ក្រុមហ៊ុន Orange Tee និង Edmund Tie នឹង​រំលាយ​បញ្ចូល​គ្នា​ដើម្បី​ក្លាយ​ជា​ទីភ្នាក់ងារ​អចលនទ្រព្យ​ធំ​ជាង​គេ​នៅ​ប្រទេស​សិង្ហបុរី

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

 
(​ឆ្វេង​) លោក Steven Tan ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Orange Tee និង​លោក​ស្រី Ong Choon Fah នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Edmund Tie & Co ក្នុង​ពិធី​បើក​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​ក្រុមហ៊ុន បណ្តាក់​ទុន​រួម​គ្នា​នៅ​សណ្ឋាគារ Amara កាល​ពី​ថ្ងៃទី​២៨ ខែ​សីហា​។ រូបថត JONATHAN CHOO / the strait times

ក្រុមហ៊ុន​អចលនទ្រព្យ OrangeTee និង Edmund Tie & Company កំពុង​ចូល​រួម​សហការ​គ្នា​ក្នុង​ការ​វិនិយោគ​រួម​ថ្មី​មួយ ដែល​ពួក​គេ​សង្ឃឹម​ថា នឹង​តាំង​ខ្លួន​ជា​កំផែង​ការពារ​ប្រឆាំង​នឹង​ការ​រំខាន​ផ្នែក​បច្ចេកវិទ្យា និង​ការ​កើន​ឡើង​នៃ​ដៃគូ​ប្រកួត​ប្រជែង​។

ក្រុមហ៊ុន OrangeTee & Tie(JV) ដែល​ជា​ឈ្មោះ​នៃ​ក្រុមហ៊ុន​រួម​ទុន​ជាមួយ​គ្នា​នេះ នឹង​រួម​បញ្ចូល​សាខា​ទីភ្នាក់ងារ​របស់​ក្រុមហ៊ុន OrangeTee ដែល​មាន​ភ្នាក់ងារ​ចំនួន​២,៩៣៨ និង​ភ្នាក់ងារ ១,១២២ របស់​សាខា​ទីភ្នាក់ងារ Property Network របស់​ក្រុមហ៊ុន Edmund Tie & Company​។

បើ​យោង​តាម​សម្តី​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​រួម​មួយ​នៅ​សណ្ឋាគារ Amara កាលពី​ម្សិលមិញ​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​សុក្រ ហើយ​ក្រុមហ៊ុន​ថ្មី​នេះ​នឹង​ចាប់​ផ្តើម​ដំណើរការ​ពេញលេញ​នៅ​ថ្ងៃទី ១ ខែ​មករា ដែល​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ក្លាយ​ជា​ទីភ្នាក់ងារ​អចលនទ្រព្យ​ធំ​ជាង​គេ​ទី​បី​របស់​ប្រទេស​សិង្ហ​បុរី​។

ការ​បោះ​ជំហាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​ខែ​មិថុនា នៃ​ក្រុមហ៊ុន PropNex Realty និង​ភ្នាក់ងារ​របស់ Dennis Wee Group ដោយ​ការ​រួម​បញ្ចូល​នេះ​បង្កើត​បាន​ជា​ទីភ្នាក់ងារ​ធំ​បំផុត​ដែល​មាន​ភ្នាក់ងារ​ជិត ៧,០០០​ក្រុមហ៊ុន នាំ​មុខ​ក្រុមហ៊ុន Era Realty ដែល​មាន​ភ្នាក់ងារ​ប្រហែល​ជា​៦,២០០​ក្រុមហ៊ុន​។

លោក Steven Tan នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន OrangeTee បាន​ថ្លែង​ថា​៖ «​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ កំពុង​តែ​ឆ្លង​កាត់​ដំណាក់​កាល​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​»​។ ការ​ធ្វើ​ឌីជីថល​កម្ម និង​វប្បធម៌​ចែក​រំលែក​ការ​កាន់​កាប់​សេដ្ឋកិច្ច ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​បែប​បទ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រពៃណី​ហើយ​ទីផ្សារ​បាន​ឆ្លើយ​តប​ការ​ផ្លាស់​ប្តូរ​នេះ​ដោយ​ការ​បញ្ចូល​គ្នា និង​ការ​ធ្វើ​សនិទាន​កម្ម​»​។

លោក​បាន​កត់​សម្គាល់​ថា ជំនួញ​អចលនទ្រព្យ​ប្រពៃណី​នៅ​តែ​ពឹង​ផ្អែក​លើ​សេវាកម្ម​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ដោយ​មាន​អ្នក​ប្រឡូក​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្នុង​ទីផ្សារ​នេះ​ចូល​មក​កាន់​តែ​ច្រើន តួនាទី​មួយ​ចំនួន​អាច​នឹង​ក្លាយ​ជា​អត់​ប្រយោជន៍​លុះ​ត្រាតែ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ព្យាយាម​អភិវឌ្ឍ​តាម​សម័យ​កាល​។

លោក Tan បន្ថែម​ថា ឧទាហរណ៍​ក្រុមហ៊ុន​បច្ចេកវិទ្យា​អចលនទ្រព្យ​កំពុង​ព្យាយាម​កាត់​បន្ថយ «​អន្តរ​កម្ម​ផ្ទាល់​ជាមួយ​អតិថិជន​» ដូច្នេះ​គេ​សង្កេត​ឃើញ​ថា មាន​ភាព​រួស​រាន់​មួយ​ក្នុង​ការ​ធានា​ថា​ភ្នាក់ងារ​ត្រៀម​ខ្លួន​បាន​ត្រឹម​ត្រូវ​សម្រាប់​ការ​ផ្លាស់​ប្តូរ​បែប​នេះ​។

ផលបត្រ​រួម​បញ្ចូល​គ្នា​មាន​ន័យ​ថា OrangeTee & Tie មាន​គម្រោង​លំនៅឋាន​ចំនួន​ជាង​៥០​គម្រោង​នៅ​លើ​ដៃ​ស្រាប់​ដូច​ជា Corals នៅ Keppel Bay បាន​និង​កំពុង​តែ​ធ្វើ​ការ​យ៉ាង​ហោច​ណាស់​ក៏​លើ​គម្រោង​ចំនួន​៤ ដែល នឹង​ចាប់​ផ្តើម​ដំណើរការ​នា​ពេល​ខាង​មុខ​នេះ​រួម​មាន​ទាំង South Beach Residences ផង​ដែរ​។ ពួក​គេ​ក៏​នឹង​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ក្នុង​ក្រុមហ៊ុន​ជាង​៥០ ដែល​មាន​រយៈពេល​ជាង​១,៤០០ ម៉ោង​ក្នុង​មួយ​ឆ្នាំ សម្រាប់​ភ្នាក់ងារ​។ ចំនួន​ទឹក​ប្រាក់​ដែល​ក្រុមហ៊ុន​នីមួយៗ​កំពុង​វិនិយោគ​ក្នុង​ការ​បណ្តាក់​ទុន​រួម​គ្នា និង​ថា​តើ​ភាគហ៊ុន​របស់​ពួក​គេ​មាន​ចំនួន​ប៉ុន្មាន​ត្រូវ​បាន​ទុក​ជា​ការ​សម្ងាត់​។

ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Edmund Tie & Company Property Network គឺ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ​ពេញ​សេវា​ដែល​មាន​បទពិសោធ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ទីផ្សារ​ឲ្យ​គម្រោង​ផ្សេងៗ និង​ផ្តល់​សេវាកម្ម​មួយ​ចំនួន​ទៀត​។ OrangeTee ចាត់​ទុក​ខ្លួន​ថា​ជា​សហគ្រាស​អចលនទ្រព្យ​ហើយ​កំពុង​តែ​ផ្តោត​ទៅ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​។

One initiative គឺជា​ច្រក​ផ្លូវ​មួយ​សម្រាប់​ការ​ចុះ​បញ្ជី​អចលនទ្រព្យ​ថ្មីៗ​។ ពូក​គេ (One Initiative) ក៏​កំពុង​ធ្វើ​ការ​លើ​វេទិកា​ឌីជីថល​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Property Agents Review ដែល​នឹង​ធ្វើ​បញ្ជី​រាយ​ឈ្មោះ​ភ្នាក់ងារ​របស់​អតិថិជន​“list agents' ដើម្បី​វាយ​តម្លៃ​និង​ផ្តល់​ការ​ឆ្លើយ​តប​។

ផែនការ​ដែល​បាន​គ្រោងទុក គឺ​តម្រូវ​ឲ្យ​ភ្នាក់ងារ​របស់ OrangeTee & Tie ទាញ​យក​បច្ចេកវិទ្យា​បែប​នេះ​និង​ទទួល​បាន​ឧបករណ៍​ល្អៗ រួម​ទាំង​លទ្ធភាព​ទទួល​បាន​ការ​ស្រាវជ្រាវ​ស៊ី​ជម្រៅ​ដែល​ក្រុមហ៊ុន​មេ​ទាំង​ពីរ​បាន​ផ្តល់​ជូន​ក៏​ដូច​ជា​អ្វីៗ​ផ្សេង​ទៀត​ជាច្រើន​។

ទន្ទឹម​នឹង​នេះ​ដែរ​លោក Ismail Gafoor នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន PropNex បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិលមិញ​នូវ​ផែន​ការ​អភិវឌ្ឍន៍ និង​បណ្តុះ​បណ្តាល​ដែល​មាន​ទឹក​ប្រាក់​ចំនួន $៥​លាន ហើយ​ដែល​ក្នុង​នោះ​រួម​មាន​កម្មវិធី​ជាច្រើន សម្រាប់​អ្នក​លក់​ថ្មី និង​ចាស់​។

លោក​បាន​និយាយ​ថា ៖ «​ខ្ញុំ​ជឿជាក់​ថា ទីផ្សារ​សព្វ​ថ្ងៃ​នេះ​ល្អ​បំផុត​អាច​អនុញ្ញាត​ឲ្យ​មាន​ភ្នាក់ងារ​ធំៗ ចំនួន​៤ ប៉ុណ្ណោះ ដែល អាច​ប្រតិបត្តិការ​បាន​ដោយ​ជោគជ័យ​។ ក្នុង​រយៈពេល​បន្ទាប់ពី​នោះ​ទៀត​មាន​តែ​ភ្នាក់ងារ​ពីរ​ទេ​ដែល​នឹង គ្រប់គ្រង​ឧស្សាហ​កម្ម​នេះ​»​។

ខណៈ​ពេល​នេះ ទីផ្សារ​អចលនទ្រព្យ ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​សញ្ញា​នៃ​ការ​រីក​ចម្រើន​ឡើង​វិញ​។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Edmund Tie & Company លោកស្រី Ong Choon Fah បាន​និយាយ​ថា វេទិកា​បច្ចេកវិទ្យា​និង​ឧបករណ៍​សម្រាប់​ភ្នាក់ងារ គឺជា​គន្លឹះ​នៃ​ការ​ត្រួត​ពិនិត្យ​បុគ្គលិក​នា​ពេល​អនាគត​។

លោក​ស្រី​បាន​កត់​សម្គាល់​ថា ៖ «​អ្នក​ដែល​មាន​ការ​ចាប់​អារម្មណ៍​ចង់​យក​អចលនទ្រព្យ និង​ការ​លក់​ជា​អាជីព​នឹង​មាន​ការ​ស្វិតស្វាញ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ទៅ​ជា​ទីប្រឹក្សា ដូច្នេះ​ពួក​គេ​លែង​គ្រាន់​តែ​ជា​ឈ្មួញ​ជើង​សា​សុទ្ធសាធ ដែល​ទិញ​លក់ និង​ជួល​អចលនទ្រព្យ​នោះ​ទេ​។ ឥឡូវ​នេះ គឺមាន​វេទិកា​ពិភាក្សា​រវាង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ដូចគ្នា​ច្រើន (Peer-to-peer platforms) និង​វេទិកា​ដែល​បច្ចេកវិទ្យា​អាច​កាត់​បន្ថយ​ចំនួន​ឈ្មួញ​កណ្តាល ដូច្នេះ​យើង​ចាំបាច់​ត្រូវ​កែច្នៃ ខ្លួន​ឯង​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ចុះ​តាម​ផ្លូវ​របស់ Kodak»៕

Rachael Boon

Source From : Phnom Penh Post  

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS