គម្រោង​ខុនដូ​នៅ​ប្រទេស​ថៃ ​ទាក់ទាញ​ការ​វិនិយោគ​ធំ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ក្រុមហ៊ុន​វិនិយោគ​បរទេស​ភាគ​ច្រើន​ហូរ​ចូល​មក​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ថៃ ដោយ​ផ្តោតលើ​គម្រោង​ខុនដូ ដែល​ស្ថិត​នៅ​ក្បែរ​ស្ថានីយ៍​ដឹក​អ្នក​ដំណើរ​ដែល​មាន​តម្រូវ​ការ​ស្នាក់​អាស្រ័យ​ច្រើន​៕ រូបថត PORNCHAI KITTIWONGSAKUL/AFP

ក្រុមហ៊ុន​អចលនទ្រព្យ​ពី​ប្រទេស​ជប៉ុន សិង្ហ​បុរី ហុងកុង និង​ចិន​ដី​គោក​បាន​ពង្រីក​ទុនវិនិយោគ​របស់​ខ្លួន​មក​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ថៃ ដោយ​ផ្តោត​លើ​គម្រោង​ខុនដូ នៅ​តាម​ទីតាំង​ក្បែរៗ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មធ្យោបាយ​ធ្វើ​ដំណើរ​សំខាន់ៗ​ដែល​អ្នក​ធ្វើ​ដំណើរ​ត្រូវ​ការ​ស្នាក់​អាស្រ័យ​។

ការ​វិនិយោគ​ទាំង​នេះ​កំពុង​តែ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​ពង្រីក​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​នឹង​មាន​តម្លៃ​រាប់ពាន់​លាន​កោដិ​បាត​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​។

បើ​យោង​តាម​លោក Toshiyuki Hoshino នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់ និង​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទូទៅ​នៃ​ការិយាល័យ​កណ្តាល International Business Headquarters របស់​ក្រុមហ៊ុន​ Tokyu Corp បាន​ឲ្យ​ដឹង​ថា​៖ «​ប្រទេស​ថៃ​មាន​គម្រោង ដែល​ជួយ​បង្កើន​ខឿន​សេដ្ឋកិច្ច​យ៉ាង​ច្រើន ហើយ​ប្រទេស​នេះ​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​បណ្តុំ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក្នុង​បណ្តា​ប្រទេស​នៅតាម​បណ្តោយ​ទន្លេ​មេគង្គ​ខណៈ​ពេល​ដែល​ទីក្រុង​បាងកក បាន​បន្ត​ទាក់ទាញ​វិនិយោគិន​ជាច្រើន​ក្នុង​នាម​ជា​ប្រទេស​សេដ្ឋកិច្ច​នាំ​មុខ​គេ​មួយ​»​។

លោក​ថ្លែងថា កត្តា​ទាំង​អស់​នោះ​«​នាំ​មក​នូវ​តម្រូវការ​លំនៅឋាន​ដែល​មាន​និរន្តរភាព និង​ជា​លទ្ធផល​យើង​បាន​ពង្រីក​ទុនវិនិយោគ​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ ហើយ​បាន​សម្រេច​ចិត្ត​សហការ​ជាមួយ Sansiri Plc. ដើម្បី​អភិវឌ្ឍ​គម្រោង​លំនៅឋាន​នៅ​ទីក្រុង​បាងកក​»​។

Tokyu Corp មិន​មែន​ជា​ក្រុមហ៊ុន​ជប៉ុន​តែ​មួយ​នោះទេ ដែល​បាន​ពង្រីក​ទុន​វិនិយោគ​របស់​ខ្លួន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ថៃ​។

ក្រុមហ៊ុន​ផ្សេង​ទៀត​បាន​ធ្វើ​ដូច​គ្នា​នេះ​ដែរ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ហើយ​ពួក​គេ​ភាគ​ច្រើន​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​តាម​រយៈ​ការ​សហការ​ចាប់​ដៃ​គ្នា​ជាមួយ​វិនិយោគិន​អចលនទ្រព្យ​ថៃ​។

លោក Hiroki Mitsumata ប្រធាន​ការិយាល័យ​ប្រចាំ​ទីក្រុង​បាងកក​របស់​ក្រុមហ៊ុន Japan External Trade Organisation បាន​ថ្លែង​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា វិនិយោគិន​ជប៉ុន​ចាប់​អារម្មណ៍​លើ​ការ​ពង្រីក​វិនិយោគទុន​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ​ពិសេស​លើ​ផ្នែក​បដិ​សណ្ឋារកិច្ច​អចលនទ្រព្យ ឱសថ​លក់​រាយ វិស័យ​ឌីជីថល និង​បច្ចេកវិទ្យា​ខ្ពស់​ផង​ដែរ​។

ជាក់​ស្តែង​ប្រទេស​ថៃ បាន​ក្លាយជា​ប្រទេស​គោលដៅ​ដ៏​ធំ​បំផុត​ទី​២ របស់​ជប៉ុន សម្រាប់​ការ​វិនិយោគ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ បន្ទាប់ពី​ សិង្ហ​បុរី ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០១៥​ កន្លង​មក នេះ​បើ​យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ជប៉ុន​។ ដើមទុន​សរុប​ចូល​គ្នា​របស់​ជប៉ុន ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​មាន​ចំនួន ៥៥​កោដិ​ដុល្លារ​។

ក្រុមហ៊ុន Board of Investment (BOI) បាន​រាយការណ៍​ថា ប្រទេស​ជប៉ុន គឺជា​ប្រទេស​ដែល​ធ្វើ​ការ​វិនិយោគ​ផ្ទាល់​ធំ​ជាង​គេ​របស់​ប្រទេស​ថៃ (Foreign direct investor-FDI) ដែល​មាន​ចំណែក​ដល់​ទៅ ៣៩​ ភាគរយ នៃ​ទុនវិនិយោគ​ផ្ទាល់​សរុប បន្ទាប់​មក​គឺ​ប្រទេស​សិង្ហ​បុរី​មាន​ចំនួន ​១២​ ភាគរយ ចិន​ដី​គោក ៧​ ភាគរយ ហុងកុង​ ៦​ ភាគរយ តៃវ៉ាន់​ ៥​ ភាគរយ និង​ប្រទេស​ផ្សេងៗ​ទៀត ​៣៦ ​ភាគរយ​។

ក្រុមហ៊ុន​មកពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​រួមទាំង​ហុងកុង សិង្ហ​បុរី និង​ចិន​ដី​គោក​ផង​នោះ ក៏បាន​ពង្រីក​ទុនវិនិយោគ​របស់​ខ្លួន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ថៃ​។ ភាគ​ច្រើន​គឺ​គេ​ផ្តោត​លើ​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ដែល​ស្ថិត​នៅ​ជិត​ស្ថានីយ​ដឹក​អ្នក​ដំណើរ​ធំៗ​ដែល​គេ​មើល​ឃើញ​ពី​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​។

ក្រុមហ៊ុន​ថៃ​ ស្វាគមន៍​រាល់​ការ​វិនិយោគ​ទាំង​អស់​។

លោក Pairoj Watanavarodom ដែល​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន WJSP Property Plc.បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា ៖ «​យើង​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ពេល​ដែល​យើង​មើល​ឃើញ​នូវ​ឱកាស​ល្អ​ក្នុង ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​យើង​ទៅ​កាន់​តែ​ជិត​ប្រជាជន​ចិន ដែល​ចាប់​អារម្មណ៍ ចង់​ទិញ​លំនៅឋាន​ក្នុង​ប្រទេស ​ថៃ ក៏​ព្រោះតែ​ដៃគូ​របស់ យើង​នឹង​នៅ​តែ​បន្ត​គាំទ្រ​ទាំង​ផ្នែក​ទីផ្សារ និង​ទុនវិនិយោគ​»​។

ក្រុមហ៊ុន​អចលន​ទ្រព្យ​ក្នុង​ស្រុក​ត្រូវ​តែ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​ជោគជ័យ​ក្នុង​ទីផ្សារ​ថ្មី​នេះ​បាន ក៏​ដោយ​សារ​បច្ចុប្បន្ន​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ និង​មាន​ហានិភ័យ​ខ្ពស់​។

លោក Prasert Taedullayasatis ប្រធាន​សមាគម​ខុនដូ​ថៃ (Thai Condominium Association) និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pruksa Real Estate Plc បាន​ថ្លែង​ថា ៖ «​ក្រុមហ៊ុន​អចលនទ្រព្យ​ថៃ​ត្រូវ​តែ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ហើយ​ក៏​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ប្រទេស​ ថៃ​ ដើម្បី​អភិវឌ្ឍ​គម្រោង​លំនៅឋាន​របស់​ពួក​គេ​បន្ថែម​»​។

លោក Prasert ថ្លែង​បន្ត​ថា ពួកគេ​ត្រូវការ​ថវិកា​កាន់​តែ​ច្រើន​ថែម​ទៀត​ដើម្បី​នាំ​គម្រោង​ទៅ​កាន់​ទីផ្សារ​បាន​គឺ​ត្រូវការ​ដើមទុន​កាន់​តែ​ច្រើន និង​ការ​សហការ​ផ្នែក​ទីផ្សារ​ដើម្បី​បង្កើន​ការ​រីក​ចម្រើន​មុខ​ជំនួញ​របស់​ខ្លួន​។ «​ហានិភ័យ​ចំពោះ​ការ​រក​ស៊ី​មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​មុន​រួមទាំង​ការ​រឹត​បន្តឹង​តាម​ធនាគារ​លើ​ការ​ផ្តល់​ឥណទាន​រំលស់​ផ្ទះ និង​ការ​ប្រកួត​ប្រជែង​កាន់តែ​ខ្ពស់​ក្នុង​ទីផ្សារ​នេះ​។

តាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ឈ្មួញ​កណ្តាល JLL បាន​រក​ឃើញ​ថា វិនិយោគិន​អាស៊ី​បាន​ពង្រីក​ដើមទុន​របស់​ខ្លួន​នៅក្រៅ​ប្រទេស ដែលជា​អ្នក​ចំណាយ​ដើមទុន​ធំ​បំផុត​ចំនួន​ ៥ ក្នុង​ចំណោម​ ១០​ នាក់​។

ការ​វិនិយោគ​ជា​លក្ខណៈ​អន្តរ​តំបន់​បាន​កើន​ឡើង​ដល់ ​១៩,៥០ ​កោដិ​ដុល្លារ ក្នុង​ត្រីមាស​ទី ​២ ក្នុង​ឆ្នាំ ​២០១៧​ នេះ ដែលជា​ចំនួន​កើន ៧១ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។

នៅ​អាស៊ី​បាស៊ីហ្វិក ចរន្ត​ប្រាក់​បាន​កើន​ឡើង​ដល់ ៣១ ​កោដិ​ដុល្លារ ក្នុង​ត្រី​មាស​ទី​ ២ ក្នុង​ឆ្នាំ​នេះ ដែល​ជា​ចំនួន​កំណើន ៦​ ភាគរយ ​គិតពី​ត្រីមាស​ទី​១​នេះ​។ ចំនួន​ដើម​ទុន​វិនិយោគ​ឆ្លង​តំបន់​បាន​កើន​ឡើង ៦១​ កោដិ​ដុល្លារ គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១​ក្នុង​ឆ្នាំ​នេះ​៕

Somluck Srimalee/The Nation

Source From : Phnom Penh Post  

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS