អចលនទ្រព្យ​ក្នុង​សហគមន៍​អាស៊ាន​ ​ធ្លាក់​ចុះ​ មុន​ពេល​សមាហរ័ណកម្ម​សេដ្ឋកិច្ច​អាស៊ាន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 27 August 2015 Phnom Penh Post

ស្រប​ពេល​ដែល​សហគមន៍​អាស៊ាន​កំពុង​តែ​ចាប់ផ្តើម​រៀបចំ​ធ្វើ​សមាហរ័ណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ​នេះ​ដែល​​​​អាច​នឹង​ផ្តល់​សក្តានុពល​ខ្លាំង​សម្រាប់​ការវិនិយោគ​អចលនទ្រព្យ​ទៅ​ក្នុង​អន្តរ​ទីផ្សារ​គេ​សង្កេត​ឃើញ​ថា​តំបន់​នេះ​ផ្ទាល់​​ក៏​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​ថយ​ចុះ​នៃ​ទីផ្សារ​គឺ​លើកលែង​តែ​ប្រទេស​កម្ពុជា​ដែល​នៅ​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​តួលេខ​ដែល​នៅ​តែ​កើនឡើង​ជា​លំដាប់​។ នេះ​បើ​តាម​ទិន្នន័យ​ក្នុង​របាយការណ៍​ស្តីពី​សន្ទស្សន៍​ក្នុង​ការ​អភិវឌ្ឍ​របស់ Knight Franks Asia Development Index​។

របាយការណ៍​ដដែល​នេះ​បាន​បញ្ជាក់​ថា​នៅក្នុង​ពាក់​កណ្តាល​ដំបូង​នៃ​ឆ្នាំ​ ២០១៥ ​នេះ​តម្លៃ​ដីធ្លី​នៃ​តំបន់​លំនៅឋាន​នៅក្នុង​តំបន់​អាស៊ាន​បាន​ធ្លាក់​ចុះ​ពី ៣ ​ភាគរយ​ដល់​ ១,១ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៦ ​ខែ​មុន​នោះ​។ ក្នុង​ខណៈ​ពេល​នេះ​ដែរ​តម្លៃ​ទីតាំង​សំខាន់ៗ​សម្រាប់​ការិយាល័យ​នៅក្នុង​តំបន់​នេះ​បាន​កើនឡើង​ពី ២,៦ ​ភាគរយ​ទៅ​ ៣,៦ ​ភាគរយ​។

ចំពោះ​ទីផ្សារ​លំនៅឋាន​ទំនើបៗ​នៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ ម៉ាឡេស៊ី ​បាន​ថយ​​ចុះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ពិនិត្យ​មើល​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ដូចជា​ការ​អនុវត្ត​ច្បាប់​ពន្ធដារ​សេវាកម្ម និង​ទំនិញ​របស់​ប្រទេស​ម៉ាឡេស៊ី​។ រីឯ​វិស័យ​លំនៅឋាន​របស់​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​គឺ​ត្រូវ​បាន​រារាំង​ដោយសារ​សន្ទុះ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​អតិថិជន​។

ដោយឡែក​ទីផ្សារ​របស់​ទីក្រុង​បាងកក​បាន​បែរ​ទៅ​រក​វិស័យ​ខុនដូ​ទំនើប​ដែល​បន្ត​ឲ្យ​មាន​ការ​កើនឡើង​នូវ​មូលធន​ក៏​ដូចជា​គម្លាត​នៃ​ប្រាក់​ចំណេញ​ខ្ពស់​ជាង​មុន​ដែល​នាំឲ្យ​មាន​ការ​កើនឡើង​ដែល​មាន​សន្ទុះ​ទាប​តែ​ប្រកប​ទៅ​ដោយ​និរន្តរភាព​។

ប៉ុន្តែ​ជាទូទៅ​តម្លៃ​ដីធ្លី​វិញ​បាន​កើនឡើង ១៤,១ ​ភាគរយ​សម្រាប់​តំបន់​លំនៅឋាន និង ៩,៧ ​ភាគរយ​សម្រាប់​តំបន់​ពាណិជ្ជកម្ម​ដែល​តួលេខ​នេះ​ជា​តួលេខ​ដែល​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ដែល​ត្រូវ​បាន​វិភាគ​។

Content image - Phnom Penh Post

 

លោក Ross Wheble អ្នក​គ្រប់គ្រង​ក្នុង​ប្រទេស​របស់​ក្រុមហ៊ុន Knight Frank បាន​ពន្យល់​ថា​ការ​ថយ​ចុះ​ក្នុង​​ទីផ្សារ​តំបន់​អាស៊ាន​បាន «​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ហូរ​ចូល​នៃ​អ្នក​អភិវឌ្ឍ​ក៏​ដូចជា​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​តែ​ព្យាយាម​ឆ្លៀត​ឱកាស​ទាញ​យក​ផលប្រយោជន៍​តាមរយៈ​អចលនវត្ថុ​ដែល​មាន​តម្លៃ​​ទាប​បើ​ប្រៀបធៀប​នឹង​ភាព​ងាយស្រួល​សម្រាប់​ជនបរទេស​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​កាន់កាប់​អចលនវត្ថុ (ទីតាំង​ដែល​នៅលើ​ជាន់​ផ្ទាល់​ដី​)»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ការ​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​មាន​សន្ទុះ​ថយ​ចុះ​នៅក្នុង​ត្រីមាស​ទី​ ២ ​នៃ​ឆ្នាំ​នេះ​ដែល​ការ​ថយ​ចុះ​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​តម្លៃ​អចលនវត្ថុ​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​ដល់​ចំណុច​កំពូល​ហើយ​ក៏​ប្រហែល​ជា​នឹង​​អាច​ថយ​ចុះ​ខណៈ​ពេល​ដែល​​សមាហរ័ណកម្ម​កំពុង​តែ​ខិត​ចូល​មក​នេះ​ដែរ​។

ចំពោះ​មូលហេតុ​នៃ​ការ​កើនឡើង​ដល់​ចំណុច​កំពូល​របស់​តម្លៃ​អចលវត្ថុ​នេះ​លោក Wheble បាន​និយាយ​ថា​កម្រិត​នៃ​ការ​លក់​គម្រោង​ខុនដូ​ថ្មីៗ​បាន «​ថយចុះ​បន្តិចបន្តួច​» នៅក្នុង​ពាក់កណ្តាល​ដំបូង​​នៃ​ឆ្នាំ​ ២០១៥ ​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៤ ​។

លោក​បាន​បន្ត​ថា​៖ «​ពួក​យើង​​គិត​ថា​ការ​ថយ​ចុះ​នេះ​គឺ​អាច​បណ្តាល​មកពី​កំណើន​កើនឡើង​នៃ​តម្លៃ​របស់​តំបន់​អភិវឌ្ឍ​ថ្មីៗ​។ វា​បង្ហាញ​ឲ្យ​យើង​​ឃើញ​ថា​តម្លៃ​ទីផ្សារ​នៅក្នុង​តំបន់​សំខាន់ៗ​នោះ​កំពុង​តែ​កើន​ឡើង​ដល់​ចំណុច​កំពូល​មួយ​»​។

របាយការណ៍​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា​ទោះបី​ជា​កម្រិត​តម្លៃ​ជួល​របស់​អគារ​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​មាន​លក្ខណៈ​ទាប​នៅ​ឡើយ​តែ​ការ​ព្រមព្រៀង​ក្នុង​ការ​ធ្វើការ​អភិវឌ្ឍ​ថ្មីៗ​គឺជា​កាតាលីករ​ដែល​ជំរុញ​ឲ្យ​តម្លៃ​អចលនវត្ថុ​ពាណិជ្ជកម្ម​កើន​ឡើង​។

លោក Wheble បាន​បន្ថែម​ទៀត​ថា​ការ​កើនឡើង​នៃ​តម្លៃ​ដី​ពាណិជ្ជកម្ម​គឺជា​ផ្នែក​មួយ​នៃ​គោលការណ៍​ផែនការ​គម្រោង​ជា​ជាង​ការ​សញ្ជឹង​គិត​ពី​សក្តានុពល​នៃ​ការ​រីកចម្រើន​នៅ​តាម​តំបន់​មួយ​ចំនួន​នា​ពេល​អនាគត​។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​លោក​បាន​បន្ត​ថា​៖ «​ទាល់តែ​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​ទាំង​នេះ​ត្រូវ​បាន​ដាក់​ធ្វើ​ជា​ផ្លូវការ​ទើប​យើង​អាច​វាស់​មើល​ពី​កម្រិត​នៃ​តម្រូវការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​បាន​»​។

ក្នុង​ខណៈ​ពេល​ដែល​សមាហរ័រណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដែល​គេ​លើក​មក​និយាយ​ជា​រឿយៗ​នេះ​កំពុង​តែ​ខិត​ជិត​មក​ដល់​ទីផ្សារ​នៅក្នុង​តំបន់​អាស៊ាន​នេះ​កំពុង​តែ​បង្ហាញ​ពី​លទ្ធផល​ខុសៗ​គ្នា​។

លោក Wheble បាន​និយាយ​ថា​នេះ​មិនមែន​បង្ហាញ​ពី​កម្រិត​ទំនុក​ចិត្ត​របស់​តំបន់​នេះ​សម្រាប់​ចុង​ឆ្នាំ​នោះ​ទេ​ប៉ុន្តែ​វា​ជា​សញ្ញា​មួយ​របស់​លក្ខខណ្ឌ​ខុសៗ​គ្នា​របស់​ទីផ្សារ​នីមួយៗ​៕

Source From:Phnom Penh Post

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS