ច្បាប់​គ្រប់​គ្រង​អចលន​ទ្រព្យ​ថ្មី​នឹង​ត្រូវ​អនុវត្ត​នៅ​ប្រទេស​ចិន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community


Date:​ Thu-09-December-2014

បណ្តាញ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន នឹង​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ស្តីពី​ការ​ចុះ​បញ្ជី​អចលន​ទ្រព្យ​ដែល​ត្រូវ​បាន​ពន្យារ​ពេល​ជា​យូរ​មក​ហើយ ដោយ​ការ​អនុវត្ត​ត្រូវ​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​កម្លាំង​ចលករ​មួយ​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​ស៊ើប​អង្កេត​ប្រឆាំង​អំពើ​ពុក​រលួយ​នូវ​អភ័យ​ឯក​សិទ្ធិ​ពិសេស និង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ប្រមូល​ពន្ធ​ថ្មីៗ​ផង​ដែរ។


ក្នុង​សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ផ្សព្វ​ផ្សាយ​ពី ខែ​សីហា បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ចុះ​បញ្ជី​ជាតិ​ត្រូវ​តែ​ចែក​រំលែក​ព័ត៌មាន​ដូច​ជា ទីតាំង​អចលន​ទ្រព្យ តំបន់ និង​បុព្វសិទ្ធិ​ក្នុង​ដែន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​រួម​មាន ប៉ុស្តិ៍​ប៉ូលិស កន្លែង​បង់​ពន្ធ និង​អាជ្ញាធរ​សវនកម្ម។


ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​គណៈ​រដ្ឋ​មន្ត្រី​របស់​ប្រទេស​ចិន រួច​ហើយ ហើយ​វា​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ ទី១ ខែ​មីនា ឆ្នាំ​២០១៥ តទៅ បើ​ទោះ​បី​ជា​មាន​បញ្ហា​រារាំង​មួយ​ចំនួន​ក៏​ដោយ។


ប្រព័ន្ធ​ចុះ​បញ្ជី​ជាតិ​នឹង​ដើរ​តួ​យ៉ាង​សំខាន់​ជា​មធ្យោបាយ​ប្រឆាំង​មួយ​ដោយ​រារាំង​មន្ត្រី​មិន​ឲ្យ​លាក់​បាំង​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។


វា​អាច​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ប្រមូល​ពន្ធ​អចលន​ទ្រព្យ​នៅ​ទូទាំង​ប្រទេស​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វិធីសាស្រ្ត​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ទីផ្សារ ខណៈ​តម្លៃ​លំនៅឋាន​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​មិន​ពេញ​ចិត្ត។


សេចក្តី​ព្រាង​ច្បាប់​ខាង​លើ​ធ្លាប់​ត្រូវ​បាន​គេ​បញ្ចូល​ក្នុង​ច្បាប់​អចលន​ទ្រព្យ​ចាប់​តាំង​ពី ឆ្នាំ ​២០០៧ មក​ម៉្លេះ ប៉ុន្តែ​វា​ត្រូវ​បាន​ពន្យារ​ពេល​ជាយូរ​មក​ហើយ ដោយ​សារ​តែ​មាន​ភាព​ស្មុគ​ស្មាញ និង​ប្រតិកម្ម​មួយ​ចំនួន។


ក្រសួង​ដែនដី និង​ធនធាន​ធម្មជាតិ ដែល​ទទួល​បន្ទុក​ក្នុង​ការ​ចុះ​បញ្ជី​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មាន​គោល​បំណង​ចង់​ឲ្យ​ប្រព័ន្ធ​ចុះ​បញ្ជី​ជាតិ​ដំណើរការ​នៅ ឆ្នាំ​២០១៦ ខាង​មុខ។


ភាព​មិន​សប្បាយ​ចិត្ត​របស់​សាធារណ​ជន​កំពុង​កើត​មាន​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ពុក​រលួយ​ដែល​លាក់​ទ្រព្យ​សម្បត្តិ ដោយ​ប្រមូល​ទិញ​លំនៅឋាន​ខុស​ច្បាប់​ជា​ច្រើន និង​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ខុសៗ​គ្នា។


ករណី​មួយ​កាល​ពី​ឆ្នាំ​មុន​លោក​ស្រី Gong Aiai នាយិកា​រង​នៃ​ធនាគារ​មួយ​នៅ​ភាគ​ខាង​ជើង​ខេត្ត Shaanxi ត្រូវ​បាន​កាត់​ទោស​ដោយ​ដាក់​គុក​រយៈ​ពេល ៣ ឆ្នាំ បន្ទាប់​ពី​លោក​ស្រី​ត្រូវ​បាន​រក​ឃើញ​ថា បាន​ទិញ​អចលន​ទ្រព្យ​ច្រើន​ជាង ៤០ កន្លែង​ដោយ​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ផ្សេងៗ​គា្ន៕


Source From: BONNA REALTY GROUP ( 09-12-2014 )

 

 

 

 

 

 

 

 

 

 

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS