ទីក្រុង Los Angeles ជា​កន្លែង​ប្រកួត​ប្រជែង​អាជីវកម្ម​វិចិត្រសាល

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
បរិវេណ​តំបន់​វិចិត្រសាល​នៅ​លើ​វិថី Mariachi Plaza ក្នុង​តំបន់ Boyle Heights នៃ​រដ្ឋ California ត្រូវ​បាន​គេ​ជួសជុល​ថ្មី​ឡើង​វិញ​កាលពី​ថ្ងៃទី ២៨ ខែ​កក្កដា កន្លង​មក​នេះ​។ រូបថត Mark Ralston/AFP

នៅ​វេលា​ព្រឹក​មួយ​នា​ទីក្រុង Los Angeles ស្ត្រី​អ្នក​ជំនួញ អ្នក​ស្រី Eva Chimento បាន​រៀប​នឹង​បើក​វិចិត្រសាល​ផ្នែក​គំនូរ​របស់​អ្នក​ស្រី ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​សញ្ជាតិ Hispanic នៅ Boyle Heights អ្នក​ស្រី​បាន​សង្កេត​ឃើញ​ថា ទ្វារ​មាន​លក្ខណៈ​បង្ហើប​។

បើ​ទោះ​ជា​មាន​ការ​ងឿងឆ្ងល់​បន្តិច​មែន ប៉ុន្តែ​អ្នកស្រី​មិន​បាន​គិតពី​រឿង​នោះ​ច្រើន​ទេ ទាល់​តែ​មាន​ករណី​លើក​ទី​២ នៅ​ពេល​ដែល​សោ​ត្រូវ​បាន​គេ​ទម្លាយ​ចូល។

ក្រោយ​ពី​អ្នក​ស្រី​ត្រូវ​បាន​ក្រុម​ស្ត្រី​មួយ​ក្រុម​ដែល​មាន​ឈ្មោះ​ថា Ovarian Psychos អញ្ជើញ​ទៅ​ចូលរួម​ការ​ប្រជុំ​សហគមន៍ «​ដើម្បី​និយាយ​អំពី​ការ​កែប្រែ​លំនៅឋាន​ក្នុង​តំបន់​ដើម្បី​តម្រូវ​តាម​ប្រជាជន​មាន​ចំណូល​មធ្យម​» ហើយ​ក៏​បាន​ជួប​ប្រទះ​ការ​វាយ​ប្រហារ​នៅ​ពេល​ដែល​អ្នក​ស្រី​បាន​ក្រោក​ឈរ​ឡើង និង​និយាយ​ពី​បញ្ហា​នេះ​។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា​ ៖ «​វា​អាក្រក់​ណាស់​។ ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​ប្រមាថ​»​។ អ្នកស្រី​ជឿថា​ សកម្មភាព​ទាំង​អស់​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​ខ្នាត​ធំ​របស់​សកម្មជន​នៅ​ក្នុង​សហគមន៍ ដើម្បី​ព្យាយាម​បញ្ឈប់​ការហូរ​ចូល​មក​របស់​ក្រុម​អភិជន​។

លោក Mihai Nicodim ដែលជា​ម្ចាស់​វិចិត្រសាល​មួយ​ទៀត​នៅ​ជាប់​ក្បែរ​នោះ​ដែរ ត្រូវ​បាន​គេ​គូរ​បំផ្លាញ​ទ្វារ និង​ផ្នែក​ខាង​មុខ​នៃ​ហាង​របស់​លោក ដោយ​ប្រើប្រាស់​ពាក្យ​អសុរោះ​ដូចជា​ ៖ «​សិល្បៈ​របស់​ជនជាតិ​ស្បែក​ស​ដ៏​អាក្រក់​» ហើយ​ការ​បើក​សម្ពោធ​របស់​វិចិត្រសាល ក៏​មាន​ការ​ជំទាស់​តវ៉ា​ផង​ដែរ​។

លោក Nicodim បាន​ឲ្យ​ដឹង​ថា​ ៖ «ទោះ​ជា​យ៉ាង​ណា ខ្ញុំ​មាន​តាំង​បង្ហាញ​សិល្បៈ​របស់​សិល្បករ​ចិន​។ ខ្ញុំ​តំណាង​ឲ្យ​សិល្បករ​ក្នុង​ស្រុក ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​»​។

លោក​បាន​រស់នៅ​តំបន់ Boyle Heights អស់​រាប់​ទសវត្សរ៍​មក​ហើយ តាំងពី​ការ​មក​ដល់​ដំបូង​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ជន​ជាតិ Romania ដោយ​បាត​ដៃ​ទទេ​។

សហគ្រិន​ទាំង​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​សហគ្រិន​ដែល​មាន​ការ​ខឹង​សម្បា​ដោយ​សារ​តែ​ការ​តតាំង​រវាង​វិចិត្រសាល ហាង​កាហ្វេ និង​អាជីវកម្ម​ផ្សេងៗ ដែល​ត្រូវ​គេ​វាយ​ប្រហារ និង​សកម្មជន​ដែល​មាន​ភាព​ភ័យខ្លាច​ថា សហគមន៍​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​កែ​ប្រែ​ក្លាយ​តំបន់​នេះ​ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​។

លោក​ស្រី Irma Aguilar ដែល​រស់នៅ​ចម្ងាយ​ប៉ុន្មាន​រយ​ម៉ែត្រ​ពី​វិចិត្រសាល​នោះ ត្រូវ​បាន​គេ​ដំឡើង​ប្រាក់​ជួល​ផ្ទះ​របស់​លោក​ស្រី ពី ១ ០០០ ​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​ដល់​ ១ ៨០០ ​ដុល្លារ​ក្នុង​មួយខែ ហើយ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ផ្ទះ​ជួល​ដែល​លោក​ស្រី​បាន​រស់​នៅ​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ​។

ស្ត្រី​ដែល​មាន​អាយុ​៤៣​ឆ្នាំ​មួយ​រូប បាន​ចោទ​សួរ​ថា​ ៖ «​តើ​ពួក​គេ​ចង់​ឲ្យ​យើង​យក​វិចិត្រសាល​មក​ធ្វើ​អ្វី​វិញ​? យើង​នឹង​មិន​ទិញ​រូប​គំនូរ​ទេ​។ សហគមន៍​របស់​យើង​ត្រូវ​ការ​សាលារៀន​?»

ការ​កែប្រែ​តំបន់​ដើម្បី​សម្រប​ទៅ​តាម​ប្រជាជន​មាន​ចំណូល​មធ្យម​នេះ គឺជា​ការ​ផ្លាស់​ប្តូរ​សន្សឹមៗ​មួយ ដែល​ជា​ទូទៅ គឺ​ចាប់​ផ្តើម​ពី​ការ​មក​ដល់​នៃ​សិល្បករ និង​ការ​បើក​វិចិត្រសាល​ផ្នែក​គំនូរ​នៅ​តាម ទីកន្លែង​ដែល​ធំ និង​មានតម្លៃ​ជួល​ទាប​ទាំង​នេះ។

បន្ទាប់​មក​នឹង​មាន​ហាង និង​ភោជ​នីយដ្ឋាន​ទាន់​សម័យ ហើយ​ក្នុង​រយៈពេល​យូរ​អង្វែង តម្លៃ​ជួល​នឹង​កើន​ឡើង ហើយ​ប្រជាជន​ដែល​រស់​នៅ​ទីនោះ​តាំងពី​ដំបូង​ឡើយ នឹង​ត្រូវ​បង្ខំចិត្ត​ចាក​ចេញ​ជា​បន្ត​បន្ទាប់​។

អ្នក​រៀបចំ​ផ្នែក​នគរូបនីយកម្ម និង​ជា​សកម្មជន​ម្នាក់ លោក James Rojas បាន​ឲ្យ​ដឹង​ថា​ ៖ «​បើ​តាម​ប្រវត្តិសាស្ត្រ​ត​មក តំបន់​ខាង​ក្នុង​នៃ​ទីក្រុង Los Angeles គឺជា​តំបន់​សម្រាប់​អ្នក​ដែល​ធ្វើ​ការ និង​ប្រជាជន​ក្រីក្រ​រស់នៅ​។ ក្រុម​អភិជន​រស់នៅ​តំបន់​ជាយៗ​ទីក្រុង​ទេ​»​។

