វិនិយោគិន​ធំៗ ​កំពុង​ដណ្តើម​ទីផ្សារ​អចលនទ្រព្យ​នៅ​ ថៃ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
Kim Heang sharing his principles at the recent seminar held by CVEA. Moeun Nhean

​វិនិយោគិន​ធំៗ​នឹង​បន្ត​ដណ្តើម​យក​ទីផ្សារ​ថែម​ទៀត​នៅ​ឆ្នាំ​នេះ​ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​បណ្តាល​មក​ពី​ប្រាក់​កម្ចី​មាន​ការ​ប្រាក់​ទាប និង​ប្រភព​បណ្តាក់​ទុន​កាន់​តែ​ច្រើន​។

លោក Prasert Taedullayasatit ប្រធាន​សមាគម​ខុនដូ​ថៃ (Thai Condominium Association) បាន​ថ្លែង​ថា ម្ចាស់​គម្រោង ឬ​វិនិយោគិន​ធំៗ​បាន​គ្រប់គ្រង​ទីផ្សារ​ពាក់​កណ្តាល ហើយ​នឹង​បន្ត​ពង្រីក​វិសាលភាព​របស់​ខ្លួន​លើ​ទំហំ​ទីផ្សារ​ដែល​នៅ​សល់​ពាក់​កណ្តាល​ទៀត​។

ពួក​គេ​ភាគ​ច្រើន​មាន​ភាគហ៊ុន​ក្នុង​គ្រប់​ប្រភេទ​ទីផ្សារ​ទាំងអស់ រាប់​ចាប់​តាំងពី​លំនៅឋាន​ដែល​មាន​តម្លៃ​ទាប​ជាង​៥​ម៉ឺន​បាត​ក្នុង​មួយ​ម៉ែត្រ​ការ៉េ រហូត​ដល់ ២​ ម៉ឺន​ ៥ ​ពាន់​បាត​ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

លោក​បន្ត​ថា​ ៖ «​ពួក​គេ​មួយ​ចំនួន​នឹង​ទទួល​បាន​ការ​កែប្រែ​លើ​មុខ​ជំនួញ​ក្នុង​រយៈពេល ៦ ​ខែ​ទៀត ដែល​សេដ្ឋកិច្ច​អាច​នឹង​ធ្លាក់​ចុះ​ពី​ទីផ្សារ​ដែល​មាន​តម្លៃ​ទាប​ដោយ​សារ​កម្រិត​ដ៏​ខ្ពស់​នៃ​ការ​ជំពាក់​បំណុល​ទិញ​ផ្ទះ​គឺជា​បញ្ហា​ដ៏​ចម្បង​មួយ​»នៅ​ប្រទេស​ថៃ​។

វិនិយោគិន​ធំៗ​មាន​ការ​ចំណាយ​ទាប​ជាង​លើ​ការ​សាង​សង់​ដោយ​ហេតុ​ថា ការ​ប្រាក់​គឺ​ត្រឹម​តែ​ ២,៣០ ​ភាគរយ តែ​ប៉ុណ្ណោះពី​បណ្តា​ប្រភព​ផ្តល់​ទុន​មួយ​ចំនួន ​ដូច​ជា​កម្ចី​ឥណទាន​ពី​ធនាគារ ​ការ​ធានា​ទំនាក់​ទំនង និង​សញ្ញាប័ណ្ណ​លិខិត​បំណុល ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​វិនិយោគ​លើ​ដី​ឡូតិ៍​នៅ​ទីតាំង​ធំៗ​ដែល​មាន​តម្លៃ​ថ្លៃ​។

បើ​យោង​តាម​សមាគម ពាក់​កណ្តាល​នៃ​សំណង់​លំនៅឋាន ឬ​ផ្ទះ​ក្នុង​ក្រុង​ថ្មីៗ និង​ខុន​ដូ​ផង​ដែរ ដែល​បាន​ដាក់​លក់​ពាក់​កណ្តាល​មុន​នោះ​គឺ​ សុទ្ធ​តែ​ជា​របស់​វិនិយោគិន​ធំៗ​។ ពួក​គេ​ក៏​បាន​លក់​ផ្ទះ​ដាច់ៗ ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​ ២ ​ភាគ ​៣ នៃ​វិស័យ​អចលនទ្រព្យ​លំនៅឋាន​នេះ​។

នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ មាន​គម្រោង​លំនៅឋាន​ផ្ទះ​សរុប​ចំនួន ១៤៤ ​គម្រោង​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ​២១៦ ​ពាន់​លាន​បាត ដែល​មាន​ចំនួន ៣៣​ ភាគរយ នៃ​គម្រោង​លំនៅឋាន​ដែល​បាន​ដាក់​ចេញ​លក់​ក្នុង​ឆ្នាំ​នេះ​។

លោក Prasert ថ្លែងថា ការ​ចំណេញ​ពន្ធ​លើ​អចលនទ្រព្យ​នេះ​បាន​ជួយ​បង្កើន​នូវ​ការ​លក់​ក្នុង​អំឡុង​រយៈពេល​៤​ខែ​ដំបូង ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​ផ្ទះ​ថ្មីៗ​ធ្លាក់​ចុះ​វិញ​។ ការ​លក់​មុន​សាងសង់​រួច​រាល់​សរុប​ក្នុង​ទីក្រុង​បាងកក បាន​ធ្លាក់​ចុះ ៥​ភាគរយ នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៦​​នេះ​។

លោក Opas Sripayak នាយក​គ្រប់គ្រង​ក្រុមហ៊ុន SET-Listed L.P.N. Development បាន​ថ្លែង​ថា កត្តា​អវិជ្ជមាន​ក្នុង​ឆមាស​ទី​ ២ ដែល​អាច​នឹង​ប៉ះពាល់​ដល់ទី​ផ្សារ​ខុន​ដូ រួម​មាន​នូវ កម្រិត​ខ្ពស់​នៃ​ការ​ជំពាក់​បំណុល​កម្ចី​ទិញ​ផ្ទះ ច្បាប់​រំលស់​ផ្ទះ​កាន់តែ​តឹង​តែង និង​ការ​ធ្លាក់​ចុះ​នៃ​ការ​ជឿ​ជាក់​របស់​អតិថិជន ឬ​ក៏​អ្នក​វិនិយោគ ផង​ដែរ​។

ក្នុង​ទីផ្សារ​ដែល​មាន​តម្លៃ​ទាប ឬ​ក្នុង​មួយ​ផ្ទះ​តម្លៃ​ទាប​ជាង ១​ លាន​បាត​នោះ LPN បាន​រក​ឃើញ​ថា ពាក់​កណ្តាល​នៃ​ចំនួន​អតិថិជន​មិន​អាច​ខ្ចី​ប្រាក់​បង់​រំលស់​ទិញ​ផ្ទះ​បាន​ពី​ធនាគារ​ដោយ​សារ​មិន​មាន​ប្រាក់​ចំណូល​តិច​ជាង​តម្រូវ​ការ ឬ​ មិន​មាន​ប្រភព​ចំណូល​ច្បាស់​លាស់ ឬ​មាន​បញ្ហា​លុយ​កាក់​ផង​ដែរ​៕

Source From: Khmer Post

Latest News

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS