បន្ទប់​ក្រោម​ដី ធុង​ទឹក​ក្តៅ ត្រូវ​បាន​គេ​សាងសង់​ជា​ថ្មី​នៅ​លើ​ដំបូល ដែល​ស្ថិត​នៅ​លើ​កម្រិត​ទឹក​ជំនន់

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
លោក Henry Gifford អ្នក​រចនា​ម៉ូដ​ប្រព័ន្ធ​មេកានិក ឈរ​នៅ​មាត់​ទ្វារ​បន្ទប់ boiler នៅ​លើ​ដំបូល​ជា​ការ​ផ្លាស់​ប្តូរ​ទីតាំង​ពី​បន្ទប់​ក្រោម​ដី​បន្ទាប់​ពី​ទទួលរង​គ្រោះ​ដោយ​ទឹក​ជំនន់​ព្យុះ Sandy ពីលើ​អគារ​ផ្ទះ​ល្វែង​នា​តំបន់ Manhattan ប៉ែក​ខាងកើត​ កាលពី​ខែធ្នូ​កន្លង​មក​។ Dave Sanders / កាសែត New York Times

បន្ទប់​ធុង​ទឹក​ក្តៅ និង​បន្ទប់​ក្រោម​ដី​។​ ​បន្ទប់​ទាំង​ពីរ​នេះ​សម​គ្នា​ហាក់​ដូច​ជា​ម៉ាការ៉ូនី និង​ឈីស​។ Twitter និង​លោក​ត្រាំ​។

ប៉ុន្តែ​ភាព​សម​គ្នា​នេះ​មិន​មែន​សំដៅលើ​អគារ​ផ្ទះល្វែង​៦​ជាន់ ដែល​មាន​អាយុ​១២០​ឆ្នាំ ចាស់​ជាមួយ​នឹង​ភតិក​ដែលមាន​ចំណូល​ទាប និង​មធ្យម​នៅ​ប៉ែក​ខាង​កើត​នៃ​ទីក្រុង Manhattan នោះ​ទេ​។ បន្ទប់​ក្រោម​ដី​មាន​ធុង​ទឹក​ក្តៅ និង​ប្រអប់​អគ្គិសនី​ត្រូវ​បាន​ជន់​លិច​ក្នុង​អំឡុង​ពេល​ព្យុះ Sandy នៅ​ឆ្នាំ​២០១២​ហើយ​នៅ​ពេល​ដែល​រដូវ​រងារ​ឈាន​ចូល​មកកាន់​តែ​ជិត​នៅ​ឆ្នាំ​នោះយូ​នី​ត​ចំនួន ៣០នៃ​ផ្ទះល្វែង​នេះ​មិន​អាច​ទទួល​បាន​អគ្គិសនី ម៉ាស៊ីន​កម្ដៅ និង​ទឹក​ក្តៅ​ក្នុង​រយៈពេល​ជា​ច្រើន​សប្តាហ៍​។

លោក Richard Ramirez អ្នក​គ្រប់គ្រង​អចលនទ្រព្យ​ថ្នាក់​ខ្ពស់​នៅ​សមាគម​សហ​លំនៅឋាន​របស់​ប្រជាជន​នៅ​ប៉ែក​ខាង​កើត​នៃ​ទីក្រុង​នេះជា​សមាគម​មិន​រក​ប្រាក់​ចំណេញ​ដែលជា​ម្ចាស់ និង​អ្នក​គ្រប់គ្រង​អគារ​នៅ 334E នៅ​ផ្លូវ​ទី​៨ នៅ​ជិត​ឧទ្យាន Tompkins Square នោះ​បាន​ថ្លែង​ថា​ ៖ «​មនុស្ស​គ្រប់​គ្នា​មានការ​ការ​ពារ​ខ្លួន​ដោយ​នៅ​នឹង​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ​។ តើ​ពួកគេ​មាន​កន្លែង​ណា​ក្រៅពី​នេះ​ទៀត​?»

​សមាគម​នេះ​ដែល​គ្រប់គ្រង​អគារ​ចំនួន​៣៧​នៅ​ក្នុង​តំបន់​នេះ​មិន​ចង់​បរិយាយ​ប្រាប់​ដដែលៗ​នោះ​ទេ​។ ដូច្នេះ​សមាគម​ក៏​បាន​ដំឡើង​ឡក​ម្តៅ​មួយ​ដែល​ប្រើ​ប្រាស់​ចំហាយ​ឧស្ម័ន ប៉ុន្តែ​លើក​នេះ​ពួក​គេ​បាន​ដាក់​វា​ទុក​ក្នុង​ទ្រុង បិទ​ជិត​មួយ​នៅ​លើ​ដំបូល​។ ឡ​នេះ​បាន​ចាប់​ផ្ដើម​ដំណើរការ​ផ្គត់​ផ្គង់​កម្ដៅ និង​ទឹក​ក្តៅ​កាល​ពី​ខែ​មុន​។

​នៅ​ទូទាំង​ប្រទេស ឧបករណ៍​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​ភាគ​ច្រើន កំពុង​តែ​ត្រូវ​គេ​ផ្លាស់​ទី​ឡើង​ពីមួយ​ជាន់​ទៅ​មួយ​ជាន់​។ នៅ​ក្នុង​អគារ​ថ្មីៗ​ដែល​ស្ថិត​នៅ​តំបន់​ទឹក​ជំនន់ ប្រព័ន្ធ​មេកានិក​កំពុង​ត្រូវបាន​សាងសង់​យ៉ាង​ហោច​ណាស់​គឺ​នៅ​​ពីលើ​កម្ពស់​កម្រិត​ទឹក​ជំនន់​ប៉ុន្មាន​ហ្វីត​ដែរ​។ សូម្បី​តែ​នៅ​ក្នុង​អគារ​ដែល​មាន​ស្រាប់​ហើយ​នោះ គឺ​​កំពុងតែ​ត្រូវ​បំពាក់​បរិក្ខារ​បន្ថែម។

លោក​ស្រី Laurie J. Schoeman នាយក​កម្មវិធី​ជាតិ​សម្រាប់​ភាព​ធន់​នៅ​សហគមន៍​សហ​គ្រាស​ដៃគូ ដែល​បាន​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​ស្តារ​ឡើង​វិញ​នៃ​អគារ 334E នា​ផ្លូវ​ទី​៨ ក្នុង​ឆ្នាំ​១៩៩៣ បាន​ថ្លែងថា​ ៖ «​អគារ​ទាំងនេះ​ពិតជា​មាន​តម្លៃ​លើស​លប់​បំផុត​។ សម្រាប់​ប្រជាជន​ដែលមាន​ប្រាក់​ចំណូល​ទាប អ្នក​នឹង​មិន​អាច​យក​អ្វី​មក​ជំនួស​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​នេះ​បាន​នោះ​ឡើយ​»​។

​បន្ទប់​ឡក​ម្តៅ​ក្រោម​ដី​អាច​មាន​​ផល​ប្រយោជន៍​នៅ​ក្នុង​សម័យ​​ដែល​គេ​ប្រើប្រាស់​ធ្យូង​ថ្ម​ជា​ប្រេង​ឥន្ធនៈ​ជា​សំខាន់​។ ទំនាញ​ផែនដី​មាន​ឥទ្ធិពល​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទីកន្លែង​វាពី​ចិញ្ចើម​ផ្លូវ​ទៅ​ក្នុង​ធុង​សំរាម​។ យ៉ាង​ណា​មិញ ប្រេង និង​ឧស្ម័ន គឺជា​ប្រភព​ថាមពល​ក្នុង​ការដុត​កំដៅ និង​ធុង​ទឹក​ក្តៅ​សម្រាប់​មនុស្ស​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។

​លោក Henry Gifford អ្នក​រចនា​ម៉ូដ​ប្រព័ន្ធ​មេកានិក​នៅ​ការិយាល័យ​ស្ថាបត្យកម្ម​របស់​លោក Chris Benedict ដែល​បាន​សង្គ្រោះ​ឡក​ម្តៅ​ចាស់ៗ​នៅ 334E នា​ផ្លូវ​ទី​៨ និង​ត្រួតពិនិត្យ​ការ​ដំឡើង​ឡក​ម្តៅ​ថ្មី​នេះ​បាន​ឲ្យ​ដឹងថា​ ៖ «​ហេតុផល​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ការ​កម្ចាត់​ឡក​ម្តៅ​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​ក្លាយ​ជា​គំនិត​ដ៏​ល្អ​»​។

​លោកស្រី Isabel Ortiz អាយុ​៥៣​ឆ្នាំ បាន​រស់​នៅ​លើ​ជាន់​ទី​ប្រាំ​នៃ​អគារ​នេះ​តាំងពី​វា​ត្រូវ​បាន​ស្តារ​ឡើង​វិញ បន្ទាប់ពី​លោក​ស្រី​បាន​ឈ្នះ​បន្ទប់​ស្ទូឌីយោ​របស់​លោក​ស្រី​តាម​រយៈ​ការចាក់​ឆ្នោត។ លោក​ស្រី Ortiz ធ្វើការ​នៅ Job Corps ដែល​ជួយ​ដល់​សិស្ស​និស្សិត​​វ័យក្មេងៗ​ទទួល​បាន​សញ្ញាបត្រ​វិទ្យាល័យ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។ លោក​ស្រី​បាន​ចូល​គេង​នៅ​យប់​ដែល​មាន​ព្យុះ Sandy បាន​កើតឡើង​ជាមួយ​នឹង​ភាព​ភ័យ​ខ្លាច ប៉ុន្តែ​មាន​ក្ដី​សង្ឃឹម។

​អ្នក​ស្រី​បាន​រំឭក​ថា​ ៖ «​ខ្ញុំ​គិតថា គ្មានអ្វី​នឹង​កើត​ឡើងលើ​រូប​ខ្ញុំ​នោះទេ​។ ខ្ញុំ​មិនបាន​នឹកស្មាន​ពី​កម្រិត​នៃ​ការ​បំផ្លិច​បំផ្លាញ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​ដែល​ខ្ញុំ​ភ្ញាក់​ឡើង​នោះទេ​»​។ ភ្លើង​អគ្គិសនី​ក៏​ដាច់​។ កម្ដៅ​ក៏​មិនមាន​។ ជណ្តើរ​យន្ត​ក៏​មិន​ដំណើរការ​។ អ្នក​ជិត​ខាង​របស់​អ្នកស្រី​នៅពេល​នោះ​បាន​​ស្ថិត​នៅ​ក្នុង​សភាព​តក់ស្លុត​យ៉ាង​ខ្លាំង​។

​លោក Roberto Figueroa អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ បាន​រៀបរាប់​ថា ទឹក​ជំនន់​បាន​ឡើងដល់​ប្រមាណ​៥,៥០​ហ្វីត​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​។ ហើយ​វា​មិន​មែន​គ្រាន់​តែ​ទឹក​នោះទេ ប៉ុន្តែ​វា​មាន​សភាព​ដូចជា​ប្រេង ដែល​នៅ​ក្នុង​នោះ​មាន ស្រា​ក្រឡុក ទឹក​រាប់រយ​លីត្រ​នៃ​សារធាតុ​រាវ​គ្រឿង​ម៉ាស៊ីន​របស់​ជណ្តើរ​យន្ត​។

​ខណៈ​ពេល​ដែល​លោក​កំពុង​រងា​ញាក់ ទ្វារ​ទៅខាង​ក្រៅ​ត្រូវ​បាន​គេ​បើក​ចំហ​ឡើង​ដើម្បី​ការពារ​កុំ​ឲ្យ​ដុះ​ផ្សិត លោក Gifford ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​ជួសជុល​នៃ​ឡ​កម្តៅ​​ចាស់​មួយ​នោះ នៅក្រោម​អំពូល​ភ្លើង និង​បណ្តាញ​ខ្សែ​ភ្លើង​ព្យួរ​ឡើងជា​បណ្តោះ​អាសន្ន​នៅ​តាម​ពិតាន​នៃ​បន្ទប់​។

សមាគម​លំនៅឋាន​មួយ​នេះ​ប្រឈម​មុខ​នឹង​ការ​ចំណាយ​លើ​ការ​ជួស​ជុល​ជាបន្ទាន់​ប្រហែល ២​លាន​ដុល្លារ នៅ​អគារ 334E ផ្លូវ​ទី​ប្រាំបី និង​អគារ​រង​ការ​ខូច​ខាត​ចំនួន​ប្រាំពីរ​ទៀត​។ អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ​សមាគម​នេះ​បាន​ទទួល​ប្រាក់១,២០​លាន​ដុល្លារ​សម្រាប់​ការ​ជួស​ជុល និង​ការងារ​រចនា​បែបផែន​ថ្មី​នៅ​អគារ 334 តាមរយៈ​កម្មវិធី Build It Back ដែលជា​កម្មវិធី​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ប្រាក់​ជំនួយ​សម្រាប់​គ្រោះ​មហន្តរាយ​របស់​សហ​ព័ន្ធ​។

លោក Ramirez បាន​និយាយ​ថា ពេល​នោះ​គឺ​សមាគម​មាន​ប្រាក់​គ្រប់គ្រាន់​នៅ​ក្នុង​កញ្ចប់​ថវិកា​ប្រតិបត្តិការ ដើម្បី​ដំណើរ​ការ​ការ​ជួស​ជុល​នេះ​បានតែ​ម្តងគត់។ គឺ​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​ជួស​ជុល​ម្តង​ទៀត​ទេ។ ខណៈ​ពេល​ដែល​សមាគម និង​ស្ថាបត្យករ​របស់​ពួកគេ​ពិភាក្សា​គ្នា​ពី​អ្វីដែល​ត្រូវធ្វើ ចម្លើយ​គឺអាច​មើល​ឃើញ​ដោយ​ជាក់​ស្តែង​។

​លោក Benedict ជា​ស្ថាបត្យករ​ម្នាក់​បាន​ពោល​ថា​ ៖ «​ពួក​យើង​បាន​និយាយថា ឡក​ម្តៅ​នេះ​គួរតែ​ផ្លាស់​ទីកន្លែង​ទៅលើ​ដំបូល​វិញ​»​។​

​នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​ត្រូវ​គេ​មាន​ទំនោរ​ច្រើន​ជាជាង​គំនិត​ចាក់​បេតុង​នៅ​ជុំវិញ​ឡក​ម្តៅ នៃ​បន្ទប់​ក្រោម​ដី បើ​គិត​ទៅ​គឺ​នៅ​ពីលើ​កម្ពស់​នៃ​តុ​ក្រោម​ដី​។

​លោក Gifford បាន​ពន្យល់ ថា​ ៖ «​បើ​គិត​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង វា​ហាក់​បី​ដូច​ជា​អ្នក​កំពុង​តែសាងសង់​ទូក​មួយ​អ៊ីចឹង​។ កម្លាំង​អណ្តែត​នេះ​នឹង​លើក​បន្ទប់​ឡ​កម្តៅ​ហើយ​អាច​ទាញ​អគារ​ទាំងមូល​ឲ្យ​ស្រុត​ចុះ​វិញ​»​។

​ដំបូល​ដែល​ត្រូវបាន​រចនា​ឡើង​សឹងតែ​មិនអាច​ទ្រទ្រង់​បន្ទប់​ឡក​ម្តៅ​នៅ​លើ​ដំបូល​ទម្ងន់ ៥០,០០០​ផោន ដូច្នេះ​ធ្នឹម​ដែក​ថែប​ពីរ​ត្រូវបាន​ដាក់ចុះ​នៅលើ​ជញ្ជាំង​ផ្នែក​ខាង​ក្រៅ​ធ្វើ​ពី​ឥដ្ឋ​ដែលមាន​ស្រាប់​។ បង្គង​ដែក​ថែប​ត្រូវបាន​ដាក់​កែង​ជាមួយ​នឹង​ធ្នឹម។ ការបិទ​ជិត​បែប​នេះ​ត្រូវ​បាន​សាងសង់​នៅ​លើ​ក្រប​ខ័ណ្ឌ​នោះ​។

​លោក Ortiz បាន​និយាយ​ថា ចាប់​តាំង​ពី​ឡក​ម្តៅ​ដំបូល​នេះ​ត្រូវ​បាន​បើក កម្ដៅ និង​ទឹក​ក្តៅ​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​មាន​ស្ថេរភាព​។

មាន​បញ្ហា​ធំ​មួយ​ផ្សេង​ទៀត​គឺ ផ្ទះល្វែង​នីមួយៗ ត្រូវ​ម៉ែត្រ​វាស់​សីតុណ្ហភាព​មួយៗ ហើយ​វា​គ្មាន​កន្លែង​សម្រាប់​បំពាក់​ឧបករណ៍​នោះ​នៅ​លើ​ដំបូល​បាន​ទេ​។

​លោក Gifford បាន​និយាយ ថា​ ៖ «​អ្នក​មិន​អាច​សូម្បី​តែ​បាត់បង់​បន្ទប់​គេង​មួយ​ដើម្បី​ដាក់​ឧបករណ៍​វាស់​នោះ​បាន​ឡើយ»។​

​ចម្លើយ​គឺ​ការ​បំប្លែង​ទៅជា Con Ed meter ជា​គ្រឿង​ចម្បង​តែ​មួយ​គត់​ដោយ​មាន​រង្វាស់​តូចៗ ៣០​ទៀត​ដែល​អនុញ្ញាត​ឲ្យ​ការ​ដំឡើង​ទាំង​អស់​អាច​ដាក់​ក្នុង​ទូ​អគ្គិសនី​តូច​មួយ​បិទ​ជិត​នៅ​សាល​សាធារណៈ​លើ​ជាន់​ទី១​។

​វា​មិន​មែន​ជា​ភាព​ងាយ​ស្រួល​ទេ ការ​ដែល​បំពាក់​បន្ថែម​លើ​អគារ​ចាស់​សល់​ពី​សតវត្សរ៍​ទី២០ ប៉ុន្តែ​សមាគម​លំនៅឋាន​គ្មាន​ជម្រើស​ផ្សេង​នោះទេ​។​

លោក Ramirez បាន​និយាយ​ថា​៖ «​ប្រជាជន​រស់​នៅ រួម​ទាំង​​ស្លាប់​ទៅវិញ​នៅ​ក្នុង​ផ្ទះ​ល្វែង​ទាំង​នេះ​»៕

Source From: PHNOM PENH POST

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS