វិស័យ​អចលនទ្រព្យ​នៅ​អូស្ត្រាលី​​ ស្ទុះ​ឡើង​ខ្លាំង​ធ្វើ​ឲ្យ Wall Street ចូល​ដេញ​ថ្លៃ​ក្រុមហ៊ុន​បោះពុម្ព​កាសែត

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គម្រោង​សំណង់​ជាច្រើន​នៅ​គ្រប់​ទីកន្លែង​នៃ​រាជធានី​ភ្នំពេញ​។ ហេង ជីវ័ន

Wall Street នៅក្នុង​ទីក្រុង​ញូវយ៉ក​បាន​ចាប់​ផ្តើម​សង្គ្រាម​ដេញ​ថ្លៃ​ក្រុមហ៊ុន Fairfax Media ដែល​ជា​ក្រុមហ៊ុន​អូស្ត្រាលី ដ៏​មាន​ភាព​ល្បីល្បាញ​ខាង​បោះពុម្ព​កាសែត​។

អ្នក​ស្រី Deanna McMath ជា​ម្ចាស់​ក្រុមហ៊ុន​បោះពុម្ព និង​ឌីហ្សាញ តូច​មួយ កំពុង​តែ​ព្យាយាម​ដាក់​តម្លៃ​ផ្ទះ​របស់​ក្រុមហ៊ុន​ខ្លួន ដែល​បាន​ទិញ​កាលពី​ឆ្នាំ​២០០៩ នៅ​ជាយក្រុង​ស៊ីដនី ក្នុង​តំបន់ Stanmore ហើយ​កំពុង​គិតថា គួរតែ​លក់ ឬ​គួរតែ​វិនិយោគ​បន្ថែម​ខណៈដែល​វិស័យ​អចលនទ្រព្យ​កំពុងតែ​កើន​ឡើង​ខ្លាំង​។

អ្នកស្រី​ធ្លាប់​គិតថា នឹងដាក់​លក់​លើ​កាសែត Sydney Morning Herald របស់ Fairfax​។ ពេលនេះ​អ្នកស្រី​កំពុង​ចង់​ដាក់លក់​លើ​ទំព័រ​លក់​អចលនទ្រព្យ​ចំនួន​ពីរ​គឺ Realestate.com.au ដែល​ជា​អាណាចក្រ​កាសែត​អន​ឡាញ​ដ៏​ធំ​របស់​លោក Rupert Murdoch ជា​កម្មសិទ្ធិ​របស់ News Corps និង Domain ដែល​​បាន​ក្លាយជា​កាសែត​អន​ឡាន​របស់ Fairfax ដ៏​ពេញនិយម​។

អ្នក​ស្រី​បន្ថែមថា​ ៖ «​នេះ​ជា​កាសែត​តែ​​ពីរ​គត់​ដែល​ខ្ញុំ​បាន​ទាក់ទង​។ បើ​នៅលើ​កាសែត Herald មិន​មាន​អ្វី​មើល​ទេ ហើយ​​គេ​លែង​យក​មក​មើល​វា​រៀងរាល់​ថ្ងៃសៅរ៍ អំពី​អចលនទ្រព្យ​ដែល​ត្រូវបាន​ដាក់លក់​ដូច​មុន​ទៀត​ហើយ​»​។

ទីក្រុង​ធំៗ​បំផុត​របស់​ប្រទេស​អូស្ត្រាលី គឺ​ទីក្រុង​ស៊ីដនី និង​មែលប៊ន កំពុងស្ថិត​ក្នុង​គម្រោង​ពង្រីក​ក្រុង និង​តម្លៃ​អចលនទ្រព្យ ដែល​កំពុងតែ​ឡើងថ្លៃ​យ៉ាង​គគ្រឹកគគ្រេង ហើយ​សម្រាប់​វិនិយោគិន​អន្តរជាតិ​វិញ Fairfax គឺជា​តម្រូវ​ការ​ដ៏​ចាំបាច់​បំផុត​ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​រឿង​ទាំង​នេះ​។

ក្រុមហ៊ុន​ឯកជន​ខ្នាត​យក្ស​ចំនួន​ពីរ​របស់​អាមេរិក គឺ TPG Capital និង Hellman & Friedman កំពុង​ដេញ​ថ្លៃ​ទិញ Fairfax ដែល​បាន​ឲ្យ​តម្លៃ​ដល់​ទៅ ៣​កោដិ​ដុល្លារ​សហរដ្ឋ​អាមេរិក​។ តម្លៃ​នេះ​មិន​មែន​ជា​រឿង​អាក្រក់​សម្រាប់​ក្រុមហ៊ុន​មួយ​ដែល​ទើប​តែ​ប្រកាស​កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ​ថា នឹង​កាត់បន្ថយ​ចំនួន​បុគ្គលិក​ដើម្បី​រក​ផល​ចំណេញ​នោះ​ទេ​។

វិស័យ​អចលនទ្រព្យ​របស់​អូស្ត្រាលី ដែល​​កំពុង​តែ​ស្ទុះ​ឡើង​យ៉ាង​គំហុក​ត្រូវ​បាន​​គេ​ដឹង​ថា ជា​កត្តា​មួយ​ដែល​ជម្រុញ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​កា​សែត​ទាំង​នេះ​។

«​ពួក​គេ​បាន​បង្កើត​នូវ​ចំណុច​ទាក់ទាញ​ការ​វិនិយោគ​មួយ ដែល​ធ្វើ​ឲ្យ​អចលនទ្រព្យ​ទាំង​នេះ​មាន​តម្លៃ​ថ្លៃ​» នេះ​បើ​យោង​តាម​សម្តី​លោក Damien Tampling ដែល​ជា​ដៃគូ​ក្រុមហ៊ុន Deloitte Australia ផ្នែក​សារព័ត៌មាន និង​បច្ចេកវិទ្យា ដែល​ជា​អ្នក​ដេញ​ថ្លៃ Fairfax​។

រឿង​នេះ​បាន​ចោទ​ជា​ក្តី​បារម្ភ​ឡើង ក៏​ព្រោះតែ​ការ​ផ្តោត​លើ​ការ​ឡើង​ថ្លៃ​នៃ​អចលនទ្រព្យ​ខ្លាំង​ពេក​អាច​នឹង​ធ្វើ​ឲ្យ Fairfax បាត់បង់​អចលនទ្រព្យ​ជាច្រើន ដូច​ជា​កាសែត​ធំៗ រួម​មាន​ទាំង Sydney Morning Herald និង The Age ដែល​មាន​ការិយាល័យ​ក្នុង​ទីក្រុង​មែលប៊ន​។

​បុគ្គលិក​នៅ​ក្រុមហ៊ុន​កាសែត​ទាំង​នេះ បានធ្វើ​បាតុកម្ម​អស់​រយៈពេល​មួយ​សប្តាហ៍​កាលពីខែ​មុន ដើម្បី​ប្រឆាំង​នឹង​ការ​កាត់បន្ថយ​ចំនួន​បុគ្គលិក ហើយ​ពួកគេ​បារម្ភ​ថា អ្នកដេញថ្លៃ Fairfax នឹង​រឹតតែ​កាត់បន្ថយ​ការ​បោះពុម្ព​ផ្សាយ​ដើម្បី​វិនិយោគ​ទៅលើ​ការផ្សព្វផ្សាយ​លក់​អចលន​ទ្រព្យ​បែប​ឌីជីថល​នៅ​លើ​ប្រព័ន្ធ​អ៊ិន​ធើណិត​​ជំនួស​វិញ​។

សង្គ្រាម​ដេញថ្លៃ​នេះ ក៏បាន​បង្កើតជា​សមរ​ភូមិ​ក្តៅ​មួយទៀត​ផងដែរ​រវាង​ក្រុមហ៊ុន News Corp., ដែលជា​ក្រុម​ហ៊ុន​សារ​ព័ត៌មាន​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​អូស្ត្រាលី និង​វិនិយោគិន​មកពី Wall-Street ដែល​មាន​ថវិកា​យ៉ាងច្រើន ដែល​កំពុងតែ​សម្លឹង​រកមើល​ផលចំណេញ​ពី​តម្លៃ​អចលនទ្រព្យ​កំពុង​ឡើងថ្លៃ​របស់​ប្រទេស​អូស្ត្រាលី​។

​ប្រទេស​អូស្ត្រាលី​កំពុងតែ​ជួបនឹង​បញ្ហា​ធ្លាក់​ចុះ​តម្រូវការ​រ៉ែ ធ្យូងថ្ម ទឹកដោះ​គោ និង​ធនធាន​ផ្សេងៗ​ទៀត ដែល​ខ្លួន​នាំ​ចេញ​ទៅ​ប្រទេស​ចិន និង​ប្រទេស​នានា។ ខណៈដែល​សេដ្ឋកិច្ច​របស់​ប្រទេស​អូស្ត្រាលី​មាន​សម្ទុះ​យឺតយ៉ាវ​ជាង​មុន ធនាគារ​ជាតិ​អូស្ត្រាលី បាន​កាត់​បន្ថយ​អត្រា​ការប្រាក់​ដើម្បី​រក្សា​តុល្យភាព​នៃ​ការ​លូត​លាស់​សេដ្ឋកិច្ច​របស់​ខ្លួន។

យ៉ាង​ណា​មិញ ទីក្រុង​ស៊ីដនី និង​មែលប៊ន បាន​បង្ហាញ​នូវ​ភាព​ខុស​ប្លែក​គ្នា​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ជន្ទល់​សេដ្ឋកិច្ច​ពីរ​។ ទីក្រុង​ទាំងពីរ​នេះ​កំពុង​តែ​មាន​កំណើន​ការងារ និង​សម្ទុះ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ហើយ​អត្រា​ការប្រាក់​ទាប​ធ្វើ​ឲ្យ​ចំនួន​ការ​ប្រាក់​បង់​រំលស់​ទាប ព្រមទាំង​ធ្វើ​ឲ្យ​មាន​ចរាចរណ៍​ទិញ​លក់​ច្រើន​ផង​ដែរ​។

ជាក់ស្តែង​ទីក្រុង​ទាំងពីរ​នេះ​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​រីក​លូត​លាស់​យ៉ាង​ខ្លាំង​ដូចគ្នា​។

លោក Terry Rawnsley ជា​សេដ្ឋកិច្ច​វិទូ​នៅ​ក្រុមហ៊ុន SGS Economics and Planning បាន​ថ្លែង​ថា៖ ​ «​ទីផ្សារ​លំនៅឋាន​នៅ​ប្រទេស​អូស្ត្រាលី កំពុង​កើន​ឡើង​យ៉ាងខ្លាំង​។ ប្រាក់ខែ និង​ប្រាក់​ចំណេញ​នៅ​ទីក្រុង​ស៊ីដនី និង​មែលប៊ន មាន​ស្ថាន​ភាព​ល្អ ដូច្នេះ​ហើយ​អ្នក​នៅ​ទីនោះ​មាន​ប្រាក់​ច្រើន​»​។

​ក្រុមហ៊ុន​ផ្សព្វផ្សាយ​លក់​អចលន​ទ្រព្យ​ផ្តល់នូវ​វិធី​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​​ដែល​កំពុងតែ​ហក់​ឡើង​យ៉ាងខ្លាំង​នេះ​។ ប្រាក់​ចំណូល​របស់​កាសែត Domain បាន​កើនឡើង ១៥​ភាគរយ ក្នុង​រយៈ​ពេល៦​ខែ​ចុង​ក្រោយ​នេះ គិត​ត្រឹម​ខែធ្នូ​ចុងឆ្នាំ​មុន ខណៈ​ដែល Fairfax ធ្លាក់​ចុះ៥​ភាគរយ​វិញ​។

Domain និង Realestate.com.au កំពុងតែ​កាក់កប​នឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដាក់លក់​ផ្ទះ នេះ​បើ​យោង​តាម​​ភ្នាក់ងារ​អចលនទ្រព្យ​។ ការ​ផ្សព្វផ្សាយ​ដាក់លក់​ម្តង គឺ​ត្រូវ​ចំណាយ ១៥០០​ដុល្លារ​អូស្ត្រាលី (​ប្រហែល ១១០០​ដុល្លារ​សហរដ្ឋ​អាមេរិក​) នេះ​បើ​តាម​សម្តី​របស់​លោក Jonathan Hammond ជា​ភ្នាក់ងារ​មកពី​ក្រុមហ៊ុន Cobden & Hayson​។​

​លោក Hammond បន្ថែម​ថា​ ៖ «ប្រសិន​បើ​អ្នក​ចង់​ទិញ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ពេញចិត្ត​របស់​ខ្លួន អ្នក​ត្រូវ​តែ​ទៅ​មើល​នៅលើ​គេហទំព័រ​ទាំង​នោះ»​។

​ក្រៅពី​ជំនួញ​អចលន​ទ្រព្យ បុគ្គលិក Fairfax មាន​ក្តីបារម្ភ​ពី​ការកាត់បន្ថយ​ចំនួន​បុគ្គលិក និង​កាត់បន្ថយ​ការ​បោះពុម្ព​ផ្សាយ​។ ថ្លែង​ទៅកាន់​គណៈកម្មការ​សភា​ក្នុង​ខែ​នេះ លោក Paul Murphy នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Media, Entertainment and Arts Alliance និង​សហព័ន្ធ​អ្នកសារព័ត៌មាន​ជាតិ​អូស្ត្រាលី បាន​ថ្លែង​ថា​៖ «​យើង​ដើរ​ដល់​ចំណុច​មួយ ដែល​ត្រូវ​សម្រេច​ចិត្ត ថា​តើ​សារព័ត៌មាន​ប្រភេទ​ណា​ដែល​ពេញនិយម​នៅក្នុង​ប្រទេស​នេះ​»៕

Jacqueline Williams/ The New York Times

Source From: PHNOM PENH POST

Latest News

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS