អ្នក​ជំនាញ ​នៅ​តែ​មាន​សុទិដ្ឋិ​និយម ​ពី​ការ​វិនិយោគ​ផ្សារ​ទំនើប

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គម្រោង​ផ្សារ​ទំនើប PH Ecomall។ រូបថត សហការី

ទោះ​ជា​ការ​មក​ដល់​នៃ​ផ្សារ​ទំនើប​ធំៗ​ពី​បរទេស​នៅ​ទីក្រុង​ភ្នំពេញ​កើន​កាន់​តែ​ច្រើន​ក្តី ប៉ុន្តែ​ក្រុម​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ និង​អ្នក​ជំនាញ​នៅ​តៃ​មាន​សុទិដ្ឋិ​និយម ហើយ​ចង់​ឲ្យ​មាន​ផ្សារ​បែប​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត​។

អគ្គនាយក​បុរី ​ប៉េង ហួត គ្រុប លោក​ឧកញ៉ា ថៃ ម៉េងលី ដែល​បាន​បោះ​ទុន​វិនិយោគ​ជាង ​២០០ ​លាន​ដុល្លារ សាងសង់​ផ្សារ​ទំនើប PH Eco Mall ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ​១ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល ពី ពេល​ថ្មីៗ​នេះ​ថា ចំនួន​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ​មិន​ទាន់​មាន​ច្រើន​នោះទេ គឺ​មាន​តែ​ផ្សារ​ទំនើប​អន្តរជាតិ​ ២-៣ ​ដូចជា AEON Mall, MAKRO, Phnom Penh Maga Mall ជាដើម​។

លោក​បន្ត​ថា​ ៖ «​ខ្ញុំ​មិន​បារម្ភ​ពី​ការ ប្រកួត​ប្រជែង​ទេ ព្រោះ​ចំនួន​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ​មិន​ទាន់​មាន​ច្រើន​នោះ​ទេ ធៀប​នឹង​ប្រទេស​ជិត​ខាង​របស់​យើង​»​។

លោក​បន្ត​ថា៖ «PH Eco Mall នឹង​ផ្តល់​បទពិសោធ​នៃ​ការ​ដើរ​ផ្សារ​មួយ ដែល​មាន​ស្តង់ដារ​អន្តរជាតិ ជា​មួយ​នឹង​ភាព​បៃតង និង​បរិយាកាស​ដ៏​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នានា​ផង​ដែរ ព្រោះ​យើង​ចង់​ឲ្យ​ពួក​គេ​នឹក​ឃើញ​ផ្សារ​នេះ​ពេល​ពួក​គេ​មក​កម្សាន្ត​នៅ​ក្រុង​ភ្នំពេញ​»​។

ផ្សារ​ទំនើប PH Eco Mall មាន​ទីតាំង​ធំ​ទូលាយ ដែល​សាងសង់​លើ​ផ្ទៃដី​ជិត ៦ ​ហិកតា និង​អាច​ចត​រថយន្ត​បាន​ជិត​ ៣ ០០០ ​គ្រឿង និង​ម៉ូតូ​ជាង ​២ ០០០ ​គ្រឿង​ផង​ដែរ​។ តាម​គម្រោង​ផ្សារ​ទំនើប​នេះ​នឹង​បញ្ចប់​ការ​សាង​សង់ នៅ​ឆ្នាំ​ ២០២១ ខាង​មុខ​នេះ​។​​ ផ្សារ​ទំនើប PH Eco Mall​មាន​ផ្ទៃ​ក្រឡា​សំណង់ ២៦៨,០០០ ​ម៉ែត្រ​ការ៉េ និង​ផ្ទៃ​សម្រាប់​ជួល​ជិត៩​ម៉ឺន​ម៉ែត្រការ៉េ​។

លោក​ឧកញ៉ា ថៃ ម៉េងលី បាន​បន្ត​ថា ជាមួយ​វត្តមាន​ផ្សារ​ទំនើប​នេះ​នឹង​ធ្វើ​ឲ្យ​គម្រោង​ស្តារ​ផ្លា​ទី​នឹម ក្លាយ​ជា​ទីក្រុង​មួយ​មាន​ភាព​ទំនើប​ស៊ី​វិល័យ សម្បូរ​បែប​បន្ថែម​ពី​លើ​សាលារៀន​លំដាប់​អន្តរជាតិ ក្លឹប​កីឡា​ដែល​មាន​ទីលាន​វាយ​កូន​ហ្គោល ក្លិប​បាល់​ទាត់ និង​បាល់​បោះ ដែល​នឹង​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រក​ឃើញ​ថា ចំនួន​ផ្សារ​ទំនើប​ធៀប​ជាមួយ​មនុស្ស​ម្នាក់​នៅ​កម្ពុជា និង​ប្រទេស​ជិត​ខាង គឺ​ចំនួន​ផ្សារ​ទំនើប​នៅ​កម្ពុជា មាន​ទំហំ​តូច​នៅ​ឡើយ​ធៀប​នឹង​មនុស្ស​ម្នាក់​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បាន​ថ្លែង​ថា ចំនួន​ផ្សារ​ទំនើប​មិន​ទាន់​មាន​ច្រើន​នៅ​កម្ពុជា​នៅ​ឡើយ​ទេ យើង​ចង់​ឲ្យ​មាន​ផ្សារ​ទំនើប​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​របស់​យើង​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នានា​។ លោក​បន្ត​ថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​បាន​ទៅ​កាន់​ផ្សារ​ទំនើប​នៅ​ក្រុង​ភ្នំពេញ​ហើយ តែ​មិន​ទាន់​មាន​ចំនួន​ច្រើន​នោះ​ទេ​។

លោក​បន្ត​ថា​ ៖ «​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នានា អ្នក​វិនិយោគ​គួរ​គិត​គូរ​ពី​ការលក់​ផលិតផល​របស់​ខ្មែរ និង​ផលិត​ផល​ល្បីៗ​ពី​បរទេស​ឲ្យ​បាន​ច្រើន​»​។

លោក​បន្ត​ថា​ ៖ «​បច្ចុប្បន្ន​ផ្សារ​ទំនើប​នានា មិន​ទាន់​បំពេញ​បាន​នូវ​មុខ​ទំនិញ​ទាំង​នោះទេ​»​។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែង​ថា ការ​មក​ដល់​នៃ​ផ្សារ​ទំនើប​ថ្មីៗ​កាន់​តែ​ច្រើន វា​ជា​ដំណាក់​កាល​វិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​សង្គម ប៉ុន្តែ​អ្នក​ខ្លះ​បារម្ភ​ថា ផ្សារ​ទំនើប​ទាំង​នោះ នឹង​សម្លាប់​ផ្សារ​ប្រពៃណី​ក្នុង​ស្រុក ដូច​ជា​ផ្សារ​ធំ​ថ្មី ផ្សារ​អូរ​ឬ​ស្សី ផ្សារ​កណ្តាល​ជាដើម ប៉ុន្តែ​នេះ​ជា​និន្នាការ​ធម្មតា ដែល​ផ្សារ​ទាំង​នោះ​នៅ​រយៈ​ពេល ៥​ ទៅ ​១០​ ឆ្នាំ​ទៀត នឹង​វិវឌ្ឍន៍​ជា​ផ្សារទំ​នើប​ដោយ​ខ្លួន​ឯង ព្រោះ​នេះ​ជាទី​ផ្សារ​សេរី​។

លោក​បន្ត​ថា​៖ «​ផ្សារ​ទំនើប​ថ្មីៗ​ច្រើន ឬ​មិន​ច្រើន វា​អាស្រ័យ​លើ​អ្នក​វិនិយោគ ខណៈ​តម្រូវ​ការ​នៅ​តែ​មាន ព្រោះ​ខ្ញុំ​គិត​ថា ផ្សារ​ទំនើប​នៅ​ស្រុក​យើង​មិន​ទាន់​ច្រើន​ទេ ធៀប​ជាមួយ​ថៃ​នៅ​ជិតខាង​យើង ដើរ​តែ​ ៣០០ ​ទៅ​ ៥០០​ ម៉ែត្រ គឺ​មាន​ផ្សារ​ទំនើប​មួយ​ហើយ​»​។

លោក​បន្ត​ថា​៖ «​អ្វី​សំខាន់​គឺ​ផ្សារ​នៅ​ប្រទេស​ថៃ មិន​ពឹង​ផ្អែក​តែ​ប្រជាជន​ក្នុង​ស្រុក​ទេ គឺ​ពឹង​ផ្អែក​លើ​ភ្ញៀវទេសចរ និង​អ្នក​ជំនួញ​ក្រៅ​ស្រុក ព្រោះ​បើ​ពឹង​តែ​ប្រជាជន​ក្នុង​ស្រុក ផ្សារ​ទាំង​នោះ​មិន​ទទួល​ជោគជ័យ​ទេ​»​។

នៅ​ពេល​និយាយ​ពី​ភាព​ទាក់ទាញ​នៃ​ផ្សារ​ទំនើប​នៅ​កម្ពុជា លោក គីម ហ៊ាង បាន​លើក​ជា​សំណួរ​ថា តើ​ផ្សារ​យើង​ទាក់ទាញ​ភ្ញៀវ​បរទេស​ឬ​អត់​? តើ​ផ្សារ​ទាំង​នោះ​លក់​ទំនិញ​បរទេស ឬ​ទំនិញ​ក្នុង​ស្រុក​? បើ​ផ្សារ​ទាំង​នោះ​លក់​ទំនិញ​បរទេស​ដូច​តែ​ប្រទេស​របស់​ពួក​គេ​មាន​ដែរ​វា​មិន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​ឡើយ​។ ហេតុ​នេះ​ផ្សារ​ទំនើប​ក្នុង​ស្រុក គួរ​លក់​ផលិតផល​ក្នុង​ស្រុក​ដែល​មាន​គុណភាព​ខ្ពស់ៗ​។

លោក ប៉ែន សុខគា នាយក​ផ្នែក​វាយ​តម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​បាន​ថ្លែង​ថា ការ​វិនិយោគ​លើ​ផ្សារ​ទំនើប​នៅ​កម្ពុជា​កើន​ឡើង ដោយ​សារ​កម្លាំង​ទិញ​កើន​ឡើង ស្រប​ពេល​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​ប្រជា​ពលរដ្ឋ​កំពុង​កើន​ឡើង ដែល​ធ្វើ​ឲ្យ​កម្លាំង​ទិញ​នៅ​កម្ពុជា​បាន​កើន​ឡើង​ព្រម​គ្នា​ផង​ដែរ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​បន្ត​ថា​៖ «​កំណើន​ប្រជា​ពលរដ្ឋ​ក្នុង​ទីក្រុង និង​ការ​កើន​ឡើង​នូវ​ក្រុម​ប្រជាជន​វណ្ណៈ​កណ្តាល ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ អន្តរជាតិ​នានា​ធ្វើ​ការ​វិនិយោគ​លើ​ផ្សារ​ទំនើប​នៅ​កម្ពុជា​»៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chorm Chao,Porsenchey
USD 290,000.00
Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00

CVEA MEMBERS