ការ​វិនិយោគ​អចលនទ្រព្យ​ក្រៅ​ប្រទេស​របស់​ប្រទេស​ថៃ​នឹង​កើន​ឡើង

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
នៅ ក្នុង រូបថត ឯកសារ គ្មាន កាលបរិច្ឆេទ នេះ កុមារ ជិះ ស្គី លេង នៅ Kiroro រមណីយដ្ឋាន ជិះ ស្គី នៃ កោះ ហុក កៃ ដូ ប្រទេស ជប៉ុន ។ ក្រុមហ៊ុន Property Perfect របស់ ប្រទេស ថៃ បាន ទិញយក សណ្ឋាគារ នេះ ក្នុង តម្លៃ ៧៧០ លាន បាត កាល ពី ឆ្នាំ ២០១២ ។ ( រូបថត រមណីយដ្ឋាន ជិះ ស្គី Kiroro)

ការ វិនិយោគ នៅ បរទេស របស់ ប្រទេស ថៃ ក្នុង វិស័យ អ ចលនទ្រព្យ តែងតែ ត្រូវបាន កំណត់ រយៈពេល ជាង៣០ឆ្នាំ កន្លង មក នេះ ទោះបីជា អ្នក វិនិយោគ ជនជាតិ ថៃ មាន លុយ គ្រប់គ្រាន់ ដើម្បី ចូលរួម យ៉ាង សកម្ម នៅឯ ក្រៅ ប្រទេស ក៏ ដោយ ប៉ុន្តែ ស្ថានភាព នេះ នឹង មាន ការ ផ្លាស់ ប្តូរ ដោយ សារ កត្តា ជាច្រើន ។

ដោយសារ ទស្សន វិស័យ សេដ្ឋកិច្ច របស់ ប្រទេស ត្រូវ បាន គេ មើល ឃើញ ថា នឹង មាន ការ ថយ ចុះ ក្នុង រយៈពេល មធ្យម ឱកាស មាន កំណត់ សម្រាប់ ការអភិវឌ្ឍ អចលនទ្រព្យ នៅក្នុង ស្រុក រួម ជាមួយ នឹង ការ កើន ឡើង នៃ ចំណាប់ អារម្មណ៍ របស់ ក្រុមហ៊ុន ក្នុង ស្រុក ក្នុងការ ពង្រីក វិសាលភាព ទ្រព្យ សម្បត្តិ កាន់កាប់ របស់ ពួកគេ នោះ វិនិយោគិន ក្នុង ស្រុក ទាំង នេះ កំពុង ព្យាយាម ស្វែងរក ឱកាស អន្ដរជាតិ សម្រាប់ ការ វិនិយោគ លើ វិស័យ អចលនទ្រព្យ ។

តាម រយៈ ការ សង្កេត គេ ឃើញ មាន ការ វិនិយោគ អន្ដរជាតិ ជា បន្តបន្ទាប់ ដែល ធ្វើឡើងដោយ អ្នក អភិវឌ្ឍន៍ ជនជាតិ ថៃ មួយចំនួន ដែល ត្រូវ បាន ចុះបញ្ជី រួចហើយ នៅ អំឡុងពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ ដែល ក្នុង នោះ មាន ក្រុមហ៊ុន Land and Houses ដែល ត្រូវបាន គេ រាយការណ៍ អំពី ប្រាក់ ចំណូល ចំនួន ៦៦៦ លាន ដុល្លារ ពី ការ កាន់ កាប់ លំនៅឋាន នៅ អាមេរិក របស់ ខ្លួន នៅ ឆ្នាំ ២០១៦ ។ ក្រុមហ៊ុន Supalai ក៏បាន ប្រកាស អំពី គោល បំណង របស់ ខ្លួន ក្នុងការ ស្វែងរក គម្រោង លំនៅឋាន បន្ថែម ទៀត នៅក្នុង ប្រទេស អូស្ត្រាលី និង ប្រទេស ហ្វីលីពីន ដោយ ទើប តែ បាន បោះ បង់ ចោល អគារ Petron Megaplaza ជា អគារ ការិយាល័យ មាន កម្ពស់ ៤៥ ជាន់ ស្ថិត នៅ ក្នុង ទីក្រុង ម៉ាកា។

ជាមួយ គ្នា នេះ ផង ដែរ ក្រុមហ៊ុន អភិវឌ្ឍន៍ ដែល បាន ចុះបញ្ជី រួចហើយ បានបង្ហាញ ឆន្ទៈ របស់ខ្លួន ក្នុងការ សហ ការ ជាមួយ ដៃគូ ក្នុង ស្រុក ដើម្បី អនុវត្ត គម្រោង ដូចជា ផែនការ របស់ CPN ដែល ពាក់ព័ន្ធ នឹង គម្រោង អគារ ពហុ ពាណិជ្ជកម្ម ដែល មាន មូលដ្ឋាន នៅ ប្រទេស ម៉ាឡេស៊ី ។ អ្នក អភិវឌ្ឍន៍ ខ្លះ បាន បង្កើត មធ្យោបាយ ក្នុងការ វិនិយោគ ផ្តោត ការចាប់អារម្មណ៍ ទៅលើ ទ្រព្យសកម្ម បរទេស ដូច ជា ក្រុមហ៊ុន Country Group ដែល បាន ទិញយក Anchorage Point Data Centre នៅ ទីក្រុង ឡុង តាមរយៈ ក្រុមហ៊ុន គ្រប់គ្រង វិស័យ អចលនទ្រព្យ របស់ ខ្លួន ។

ការ វិនិយោគ ក្នុង វិស័យ បដិសណ្ឋារកិច្ច ក៏ ជា ផ្លូវ ពាណិជ្ជកម្ម ដែល បាន ឈរ ជើង យ៉ាង យូរ ណាស់ ដែរ សម្រាប់ មូលធន ក្រៅ ស្រុក របស់ ប្រទេស ថៃ ។ រាប់ ចាប់ពី ការ ទិញ សណ្ឋាគារ Royal Lancaster របស់ ទីក្រុង ឡុងដ៍ ដោយ ក្រុមហ៊ុន The Landmark Group កាលពី ក្នុង ពាក់ កណ្តាល ទសវត្សរ៍ ឆ្នាំ ១៩៩០ ទៅ ជាការ កាន់ កាប់ រមណីយ ដ្ឋា ន Kiroro ជិះ ស្គី របស់ ជប៉ុន ក្នុង តម្លៃ ៧៧០ លាន បាត ពី Property Perfect នៅ ក្នុង ឆ្នាំ ២០១២។

ចំណាប់ អារម្មណ៍ របស់ ថៃ នៅ ក្នុង វិស័យ បដិ សណ្ឋារកិច្ច ក៏ បាន រីកសាយ ភាយ លើសពីទីផ្សារ ប្រទេស អភិវឌ្ឍន៍ ជាច្រើន ទៀត ជាមួយ នឹង ការ ទទួល បាន ភាគហ៊ុន ដ៏ គួរ ឲ្យ កត់ សម្គាល់ របស់ Minor Group ទៅលើ ការ កាន់ កាប់ បដិសណ្ឋារកិច្ច នៅ ទូទាំង ទីផ្សារ មួយ ចំនួន នៅ តំបន់ ទ្វីប អាហ្វ្រិក ខាង កើត អាមេរិក ខាង ត្បូង និង មជ្ឈិម បូព៌ា ក៏ដូចជា នៅ ប្រទេស ព័រ ទុយ ហ្គាល់ ផងដែរ ។

ព្រឹត្តិការណ៍ ថ្មីៗ នៅ ក្នុង ទីផ្សារ អន្ដរជាតិ មួយ ចំនួន ក៏ មើលទៅ មានលទ្ធភាព អាច ដើរតួនាទី ជា កត្តា ជំរុញ បន្ថែម ទៀត សម្រាប់ ការ វិនិយោគ ក្រៅ ស្រុក ដោយ មាន ការធ្លាក់ ថ្លៃ២០ ភាគរយ នៃ ក្រដាស ប្រាក់ ផោន ធៀប ទៅនឹង លុយ បាត ដែល ផ្តល់ ជូន នូវ ការទាក់ទាញ ដ៏ មាន សក្តានុពល នៃ ការ បញ្ចុះ តម្លៃ តាម រយៈ រូបិយប័ណ្ណ ។

ការវិនិយោគ ទៅ លើ អចលនទ្រព្យ ក្រៅ ប្រទេស អាចជា បញ្ហា ប្រឈម មួយ សម្រាប់ អ្នក ដែល មិន សូវមាន បទពិសោធ ជាមួយ នឹង ទីផ្សារ ណាមួយ ។ ទីក្រុង ដែល ពេញនិយម បំផុត សម្រាប់ វិនិយោគិន បរទេស ក្នុងការ វិនិយោគ ជា លើក ដំបូង គឺជា ទីក្រុង ដែលមាន តម្លាភាព ធំ បំផុតនៅក្នុង លក្ខខណ្ឌ នៃ ការ អាចរក បាន នូវ ព័ត៌មាន គ្រប់ ប្រភេទ ដូច ជាតម្លៃ ប្រតិបត្តិការ និង ទិន្នន័យ នៃ ការជួល ។ កត្តា សំខាន់ ផ្សេង ទៀត រួម មាន ការ មាន ប្រព័ន្ធ ផ្លូវច្បាប់ ដែល អាច ជឿ ទុក ចិត្ត បាន និង លទ្ធភាព ប្រើប្រាស់ ហិរញ្ញវត្ថុ ។ លំហូរ សាច់ប្រាក់ ក៏ ជា ទិដ្ឋភាព សំខាន់ ផង ដែរ ជាមួយ នឹង ទីផ្សារ ដូច ជា ទីក្រុង ឡុង ដ៍ ដែល តែងតែ ទទួលបាន ផលប្រយោជន៍ ពី អ្នកលក់ និង អ្នក ទិញ សកម្ម ។

ភាព មាន កំណត់ នៃ ឱកាស ក្នុង ស្រុក និង បំណងប្រាថ្នា នៅក្នុង ការធ្វើ ពិពិធ កម្មនៃ ទ្រព្យសកម្ម នឹង លើកទឹកចិត្ត ដល់ វិនិយោគិន ថៃ កាន់តែច្រើន ឲ្យ ងាក ទៅរក ការកាន់កាប់ ការវិនិយោគ អចលនទ្រព្យ ដែល ផ្តល់ ប្រាក់ចំណូល បាន ច្រើន នៅក្រៅ ប្រទេស ។ ក្រុមហ៊ុន CBRE ជឿ ជាក់ថា ចំណាប់ អារម្មណ៍ នេះ នឹង ផ្តោត ទៅលើ ប្រភេទ អចលនទ្រព្យ ជាច្រើន បែប រួម មាន សណ្ឋាគារ ការិយាល័យ ធ្វើការ និង ឱកាស ក្នុងការ អភិវឌ្ឍន៍ លំនៅឋាន៕

អ្នកនាង Chotika Tungsirisurp អ្នក គ្រប់គ្រង ជាន់ ខ្ពស់ ស្រាវជ្រាវ និង ប្រឹក្សា យោបល់ នៃ ក្រុមហ៊ុន CBRE ប្រទេស ថៃ ។ ទំនាក់ ទំនង តាម This email address is being protected from spambots. You need JavaScript enabled to view it. Facebook: CBRE.Thailand Twitter: @CBREThailand LinkedIn: CBRE Thailand and Website: www.cbre.co.th

CHOTIKA TUNGSIRISURP/Bangkok Post

Source From: PHNOM PENH POST

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS