អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​ថៃ ​ចាប់ផ្តើម​សង់​គម្រោង​ដែល​បាន​ពន្យារពេល

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
អគារ​ផ្ទះ​ចាស់ Customs House នៅ​បណ្តោយ​ទន្លេ​ចៅប្រាយ៉ា និង​មជ្ឈមណ្ឌល​សន្និបាត​ជាតិ Queen Sirikit ដែល​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅ​ជា​សណ្ឋាគារ​ទំនើប​។ រូបថត​ដោយ SMARN SUDTO

អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​ថៃ​នឹង​ជំរុញ​ការ​សាងសង់​គម្រោង​ខ្នាត​ធំៗ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​ពន្យារពេល​ជាយូរ​មក​ហើយ​នេះ​បើ​យោង​តាម​សម្តី​របស់​លោក​អគ្គនាយក​។

គម្រោង​ទាំង​ពីរ​នេះ​រួម​មាន​សណ្ឋាគារ​ប៊ូទិក​ស្ថិត​នៅ​ដីឡូត៍​ដ៏ធំ​មួយ​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​ចៅប្រាយ៉ា និង​ការ​កម្ទេច​មជ្ឈមណ្ឌល​សន្និបាត​ជាតិ Queen Sirikit National Convention Center ហៅ​កាត់ QSNCC ដើម្បី​សាងសង់​សណ្ឋាគារ​ថ្មី​មួយ​ទៀត​។

កុងត្រា​សម្បទាន​ដី​សម្រាប់​ធ្វើ​សណ្ឋាគារ​ដែល​ត្រូវ​វាយ​រំលំ QSNCC ត្រូវ​បាន​ផ្តល់​ជូនទៅ​ក្រុមហ៊ុន N.C.C. Management & Development Co., កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​សំណាក់​ការិយាល័យ​គណៈមេធាវី​នេះ​បើ​យោង​តាម​សម្តី​លោក Patchara Anuntasilpa អគ្គនាយក​នៃ​នាយកដ្ឋាន​រតនាគារជាតិ​។

N.C.C. ជា​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​គ្រឿង​អាល់កុល​គឺ​លោក Charoeun Sirivadhanabhakdi គ្រោង​នឹង​ចំណាយ​ទំហំ​ទឹកប្រាក់ ៦ ​កោដិបាត​ (​ប្រហែល​ ១៨៧ ​លាន​ដុល្លារ​) ដើម្បី​កែប្រែ QSNCC ទៅ​ជា​សណ្ឋាគារ​ចំនួន​ ៤០០ ​បន្ទប់ ជា​សណ្ឋាគារ​លំដាប់​ថ្នាក់​ផ្កាយ​ ៤ ​ឬ​ ៥ ដែល​មាន​ចំណត​អាច​ដាក់​រថយន្ត​បាន​ ៣០០០ ​គ្រឿង និង​មាន​ផ្ទៃដី​ទំនេរ ២៨០០០ ​ម៉ែត្រការ៉េ​ត្រៀម​ទុក​ជា​ស្រេច​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​ផ្សេងៗ​ផង​ដែរ​។

លោក Patchara បាន​ថ្លែង​ថា U City ដែល​ជាប់​ក្នុង​បញ្ជី SET ដែល​ជា​គម្រោង​ដី​សម្បទាន​ដ៏ធំ​នៅ​ជ្រោយ​ទន្លេ​ខាង​កើត​នៃ​ទន្លេ​ចៅប្រាយ៉ា​បាន​យល់​ព្រម​បង់​ទឹក​ប្រាក់​ចំនួន​ ១,៣ ​កោដិបាត​ទៅ​រាជរដ្ឋាភិបាល​ថៃ​។ លោក​បន្ត​ថា​ក្រុមហ៊ុន​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៩០០ ​លាន​បាត​ដើម្បី​កែច្នៃ​គេហដ្ឋាន​អាយុកាល ១០០ ​ឆ្នាំ​ទៅ​ជា​សណ្ឋាគារ​ទំនើប​ជំនួស​វិញ​។

Natural Park ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា U City វិញ ក្រោយ​បាន​បំពេញ​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន BTS Assets Co., និង Kamkung Properties Co., មកពី​ក្រុមហ៊ុន BTS Group Holdings ហើយ​ក្រុមហ៊ុន​របស់​ខ្លួន​មួយ​នេះ​បាន​ទទួល​កុងត្រា​ដីសម្បទាន​ចំនួន​ ៣០ ​ឆ្នាំ​ដោយ​ជោគជ័យ​ពី​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​កាលពី​ឆ្នាំ​ ២០០៥ ដើម្បី​អភិវឌ្ឍ​សាងសង់ និង​គ្រប់គ្រង​សណ្ឋាគារ​ប៊ូទិក​ដែល​មាន​ចំនួន​ ៣៣ ​បន្ទប់​នៅ​លើ​ផ្ទៃដី​ចំនួន​ ៥ ​រ៉ៃ ស្ថិត​នៅ​បណ្តោយ​ផ្លូវ Charoen Krung បើទោះ​ជា​ធ្លាប់​មាន​មន្ទិលសង្ស័យ​រឿង​បញ្ហា​ហិរញ្ញវត្ថុ​ក្តី​។

គម្រោង​ទាំង​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្នាត​ធំៗ​ចំនួន​ ៣ ​របស់​អគ្គនាយកដ្ឋាន​នេះ​ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​រហូត​ដល់​ទៅ​ ៣៣,៨ ​កោដិបាត​ (​ប្រហែល​ ១០០៦ ​លាន​ដុល្លារ​អាមេរិក​) ដោយ​ពុំ​បាន​ដំណើរការ​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ​។

គម្រោង​ទីផ្សារ​ដែល​ជា​គម្រោង​អគារ​ស្នាក់នៅ​នៅឯ Mor Chit នឹង​ត្រូវ​ប្រើ​រយៈពេល​ថែម​ទៀត​ដើម្បី​ចាប់ផ្តើម​សាងសង់​ដោយសារ​តែ​មាន​ការ​ផ្លាស់ប្តូរ​ប្លង់​សាងសង់​។

គម្រោង Mor Chit ដែល​មាន​តម្លៃ ២៦,៩០ ​កោដិ​បាត​នេះ​នឹង​រួម​មាន​អគារ​លក់​ទំនិញ​អគារ​ការិយាល័យ​ជួល អាផាតមិន និង​សណ្ឋាគារ​ដែល​អគារ​ទាំង​នេះ​ស្ថិត​នៅ​លើ​ផ្ទៃដី​ទំហំ​សរុប​ ៦៣ ​រ៉ៃ​។

ដោយឡែក​នៅ​ក្នុង​គម្រោង​សាងសង់​មួយ​ទៀត​លោក Patchara បាន​ថ្លែង​ថា​ទោះ​ជា​យ៉ាង​ណា​លោក​ចង់​ឃើញ​អគារ​ស្នាក់នៅ​តម្លៃ​ទាប​មួយ​សង់​នៅ​លើ​ដី​រដ្ឋ​ក្នុង​តំបន់​នីមួយៗ​នៅ​លើ​ទឹកដី​ប្រទេស​នេះ​។

អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​រំពឹង​ថា​នឹង​ត្រូវ​ចំណាយ​រយៈពេល​ ១ ​ខែ​ទៀត ដើម្បី​រៀបចំ​ចំណុច​លម្អិត​សម្រាប់​គម្រោង​លំនៅដ្ឋាន​តម្លៃ​ទាប​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​ទាប និង​ប្រជាជន​ដែល​បាន​ចុះ​ឈ្មោះ​ទទួល​ជំនួយ និង​សម្រាប់​ការ​រស់នៅ​ពី​រាជរដ្ឋាភិបាល​ថៃ​ផង​ដែរ​។ អ្នក​ចុះឈ្មោះ​ចំនួន​ ១៤,១០ ​លាន​នាក់​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​នេះ​នឹង​ទទួល​បាន​សិទ្ធិ​ជា​អាទិភាព​សម្រាប់​ទិញ​ផ្ទះ​ទាំង​នេះ​។

អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​ក៏​បាន​ស្នើសុំ​ដល់​សហព័ន្ធ​ឧស្សាហកម្ម​ថៃ (Federation of Thai Industries) ឲ្យ​ស្វែងរក​ក្រុមហ៊ុន​សំណង់ និង​អ្នក​វិនិយោគ​លើ​គម្រោង​លំនៅដ្ឋាន​តម្លៃ​ទាប​នេះ​ផង​ដែរ ខណៈ​ពេល​ដែល​ធនាគារ Government Savings Bank និង GH Bank នឹង​ផ្តល់​កញ្ចប់​បង់​រំលស់​ជាមួយ​នឹង​លក្ខខណ្ឌ​ងាយស្រួល​ផង​ដែរ​។

លោក​បន្ត​ថា​អ្នក​ដែល​ទិញ​ផ្ទះ​តម្លៃ​ចាប់​ពី ៤៥០០០០ ​បាត​ឡើង​ទៅ​ពី​គម្រោង​នេះ​នឹង​អាច​បង់ប្រាក់​ត្រឹម​តែ ២៥០០ ​បាត​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​៕

Wichit Chantanusornsiri/ Bangkok Post

ce From: Phnom Penh Post

 

Latest News

LATEST EXCLUSIVE LISTING

Land For Rent
Dangkao,Dangkao
USD 2,300.00/Month
Land For Sale
Tuk Laak 1,Tuol Kork
USD 1,500.00/SQM
Flat House For Sale
Phsar Thmey I,Daun Penh
USD 718,000.00
Flat House For Sale
Ta Kdol,Takmoa
USD 95,000.00
Land For Sale
Dangkao,Dangkao
USD 520.00/Month

CVEA MEMBERS