លោក​បាន​បន្ត​ថា​ ៖ «​ឥឡូវ​នេះ យុវវ័យ​ចង់​រើ​មក​នៅ​ក្នុង​កណ្តាល​ទីក្រុង​វិញ។ ទំនោរ​នេះ​ចាប់​ផ្តើម​តាំង​ពី​ដើម​ទសវត្ស​រ៍​ឆ្នាំ​២០០០​មក​ម្ល៉េះ»​។

ទីក្រុង Los Angeles ដែល​កំពុង​តែ​ជួប​ប្រទះ​ការ​កើន​ឡើង​នៃ​វិស័យ​អចលនទ្រព្យ និង​បញ្ហា​លំនៅឋាន និង​ការ​ខ្វះខាត​លំនៅឋាន ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា តំបន់​កណ្តាល​ទីក្រុង ដែល​ធ្លាប់​តែ​មិន​មាន​អ្នក​កាន់​កាប់ កំពុង​តែ​ក្លាយ​ទៅ​ជា​សហគមន៍​ដ៏​រស់​រវើក​នៅ​ក្នុង​ប្រទេស​នេះ​។

តំបន់ Boyle Heights ដែល​មាន​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ទីនោះ គឺជា​ជំហាន​បន្ទាប់​។

ភាព​តាន​តឹង​រវាង​សហគមន៍ និង​អ្នក​ចំណូល​ថ្មី​បាន​កើន​ឡើង​មួយ​កម្រិត​ទៀត​នា​ប៉ុន្មាន​សប្តាហ៍​មុន​នេះ នៅ​ពេល​ដែល​មាន​ការ​សម្ពោធ​ហាង​កាហ្វេ Weird Wave Coffee ដែល​មាន​ការ​តុប​តែង​លើ​ជញ្ជាំង​ដោយ​សិល្បករ​ក្នុង​តំបន់ និង​ផ្ទាំង​រូបភាព​អ្នក​ប្រដាល់​ជនជាតិ​ហ្វីលីពីន គឺ​លោក Manny Pacquiao​។

អ្នក​រស់នៅ​ក្នុង​តំបន់​នេះ​មួយ​ចំនួន​មិន​ពេញចិត្ត​នឹង​ហាង​នោះទេ ដោយ​ពួក​គេ​ចាត់​ទុក​ថា វា​មាន​លក្ខណៈ​បែប “Hipster” ពេក ហើយ​ពួកគេ​បាន​ស្វាគមន៍​ហាង​នោះ​ដោយ​ការ​ធ្វើបាតុ​កម្ម និង​វាយ​ប្រហារ​លើ​បង្អួច​កញ្ចក់​ជាដើម​។

លោក Jackson Defa ដែល​ជា​ដៃគូ​ក្នុង​អាជីវកម្ម​នោះ​បាន​និយាយ​ថា​ ៖ «ពួក​យើង​មិន​ព្យាយាម​កែប្រែ​តំបន់​នោះ​ទេ​។ ទោះជា​យើង​ចង់ ក៏​យើង​ធ្វើ​មិន​បាន​ដែរ​។ យើង​គ្រាន់​តែ​មក​ទីនេះ​ដើម្បី​លក់​កាហ្វេ​តែ​ប៉ុណ្ណោះ​»​។

បើ​ទោះ​ជា​មាន​បញ្ហា​យ៉ាង​នេះ​ក៏​ដោយ​លោក Defa បាន​ឲ្យ​ដឹង​ថា លោក​មិន​ស្តាយ​ក្រោយ​ក្នុង​ការ​ជ្រើស​រើស​តំបន់ Boyle Heights នោះ​ទេ​។

លោក​បាន​ឲ្យ​ដឹង​ថា​ ៖ «​បន្ទាប់ពី​កញ្ចក់​របស់​យើង​ត្រូវ​បាន​គេ​កម្ទេច សហគមន៍​ទាំង​មូល​បាន​ចូលរួម​ថវិកា​ដើម្បី​បង់​ការ​ជួស​ជុល​»​។

លោក​បាន​បន្ត​ថា​ ៖ «​មនុស្ស​ចង់​ស្រមៃ​ថា ពួក​គេ​មិន​ត្រូវ​បាន​ស្វាគមន៍​ទេ ប៉ុន្តែ​ការ​ពិត មិន​មែន​បែប​នោះ​ទេ​»​។

សម្រាប់​អ្នក​ដទៃ ដូច​ជា​សាល​គំនូរ Pssst ការ​វាយ​ប្រហារ​បែប​នេះ​បាន​ដល់​ដំណាក់​កាល​មួយ ដែល​ពួក​គេ​ទ្រាំ​មិន​បាន ហើយ​ហាង​នោះ​ក៏​បាន​បិទទ្វារ​ឈប់​ដំណើរ​ការ​។

ការ​បិទ​នេះ ត្រូវ​បាន​ក្រុម​សកម្មជន​នៃ​ការ​ប្រឆាំង​នឹង​ការ​កែប្រែ​តំបន់​ដែល​មាន​ឈ្មោះ​ថា «Defend Boyle Heights» ចាត់​ទុក​ថា ជា​ជ័យជម្នះ​មួយ​។

Chimento មិន​មាន​បំណង​ធ្វើ​ដូច្នេះ​ទេ​។ ​ក្នុង​នាម​ជា​ម្តាយ​ដែល​ចិញ្ចឹម​កូន​ដោយ​ម្នាក់​ឯង អ្នក​ស្រី​យល់​ពី​តម្រូវការ​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ ប៉ុន្តែ​ក៏បាន​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​នៃ​ការ «ជជែក​ពិភាក្សា និង​សម្រប​សម្រួល​»​ផង​ដែរ​។

អ្នក​ស្នាក់​នៅ​ក្នុង​តំបន់​នោះ​ផ្សេង​ទៀត​ជឿជាក់​ទៅ​លើ​អ្វី​ដែល​ពួក​គេ​យល់​ឃើញ​ថា ជា​ការ​ហូរ​ចូល​មក​នៃ​អាជីវកម្ម​ដែល​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​តំបន់​នេះ​។

អ្នក​ស្រី Elizabeth Blaney ដែល​ជា​សមាជិក​នៃ​សមាជិក​របស់​ប្រជាជន​ក្នុង​តំបន់ បាន​ឲ្យ​ដឹង​ថា គ្មាន​នរណាម្នាក់​ចង់​បាន​អាជីវកម្ម​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កែប្រែ​តំបន់​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​នោះទេ​។

អ្នក​ស្រី​បាន​ប្រាប់ AFP ថា ពួកគេ​បាន​និយាយ​ថា​ ៖ «​យើង​ត្រូវ​ការ​កន្លែង​បោក​ខោអាវ​» ប៉ុន្តែ​ពួក​គេ​បែរ​ជា​បាន​វិចិត្រសាល​គំនូរ​ទៅ​វិញ​។ ពួក​គេ​ចង់​បាន​កន្លែង​សម្រាប់​យុវវ័យ និង​មនុស្ស​ចាស់ ប៉ុន្តែ​ពួក​គេ​បែរជា​បាន​កន្លែង​បិតស្រា​បៀរ​ទៅវិញ​។ នេះ​មិនមែនជា​អ្វីដែល​ពួកគេ​ចង់​បាន​ទេ​»​។

អ្នក​ស្រី​បាន​បន្ត​ថា​ ៖ «​អាជីវកម្ម​បែប​នេះ គឺជា​អាជីវកម្ម​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កែប្រែ​តំបន់​នេះ ហើយ​វា​សំខាន់​ទៅ​លើ​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ដែល​មាន​ភាព​ទាក់ទាញ​។ ហើយ​ពួក​គេ​ទាក់ទាញ​អ្នក​វិនិយោគ​ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​ជួល​មាន​ការ​កើន​ឡើង​»៕

Source From : Phnom Penh Post  

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS