ទោះ​អាយុ​កាន់​តែ​ច្រើន ក៏​មិន​មាន​ន័យ​ថា​ដំណើរ​ជីវិត​យឺត​ពេល​ដែរ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
លោក John ហាត់​ប្រាណ​ក្នុង​បន្ទប់​ហាត់​ប្រាណ​របស់​សហគមន៍ ព្រម​ទាំង​ហែល​ទឹក​នៅ​អាង​ហែល​ទឹក​មាន​ស្រាប់ ក្នុង​រយៈ​ប្រាំ​ថ្ងៃ​ក្នុង​១​សប្តាហ៍ ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​។ Justin T Gellerson/The Washington Post

​ក្រោយ​ពេល​រស់នៅ​តំបន់ Prince George’s County នៅ​រដ្ឋ Maryland អស់​រយៈពេល​៣៦​ឆ្នាំ John និង Theresa Leeke បាន​លក់​ផ្ទះ​មាន​បន្ទប់​គេង​ចំនួន៥​របស់ខ្លួន ហើយ​បាន​ផ្លាស់​ទៅ​នៅផ្ទះដែលមាន​បន្ទប់​គេង​ចំនួន​៣ វិញ កាល​ពី​ឆ្នាំ​២០១៦ ដែលជា​ផ្នែក​មួយ​នៃ​សហគមន៍​សម្រាប់​ប្រជា​ជន​ចាស់ជរា មាន​ពី​អាយុ​ចាប់ពី​៥៥​ឆ្នាំ​ឡើងទៅ នៅ​តំបន់ Anne Arundel នៅ​រដ្ឋ Maryland ដដែល​។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ធនធាន មនុស្ស និង​គ្រប់គ្រង ដែល​បាន​ចូល និវត្តន៍ លោក John Leeke មាន​វ័យ៧៨​ ឆ្នាំបាន​ថ្លែង​ថា​៖ «​យើង​បាន​ចំណាយ​ពេល​​ពីរ​បី​ឆ្នាំ ដើម្បី​ស្វែងរក​ផ្ទះ​ដែលមាន​តែមួយ​ជាន់​ផ្ទាល់​ដី​។ យើង​ចង់​រស់នៅ​ផ្ទះ​តូច​ជាង​មុន តែ​មិន​ឆ្ងាយ​ពី​ផ្ទះ​ចាស់​ប៉ុន្មាន​ទេ​»​។

លោក Leekes បាន​រក​ឃើញ​ផ្ទះ​តៀម​មួយ​នៅ Two Rivers ដែល​ជា​សហគមន៍​មួយ​នៅ Odenton ក្នុង​រដ្ឋ Maryland ដែល​មាន​ផ្ទះ​ប្រមាណ ៨៣០​ខ្នង ក្នុង​ចំណោម ២០៩០​ខ្នង បាន​សង់​រួច​រាល់​សម្រាប់​ជន​ចាស់​ជរា​ដែល​មាន​អាយុ​ចាប់​ពី​៥៥​ឆ្នាំ​ឡើង​។

លោក​បាន​ថ្លែងថា រស់នៅ​ទីនោះ​មាន​គុណ​សម្បត្តិ​យ៉ាង​ច្រើន​។ «​ខ្ញុំ​មិន​ចាំបាច់​កាត់​ស្មៅ និង​ចូក​ព្រិល​ទៀត​នោះទេ​។ ទីនោះ​មាន​ក្លឹប​មួយ​ដ៏​ស្រស់​ស្អាត និង​ងាយស្រួល​សម្រាប់​ទៅ​ហាត់ប្រាណ និង​សកម្មភាព​សង្គម​ផ្សេងៗ​»​។

លោក John ហាត់​ប្រាណ​ក្នុង​បន្ទប់​ហាត់​ប្រាណ​របស់​សហគមន៍ ព្រម​ទាំង​ហែល​ទឹក​ជា​ច្រើន​ជុំ​ក្នុង​អាង​ហែល​ទឹក​មាន​ស្រាប់​នៅ​ទីនោះ ក្នុង​រយៈពេល​៥​ថ្ងៃ ក្នុង​១​សប្តាហ៍​ផងដែរ ដែល​លោក​គ្រាន់តែ​ដើរ​បន្តិច​ប៉ុណ្ណោះ ដើម្បី​ទៅ​កាន់​ទីនោះ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុខភាព​ល្អ និង​រាង​សង្ហា​»​។

តម្រូវការ​លក្ខណ​សម្បត្តិ និង​កម្មវិធី​ដែល​រៀបចំ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​ហាត់​កីឡា ការ​លើក​ទឹក​ចិត្ត និង​ទំនាក់​ទំនង​សង្គម​រវាង​គ្នា និង​គ្នាកំពុងតែ​កើន​ឡើង​ក្នុង​សហគមន៍​សម្រាប់​ជន​ចាស់​ជរា ដូច​នៅ Two Rivers ជាដើម ដែល​លោក John និង​អ្នក​ជិត​ខាង​សុទ្ធ​តែ​មាន​កន្លែង​ស្នាក់​នៅ​រៀងៗ​ខ្លួន​។

អ្នក​ជំនាញ​ផ្នែក​លំនៅឋាន លោក Gregg Logan មក​ពី​ក្រុមហ៊ុន​អចលន​ទ្រព្យ RCLCO នៅ​រដ្ឋ Orlando បាន​ថ្លែង​ថា ការ​ផ្តោត​លើ​ជីវិត​រស់នៅ​ប្រកប​ដោយ​ផាសុកភាព គឺជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ ក្នុង​សហគមន៍​ទាំង​នេះ ដែល​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​អ្នក​ធ្វើ​ការ​ចូល​និវត្តន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។

លោក Logan និង​អ្នក​ជំនាញ​ដទៃ​ទៀត​ប្រាប់​ឲ្យ​ដឹង​ថា ការ​និយម​ផ្លាស់​ប្តូរ​មក​រស់​នៅ​ក្នុង​សហគមន៍​សម្រាប់​ជន​ចាស់​ជរា​អាយុ​៥៥​ឆ្នាំ​ឡើង​នេះ គឺមាន​តាំង​ពី​កន្លែង​វាយ​កូន​ហ្គោល កន្លែង​ក្លិប​សម្រាប់​ហាត់​ប្រាណ​ផ្សេងៗ និង​ផ្ទះ​សហគមន៍​ដាច់ៗ​ពី​គ្នា​ផង​ដែរ​។

ជន​ចាស់​ជរា​នា​បច្ចុប្បន្ន​នេះ ទទួល​បាន​​សម្ភារ និង​កន្លែង​ហាត់​ប្រាណ ផ្លូវ​សម្រាប់​ដើរ និង​ទីធ្លា​សម្រាប់​ជួប​ជុំ​ទទួល​ទាន​អាហារ និង​ថ្នាក់​រៀន​ផង​ដែរ ហើយ​ព្រមទាំង​មាន​ប្រភេទ​ផ្ទះ​សម្បូរ​បែប​ទាំង​បែប​វីឡា​ភ្លោះ ខុន​ដូ និង​ផ្ទះ​ដាច់​ដោយ​ឡែក​ពីគ្នា​ផង​ដែរ​។

លោក Logan បន្ថែម​ថា ផ្ទះ​ថ្មីៗ​នេះ​មាន​ទីធ្លា​ផ្ទះ​ធំ​ទូលាយ មាន​ចង្ក្រាន​បាយ ព្រម​ទាំង​មាន​បន្ទប់​គេង ជាន់​ផ្ទាល់​ដី​ធំ​ទូលាយ​ស្រស់​ស្អាត និង​បន្ទប់​គេង​មួយ​ទៀត «​ដែល​ធំ​ល្មម​សម្រាប់​ក្មេងៗ​មក​សម្រាក​លេង ប៉ុន្តែ​មិន​ធំ​ពេក​នោះទេ​»​។ លោក​បាន​ថ្លែងថា អ្នក​ដែល​ទិញ​ផ្ទះ​ប្រភេទ​នេះ​ពួក​គាត់​ចំណាយ​ប្រាក់​ប្រហាក់​ប្រហែល​នឹង​ចំនួន​ចាយ​វាយ​ពេល​នៅផ្ទះ​ចាស់ ឬ​ថែមទាំង​អាច​ទាប​ជាង២០​ភាគ​រយនៃ​ការចំណាយ​សព្វ​ដង​ផងដែ​។

បើ​តាម​សម្តី​របស់ Logan អ្នក​ចូល​និវត្តន៍​ប្រមាណ​ជាង​៨០​ភាគរយ ស្នាក់​នៅ​ក្បែរ​គ្រួសារ​កូនចៅ​របស់​ពួកគាត់​ជាជាង​ផ្លាស់​ទៅ​នៅ Sun Belt​។ អ្នក​ចូល​និវត្តន៍​មួយ​ភាគ​តូច ដែល​ផ្លាស់​ទៅ​នៅ​សហគមន៍ អ្នក​ចូលនិវត្តន៍​ក្នុង​តំបន់​នោះ កំពុង​ស្វែងរក​កន្លែង​ដែល​ពួក​គាត់​អាច​ហាត់​ប្រាណ រៀនសូត្រ និង​រាប់អាន​មិត្តភក្តិ​ថ្មីៗ​ផង​ដែរ​។

«​ពួក​គាត់​ទិញ​ផ្ទះ​នៅ​សហគមន៍​ជា​មុន​សិន​» នេះ​បើ​តាម​ការ​អះអាង​របស់​លោក Logan​។ «​ពួកគាត់​ចង់បាន​សេវា​ល្អៗ និង​កម្មវិធី​សិក្សា​ផងដែរ ដើម្បី​ធ្វើ​អ្វី​ដែល​ពួកគាត់​សាកល្បង​ដូចជា​រៀន​ថតរូប រៀន​ធ្វើ​សួន និង​រៀន​ចម្អិន​អាហារ​ជាដើម​»។

តំបន់ Two Rivers ត្រូវបាន​ដាក់​ឈ្មោះ​ដូច្នេះ ដោយ​សារ​តែ​​មាន​ទន្លេ​អម​សង​ខាង​តំបន់​នេះ គឺ​ទន្លេ Patuxent និង ទន្លេ Little Patuxent​។ បច្ចុប្បន្ន​នេះ គេ​​គ្រោង​នឹង​បង្កើត​សួន​កសិកម្ម​ដែល​មាន​ទំហំ​១០០​អា​។ ក្រុមហ៊ុន Classic Group កំពុង​ធ្វើ​ការ​សហការណ៍​ជាមួយ​សាកល​វិទ្យាល័យ Maryland ដើម្បី​រៀប​ចំ​ធ្វើជា​តំបន់​សួន​ច្បារ សម្រាប់​អ្នក​ស្នាក់​នៅ​ទីនោះ ដែល​មាន​ទាំង​កសិ​ដ្ឋាន​ដាំ​បន្លែ​បៃតង (greenhouse) និង​កសិដ្ឋាន​សហគមន៍​ផង​ដែរ​។

«​ការ​ផ្តោត​ទៅ​លើ​ធម្មជាតិ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សហគមន៍​ទាំង​នេះ​»​។ នេះ​បើតាម​សម្តី​របស់​លោក Logan​។ «​ផ្លូវ​សម្រាប់​ដើរ រត់​ហាត់​ប្រាណ និង​ជិះ​កង់ គឺជា​ចំណុច អាទិភាព ដែល​ត្រូវ​មាន​ជា​ចម្បង​»​។

គម្រោង​សាងសង់​សហគមន៍ Birchwood សម្រាប់​ជន​ចាស់​ជរា​អាយុ ៥៥​ឆ្នាំ​ឡើង នៅ​តំបន់ Brambleton ក្បែរ Ashburn ក្នុង​រដ្ឋ Virginia នាពេល​បច្ចុប្បន្ន​នេះ​កំពុង​រត់​ឯកសារ​ស្នើសុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​នៅ Loudoun​។ ដូច​នៅ Two Rivers ដែរ​សហគមន៍ Birchwood នឹង​សាង​សង់​ឡើង​ជាមួយ​នឹង​ទស្សនៈ​វិស័យ ដើម្បី​បង្កើតជា​តំបន់​មួយ​សម្រាប់​សហគមន៍​ជន​ចាស់ជរា​កាន់​តែ​ធំ​ជាង​មុន ដែល​មាន​ការ​រស់នៅ​បែប​នេះ ជាការ​ពេញ​និយម​សម្រាប់​អ្នក​ចូលនិវត្តន៍​នៅក្នុង​តំបន់ ដោយ​សារ​តែ​ចំនួន​ប្រជាជន​ចាស់ជរា​មាន​ការ​កើន​ឡើង ជាង​ចំនួន​កំណត់ ដែល​ត្រូវធ្វើ​ផ្ទះ​ដាច់ៗ​ពីគ្នា​សម្រាប់​ពួកគាត់​នៅ​តំបន់​ទីវាល​ទំនេរ​៕

Deborah K Dietsch

Source From: Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS