ក្រុមហ៊ុន Trump បាន​បោះ​ជំហាន​ទៅ​ការពារ​ម៉ាក ​(​ស្លាក​យីហោ​)​ មួយ​នៅ​មជ្ឈមណ្ឌល​លេង​ល្បែង​នៅ​ ចិន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
សណ្ឋាគារ និង​កាស៊ីណូ​មួយ​នៅ​ម៉ា​កាវ រូបថត​ថ្ងៃទី​២៣ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ។ Lam Yik Fei / The New York Times

ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ចាត់ចែង​ក្រោម​ស្លាក​យីហោ​អាជីវកម្ម​របស់ Donald Trump បាន​ឈាន​ជើង​ទៅ​ការពារ​ម៉ាក​យីហោ​មួយ​នៅក្នុង​ទីក្រុង​ម៉ាកាវ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ដោយបាន​វ៉ា​ឈ្នះ​ទីក្រុង​ឡាស​វេហ្គាស ក្នុងការ​ទទួល​បាន​នាម​ជា​ទីផ្សារ​ភ្នាល់​ល្បែង​ធំ​បំផុត​នៅលើ​ពិភពលោក​តាំងពី​យូរ​ឆ្នាំ​ណាស់​មក​ហើយ​។

ការ​ផ្លាស់​ប្តូរ​នេះ​មិន​មាន​ន័យ​ថា Trump ឬ​ក្រុមហ៊ុន Trump នឹង​បើក​សណ្ឋាគារ ឬ​កាស៊ីណូ​ត្រាំ​នៅ​ទីនោះ​ទេ​។ ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុងការ​ពង្រីក​ស្លាក​សញ្ញា Trump នៅក្រៅ​ប្រទេស​បាន​នាំ​ឲ្យ​មាន​ការ​ចោទសួរ​ពី​សំណាក់​មហាជន​ថា តើ​ពួកគេ​នឹងមាន​ការប៉ះទង្គិច​ជា​មួយ​នឹង​ការ​ហាម​ឃាត់​ដោយ​រដ្ឋធម្មនុញ្ញ​លើ​ការ​ទទួល​យក​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​បរទេស​ដែរ​ឬ​ទេ​?

ចាប់​តាំង​ពី​លោក​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​មក លោក​ប្រធានាធិបតី Trump បានធ្វើ​ការ​ផ្ទេរ ការ​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លូន​ទៅ​ឲ្យ​កូន​ប្រុសៗ​ពេញ​វ័យ​របស់​លោក ហើយ​ក្រុម​អ្នក​ច្បាប់​របស់​លោក​បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​មួយ​នេះ​នឹង​មិន​បន្ត​ព្យាយាម​កាន់កាប់​កិច្ច​ព្រម​ព្រៀង​បរទេស​ថ្មីៗ​នោះ​ឡើយ​។

ក្រុមហ៊ុន DTTM Operations ជា​ក្រុមហ៊ុន​មួយ​នៅ​ទីក្រុង​ញូវយ៉ក ដែល​នៅ​ក្រោម​និក្ខិត្ត​សញ្ញា​(​ពាណិជ្ជសញ្ញា​) Trump បាន​ដាក់​ពាក្យ​ស្នើ​ក្នុង​ខែ​មិថុនា សុំ​សិទ្ធិ​ឈ្មោះ Trump នៅ​ក្នុង​កាស៊ីណូ សំណង់ សណ្ឋាគារ និង​អចលនទ្រព្យ​។ វា​មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ថា ការ​ស្នើ​សុំ​នេះ​គឺ​សម្រាប់​ការ​ការពារ​និក្ខិត្ត​សញ្ញា ថ្មី ឬ​ដើម្បី​បន្ត​ប្រើប្រាស់​និក្ខិត្ត​សញ្ញា​ស្រដៀង​គ្នា​នេះ​ដែល​មាន​តាំង​ពី​ឆ្នាំ​ ២០០៦ ហើយ​ដែល​ឥឡូវ​បាន​ផុត​កំណត់​ទៅ​ហើយ​នោះ​ទេ​។

ក្រុមហ៊ុន​នេះ​កំពុង​តែ​កាន់កាប់​និក្ខិត្ត​សញ្ញា​ជាច្រើន​ណាស់​ទៅ​ហើយ​នៅ​ទីក្រុង​ម៉ាកាវ​។

កាលពី​ឆ្នាំ​មុន​លោក Trump បាន​ឈ្នះ​បណ្តឹង​ផ្លូវ​ច្បាប់​ជាមួយ​ក្រុមហ៊ុន​ម៉ាកាវ​មួយ ដែល​បាន​ប្រើ​ឈ្មោះ​ចុះ​បញ្ជី “Trump” នៅ​តាម​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​។

លោក​ស្រី Amanda Miller អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Trump បាន​ថ្លែង​តាម​អ៊ីមែល​ថា ៖ «​ក្រុមហ៊ុន Trump បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ចាត់​វិធានការ និង​ការពារ​សិទ្ធិកម្ម​សិទ្ធិ​បញ្ញា​របស់​ខ្លួន​ទូទាំង​ពិភពលោក​ជាង ២០​ឆ្នាំ​មក​ហើយ ជា​ពិសេស​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ដែល​មាន​ការ​រំលោភ​និក្ខិត្ត​សញ្ញា​ពាណិជ្ជកម្ម​ខ្លាំងក្លា​បំផុត​។ សំណើ​សុំ​ប្រើ​ប្រាស់​និក្ខិត្ត​សញ្ញា ដែល​អ្នក​កំពុង​សំដៅ​ទៅលើ គឺ​គ្រាន់​តែ​ជាការ​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​នោះ​តែ​ប៉ុណ្ណោះ​»​។

ទីក្រុង​ម៉ាកាវ​ដែល​ជា​អតីត​បរិពន្ធ​(​ដែន​អាណា​និគម​)​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ព័រទុយហ្គាល់ ហើយ​ត្រឡប់​មក​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៩ គឺជា​ផ្នែក​តែ​មួយ​គត់​នៃ​ប្រទេស​ចិន ដែល​បើក​ឲ្យ​មាន​លេង​ល្បែង​ស៊ី​សង​ស្រប​ច្បាប់​។

បន្ទាប់​ពី​ម៉ាកាវ បាន​បើក​ការ​លេង​ល្បែង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០០១ កាស៊ីណូ និង​ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​មកពី​ចិន​ដី​គោក បាន​នាំ​ឲ្យ​មាន​ការ​រីក​លូត​លាស់​ល្បែង​ស៊ី​សង​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់​។ បរិពន្ធ​ប្រទេស​ដ៏​តូច​នេះ​បាន​យក​ឈ្នះ​ទីក្រុង Las Vegas Strip នូវ​ចំនួន​ប្រាក់​ចំណូល​សរុប​ក្នុង​ឆ្នាំ​២០០៦ ។

លោក Trump បាន​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​កាស៊ីណូ​នៅ​ទីក្រុង​អាត្លង់ទិក នៅ​ទសវត្ស​ឆ្នាំ​១៩៨០ ដែល​នៅ​ទីបំផុត​លោក​បាន​កាន់កាប់​គ្រប់គ្រង​កាស៊ីណូ​៤​ដែល​គ្រប​ដណ្តប់​៣០​ភាគរយ​នៃ​ទីផ្សារ​ល្បែង​ស៊ីសង​នៅ​ទីក្រុង​នោះ​ទាំង​មូល​។ ក្រុមហ៊ុន​កាស៊ីណូ​របស់​លោក​បាន​ស្វែងរក​ការ​ការពារ​ក្ស័យ ធន​ជាច្រើន​លើក​ហើយ​លោក​បាន​លាលែង​ពី​តំណែង​ជា​គណៈ​គ្រប់គ្រង​កាល​ពី​ឆ្នាំ​២០០៩​។

ការ​ស្នើ​សុំ និក្ខិត្ត​សញ្ញា Trump នៅ​ម៉ាកាវ មាន​តាំងពី​ឆ្នាំ​២០០៦ ហើយ​រួម​មាន “Trump” “Donald J. Trump” “Trump Tower” “Trump International Hotel and Tower” និង “Chun Pou” ដែល​ជា​ឈ្មោះ​ភាសា​ចិន​កន្តាំង​របស់ Trump​។

អាជ្ញាប័ណ្ណ​ដែល​ចេញ​ផ្សាយ​បន្ទាប់​ពី​ម៉ាកាវ បាន​បើក​ជង្រុក​លេង​ល្បែង​ផ្តាច់​មុខ​របស់​ខ្លួន​នោះ​នឹង​ផុត​កំណត់​ក្នុង​ពេល​ឆាប់ៗ​នេះហើយ ដែល​នេះ​អាច​បើក​ទូលាយ​ទីផ្សារ​បន្ថែម​ទៀត​។

លោក Desmond Lam សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម​នៅ​សាកល​វិទ្យាល័យ​ម៉ាកាវ បាន​ថ្លែង​តាម​អ៊ីមែល​ថា ៖ «​សម្បទាន​ល្បែង​សម្រាប់​ប្រតិបត្តិ​ករ​កាស៊ីណូ​ទាំង​៦ នៅ​ម៉ាកាវ​នឹង​ផុត​កំណត់​នៅ​ចន្លោះ​ឆ្នាំ​២០២០​ទៅ​ឆ្នាំ​២០២២​។

ឧស្សាហកម្ម​នេះ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ ថា​តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​សម្បទា​និក​ទាំង​នេះ​បន្ទាប់ពី​សម្បទាន​ទាំង​នោះ​ហួស​កំណត់​»​។ ថ្មីៗ​នេះ​មាន​ពាក្យ​ចចាម​អារ៉ាម​ខ្លះ​ថា រដ្ឋាភិបាល​ម៉ា​កាវ អាច​នឹង​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​ករ​ទី៧​ចូល​ក្នុង​ទីផ្សារ​នេះ​។

អាជីវកម្ម Trump កំពុង​ខិតខំ​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ទៀត​ក្នុងការ​ការពារ​ឈ្មោះ​របស់​ខ្លួន​នៅ​ចិន​ដី​គោក​ផង​ដែរ​។ ប្រទេស​ចិន​បាន​យល់​ព្រម​យក​និក្ខិត្ត​សញ្ញា Trump សម្រាប់​ប្រើប្រាស់​ឈ្មោះ​របស់​លោក​នៅ​ក្នុង​សេវាកម្ម​សំណង់​នៅក្នុង​ខែ​កុម្ភៈ​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​ប្រកាស​ថា លោក​នឹង​រក្សា​គោល​នយោបាយ​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​កោះ​តៃវ៉ាន់ ដែល​ជា​គន្លឹះ​បញ្ហា​សំខាន់​សម្រាប់​មេ​ដឹក​នាំ​ចិន​។ អ្នក​រិះគន់​របស់​លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា ការ​ប្រកាស​នេះ​បាន​បង្ហាញ​ពី​របៀប​ដែល​ប្រត្តិ​បត្តិ​ការ​របស់​ក្រុមហ៊ុន​លោក នៅ​ក្រៅ​ប្រទេស​បង្កើត​ឲ្យ​មាន​ទស្សនៈ​យល់​ខុស​មួយ​។

បច្ចុប្បន្ន​អាជីវកម្ម Trump កំពុង​តែ​កាន់​កាប់​យ៉ាង​ហោច​ណាស់​១២៥​ស្លាក​យីហោ ដែល​បាន​ចុះ​បញ្ជី ឬក៏​បាន​ទទួល​ការ​បើក​ភ្លើង​ខៀវ​រួច​មក​ហើយ​នៅ​ចិន​ដី​គោក សម្រាប់​សេវាកម្ម និង​ផលិតផល​ផ្សេងៗ​។

កាលពី​ខែ​មុន និ​ក្ខិ​ត្ត​សញ្ញា​សម្រាប់​ឈ្មោះ Trump ដែលមាន​ការ​ទាក់ទង​ទៅនឹង​ភោជនីយដ្ឋាន សណ្ឋាគារ ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​។ លោក Trump មិនមាន​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ចិន​ទេ ប៉ុន្តែ​និក្ខិត្ត​សញ្ញា​បាន​ផ្តល់​នូវ​ការ​ការពារ​ឈ្មោះ​របស់​លោក​នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ការ​បំប្លែង​ឈ្មោះ​ក្លែង​ក្លាយ​ជា​ញឹកញាប់​នេះ​។

ក្រុមហ៊ុន Trump បាន​និយាយថា និក្ខិត្ត​សញ្ញា​ទាំង​នោះ​ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​សាខា ហើយ​មិនមាន​ទំនាក់​ទំនង​អ្វី ជាមួយ​លោក Trump នោះ​ទេ​។

បន្ទាប់ពី​បាន​ថ្កោល​ទោស​ប្រទេស​ចិន និង​គម្លាត​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ចិន និង​សហរដ្ឋ​អាមេរិក នៅក្នុង​អំឡុង​ពេល​ឃោសនា​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លោក Trump បាន​បន្ធូរ​បន្ថយ​ការ​រិះគន់​របស់​លោក​ដោយ សង្ឃឹម ថា ក្រុង​ប៉េកាំង​នឹង​អាច​ជួយ​ទប់ស្កាត់​កម្មវិធី​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​លោក Trump បាន​ប្រកាស​ថា កិច្ច​ប្រឹង​ប្រែង​របស់​ចិន ក្នុង​ការ​ដាក់​កំហិត​លោក គីម ជុង​អ៊ុន​ដែល​ជា​មេដឹកនាំ​កូរ៉េ​ខាង​ជើង គឺជា​ភាព​បរាជ័យ​មួយ នៅ​ក្នុង​សេចក្តី​ប្រកាស​កាលពី​ខែ​មុន​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​លោក​មាន​ការ «​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​»៕

Austin Ramzy/The New York Times

ce From : Phnom Penh Post  

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00

CVEA MEMBERS