អគារ​មាន​សុខដុម​រមនា​ ជា​អគារ​ដែល​មាន​សុខភាព​ល្អ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
សំណង់​អគារ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​សុខ​ភាព​ល្អ។ រូបថត BANGKOK POST

ជាទូទៅ​អគារ​ដែល​មាន​ចំណាប់​អារម្មណ៍​ច្រើន​ត្រូវបាន​ផ្តោត​ទៅ​លើ​ផ្នែក​ជាក់ស្តែង នៃ​អគារ​មួយ​ដើម្បី​ធ្វើ​ឲ្យ «​សុខភាព​ល្អ​» គឺ​ពឹងផ្អែក​ការ​តុបតែង​ដោយផ្ទាល់ ហើយ​វា​ក៏​អាចជួយ​ពង្រឹង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​អ្នក​ជួល ដែល​វា​នឹង​ជួយ​រក្សា​អគារ​នេះ​ឲ្យ​នៅក្នុង​ទ្រង់ទ្រាយ​ល្អ​ផងដែរ​។​

អគារ​ដែលមាន​សុខភាព​ល្អ​ជា​ធម្មតា​សំដៅ​ទៅ​លើ​រចនា​សម្ព័ន្ធ ត្រូវ​បាន​រចនា​សាងសង់​ឡើង និង ប្រតិបត្តិការ​ដើម្បី​ផល​ប្រយោជន៍​ទៅលើ​សុខភាព ការចូល​ចិត្ត និង​ផលិតភាព​របស់​វា​ចំពោះ​អ្នក​ប្រើប្រាស់​។ លក្ខណៈ​ពិសេស​របស់​វា​មាន​ចាប់​ពី​គុណភាព​ខ្យល់ និង​ភ្លើង​បំភ្លឺ រួមទាំង​នៅ​ពេល​ថ្ងៃ​អាច​មើល​ទេសភាព​ធម្មជាតិ​ជុំវិញ​និង​ការ​តុបតែង​ផ្ទៃ​ខាងក្នុង​បាន​យ៉ាង​ល្អ​។

ជា​លទ្ធផល ការ​ផ្តោត​ការ​ចាប់​អារម្មណ៍​ច្រើន គឺ​នៅ​លើ​ផ្នែក​បច្ចេក​ទេស ដូចជា​ការ​ជ្រើសរើស​សម្ភារ​ប្រើប្រាស់ និង​ប្រព័ន្ធ​ខ្យល់​ចេញ​ចូល ភ្លើង​បំភ្លឺ ប្រព័ន្ធ​ទឹកស្អាត និង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​។

ប៉ុន្តែ​សម្រាប់​លោក Dexter Norville ប្រធាន​គ្រប់គ្រង​អចលនទ្រព្យ​នៅ JLL បាន​បង្ហាញ​ពី​ទិដ្ឋភាព​ជា​«​អរូបី​» មួយ​ចំនួន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ដែល​និយាយ​ពី​សុខភាព​របស់​អគារ​នីមួយៗ​។ ជ្រុង​មួយ​នៃ​គំនិត​ជាច្រើន​នោះ គឺ​សុភមង្គល​របស់​អ្នក​រស់នៅ​ក្នុង​អគារ​នោះ​។

ម្ចាស់​អចលនទ្រព្យ​មាន​កាតព្វ​កិច្ច​ដើម្បី​រក្សា​ទ្រព្យ​ដ៏​ល្អ​មួយ​ដែល​ពោរ​ពេញ​ដោយ​អ្នក​ជួល​ជាប់​លាប់ ហើយ​មាន​រយៈពេល​វែង​។

ម្ចាស់​ផ្ទះ​ឬ​អគារ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ឡើង ហើយ​ពួក​គេ​កំពុង​តែ​ព្យាយាម​បញ្ចូល​កត្តា​សុភមង្គល​របស់​អ្នក​ជួល​ចូល​ទៅ​ក្នុង​វិធីសាស្ត្រ​ចង់​ឲ្យ​អ្នក​ជួល​រស់នៅ​ឲ្យ​បាន​យូរ​។ តាម​រយៈ​យុទ្ធសាស្ត្រ​ការ​គ្រប់​គ្រង និង​ការ​សម្រួល​នីតិវិធី គោលដៅ​ចុង​ក្រោយ គឺ​ដើម្បី​សម្រេច​បាន​នូវ​ភាព​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​ស្នាក់​នៅ​ឲ្យ​បាន​ច្រើន​បំផុត​។

ជា​ទូទៅ​ការ​ពេញ​ចិត្ត​របស់​អ្នក​ស្នាក់នៅ ឬ​អ្នក​ប្រើ​ប្រាស់​អគារ ពឹង​ផ្អែក​ទៅ​លើ​របៀប​ដែល​អគារ​នេះ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ល្អ​។

បើ​មិន​គិតពី​បញ្ហា​ហិរញ្ញវត្ថុ និង​សេវា​បន្ថែម​នោះទេ យោងតាម​បទពិសោធ​បាន​បង្ហាញ​ថា អ្នក​ជួល​គឺ​ទំនងជា​មិន​ផ្លាស់​ទី​ចេញ​នៅពេល​អគារ​របស់​ពួកគេ​ត្រូវ​បាន​ថែរក្សា​បាន​យ៉ាង​ស្អាត មាន​របៀប​រៀប​រយ និង​មាន​សុវត្ថិភាព។ គឺ​កាន់​តែ​ពុំ​ងាយ​នឹង​ផ្លាស់​ចេញ​ទៅ​ទៀត ប្រសិន​បើ​ជា​ក្រុម​អ្នក​គ្រប់គ្រង​អគារ​មាន​ប្រតិកម្ម​ឆ្លើយ​តប​ឆាប់​រហ័ស ទៅ​នឹង​តម្រូវ​ការ​ផ្នែក​បច្ចេកទេស ឬ​ប្រតិបតិ្តការ របស់​ពួក​គេ​ដែល​ទាក់ទង​នឹង​អគារ​នេះ​។

បទពិសោធ​បាន​បង្ហាញ​ថា ការ​ចូលរួម​នៃ​អ្នក​ជួល គឺជា​កត្តា​មួយ​ផ្សេង​ទៀត ដែល​មាន​ឥទ្ធិពល​ដោយ​សារ​ការ​ពេញ​ចិត្ត​ពី​អ្នក​ជួល។ ជាក់​ស្តែង​ទំនាក់​ទំនង​រវាង​អ្នក​គ្រប់គ្រង និង​អ្នក​ជួល ត្រូវបាន​ចង​ភ្ជាប់​គ្នា​ដោយ​ភាព​ពេញ​ចិត្ត​ជា​កត្តា​រួម​។ អ្នក​ជួល​ដែល​មាន​អារម្មណ៍​វិជ្ជមាន​ជាមួយ​នឹង​ម្ចាស់​ផ្ទះមួយ គឺ​ហាក់​ដូច​ជា​មិន​សូវ​ចង់​ចាក​ចេញ​នោះ​ទេ​។

ដូច្នេះ​ដើម្បី​បង្កើន​ឱកាស​នៃ​ការ​រក្សា​ចំនួន​អ្នក​ជួល​បាន ម្ចាស់​ផ្ទះ ឬ​អគារ​ត្រូវ​តែ​ជំរុញ​ការ​ទំនាក់​ទំនង​គ្នា​ដោយ​វិជ្ជមាន​រវាង​ភាគី​ទាំង​សង​ខាង​របស់​ពួក​គេ​។

ម្ចាស់​ផ្ទះ​មួយ​ចំនួន​ប្រើប្រាស់​ការ​ទាក់ទង​ដោយ​ផ្ទាល់​ខ្លួន ដើម្បី​ជំរុញ​ការ​ចូលរួម​របស់​អ្នក​ជួល​។

លោក Norville បាន​ពន្យល់​ថា វិធី​មួយ​អាច​ធ្វើ​ឡើង​ដោយ​សាមញ្ញៗ​។ ឧទាហរណ៍​ម្ចាស់​ផ្ទះ​អាច​ធ្វើ​ការ​ជាមួយ​ក្រុម​អ្នក​គ្រប់​គ្រង​អចលនទ្រព្យ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ផ្សេងៗ សម្រាប់​អ្នក​ជួល​នៅ​ក្នុង​ថ្ងៃ​ពិសេសៗ​ប្រចាំ​ឆ្នាំ ដែល​គួរ​អនុវត្ត​ឡើង​ដោយ​ពិចារណា​ពី​អ្វី​ដែល​អាច​ធ្វើបាន គឺ​អាស្រ័យ​ទៅ​លើ​ការ​ចំណាយ និង​សក្តានុពល​នៃ​ការ​ចូល​រួម​ពី​អ្នក​ជួល​។

លោក Norville បាន​ថ្លែង​ថា​ ៖ «​តើ​អ្នក​ណា​មួយ​ដែល​មិន​ចូលចិត្ត​សូកូឡា​? ហេតុ​អ្វី​បាន​ជា​មិន​មាន សូកូឡា នៅ​ក្នុង​បន្ទប់​រង់ចាំ​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ និង​មាន​ការ​ផ្តល់​ជូន​ឲ្យ​ភ្ញៀវ​ទាំង​អស់​នូវ marshmallows រូប​បេះដូង​មួយ​ចំនួន​ទៅ​ជ្រលក់​ចូល​ទៅ​ក្នុង​សូកូឡា​នោះ​? វា​អាច​រៀបចំ​ឡើង​បាន​ក្នុង​អំឡុង​ពេល​អាហារ​ថ្ងៃត្រង់ ដូច្នេះ​ការ​ចំណាយ​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​ប្រសិទ្ធ​ភាព​នឹង​មាន​ភាព​យូរ​អង្វែង​»​។

លោក​បន្ត​ថា​ ៖ «​ឧទាហរណ៍​មួយ​ទៀត គឺ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ​អាច​អញ្ជើញ​ក្រុម​លោត​ម៉ុង​សាយ ដើម្បី​ផ្តល់​ជា​ភាព​សប្បាយ​រីករាយ​នៅ​ជុំវិញ​អគារ និង​កន្លែង​សម្រាក​កាយ​រួម​ទាំង​មាន​ការ​ផ្តល់ជូន​នំ ដែល​អាច​ប្រាប់​ពី​យីអ៊ុន​របស់​ភ្ញៀវ​ក៏​បាន​ដែរ​»​។

វិធីសាស្ត្រ​ទាំង​នេះ​ប៉ះពាល់​ដោយ​ផ្ទាល់ នៃ​ការ​ចូលរួម​របស់​ភតិកៈ​ត្រូវ​បាន​គេ​ប្រើប្រាស់ យ៉ាង​ទូលំ​ទូលាយ​នៅក្នុង​ទីផ្សារ​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក ហើយ​ក៏បាន​ទទួល​បាន​ប្រតិកម្ម​ជា​វិជ្ជមាន​ពី​អ្នក​ជួល​ក៏​ដូចជា​ម្ចាស់​ផ្ទះ​ផង​ដែរ​។

ដើម្បី​ធានា​បាន​នូវ​ការ​ចូលរួម និង​ការ​ពេញ​ចិត្ត​របស់​អ្នក​ជួល​ឲ្យ​កាន់​តែ​ខ្ពស់​ជាង​នេះ ម្ចាស់​ផ្ទះ​អាច​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​គ្រប់គ្រង​ទ្រព្យ​របស់​ខ្លួន ដើម្បី​ពិនិត្យ​ផ្នែក​ណា​មួយ​នៃ​ដំណើរ​ការ​របស់​អគារ ហើយ​ធ្វើ​ផែនការ​សកម្មភាព​សម្រាប់​ការ​កែ​លម្អ ឬ​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។ ទាំង​នេះ​អាច​រួម​បញ្ចូល​ទាំង​ការ​កំណត់​ពេល​វេលា​ការ​ហៅ​ទូរស័ព្ទ ឬ​ការ​ទៅ​ជួប​អ្នក​ជួល​ដោយ​ផ្ទាល់ ដែល​អាច​ផ្តល់​ជូន​នូវ​ឱកាស​ដើម្បី​ឲ្យ​អ្នក​ជួល​កាត់​បន្ថយ​ក្តីបារម្ភ​ណា​មួយ​។

លោក Norville បាន​និយាយ​ថា​ ៖ «​ការ​មាន​សុខភាព​ល្អ ពាក់ព័ន្ធ​ទៅ​នឹង​ការ​កសាង​ផ្នែក​រូបរាង​នៃ​អគារ អាច​នឹង​ទាក់ទង​ជាមួយ​ចិត្ត​គំនិត​របស់​អ្នក​រស់នៅ​ក្នុង​អគារ​នោះ​។ សុភមង្គល​របស់​អ្នក​ជួល និង​ភ្ញៀវ​ផ្តល់​នូវ​បរិយាកាស និង​អារម្មណ៍​ដែល​ល្អ​ដល់​សុខភាព​ផ្លូវ​កាយ និង​ចិត្ត​នៅ​ក្នុង​អគារ»៕

Source From: Khmer Post

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS