ការ​ប្រើប្រាស់ Bitcoin ក្នុង​ការ​ទិញ​លក់​អចលនទ្រព្យ​មាន​សម្ទុះ​កើនឡើង​ខ្លាំង

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ផ្ទាំង​ទិន្នន័យ​ដែល​បង្ហាញ​ពី​ស្ថានភាព​តម្លៃ​នៃ​ការ​ដោះ​ដូរ Bitcoin កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧។ រូបថត AFP

B​itcoin ឥឡូវនេះ​បាន​ចូល​វាយលុក​ទីផ្សារ​អចលនទ្រព្យ​ របស់​សហ​រដ្ឋ​អាមេរិក​ហើយ​ពិសេស​ក្នុង​រដ្ឋ Florida តែម្តង​ដែល​បាន​បើកឱកាស​ឲ្យ​វិនិយោគិន​បរទេស​អាច​ប្រើ​​វិធី​វិនិយោគ​ផ្សេងៗ​ពី​ការ​គ្រប់គ្រង​រូបិយវត្ថុ​ក្នុងប្រទេស​កំណើត​ខ្លួន ដោយ​ស្រប​តាម​​ច្បាប់​របស់​សហ​រដ្ឋ​អា​មេរិក​។​

កាលពី​ចុង​ឆ្នាំមុន រូបិយវត្ថុ​បែប​ឌីជីថល​នេះ​ត្រូវបាន​គេ​ចាត់​ទៅក្នុង​តារាង​ជា​មធ្យោបាយ​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការ​ទូទាត់​ទិញលក់​អចលនទ្រព្យប្រហែល ​៧៥ ​ភាគរយ ពិសេស​នៅ​រដ្ឋ Florida ភាគខាងត្បូង និង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​អចលនទ្រព្យ Redfin​។​ «​ការទទួលយក Bitcoin»​នេះ​គឺជា​សារ​មួយ​បង្ហាញថា បច្ចុប្បន្ន​វា​ត្រូវបានគេ​​ដាក់បញ្ចូល​ទៅក្នុង​ផ្នែក​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​លក់​ផ្ទះ​នៅ Miami រួចមក​ហើយ។​

មាន​អ្នកលក់​ម្នាក់​ដែល​យក​រឿងនេះ​ជា​ធំ​តែម្តងដោយ​គាត់​បាន​និយាយថា នឹង​​យក​ការទូទាត់​ជា bitcoin តែមួយគត់ សម្រាប់​ខុន​ដូ​នៅ​ទីប្រជុំជន​របស់គាត់​ដែល​​មាន​តម្លៃ​កន្លះ​លាន​ដុល្លារស្ថិត​តំបន់​អគារ​ខ្ពស់ៗ​ក្នុង​រដ្ឋ Florida​។​

Bitcoin មានតម្លៃ​កើនឡើង​ និង​ថយ​ចុះ​​យ៉ាង​គំហុក​នា​រយៈពេល​ចុងក្រោយ​នេះ ដោយ​តម្លៃ​របស់​វា​បាន​កើនឡើង​រហូត​ដល់​ជិត​២​ម៉ឺន​ដុល្លារ​ក្នុង​មួយ bitcoin កាល​ពី​ពាក់កណ្តាល​ខែធ្នូ​កន្លងទៅ មុន​ពេល​ធ្លាក់​ទៅ​វិញ​នៅ​អំឡុង​ថ្ងៃបុណ្យ​គ្រិស្ត​ស្មា​ស់​។

នៅ​ដើម​ឆ្នាំនេះ​ វា​មានតម្លៃ​ប្រហែល​១៤,០០០​ដុល្លារ​។​ ​ការ​ប្រើ​ប្រាស់​រូបិយវត្ថុ​នេះ​ក្នុង​វិស័យ​អចលន​ទ្រព្យ​គឺជា​ការប្រថុយប្រថាន ហើយភ្នាក់ងារ​មាន​ក្តី​ព្រួយបារម្ភ​ដោយ​សារតែ​តម្លៃ​របស់​វា​មិន​មាន​លំនឹង​ច្បាស់​លាស់​។​

លោក Jay Parker អគ្គនាយកក្រុម ហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Douglas Elliman នៅ Florida បាន​និយាយថា​ ៖​ «​ខ្ញុំ​នឹង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ប្រសិន​បើ​ក្នុង​​រយៈពេល​១​ឆ្នាំ​ទៀត​យើង​ឃើញ​មាន​អចលនទ្រព្យ​ដាក់លក់​ដោយ​ប្រើ bitcoin»។​

បើទោះជា​យ៉ាងនេះ​ក្តី រូបិយវត្ថុ​ប្រភេទ​នេះ​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​​ ជនបរទេស​ដែល​ចង់​មក​វិនិយោគ​នៅ​សហរដ្ឋអាមេរិក តែ​មិន​អាចមក​វិនិយោគ​ផ្ទាល់​បាន​។ នេះ​បើ​យោងតាម​សម្តី​សេដ្ឋ​វិទូ និង​អ្នកជំនាញ bitcoin លោក Charles Evan នៅ​សាកលវិទ្យាល័យ Barry​។​

លោក Evans បាន​ប្រាប់ AFP ថា​ ៖​ «វិនិយោគិន​បរទេស​ដែល​មិន​ចង់​ប្រើ​ធនាគារ និង​មិន​ចង់​ប្រើ​រូបិយវត្ថុ​ក្នុង​ប្រទេស​របស់ខ្លួន​ហាក់​មានការ​ចាប់អារម្មណ៍​នឹង​វា​ខ្លាំងរួមទាំង​អ្នក​ដែល​កំពុងតែ​ជ្រួល​ច្របល់​នឹង​រូបិយវត្ថុ​ឌីជីថល​របស់​អាមេរិក​មួយ​នេះ (Cryptocurrency)»​។​

លោក​បាន​បន្ថែមថា​ ៖ «​រដ្ឋាភិបាល​របស់​ប្រទេស​ទាំងនោះ​ធ្វើការ​កំណត់​ចំនួន​ទឹកប្រាក់​ដែល​ប្រជាជន​ខ្លួន​អាច​ផ្ញើ​ចេញ​ទៅ​​ក្រៅប្រទេស​តាមរយៈ​ប្រព័ន្ធ​ធនាគារ តែ Bitcoin អនុញ្ញាត​ឲ្យ​ពួកគេ​អាច​​ទូទាត់​ប្រាក់​លើសពី​ការកំណត់​ទាំង​នេះ​បាន​»​។​ ​នេះ​អាច​និយាយថាជា​ចំណុច​ទាក់ទាញ​មួយ​សម្រាប់​វិនិយោគិន​ដែល​មាន​​ភាព​​សកម្ម​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​ភាគ​ខាងត្បូង​នៃ​រដ្ឋ Florida​។​

សព្វថ្ងៃនេះ​មាន​អតិថិជន​បរទេស​ជិត​ពាក់​កណ្តាល​ដែល​បាន​ទិញ​អចលនទ្រព្យ​នៅ Florida ខាងត្បូង​ដោយ​ភាគច្រើនមក​​ពី​អាមេរិក​ឡាទីន​។​ ​បើ​យោងតាម​សមាគម​អចលនទ្រព្យ​ជាតិ ឬ National Association of Realtors ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ វិនិយោគិន​មកពី​ប្រទេស​វេ​ណេ​​ហ្សុ៊យ​​អេឡា ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទីន សុទ្ធ​តែជា​អតិថិជន​កំពូលៗ​ដែល​បាន​ទិញ​អចលនទ្រព្យ​ក្នុង​រដ្ឋ​នេះ។​

លាង​លុយ​?

Bitcoin បើកឱកាស​មួយទៀត​សម្រាប់​ វិនិយោគិន​បរទេស​មួយចំនួន គឺ​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​គេច​ចេញពី​ច្បាប់​មួយចំនួន​របស់​អាមេរិក​។​

លោក Evans បាន​លើកយក​ប្រទេស​វេ​ណេ​ហ្សុ​៊យ​អេ​ឡា​ជា​ឧទាហរណ៍ ដែល​វិនិយោគិន​បាន​បំពាន​ទៅលើ​ការ​កំណត់​នៃ​ចំនួន​លំហូរ​សាច់ប្រាក់​ចេញ ហើយ​កំពុងតែ​ប្រឈម​នឹង​កំណើន​ដ៏​ខ្ពស់​ដែល​បាន​កើន​លើសពី ២,៦០០​ភាគរយ កាល​ពី​ឆ្នាំ​២០១៧​។​

លោក Evans បាន​ប្រាប់ទៀតថា ជន​ជាតិ​អុីរ៉ង់​ក៏​ចាប់អារម្មណ៍​ខ្លាំង​នឹង bitcoin នេះដែរ ដោយ​លោក​បាន​លើក​ឡើងថា​បាន​«​វាយលុក​ទ្វេដង​» លើសពី​ច្បាប់​កំណត់​របស់​ប្រទេស​អុីរ៉ង់ និង​របស់​អន្តរជាតិ​។​ ​វា​គឺជា​អាថ៌កំបាំង​មួយ​ដែល​គ្រប់​គ្នា​ដឹង​ថា​ ការលាង​លុយ​មាន​ចំណែក​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្នុង​រដ្ឋ Florida ភាគ​ខាងត្បូង ប៉ុន្តែ​ជាជាង​ការ​លាក់បាំង​នូវ​អំពើ​នេះ bitcoin អាច​នឹង​ជា​ដំណោះ​ស្រាយ​សម្រាប់​អ្នក​លាង​លុយ​បាន​។​

រូបិយវត្ថុ​ឌីជីថល (cryptocurrency) «​អាចជា​មធ្យោបាយ​ទូទាត់​ប្រាក់​មួយ​សម្រាប់​ការលាង​លុយ​ធំៗ ព្រោះ​រាល់​ការ​ទូទាត់​ដោយ​ប្រើ bitcoin ទាំង​អស់​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ប្រព័ន្ធ​កត់ត្រា​ការ​​ទូទាត់​ជា​សាធារណៈ​ក្នុង Blockchain»។ នេះ​បើតាម​លោក Evans​។​

បើទោះបីជា Bitcoin មានការ​ពាក់​ព័ន្ធ​ខ្លះ​នឹង​ការជួញដូរ​គ្រឿងញៀន និងការ​​វាយលុក​តាម​ប្រព័ន្ធ​អន​ឡាញ​ក្តី Blockchain«​បាន​រក្សាទុក​ភ័ស្តុតាង​ជាច្រើន​» នេះ​បើតាម​អតីត​អ្នកតំណាង​ឲ្យ​​រដ្ឋ Florida គឺ​លោក Jose Felix Diaz ដែល​​បាន​ថ្លែងប្រាប់​សារព័ត៌មាន Politico​។​

លោក​និយាយថា​ ៖ «​ដូច្នេះ​ប្រសិន​បើអ្នកធ្វើ​អ្វី​ផ្ទុយ​នឹង​ច្បាប់ រដ្ឋ និង​រដ្ឋាភិបាល​សហព័ន្ធ (federal government) មាននូវ​ភ័ស្តុតាង​ដែល​គេ​បាន​រក្សា​ទុក​ដើម្បី​ចាប់ខ្លួន​អ្នក​បាន​»​។​

កាលពី​ឆ្នាំមុន លោក Diaz បានផ្តល់​ការគាំទ្រ​ដល់​ច្បាប់​កំណត់​រូបិយប័ណ្ណ​មួយ​​ក្នុង​ច្បាប់​របស់​រដ្ឋ Florida ដែល​រួម​មាន​ទាំង Bitcoin ដែរ​សម្រាប់​ការប្រឆាំង​នឹង​ការលាង​លុយ​។​

ភ្នាក់ងារ​អចលនទ្រព្យ Parker ក៏បាន ​ថ្លែងថា ការលាង​លុយ​ដោយ​ប្រើ bitcoin មិន​ងាយ​នឹង​បង្ក​ឲ្យ​មាន​ហា​និ​ភ័យ​នោះទេ ព្រោះ «​ម្ចាស់​អចលនទ្រព្យ​ដែល​ទទួល​ការ​ទូទាត់​ប្រាក់​នោះ​នឹង​តែង​តែ​អាច​ត្រូវ​បាន​គេ​ស្វែង​រកឃើញ​ជានិច្ច​»​។​

លោក Parker បាន​ថ្លែងថា ការ​ពេញ​និ​យម​ក្នុង​ការទិញ​លក់​អចលនទ្រព្យ​ដោយ​​ប្រើ Bitcoin អាច​នឹង​ឆាប់​សាបទៅ​វិញ​ដូចគ្នា​ទៅនឹង bitcoin ខ្លួន​វា​ផ្ទាល់​ផង​ដែរ​។​

លោក Parker បញ្ជាក់ថា​ ៖ «​ខ្ញុំ​គិត​ថា វា​គឺជា​រូបិយវត្ថុ​តំណាង​មួយ​។ វា​មិន​មាន​ហានិភ័យ​ច្រើន​ពេល​នោះទេ​។ ហានិ​ភ័យ​តែមួយគត់​នោះ គឺ​ប្រសិនបើ​វា​ធ្លាក់​ចុះ​ដល់​បាតមុនពេក​អ្នក​ចាយវាយ​»​។

លោក Parker បន្តថា​ ៖ «​ខ្ញុំ​គិត​ជាអ្នកដែល​ កំពុងតែ​ប្រើ bitcoins ដើម្បី​លក់អចលន​ទ្រព្យ​របស់ខ្លួន​នោះ​កំពុងតែ​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បីឱ្យ​អ្នកសរសេរ​អំពី​វា និង​ដើម្បី​ឲ្យ​គេ​ដឹង​អំពី​ការលក់​របស់ខ្លួន​កាន់តែច្រើន​»៕

Source From : Property Area

 

Latest News

LATEST EXCLUSIVE LISTING

Land For Rent
Dangkao,Dangkao
USD 2,300.00/Month
Land For Sale
Tuk Laak 1,Tuol Kork
USD 1,500.00/SQM
Flat House For Sale
Phsar Thmey I,Daun Penh
USD 718,000.00
Flat House For Sale
Ta Kdol,Takmoa
USD 95,000.00
Land For Sale
Dangkao,Dangkao
USD 520.00/Month

CVEA MEMBERS