MCEA នឹង​ចាប់​ផ្តើម​គម្រោង​សាងសង់​ផ្ទះ​តម្លៃ​ទាប​ សម្រាប់​មន្ត្រី​ចូល​និវត្តន៍

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

 
សំណង់​ប្រទេស​មីយ៉ាន់ម៉ា

​សមាគម​សហគ្រិន​សំណង់​ប្រទេស​មីយ៉ាន់ម៉ា (MCEA) ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល នឹង​ចាប់​ផ្តើម​សាងសង់​គម្រោង​ផ្ទះ​តម្លៃ​ទាប​សម្រាប់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅ​ក្នុង​ឆ្នាំ​នេះ​។

បើ​យោង​តាម​ប្រសាសន៍​របស់​មន្ត្រី ជាន់​ខ្ពស់​មកពី​ស្ថាប័ន​នេះ​បាន​ឲ្យ​ដឹង​ថា​ ៖ «​រដ្ឋាភិបាល និង MCEA នឹង​ចាប់​ផ្តើម​គម្រោង​សំណង់​ផ្ទះ​តម្លៃ​ទាប​ដែល​នឹង​ជា​គម្រោង​ផ្ទះ​សាធារណៈ និង​ផ្ទះ​សម្រាប់​ជួល​នៅ​ក្នុង​ឆ្នាំ​នេះ​»​។

លោក KyawKyawSoe លេខាធិការ​របស់ MCEA បាន​ថ្លែង​ថា​ ៖ «​រដ្ឋាភិបាល​នឹង​ត្រួត​ពិនិត្យ​គ្រប់គ្រង​លើ​សំណង់​ទាំង​នេះ ខណៈ​ដែល MCEA មាន​តួនាទី​ជា​អ្នក​សាងសង់​»​។

ជា​ធម្មតា ក្រសួង​សំណង់ គឺជា​អ្នក​អនុវត្ត​ការ​សាងសង់ ដែល​លក់​ផ្ទះ​ទាំង​នេះ​ក្រោម​គម្រោង​បង់​រំលស់​រយៈពេល​១០​ឆ្នាំ ជាមួយ​ធនាគារ Construction and Housing Development Bank។

នេះ​គឺជា​លើក​ទី​១ ហើយ​ដែល​ក្រុមហ៊ុន​សំណង់​ឯកជន និង​រដ្ឋាភិបាល​បាន​សហការ​គ្នា​ក្នុង​ការ​សាងសង់​គម្រោង​ផ្ទះ​តម្លៃ​ទាប​នេះ​តាម​រយៈ​សម្ព័ន្ធភាព​ដៃគូ​ឯកជន និង​សាធារណៈ (PPP) ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា​។

សម្ព័ន្ធ​ដៃគូ​ឯកជន និង​សាធារណៈ​រវាង​ភ្នាក់ងារ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​នេះ អាច​ប្រើ​ការ​បាន​សម្រាប់​ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​សាងសង់ និង​គ្រប់គ្រង​គម្រោង ដូចជា​ផ្សារ​រាត្រី និង​ផ្លូវ​ថ្នល់​សាធារណៈ​ជាដើម​។

លោក U KyawKyawSoe បាន​ថ្លែង​ថា អគារ​ផ្ទះ​តម្លៃ​ទាប​នេះ នឹង​មាន​កម្ពស់ ៦​ជាន់ ហើយ​ផ្ទះ​នីមួយៗ​នឹង​មាន​ជម្រើស​រវាង​ទំហំ​ចាប់ពី ៤៥០ ទៅ​៦០០​ហ្វីត​ការ៉េ (​ប្រហែល ៤១ ទៅ ៥៧​ម៉ែត្រការ៉េ​) ដែល​នឹង​មាន​តម្លៃ​ចាប់ពី ១០​លាន​ក្យាត រហូត​ដល់ ២០​លាន​ក្យាត (​ប្រមាណ​៧៣០០ ទៅ​១៥០០០​ដុល្លារ) សម្រាប់​ផ្ទះ​នីមួយៗ​។

ដើម្បី​អនុវត្ត​ការ​សាងសង់​គម្រោង​ផ្ទះ​សាធារណៈ​នេះ​បាន រដ្ឋាភិបាល​ត្រូវ​រៀបចំ នូវ​ការ​ស្ទង់​មតិ​មួយ​ពី​បុគ្គលិក​រដ្ឋាភិបាល​ដែល​នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ​ក្រោយ ហើយ​ជ្រើសរើស​គម្រោង​ប្រភេទ​ណា ដែល​ពួក​គេ​ចង់​ទៅ​រស់នៅ​។ ការ​ស្ទាបស្ទង់​មតិ​នេះ បាន​ធ្វើ​ឡើង​៥០​ភាគរយ​ហើយ​។

លោក​ថ្លែង​បន្ត​ថា ផ្ទះ​សាធារណៈ​នេះ នឹង​ត្រូវ​សង់​ឡើង​នៅ​ទីតាំង​ណា​ដែល​ប្រជាជន​ចង់​ទិញ ដោយ​គម្រោង​ចែក​ជា​តំបន់ៗ ហើយ​របស់​រដ្ឋាភិបាល​ក្រុង​យ៉ាំងហ្គោ​ន ក៏​នឹង​សម្រេច​ពិចារណា​សាងសង់​គម្រោង​នេះ​ផង​ដែរ​។

ទោះ​ជា​សមាគម MCEA ជា​អ្នក​សាងសង់​គម្រោង​នេះ​ក្តី ក៏​ក្រសួង​ដែនដី និង​សំណង់ នឹង​ត្រួតពិនិត្យ​គ្រប់គ្រង​លើ​អាគារ​ទាំងនេះ ហើយ​ក៏មាន​តួនាទី​ជា​អ្នក​លក់​ផ្ទះ​ទាំងនេះ​ផងដែរ​។

លោក U KyawKyawSoe​ បាន​ថ្លែង​​ថា អគារ​ផ្ទះ​សាធារណៈ​នេះ​នឹង​លក់​តាម​រយៈ​ប្រាក់កម្ចី​ធនាគារ ហើយ​នឹង​មិន​ប្រើ​ថវិកា​របស់​រដ្ឋាភិបាល​នោះ​ទេ​។

​លោក​បាន​ឲ្យ​ដឹងថា​៖ «​យើង​មិន​សាង​សង់ផ្ទះ​ទាំង​នោះ​ដោយ​ប្រើ​ថវិកា​រដ្ឋាភិបាល​នោះទេ​។ យើង​នឹង​ប្រើ​ប្រាក់​កម្ចី​ពី​ធនាគារ​ជំនួស​វិញ​»​។

លោក​បាន​បន្ថែម​ថា​ ៖ «​ឥណទាន​កម្ចី​ភាគច្រើន​ទាំង​សម្រាប់​វិនិយោគិន និង​អតិថិជន​នឹង​យក​ពី​ធនាគារ​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា និង​ធនាគារ​ឯកជន​ផ្សេង​ទៀត»។

លោក​បន្តថា រដ្ឋាភិបាល​និង MCEA កំពុង​តែ​ធ្វើ​ការ​ចរចា​អំពី​ចំនួន​ប្រាក់​ដែលត្រូវ​កក់​ដំបូងសម្រាប់​រយៈពេល​រំលស់ និង​ការកំណត់​អត្រា​ការប្រាក់​សម្រាប់​ផ្ទះ​ទាំងនោះ​។

«​យើង​កំពុង​ចរចា​អំពី​ភាគរយ​នៃ​អត្រា​ការ​ប្រាក់​នៃ​ផ្ទះ​នីមួយៗ ដែលមាន​មាន​ចំនួន១៥​ភាគរយ ឬ​២០​ភាគរយ​។ ការធ្វើ​បែប​នេះ នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នកទិញ​»​។

​លោក​បន្ត​ទៀត​ថា​ ៖ «​យើង​ក៏​កំពុង​តែ​ព្យាយាម​បន្ថយ​អត្រា​ការ​ប្រាក់​ពី១៣​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ ដែល​នេះ​ជា​អត្រា​ការ​ប្រាក់​របស់​ធនាគារ​។ ប្រសិន​បើ​យើង​អាច​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បាន ហើយ​បង្កើន​រយៈពេល​បង់​រំលស់​វិញ អ្នក​ទិញ​នឹង​មិន​បាច់​បង់​ប្រាក់​ប្រចាំ​ខែ​ច្រើន​នោះ​ទេ​»​។​

​ផ្ទះ​សាធារណៈ​នេះ​មិន​ត្រឹម​តែ​សង់​នៅ​​ទីក្រុងYangon ទីក្រុង Mandalayនិង ​ទីក្រុង Nay Pyi Taw នោះ​ទេ ប៉ុន្តែ​ក៏​មាន ​នៅ​ទីប្រជុំជន​ធំៗ​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​លោក​បាន​មាន​ប្រសាសន៍​បន្ត​ ៖ «ផ្ទះ​សាធារណៈ នឹង​សង់​ឡើង​ក្នុង​ទីក្រុង​ទាំងឡាយណា​ដែល​ត្រូវការ​ផ្ទះ​បន្ថែម និង​មាន​​ចំនួន​ប្រជាជន​ច្រើន​។ ដូច្នេះ​ផ្ទះ​ភាគច្រើន នឹងត្រូវ​សង់​ឡើង​ក្នុង​តំបន់​ដូច​ជា​ទីក្រុង Yangon, Mandalay និង Nay Pyi Taw​។ យើង​នឹង​ចាប់ផ្តើម​ដំបូង​ក្នុង​ទីក្រុង Nay Pyi Taw ដែល​ជា​ទីក្រុង​រដ្ឋបាល​»​។​

​លោក U KyawKyawSoe បាន​ថ្លែង​ថា ផ្ទះ​សម្រាប់​ជួល​អាច​ជួល​បាន​ក្នុងតម្លៃ ៣​ម៉ឺន​ក្យា​ត (​ប្រហែល ២២​ដុល្លារ​) ក្នុង​មួយ​ខែ ហើយ​នឹង​សង់​បន្ទាប់​នៅក្នុង​ទីក្រុង Yangon និង Mandalay ដោយ MCEA ក្នុង​ឆ្នាំ​នេះ​ដែរ​៕

Myanmar Times/ Tin YadanarTun

Source From: Phnom Penh Post

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS