ចំនួន​ជា​មុន ហើយ​បន្ទាប់មក​យើង​នឹង​យក​ប្រាក់​ដែល​បាន​មកពី​ការ​លក់ ដើម្បី​ទៅ​សាងសង់​អគារ​ជា​បន្តទៀត​»។

គម្រោង​នីមួយៗ​អាច​ចំណាយ​ពេល​ប្រហែល​ជា​ពីរ​ឆ្នាំ​ក្នុង​ការ​សាងសង់ ដោយ​ក្នុង​នោះ ​៧ ​គម្រោង​ស្ថិត​នៅក្នុង​ទីក្រុង​យុំាងហ្គោន ហើយ​ ៣​ ទៀត​ក្នុង​តំបន់ Ayeyardy និង Mon State។

វា​ហាក់បី​ដូចជា​លឿន​ពេក​ក្នុង​ការ​កំណត់​តម្លៃ​ពិតប្រាកដ​ថា ផ្ទះ​នីមួយៗ​លក់​ចេញ​ក្នុង​តម្លៃ​ប៉ុន្មាន ខណៈ​គម្រោង​ទាំងនេះ​នឹង​សាងសង់​លើ​ដី​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដូច្នេះ​តម្លៃ​ដី​នឹង​មិន​ត្រូវ​បាន​គិត​បញ្ចូល​ទេ។

តម្លៃ​នឹង​ត្រូវ​បាន​កំណត់​ចេញ​តាមរយៈ​តម្លៃ​សាងសង់ ការ​ផ្គត់ផ្គង់​ទឹក និង​អគ្គិសនី ដោយ​ផ្តោត​លើ​តម្លៃ​ដែល​សមរម្យ ហើយ​ធានា​ថា រដ្ឋាភិបាល​មិន​ខាតបង់​ប្រាក់​នោះ​ទេ។

ផ្ទះ​នីមួយៗ​អាច​លក់​ចេញ​ក្នុង​តម្លៃ​ប្រហែល ​៩ ៨០០ ​ដុល្លារ​អាមេរិក ខណៈ​ការ​សាងសង់​ផ្ទះ​នីមួយៗ​អាច​ចំណាយ​ប្រាក់​ ៧ ៣០០ ​ដុល្លារ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​អាច​មាន​តម្លៃ ២ ៥០០ ​ដុល្លារ​។

ការ​សាងសង់​ផ្ទះ​ទាំងអស់​ត្រូវ​បាន​ប្រកាស​ចាប់​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៤ ដោយ​ក្រសួង​សំណង់​។

ផែនការ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដោះស្រាយ​ការ​ខ្វះខាត​លំនៅឋាន​ដែល​មាន​តម្លៃ​ទាប ដោយ​មិន​មែន​ត្រឹមតែ​ក្នុង​ទីក្រុង​យុំាងហ្គោន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ទីក្រុង​ដទៃ​ទៀត​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​លំនៅឋាន ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​គម្រោង​សាងសង់​លំនៅឋាន​ក្នុង​ទីក្រុង​យុំាងហ្គោន ចំនួន​ ៩៨​ បាន​បញ្ចប់​ការ​សាងសង់​ក្នុង​ចន្លោះ​ពី​ឆ្នាំ​ ២០១៣-២០១៤ ខណៈ​បច្ចុប្បន្ន​មាន​គម្រោង​សាងសង់​ចំនួន​ ២៩៤ ​កំពុង​ដំណើរ​ការ​ក្នុង​ទីក្រុង​នេះ ហើយ​ ៧៩ ​ទៀត​ក្នុង​ទីក្រុង Mandalay ទីក្រុង Monywa និង​ទីក្រុង Magwe។

មន្ត្រី​ដដែល​បាន​និយាយ​ថា មាន​គម្រោង​សាងសង់​ច្រើន​ជាង​១០០​ទៀត សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម ដូចជា ក្រុម​អ្នក​ធ្វើ​ការងារ​រដ្ឋ និង​ក្រុម​កម្មករ​ជាដើម​។

លោក​បាន​អះអាង​ថា​៖ «​នឹង​មាន​លំនៅឋាន​ដែល​តម្លៃ​អាច​ទទួល​យក​បាន​នា​ពេល​អនាគត»។

អ្នក​ទិញ​ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​ត្រូវ​ទាក់ទង​នៅពេល​គម្រោង​ទាំងនោះ​ត្រូវ​បញ្ចប់​។ លោក​បាន​ប្រាប់​ទៀត​ថា ជាទូទៅ​ពាក្យ​ស្នើសុំ​ជាច្រើន​ត្រូវ​បាន​ទទួល​ដោយ​មាន​ការ​ចាប់​យក​អ្នក​ដាក់​ស្នើសុំ​ដែល​មាន​សំណាង​នឹង​អាច​ទិញ​ផ្ទះ​បាន​៕ M.times/SM

 

 Source From: Khmer post   (  17 January 2015 )

 

 

 

 

 

 

 

 

 

 

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS