ការ​លក់​អចលនទ្រព្យ​នៅ​ថៃ​ កំពុង​ទាក់ទាញ​ជនជាតិ​ចិន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
​អតិថិជន​កំពុង​មើល​គំរូ​ខុនដូ​ដាក់​លក់​នៅ​បាងកក​។ រូបថត AFP

ក្រុងបាងកកៈ អចលនទ្រព្យ​ថៃ​បន្ត​ទាក់ទាញ​អតិថិជន​ចិន​ដោយសារ​តម្លៃ​ទាប និង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ល្អ​។ នេះ​បើ​យោង​តាម​លោក Wason Khongchantr អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន Modern Property Consultants Co​។

លោក​បាន​ឲ្យ​ដឹង​ថា​អតិថិជន​ចិន​ភាគច្រើន​ជា​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម​ពេញ​ចិត្ត​នឹង​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ​ជាង​នៅ​ប្រទេស​ចិន​ដោយសារ​តម្លៃ​ទាប​។

ស្ថានភាព​ទិញ​លក់​នៅ​ប្រទេស​ថៃ​ក៏​មិន​សូវ​ស្មុគស្មាញ​ផង​ដែរ​ដោយសារ​អត្រា​បង់ប្រាក់ និង​តម្លៃ​សេវា​ផ្ទេរ​ឈ្មោះ​អចលនទ្រព្យ​មាន​តម្លៃ​ទាប និង​ងាយស្រួល​។

លោក​ Wason បាន​ឲ្យ​ដឹង​ថា ​វិនិយោគិន​ដែល​ទិញ​អចលនទ្រព្យ​ជួល​នៅ​ប្រទេស​ថៃ​រីករាយ​ នឹង​ប្រាក់​ចំណេញ​លើ​ការ​វិនិយោគ​ក្នុង​រយៈពេល​ ២១៩ ​ខែ​ធៀប​នឹង​រយៈពេល​ ៤៧០ ​ខែ​នៅ​ ទីក្រុង Guangzhou និង​រយៈពេល ៦២៣ ​ខែ​នៅ​កណ្តាល​ក្រុង​ប៉េកាំង និង​រយៈពេល​ ៦៥៦ ​ខែ​នៅ​ទីក្រុង​ស៊ាងហៃ​។

លោក​បន្ត​ថា​៖ «​មាន​ធនាគារ​ចិន​ជាច្រើន​សម្រប​សម្រួល​ដល់​អតិថិជន​ចិន​នៅ​តាម​ទិសដៅ​សំខាន់​ជាច្រើន ដូចជា​នៅ​ទីក្រុង​បាងកក​ខេត្ត Pattaya ខេត្ត Rayong ខេត្ត Phuket ខេត្ត Udon Thani និង​ខេត្ត Ubon Ratchathani​។

ធនាគារ​ទាំង​នោះ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​រហូត​ដល់​ ៧០ ​ភាគរយ​នៃ​តម្លៃ​ផ្ទះ​»​។

អតិថិជន​ចិន​ប្រមាណ​ ២ ​ភាគ​ ៣ មាន​ចំណាប់​អារម្មណ៍​ចំពោះ​ខុនដូ​តម្លៃ​ចន្លោះ​ ពី​ ៥ ​លាន​ទៅ​ ១០ ​លាន​បាត​បន្ទាប់មក​ខុនដូ​តម្លៃ ២,៥ ​លាន ទៅ​ ៣,៥ ​លាន​បាត (២២ ​ភាគរយ​) និង​ ខុនដូ​តម្លៃ ២៥០ ០០០ ​បាត (១៥ ​ភាគរយ​) ឬ មាន​តម្លៃ​ចន្លោះ​ពី​ ៥ ​ម៉ឺន​ទៅ​ ១០ ​ម៉ឺន​បាត​ក្នុង​មួយ​ម៉ែត្រការ៉េ​ធៀប​នឹង​តម្លៃ ២០ ​ម៉ឺន​បាត​នៅ​ទីក្រុង​ស៊ាងហៃ​។

លោក​បាន​បន្ត​ថា​៖ «​ប្រទេស​ថៃ​ជាប់​ចំណាត់​ថ្នាក់​ទី​ ៥ ជា​ប្រទេស​ដែល​ជនជាតិ​ចិន​បាន​ស្វែងរក​អចលនទ្រព្យ​ដើម្បី​ទិញ​យក បន្ទាប់ពី​សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និង​នូវែលសេឡង់​»​។

លោក​ថ្លែង​ថា​៖ «​កាលពី​ឆ្នាំ​មុន​ជនជាតិ​ចិន​ខ្លះ​បាន​ទិញ​យក​អគារ​ខុនដូ​ទាំង​មូល​ដើម្បី​យក​ធ្វើ​សណ្ឋាគារ ឬ​លក់​បន្ត​ទៅ​ឲ្យ​អតិថិជន​ចិន​នៅ​ប្រទេស​ចិន​»​។

យោង​តាម​ក្រុមហ៊ុន Juwai.com ដែល​ជា​គេហទំព័រ​ចិន​សម្រាប់​អតិថិជន​ទិញ​អចលនទ្រព្យ​នៅ​បរទេស​បាន​ឲ្យ​ដឹង​ថា​តម្រូវការ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ​បាន​កើនឡើង ១៨០ ​ភាគរយ​នៅ​ត្រីមាស​ទី​ ២ ​កាលពី​ឆ្នាំ​មុន​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៥ ដែល​បាន​បង្ហាញ​ពី​កំណើន​ត្រឹមតែ ៣៧ ​ភាគរយ​។

លោក Wason បាន​ឲ្យ​ដឹង​ថា ​ប្រាក់​យន់​បាន​ឡើង​ថ្លៃ​ ១៩ ​ភាគរយ​ធៀប​នឹង​ប្រាក់​បាត​បាន​ជំរុញ​ឲ្យ​អតិថិជន​ចិន​មួយ​ចំនួន​ទាញ​យក​ផលប្រយោជន៍​នេះ​ដើម្បី​ទិញ​អចលនទ្រព្យ​ថៃ​៕ BP

Source From: Phnom Penh Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS