ទិដ្ឋភាព​ខាងក្នុង​នៃ​គេហដ្ឋាន ​ដែលមាន​តម្លៃខ្ពស់​ជាងគេ​នៅក្នុង​តំបន់ D.C.

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
សំណង់​អគារ​ខ្ពស់ៗ​បញ្ជាក់​ពី​ការ​ផ្គត់ផ្គង់​ខុនដូ​កំពុង​បង្ហាញ​សញ្ញា​កើនឡើង​ខ្ពស់​ហួស​ពី​តម្រូវការ។ ហុង មិនា
 

មាន​កិច្ចសហការ​ពីក្រុមហ៊ុន Bright MLS ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម MRIS លើ​ការចុះ​តារាង​តម្លៃ​គេហដ្ឋាន​ដែលមាន​ទីតាំងនៅ​តំបន់ Rockville យើង​បានរៀបចំ​តារាង​នេះឡើង​ដោយ​រៀបរាប់ពី​គេហដ្ឋាន ដែល​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ខ្ពស់​នៅក្នុង​តំបន់ Washington។

តារាង​គេហដ្ឋាន​ដែលមាន​តម្លៃខ្ពស់ៗ​នៅក្នុង​ខែនេះ​បាន​បញ្ចូល​តម្លៃ​គេហដ្ឋាន​ស្កឹមស្កៃ​ចំនួន​បួន នៅក្នុង​តំបន់ Georgetown’s East Village វិមាន​ចំនួន ៣ នៅក្នុង​តំបន់ Kalorama សំណង់​អចលនទ្រព្យ​ចំនួន ២ ក្នុង​តំបន់ Potomac និង​សំណង់​ខុនដូ​ដែលមាន​ជ្រលង​ទឹកហូរ​កាត់​នៅតាម​តំបន់ Georgetown ដែល​អាចមើល​ទិដ្ឋភាព​ទាំងស្រុង​ពី​ទៅលើ​ស្ពាន Key Bridge។

គេហដ្ឋាន​ដែលមាន​ទីតាំងនៅ​លើផ្លូវ 3053 P St. NW ក្នុង​តំបន់ Washington នេះមាន​ទំហំ ៩០០០ ហ្វីតការ៉េ និងមាន​បន្ទប់​គេង​ចំនួន ៩ បន្ទប់ទឹក​ចំនួន ១១ ស័ក្តិសម​សម្រាប់​គ្រួសារ​អភិជន ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ ៨,៩៥ លាន​ដុល្លារ អាមេរិក៕

រូបភាពទី១ ៖ ផ្ទះ​តម្លៃ ៨,៩៥ លាន​ដុល្លារ​អាមេរិក

ផ្ទះក្នុង​តំបន់ Georgetown’s East Village ដែល​ស័ក្តិសម​សម្រាប់​គ្រួសារនេះ​ត្រូវបាន​សាងសង់​នៅលើដី​រាង​កាច់ជ្រុង និងមាន​ទីធ្លា​អាច​ចតឡាន​មួយគ្រឿង។

ផ្ទះនេះ​មានបួន​ជាន់​និងមាន​ទំហំ ៩០០០ ហ្វីតការ៉េ ដែល​ត្រូវបាន​សាងសង់​នៅក្នុង​ឆ្នាំ ១៨៧៥ ដោយមាន​កន្លែង​សម្រាប់​កម្ដៅខ្លួន​ចំនួន ៥ បន្ទប់​គេង​ចំនួន ៩ និង​បន្ទប់ទឹក​ចំនួន ១។ ផ្ទះនេះ​មានពិដាន​កម្ពស់ ១៣ ហ្វីត មានបន្ទប់​សម្រាក​បន្ទ​ប់​ទទួលទាន​អាហារ​ល្ងាច​បន្ទប់​ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់​ទទួលទាន​អាហារ​ពេលព្រឹក បន្ទប់​សម្រាក​លក្ខណៈ​គ្រួសារ និងមាន​បណ្ណាល័យ​នៅ​ជាន់ទី ១ ផងដែរ ដែល​រួមមាន​ទាំង​បន្ទប់​នៅជាន់​ខាងក្រោម​សម្រាប់​បុគ្គលិក​ប្រើប្រាស់ ដោយមាន​ទ្វារចេញចូល​ផ្សេងគ្នា។ នៅជាន់​ផ្ទាល់ដី មាន​អាង​ហែលទឹក និង​សួនច្បារ និង​រុក្ខជាតិ​រចនា​ជាថ្នាក់ៗ​យ៉ាង​ល្អ​ប្រណីត៕

រូបភាព​ទី៣ ៖ ផ្ទះ​តម្លៃ ៧,៩៥៥ លាន​ដុល្លារ​អាមេរិក

Content image - Phnom Penh Post

 

សំណង់​អចលនទ្រព្យ​នៅ Potomac មួយនេះ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​ឆ្នាំ ១៩៩១ នឹងបាន​ជួសជុល នឹង​ពង្រីក​បន្ថែម​នៅក្នុង​ឆ្នាំ ២០០៦។

គេហដ្ឋាន​នេះ​មាន​ទំហំ ១៥០០០ ហ្វីតការ៉េ មាន​បីជាន់ នឹងស្ថិត​លើ​ផ្ទៃដី​ដ៏ធំ។ ជាន់​ផ្ទាល់ដី​មាន​អាង​ហែលទឹក​មានផ្ទះ​បាយ​លយ​ទៅក្រៅ សួនច្បារ និង​រុក្ខជាតិ​ដាំ​ជាថ្នាក់ៗ និងទីធ្លា​ដែល​អាច​ទុកឡាន​បាន​ចំនួន ៥ គ្រឿង​ផងដែរ។

នៅ​ខាងក្នុង​វិញ យើង​ឃើញមាន​បន្ទប់​គេង​ចំនួន ៧ បន្ទប់ទឹក​ចំនួន ១២ ទីធ្លា​លេងបាល់​ប៊ូលីង បន្ទប់​មើល​ភាពយន្ត​នៅជាប់​នឹងបារ៍​កម្សាន្ត​មាន​បន្ទប់ដេក​ហាល​ខ្លួនក្រោម​ពន្លឺ​ព្រះអាទិត្យ មាន​បណ្ណាល័យ មាន​បន្ទប់​បាយ​នៅជាប់​នឹង​បន្ទប់​ញុំាអាហារ​ពេលព្រឹក និង​សាល​ដាក់តាំង​រូបភាព​ដែលមាន​ទំហំ ១០០ ហ្វី​ត ដែល​នៅជាប់​នឹង​បន្ទប់ផ្សេងៗ​ទៀត និងមាន​ដំបូល​ដែលមាន​ចាំង​ពន្លឺ​ចូលរួម​ទាំង​បង្អួច​នៅជាប់​ពិតាន​ខាងលើ​ផងដែរ ។

ផ្ទះនេះ​ស្ថិតនៅក្នុង​តំបន់ Washington មាន​ទំហំ ៤០០០ ហ្វីត​ការ៉េ មាន​បន្ទប់​គេង​ចំនួន ៣ និង​មាន​បន្ទប់ទឹក​ចំនួន ៤ ស្ថិតនៅ​លើផ្លូវ 3303 Water St. NW, #8F ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ ៧,៣៩៥ លាន​ដុល្លារ​អាមេរិក។

រូបភាព​ទី៣ ៖ ផ្ទះ​តម្លៃ ៧,៣៩៥ លាន​ដុល្លារ​អាមេរិក

គេហដ្ឋាន​នេះ ត្រូវបាន​សាងសង់​នៅឆ្នាំ ២០០៤ ស្ថិតនៅ​កែងផ្លូវ​នឹង​ទើបបាន​ជួសជុល​ឡើងវិញ ដោយមាន​ទំហំ​ផ្ទៃដី​សរុប ៤០០០ ហ្វីត​ការ៉េ មាន​កម្ពស់​ពីរជាន់ និង​ដំបូល​សម្រាក​បែប​ឯកជន​ដែលមាន​ទំហំ ៣២០០ ហ្វីត​ការ៉េ។ គេហដ្ឋាន និង​ការរចនា​ជាថ្នាក់ៗ​នេះ បានផ្តល់​ទិដ្ឋភាព​ពីលើ​ទន្លេ Potomac River ស្ពាន Key Bridge អគារ Arlington skyline និង​ព្រែក C&O Canal។ សំណង់​ខុនដូ​នោះមាន​បន្ទប់​គេង​ចំនួន ៣ បន្ទប់ទឹក​ចំនួន ៤ មាន​ទីធ្លា​ចតឡាន​ចំនួន ៣ មាន​សេវាកម្ម​មើលថែ​គេហដ្ឋាន​មាន​អ្នកបម្រើ​បើកទ្វារ​ឲ្យ មានបន្ទប់​ហាត់ប្រាណ និង​អាង​ហែលទឹក៕

 

Content image - Phnom Penh Post

 

រូបភាព​ទី ៤ ៖ គេហដ្ឋាន​នៅលើ​ផ្លូវ 1525 29th St. NW ក្នុង​តំបន់ Washington នេះ​មានបន្ទប់​គេង​ចំនួន ៦ មាន​បន្ទប់ទឹក​ចំនួន ៦ ដែល​រចនា​ឡើង​តាមបែប​អគារ​រដ្ឋាភិបាល ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ ៥,៦០ លានដុល្លារ​អាមេរិក។

ផ្ទះ​តម្លៃ ៥,៦០ លានដុល្លារ​អាមេរិក

Content image - Phnom Penh Post

 

គេហដ្ឋាន​ដែល​ស័ក្តិសម​សម្រាប់​គ្រួសារ​មួយនេះ បានរចនា​ឡើង​តាមបែប​អគារ​រដ្ឋាភិបាល​នេះ ត្រូវបាន​សាងសង់ឡើង​នៅក្នុង​ឆ្នាំ ១៩៦៤ ដោយមាន​ទីតាំង​នៅក្នុង​តំបន់ East Village of Georgetown មាន​កម្ពស់​បួនជាន់ មាន​បន្ទប់គេង​ចំនួន ៦ បន្ទប់ទឹក​ចំនួន ៦ និងទីធ្លា​ដែល​អាច​ចតឡាន​បាន​ចំនួន ៤ គ្រឿង។ ជាន់​ផ្ទាល់ដី​មានអាង​ហែលទឹក មាន​សួនច្បារ និង​មានផ្ទះ​បាយ​លយ​ទៅខាង​ក្រៅ។ បន្ទប់គេង​ដែលមាន​ទំហំ​ធំជាងគេ​មានលម្អ​ដោយ​យ៉ចេញទៅ​ក្រៅ ហើយ​ជាន់​ខាងលើ​មានបន្ទប់​គេង​ចំនួន ៣ បន្ទប់​សម្រាក​ចំនួន ២ និងបន្ទប់​គេង​ចំនួន។ ជាន់​ក្រោម​មាន​បន្ទប់​សម្រាក​លក្ខណៈ​គ្រួសារ ជាមួយនឹង​បាររ៍​កម្សាន្ត ផ្ទះបាយ​ពីរ ធ្នើរដាក់​ស្រា និង​បន្ទប់​ហាត់ប្រាណ​ផងដែរ៕

Michele Lerner

Source From: Khmer Post

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS