សហគ្រិន​បច្ចេកវិទ្យា​មួយ​គ្រួសារ​រស់​នៅ និង​ចិញ្ចឹម​កូន ៣ នាក់​នៅលើ​រថយន្ត​សាលា

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គេហដ្ឋាន​នៅលើ​រថយន្ដសាលា​។ រូប សហការី

សហគ្រិន​មួយរូប​បាន​កែច្នៃ «ផ្ទះ​ដ៏តូច​ចង្អៀត» មួយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត។ គាត់​និង​ក្រុម​គ្រួសារ​បាន​ចាក​ចេញ​ពីផ្ទះ​ទៅ​រស់​នៅលើ​រថយន្ត​ដឹក​សិស្ស​មួយ​នៅតាម​ដងផ្លូវ​វិញ។ នេះជា​រឿង​ពិត។

លោក Brandon Trebitowski មិនមែន​អាចជា​បុគ្គល​ម្នាក់​ដែល​មាន​ភាព​ទាន់សម័យ ឬជា​សកម្មជន​បរិស្ថាន​នោះ​ទេ។

លោក​គឺជា​អ្នក​សរសេរ​កម្មវិធី software និង​ជា​សហគ្រិន​មួយ​រូប​ផងដែរ។ លោក​មាន​មុខ​ជំនួញ​ពីរ​គឺ Pixegon ដែលជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​ទូរស័ព្ទ​ដៃ​មាន​សមាជិក ១០ នាក់ និង​ក្រុមហ៊ុន​អប់រំ Parallax Code Academy។

អ្វីដែល​ធ្វើឲ្យ​សហគ្រិន​រូបនេះ​ខុសពី​គេ ដូចដែល​បាន​រាយការណ៍​នៅ Tree Hugger នោះ​គឺលោក​គ្រប់គ្រង​មុខ​ជំនួញ​ទាំងនេះ​ដោយ​ឈរ​ជើង​នៅក្នុង​រថយន្ត​ដឹក​សិស្ស​សាលា​មួយ​ដែល​លោក និង​គ្រួសារ​លោក​រស់នៅ​ទីនោះ។

ហេតុអ្វី​ទើប​រស់​នៅ​បាន? អរគុណ​ដល់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​លើ​ប្រព័ន្ធ​អ៊ិន​ធើណិត បច្ចេកវិទ្យា​ទូរស័ព្ទ និងការ​ផ្លាស់ប្តូរ​ទម្លាប់​នៃការ​ធ្វើ​ការងារ មុខ​ជំនួញ​ជាច្រើន ហើយ​បន្ទាប់​មក​គាត់​ក៏បាន​ឈប់​ធ្វើការ​នៅក្នុង​ការិយាល័យ​របស់​ខ្លួន​ដោយ​ប្តូរ​បរិយាកាស​មក​កន្លែង​ថ្មី​ដែល​ប្លែក​ពីនេះ។

លោក​បាន​និយាយ​ថា ៖ «ក្រុមហ៊ុន​របស់ខ្ញុំ​បាន​ធ្វើ​បែបនេះ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មក​ហើយ។ យើង​ធ្វើការ​ពីផ្ទះ​ដោយ​បុគ្គលិក​របស់ Trebitowski ផងដែរ។ ប៉ុន្តែ Trebitowski មាន​លក្ខណៈ​ផ្សងព្រេង​ជាង​ខ្ញុំ​បន្តិច ដោយសារ​ការិយាល័យ​ធ្វើការ​របស់គាត់​អាច​ផ្លាស់ទី​ជានិច្ច»។

រថយន្ត​ដឹក​សិស្ស​ម៉ាក Blue Bird ផលិត​នៅ​ឆ្នាំ ១៩៩៩ មាន​ទំហំ ២៨៨ ហ្វីត​ការ៉េ ហើយ​មានភ្ជាប់​ទៅនឹង​កន្លែង​អង្គុយ​ដែល​អាចប្តូរ​ទៅជា​គ្រែ​គេង​ទំហំ​ធំ​មួយ​បាន និង​មាន​ផ្ទុកនូវ​ចង្ក្រាន​បាយ «តូច​មួយ» ទូទឹកកក​មួយ ចង្ក្រាន​ដែល​មាន​កន្លែង​ធ្វើ​ម្ហូប៣ និង​ជ្រុញ​មួយ​ដែល​អាច​បើក​ធ្វើជា​កន្លែង​លាង​ចាន​ផងដែរ។

កូនៗ​ទាំង ៣ របស់​លោក ដែលមាន​គ្រូមក​បង្រៀន​ដល់ផ្ទះ​នោះ​ក៏មាន​គ្រែ និង​កន្លែង​ដាក់​អីវ៉ាន់​ផ្ទាល់​ខ្លួន​ផងដែរ។ រថយន្ត​ក្រុងនេះ​ប្រើ​អគ្គីសនី​ចេញពី​បន្ទះ​សូឡា និង​អាច​ដោត​ភ្លើង​នៅតាម​ព្រីភ្លើង​ណា​ក៏បាន ហើយ​ថែមទាំង​មាន​ម៉ាស៊ីន​កម្តៅ និង​ទឹក​សម្រាប់​ប្រើប្រាស់​ផងដែរ។ រថយន្ត​ក្រុង​ដ៏ស្រស់​ស្អាត​នេះ​មាន​តម្លៃ ២៤០០០ ដុល្លារ ដែលជា​ចំនួន​ប្រហែល​មួយ​ភាគ​បួននៃ​តម្លៃ​រថយន្ត​កែច្នៃ​យ៉ាងល្អ​មួយ តែវា​មិនទាន់​មាន​ការិយាល័យ​សម្រាប់​ធ្វើការ​នោះ​ទេ។

តើ​មនុស្ស​ប្រភេទ​ណាទៅ​ដែល​នាំ​គ្រួសារ និង​ធ្វើ​ជំនួញ​នៅលើ​ឡាន​ក្រុង​នៅតាម​ផ្លូវថ្នល់​បែប​នោះ? គឺជា​បុគ្គល​ដែល​ធ្វើការ​ដើម្បី​ផ្សងព្រេង​រក​បទពិសោធ​រស់នៅ​ថ្មីៗ មិនមែន​រស់នៅ​ដើម្បី​តែ​ធ្វើការ​នោះទេ។ «កុំ​ដាក់​សម្ពាធ​ឲ្យ​ខ្លួនឯង​ខ្លាំង​ពេក​រហូតដល់​លែង​បាន​លំហែ​អារម្មណ៍ និង​សាកល្បង​បទពិសោធ​ថ្មី» នេះ​បើតាម​សម្រង់​សម្តី​របស់​លោក Trebitowski ត្រូវបាន​រាយការណ៍​ដោយ Tree Hugger។ «ក្មេងៗ​ខិត​ខំរៀន​តាមរយៈ​បទពិសោធ ហើយ​យើង​វិញ​បង្កើន​ចំណេះ​ដឹង និង​មេរៀនថ្មី​តាមរយៈ​ដំណើរ​ផ្សងព្រេង​តាម​ដងផ្លូវ នៅពេល​ដែល​យើង​ធ្វើ ដំណើរ​ទៅ​កន្លែង​ថ្មីៗ ហើយ​វានឹង​ក្លាយជា​បទពិសោធ​មួយ​ដ៏មាន តម្លៃ​សម្រាប់​កូនៗ​របស់​ពួកយើង​ទាំង​អស់គ្នា»៕

Gene Marks / The Washington Post

Source From: Khmer Post

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS