សណ្ឋាគារ​ក្រោម​ដី​ដែល​ខុស​ប្លែក​ពី​គេ​ កំពុង​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ទីក្រុង​សៀង​ហៃ

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

 
រចនា​សម្ព័ន្ធ​នៃ​សណ្ឋាគារ​ក្រោម​ដី​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក​ឈ្មោះ​ថា Sheshan Shimao Quarry Hotel ត្រូវ​បាន​គូស​បញ្ចប់​នៅ​ទីក្រុង​សៀងហៃ​។ Gao Erqiang / China Daily

ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កំពុង​តែ​លេច​ឡើង​ជា​រូបរាង​បន្តិច​ម្តងៗ​។ ការ​រៀបចំ​រចនា​សម្ព័ន្ធ​របស់​សណ្ឋាគារ​ក្រោម​ដី​ទី​១ របស់​ពិភពលោក ត្រូវ​បាន​បញ្ចប់​ហើយ ហើយ​ម្ចាស់​សណ្ឋាគារ​បាន​ប្រកាស​ថា គ្រោង​នឹង​បើក​ដំណើរការ​នៅ​ទីក្រុង​សៀងហៃ នៅ​ឆ្នាំ​ក្រោយ​។

សណ្ឋាគារ​ក្រោម​ដី Sheshan Shimao (Sheshan Shimao Quarry Hotel) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​និរតី​នៃ​ទីក្រុង​នេះ​កំពុង​តែ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​អណ្តូង​រ៉ែ​ដែល​គេ​បោះ​បង់​ចោល​មាន​ទំហំ​ស្មើ​ទីលាន​បាល់​ទាត់​ចំនួន ៥​។ ការ​ចំណាយ​សរុប​នឹងមាន​តម្លៃ​លើសពី១​ពាន់​លាន​យ័ន (ប្រហែល ១៥១​លាន​ដុល្លារ​) នៅ​ពេល​ដែល​​ផ្ទៃ​សណ្ឋាគារ​ខាង​ក្នុង​ត្រូវ​បាន​បំពាក់​ចប់​សព្វគ្រប់​ហើយ​។

ដោយ​មាន​១៦​ជាន់ សម្រាប់​ការ​ស្នាក់​នៅ នៅ​ក្រោម​ដី​ក្នុង​ចំណោម​ជាន់​សរុប​ ១៨ ​ជាន់ សណ្ឋាគារ​នេះ​ត្រូវ​បាន​គេ​ដាក់​នាម​ថា ជា​ភាព​អច្ឆរិយៈ​ដ៏​អស្ចារ្យ​មួយ​នៃ​វិស្វកម្ម​ទំនើប​។

ប្រធាន​វិស្វករ​លោក Chen Xiaxiang បាន​ឲ្យ​ដឹងថា ខណៈ​ពេល​ដែល​គម្រោង​ជា​ធម្មតា​ប្រើប្រាស់​បច្ចេកវិជ្ជា ដែល​ធ្លាប់​ត្រូវ​បាន​គេ​សាកល្បង​ហើយ​ដើម្បី​ស្ទូច​សម្ភារៈ​ទៅ​លើ គម្រោង​មួយ​នេះ​វិញ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ប្លែកៗ ដើម្បី​បញ្ជូន​អ្វីៗ​ចុះ​ក្រោម​វិញ​។

លោក​បាន​រៀបរាប់​ពី​ផលវិបាក​ថា ​៖ «​វា​គឺជា​ការ​ប្រយុទ្ធ​តទល់​នឹង​ទំនាញ​ផែនដី​មួយ​»​។

ការ​«​ប្រយុទ្ធ​» មួយ​នេះ បាន​ប្រមូល​ផ្តុំ​ស្ថាបត្យករ វិស្វករ អ្នក​រចនា និង​កម្មករ​ជាង​ ៥,០០០ ​នាក់ ចាប់​តាំង​ពី​ការ​រៀបចំ​រចនា​ប្លង់​ដំបូង​នៅ​ឆ្នាំ​ ២០០៦ រហូត​ដល់​ការ​តុបតែង​ផ្ទៃ​ក្នុង​នា​ពេល​សព្វ​ថ្ងៃ​នេះ​។

ក្នុង​អំឡុង​ពេល​ជាច្រើន​ឆ្នាំ​នោះ ក្រុម​របស់​លោក Chen បាន​ចុះ​បញ្ជី​ប៉ាតង់​ចំនួន​ ៣៩ និង​បង្កើត​បច្ចេកវិទ្យា​ថ្មី​រាប់រយ។

ឧទាហរណ៍ ការ​ច្នៃ​ប្រឌិត​ថ្មី​មួយ​បាន​ដោះស្រាយ​បញ្ហា​បាញ់​បេតុង​ចុះ​ក្រោម​ជម្រៅ ៧៧​ ម៉ែត្រ ដោយ​គ្មាន​ការ​រាំង​ស្ទះ ឬ​ការញែក​នៃ​ល្បាយ​ដីខ្សាច់ និង​ស៊ីម៉ងត៍ ដោយ​ផ្លាស់​ប្តូរ​សមាមាត្រ​នៃ​វត្ថុ​ធាតុ​ផ្សំ និង​បន្ថែម​ឧបករណ៍​ធ្វើ​ឲ្យ​សើម​។

លោក Chen បាន​បន្ត​ទៀត​ថា​ ៖ «បញ្ហា​ជាច្រើន​ដែល​យើង​ជួប​ប្រទះ គឺ​មិន​​ធ្លាប់​មាន​ពី​មុន​មក​ទាល់​តែ​សោះ​។ ហេតុ​នេះ​យើង​មិន​មាន​បច្ចេកវិទ្យា​ដើម្បី​ប្រើប្រាស់ ឬ​ចម្លង​តាម​នោះទេ​»​។

សណ្ឋាគារ​នេះ គឺជា​ការ​រចនា​របស់ Atkins ដែលជា​ក្រុមហ៊ុន​ទីប្រឹក្សា​ផ្នែក​វិស្វកម្ម និង​ស្ថាបត្យកម្ម​នៅ​ពី​ក្រោយ​សណ្ឋាគារ Burj Al Arab នៅ​ក្នុង​ទីក្រុង​ ឌូបៃ យ៉ាង​ណា​មិញ​ក្រុម​ការងារ​ចិន​ឯណោះ​ទេ ដែល​បាន​ធ្វើ​ឲ្យ​ការ​ឌីហ្សាញ​នេះ​​ក្លាយជា​ការពិត​។

នៅ​ពេល​ដែល​អ្វីៗ​ត្រូវ​បាន​បញ្ចប់​សព្វ​គ្រប់​វា​នឹង​មាន​បន្ទប់​ធម្មតា និង​ស្វ៊ីត ចំនួន ​៣៣៦ ​បន្ទប់ ភោជនីយដ្ឋាន​ក្រោម​ទឹក​ និង​រួម​ទាំង​បរិក្ខារ​ទាំង​អស់​ដែល​មាន​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​។

ក្រុមហ៊ុន Shanghai Shimao បាន​វិនិយោគ និង​អភិវឌ្ឍ​រចនា​សម្ព័ន្ធ​ខណៈ​ដែល​ក្រុម​បដិ​សណ្ឋារកិច្ច InterContinental នឹង​គ្រប់គ្រង​អចលនទ្រព្យ​នេះ​នៅ​ពេល​ដែល​វា​ត្រូវ​បាន​សាងសង់​ហើយ។

ឧទ្យាន​ដែល​មាន​ឌីហ្សាញ​បែប​គំនូរ​ជីវចល​មួយ​នឹង​មាន​នៅ​លើ​បាត​រណ្តៅ​ថ្មី​នេះ​។ ទិដ្ឋភាព​ដែល​ខុស​ប្លែក​ពី​គេ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូលរួម​ក្នុង​ទីលាន​កីឡា​ទ្រង់ទ្រាយ​ធំ រួម​ទាំង​ការ​ឡើង​ភ្នំ និង​ការ​រំអិល​ខ្លួន​តាម​ខ្សែ​ជាដើម​។

យោង​តាម​ក្រុមហ៊ុន Shanghai Shimao លោក Xu Rongmao ដែល​ជា​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន​បាន​រក​ឃើញ​កន្លែង​ជីក​យក​ថ្ម​នេះ ខណៈពេល​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​គម្រោង​អចលនទ្រព្យ​របស់​លោក​នៅ​ក្នុង​តំបន់​នោះ ហើយ​លោក​ក៏​បាន​ស្រមៃ​មើល​នូវ​ពិភព​ដ៏​អស្ចារ្យ​មួយ​ដែល​អាចធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​សណ្ឋាគារ​នៅ​ទីក្រុង​ឌូបៃ​បាន​។

នៅ​ពេល​សណ្ឋាគារ​នេះ​បើក​ដំណើរ​ការ​ហើយ បន្ទប់​ខាង​ក្រោម​នឹង​មាន​កម្ពស់​ទាប​ជាង ប្រមាណ ​៦០០ ​ម៉ែត្រ​បើ​ធៀប​ទៅ​នឹង​បន្ទប់​ស្វ៊ីត ប្រធានាធិបតី​នៅ​ជាន់​ទី ១០៩ របស់​សណ្ឋាគារ J Hotel នៃ​អាគារ Shanghai Tower ដែល​ជា​អគារ​ខ្ពស់​ជាង​គេ​លំដាប់​ទី​ពីរ​នៅ​លើ​ពិភពលោក​។

សណ្ឋាគារ​ទាំង ​២​ នេះ​បាន​ពន្យារ​ពេល​បើក​ដំណើរ​ការ​ជាច្រើន​ឆ្នាំ​៕

Xu Junqian / China Daily

Source From : Khmer Post

 

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS