តោះ! ពិនិត្យមើលត្រួសៗពីវិស័យអចលនទ្រព្យឆ្នាំ២០១៨

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

ភ្នំពេញ៖ ឆ្នាំ២០១៨បានចាប់ផ្តើម និងបានបញ្ចប់នូវខែទី១របស់ខ្លួន តាមប្រតិទិនជាធម្មតា ប៉ុន្តែបើក្រឡេកមើលវិស័យសំណង់ និងអចលនទ្រព្យឆ្នាំ២០១៨មានសញ្ញាល្អប្រសើរផង និងសញ្ញាមិនសូវវិជ្ជមានផង។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានធ្វើបទបង្ហាញដោយលោក MARC TOWNSEND អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ CBRE ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានរកឃើញថា ទាក់ទងទៅលើទីផ្សារវិនិយោគតម្លៃដីនៅតាមតំបន់នីមួយៗ ជុំវិញទីក្រុងភ្នំពេញ មានការកើនឡើងជាមធ្យមរហូតដល់៦.៦ % បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំចាស់។ ចំណែកឯការវិនិ​យោគទៅលើអាគារ មានការកើនឡើងរហូតដល់២២ភាគរយ។ មានគំរោងសរុបរហូតដល់៣,៤១៨គំរោង ដែលមានទឹកប្រាក់សរុប US$៦.៨ កោដិដុល្លារអាមេរិក កាលពីឆ្នាំ២០១៧។


ក្រឡេកទៅមើលចំនួនខុនដូនៅក្នុងទីក្រុងភ្នំពេញ មានចំនួន៨៦០០បន្ទប់គិតមកដល់ឆ្នាំ២០១៧។ នៅក្នុងឆ្នាំ២០១៧មានខុនដូចំនួន៩ ត្រូវបានស្ថាបនាឡើង។មានខុនដូចំនួន ១៧ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០១៨ ខាងមុខនេះ ។ ចំណែកឯតម្លៃរបស់ខុនដូត្រូវបានធ្លាក់ចុះ១១ភាគរយ សម្រាប់ ខុនដូខ្នាតមធ្យម និង៤ភាគរយ សម្រាប់ខុនដូខ្នាតកណ្តាល ក៏ប៉ុន្តែតម្លៃសម្រាប់ខុនដូខ្នាតខ្ពស់ មានការកើនឡើងរហូតដល់៣ភាគរយ។​

ការសិក្សាបានរកឃើញផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ អត្រាជួលមានការធ្លាក់ចុះសម្រាប់ខុនដូ។
ចំពោះទីផ្សារការិយាល័យនៅក្នុងប្រទេសកម្ពុជាវិញ យោងទៅលើការព្យាករណ៍សម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ២០១៩ និងចំនួនអាគារការិយាល័យមានការកើនឡើង ដោយមានការិយាល័យចំនួន៥​ នៅក្នុងទីក្រុងភ្នំពេញត្រូវបានបញ្ច​ប់​ការសាងសង់នៅក្នុងឆ្នាំ ២០១៧ និង​មាន​ការិយាល័យចំនួន៩ គំរោងសម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ២០១៩ ។ ក្នុងការរំពឹងគិត តម្លៃជួលនៅមានស្ថេរភាពដូចធម្មតាដដែល។ ម្យ៉ាងទៀតនៅក្នុងឆ្នាំ២០១៨​នេះ នឹងមានការផ្គត់ផ្គង់អាគារការិយាល័យដែលមានកម្មសិទ្ធចំណែកឯកជន៦០,០០០ ម៉ែត្រការ៉េថែមទៀតផងដែរ។

សម្រាប់ទីផ្សារលក់រាយវិញ បានឃើញថា នឹងមានការកើនឡើងខ្ពស់សំរា​ប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលគំរោងផ្នែកលោកមានរហូតដល់១២ គំរោងសម្រាប់ឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០ខាងមុខនេះ។

ចំណែកឯផ្នែកឧស្សាហកម្មរបស់ប្រទេសកម្ពុជាវិញ មានការកើនឡើងភា​គច្រើនទៅលើវិស័យកាត់ដេរ សម្លៀកបំពាក់ ដោយការនាំចេញមានការកើនឡើ​ង​ពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ដូចគ្នារដែរទៅលើវិស័យទេសចរណ៍ នៅក្នុងប្រទេ​ស​កម្ពុជា ចំនួនអ្នកទេសចរណ៍ ដែលបានចូលមកកា​ន់​​​ប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៧ មានសរុបរហូតដល់៥.៦លាននាក់ ដែលមានចំនួន១១.៨ ភាគរយ ច្រើនជាងចំនួននៅក្នុងឆ្នាំ ២០១៦ ។

​នៅក្នុងចំនួនសរុបរបស់អ្នកទេសចរណ៍ ដែលបានចូលមកប្រទេសកម្ពុជានោះ មានជនជាតិ ចិនរហូតដល់ ៤៦.៣ ភាគរយនៃចំនួនសរុប ដែលបន្តដោយជនជាតិ វៀតណាម និង ជនជាតិ ឡាវ។

អ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានបញ្ជាក់ថា “ការវិនិយោគទៅលើទីតាំងល្អ តំលៃល្អ រួមជាមួយ ការគ្រប់គ្រងល្អ អាគារមានប្រព័ន្ធសុត្ថិភាព និងសំណង់មានគុណភាពល្អនោះ មានន័យថា អ្នកវិនិយោគរូបនោះ នឹងជៀសផុតពីហានិភ័យនិងបញ្ហាផងដែរ៕

Source From : Property Area

 

Latest News

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS