គម្រោង​រៀបចំ​ទីក្រុង​ថ្មី​នឹង​ធ្វើ​ឲ្យ​បញ្ហា​បញ្ចប់

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

Thu, 6 August 2015 BangKok Post

បាងកក៖ រដ្ឋាភិបាល​គ្រោង​នឹង​ដោះស្រាយ​បញ្ហា​ទាក់ទង​និង​គម្រោង​រៀប​ចំ​ទីក្រុង​ដែល​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ឆ្លៀត​រក​ផល​ចំណេញ​ក្នុង​ចន្លោះ​ពេល​ រវាង​គម្រោង​រៀបចំ​ក្រុង​ចាស់​ផុត​កំណត់ និង​ការ​បង្កើត​គម្រោង​ថ្មី​មួយ​ទៀត​ដោយ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​លឿន។

លោក Monthon Sudprasert នាយក​នៃ​មន្ទីរសាធារណ​ការ និង​រៀបចំ​ក្រុង បាន​ឲ្យ​ដឹងថា កាល​ពី​កន្លង​មន្ទី​បាន​ដាក់​ស្នើ​វិសោធនកម្ម​ពង្រាង​នៃ​ការ​រៀបចំ​ទីក្រុង ដូច្នេះ​គម្រោង​រៀបចំ​ក្រុង​នឹង​មិន​មាន​កាល​ផុត​កំណត់​ទេ។

លោក​បាន​ថ្លែងថ៖ «គម្រោង​រៀបចំ​ក្រុង​បច្ចុប្បន្ន​មាន​បញ្ហា​ដោយ​មាន​ការ​ផុត​កំណត់​។ នៅ​ពេល​ដែល​គម្រោង​រៀបចំ​ទីក្រុង​ចាស់​ផុត​កំណត់ ហើយ​គម្រោង​រៀបចំ​ថ្មី​មិន​ធ្វើ​ឡើង​ដោយ អ្នក​អភិវឌ្ឍន៍​មួយ​ចំនួន​ចាប់​យក​ឱកាស​នេះ​ដើម្បី​ស្វែងរក​ការ​អនុញ្ញាត​សាង​សង់​យ៉ាង​លឿន»។

ច្បាប់​ថ្មី​នេះ​អនុញ្ញាត​ការ​រៀបចំ​ក្រុង​មាន​រយៈពេល​ ៥ ​ឆ្នាំ និង​ពន្យា​ពេល​បាន​ពីរ​ដង។

លោក Prasert Taedullayasatit ប្រធាន​សមាគម​ខុនដូ​ថៃ បាន​និយាយ​ថា ឧទាហរណ៍​មួយ​នៃ​ការ​អភិវឌ្ឍ​អលចន​ទ្រព្យ​អំឡុង​ពេល​ផុត​កំណត់​នៃ​ការ​រៀប​ចំ​ក្រុង​គឺជា​ពេល​នៃ​ការ​ពង្រីក​នៃ​ទំនួញ​បែប​ទំនើប​នៅ​ទូទាំង​ប្រទេស។

លោក Prasert បាន​ឲ្យ​ដឹងថា៖ «ការ​ផុត​កំណត់​នៃ​គម្រោង​រៀបចំ​ក្រុង​ថែម​ទាំង​ធ្វើ​មាន​របាំង​សម្រាប់​ការ​ឈាន​ជើង​ចូល​របស់​វិនិយោគិន​ថ្មី ខណៈ​អ្នក​ដែល​ចូល​បាន​ក្នុង​អំឡុង​ពេល​ផុត​កំណត់​នឹង​ទទួល​បាន​អត្ថប្រយោជន៍»។

មន្ទីរសាធារណការ និង​រៀបចំ​ក្រុង បាន​ឲ្យ​ដឹង​ថា មាន​ ១៩៥ ​គម្រោង​រៀបចំ​ទីក្រុង​នៅ​ទូទាំង​ប្រទេស ដោយ​ ៩៣ ​នៃ​គម្រោង​ទាំង​នោះ​ត្រូវ​បាន​ផុត​កំណត់។

កាល​ពី​ដើម​ឆ្នាំ​នេះ សភាជាតិ​បាន​អនុម័ត​វិសោធនកម្ម​ពង្រាង​នៃ​ការ​រៀប​ចំ​ទីក្រុង។ ប៉ុន្តែ​បច្ចុប្បន្ន​ពង្រាង​នេះ​កំពុង​ត្រូវបាន​ផ្អាក់​ពី​ត្រួត​ពិនិត្យ​របស់​គណៈរដ្ឋ​មន្ត្រី មុន​ពេល​ការ​ប្រកាស​រាជ​កិច្ច។

វិសោធនកម្ម​ពង្រាង​ខាង​លើ​ទាមទារ​ឲ្យ​មាន​អ្នក​ចូល​រួម​ឲ្យ​ក្នុង​ការ​រៀប​ចំ​ទីក្រុង​ដើម្បី​ធ្វើការ​ទាក់​ទង​និង​ការ​រៀបចំ និង​រចនា ដោយ​ពួកគេ​មួយ​ចំនួន​សហការ​គ្នា​សម្រាប់​ការ​រៀប​ចំ​ទីក្រុង។

អ្នក​ចូល​រួម​ត្រូវ​តែ​មាន​ប្រធាន​សភា​ពាណិជ្ជកម្ម​ពី​ខេត្ត​នីមួយៗ គណៈកម្មការ​នៃ​ការ​វិនិយោគ រដ្ឋ​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន រដ្ឋលេខាធិ​ការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​កសិកម្ម គណៈ​ស្ថាបត្យករ និង​វិទ្យាស្ថាន​វិស្វកម្ម​នៃ​ប្រទេស​ថៃ។

លោក Prasert បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​រៀបចំ​ទីក្រុង​ត្រូវ​បាន​ធ្វើ​ស្រប​ពេល​ជាមួយ​និង​ការ​រស់​នៅ​ក្នុង​តំបន់ ហើយ​កន្លែង​ធំៗ​ត្រូវ​បាន​ធ្វើ​អភិវឌ្ឍន៍​ដោយ​មាន​ការ​រៀប​ចំ​ផ្លូវ។

លោកបាន​ថ្លែង​ថា ៖«​នៅ​ឆ្នាំ​ចុងក្រោយ​នេះ អ្នក​ទិញ​លំនៅឋាន​ជាង​ពាក់​កណ្តាល​ក្នុង​ទីក្រុង​សំខាន់​បាន​ទិញ​ដុនដូ​។ វា​គួរតែមាន​ទីកន្លែង​ទំនេរ​សម្រាប់​តំបន់​សាងសង់​ដែល​នឹង​កាត់​បន្ថយ​តម្លៃ​អភិវឌ្ឍន៍ និង​ធ្វើ​តម្លៃ​លំនៅឋាន​ទាប​ជាង​មុន​»៕

Source From : Phnom Penh Post

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS