ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា ​ចាប់ផ្តើម​ទទួល​នូវ​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ថ្មី

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

អគារ​ការិយាល័យ Vattanac Tower (​ឆ្វេង​) Exchange Square (​ខាង​ក្រោយ​) និង​អគារ Canadia Tower ។ ផា លីណា<
 

ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា​នាពេល​នេះ​បាន​ធ្វើ​ពិពិធកម្ម​មួយ​កម្រិត​ទៀត​ជាមួយ​នឹង​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​បែប​ថ្មី ដែល​ធ្វើឲ្យ​ទីផ្សារ​នេះ​ប្រឈម​នឹង​ការសាកល្បង​ថ្មី និង​ប្រកួត​ប្រជែង​កាន់តែ​ច្រើន​ជាង​មុន​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​ ២០១៨ នេះ​អគារ​ការិយាល័យ​បែប​សហកម្មសិទ្ធិ (Strata Title Office) ដែល​ជា​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ថ្មី ទំហំ​ ៦០០០០ ​ម៉ែត្រការ៉េ​នឹង​ដាក់​ចូល​ទីផ្សារ និង​អគារ​ចំនួន​ ២ ​ទៀត​ដែល​ជា​ប្រភេទ​ការិយាល័យ​ធម្មតា គឺ Key Stone ទំហំ​ ១៥០០០ ម៉ែត្រការ៉េ និង​គម្រោង Oral Office Tower ទំហំ​ ៥០០០ ម៉ែត្រការ៉េ​នឹង​ដាក់​ចូល​ទីផ្សារ​។

អ្នកនាង អាន សុធីតា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «​ការិយាល័យ​ប្រើប្រាស់​បែប​សហកម្មសិទ្ធិ ឬ​ប្រើប្រាស់​រួម​បែប​នេះ​ជា​ការ​អភិវឌ្ឍ​ថ្មី​នៅ​កម្ពុជា ដូច្នេះ​យើង​មិន​ច្បាស់​ថា​វា​នឹង​ទទួល​ការ​គាំទ្រ ឬ​អត់​នោះ​ទេ ដោយ​វា​អាស្រ័យ​លើ​តម្លៃ គុណភាព​នៃ​ការ​គ្រប់គ្រង និង​ទីតាំង​»​។

អ្នកនាង​បាន​បន្ត​ថា៖ «​ប៉ុន្តែ​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​បែប​នេះ​កំពុង​ទទួល​បាន​ជោគជ័យ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី និង​ទីក្រុង​ហុងកុង ជាដើម​»​។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៧ នៅ​កម្ពុជា​មាន​ការិយាល័យ​ជួល​សរុប​ទំហំ ៣៣៥ ០០០ ​ម៉ែត្រការ៉េ​ក្នុង​នោះ​អគារ​ការិយាល័យ​កម្រិត A មាន​ប្រហែល​ ១៦ ​ភាគរយ ការិយាល័យ​កម្រិត B ប្រហែល​ ២០ ​ភាគរយ និង​អគារ​ការិយាល័យ​កម្រិត C មាន​ទំហំ​ប្រហែល​ ៦៤ ​ភាគរយ​នៅ​ក្នុង​ទីផ្សារ​ការិយាល័យ​សរុប​នៅ​កម្ពុជា​។ នេះ​បើ​តាម​របាយការណ៍​របស់ CBRE Cambodia​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា អគារ​ការិយាល័យ​កម្រិត A មាន​តម្លៃ​ជួល​ក្នុង​ ១ ​ខែ​ចន្លោះ​ពី​ ២៨ ​ដល់ ​៣០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ការិយាល័យ​កម្រិត B មាន​តម្លៃ​ចន្លោះ​ពី​ ១៨ ​ទៅ​ ២៥ ​ដុល្លារ និង​អគារ​ការិយាល័យ​កម្រិត C មាន​តម្លៃ​ជួល​ចន្លោះ​ពី​ ១០ ​ទៅ​ ១៥ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក Chenyi Chiu នាយក​គ្រប់គ្រង​ទូទៅ​នៃ​អគារ TK Royal One ដែល​ជា​អគារ​អភិវឌ្ឍន៍​ចម្រុះ មាន​ការិយាល័យ​បែប​សហកម្មសិទ្ធិ និង​ខុនដូ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ទល់​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ថ្លែង​ថា​អគារ​នេះ​នឹង​បើក​ដំណើរការ​នៅ​អំឡុង​ខែ​ឧសភា​ខាង​មុខ​។

អគារ​នេះ​មាន​ការិយាល័យ​បែប​សហកម្មសិទ្ធិ សរុប​ទំហំ​ ៧០០០ ​ម៉ែត្រការ៉េ និង​ខុនដូ​ចំនួន ​១៤៦ ​យូនីត​។ លោក​បាន​បន្ត​ថា ពេល​នេះ​ការិយាល័យ​ដែល​មាន​ទំហំ​ចន្លោះ​ពី​ ៨០ ​ទៅ​ ១៨០ ​ម៉ែត្រការ៉េ បាន​លក់​អស់​ហើយ ហើយ​ក៏​មាន​អតិថិជន​ខ្លះ​បាន​ដាក់​ការិយាល័យ​ដែល​បាន​ទិញ​នោះ​មក​ក្រុមហ៊ុន​វិញ ដើម្បី​ដាក់​ជួល​ជូន​អតិថិជន​បន្ត​។

លោក​និយាយ​ថា៖ «​ដោយសារ​វា​ជា​អគារ​បែប​សហកម្មសិទ្ធិ ហើយ​ការ​សាងសង់ និង​ឌីហ្សាញ គឺ​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព​នោះ ខ្ញុំ​ជឿជាក់​ថា​អគារ​ការិយាល័យ​បែប​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​កម្ពុជា​។ លោក​បន្ត​ថា៖ «​យើង​មាន​បទពិសោធ​អភិវឌ្ឍ​បែប​នេះ ហើយ​យើង​តែង​ទទួល​បាន​ជោគជ័យ​»​។

ទាក់ទង​នឹង​អគារ​ការិយាល័យ​កម្រិត A អ្នកនាង អាន សុធីតា មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា​នៅ​កម្ពុជា​មាន​អគារ​ការិយាល័យ​កម្រិត​ A ​តែ​ ២ ​ប៉ុណ្ណោះ គឺ​អគារ Vattanac Capital និង​អគារ Exchange Square ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​។

អគារ​ការិយាល័យ Vattanac Capital បច្ចុប្បន្ន​មាន​អ្នក​ជួល​ ៧០ ​ភាគរយ​ហើយ​នៃ​ផ្ទៃក្រឡា​ជួល​សរុប​ប្រមាណ​ ២៦០០០ ​ម៉ែត្រការ៉េ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក លឹម ភូស៊ីថាវរិទ្ធ ប្រធាន​ផ្នែក​ជួល​នៃ​អគារ VattanacCapital​។

លោក​បដិសេធ​មិន​និយាយ​លម្អិត​នោះ​ទេ ទោះបី​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជាច្រើន​លើក​ក៏ដោយ​។

ទាក់ទង​វត្តមាន​សណ្ឋាគារ Rosewood ដែល​គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​អគារ​វឌ្ឍនៈ​នាពេល​ឆាប់ៗ​នេះ អ្នកនាង អាន សុធីតា បាន​ថ្លែង​ថា នៅពេល​សណ្ឋាគារ​លំដាប់​អន្តរជាតិ​នេះ​បើក​ដំណើរការ វា​នឹង​ធ្វើឲ្យ​មាន​មនុស្ស​ជាច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​អគារ​នេះ​។

អ្នកនាង​បន្ថែម​ថា​៖ «​បើ​សួរថា តើ​ការ​បើក​សណ្ឋាគារ​នេះ​នឹង​ជួយ​ដល់​អគារ​ការិយាល័យ​នៅ​អគារ​នេះ​ឬ​ទេ​? ខ្ញុំ​អាច​និយាយ​ថា វា​នឹង​ជួយ​ឲ្យ​អគារ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​»៕

Source From : Property Area

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS