ការ​សិក្សា​បង្ហាញ​ថា ​៖ ទីផ្សារ​ផ្ទះ​ល្វែង​នៅ​ថេរ ខណៈ​ខុនដូ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ ​២០១៧

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTrust។ SUPPLIED

ខណៈ​ដែល​មនុស្ស​ជំនាន់​ថ្មី ស្ថិត​ក្នុង​វ័យ​ជ្រើសរើស​គូរ​ស្រករ និង​ការ​សម្រេច​ចិត្ត​សាង​អនាគត បន្ទាប់​ពី​ពួក​គេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បង្កើត​គ្រួសារ​ផ្ទាល់​ខ្លួន​ពី​គ្រួសារ ការ​វិនិយោគ​លើ​ទីផ្សារ​អចលនទ្រព្យ​ជា​ពិសេស​លំនៅឋាន គឺជា​ទ្រព្យ​សម្បត្តិ​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​គ្នា​។

យោង​តាម​លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTrust Appraisal គម្រោង​ថ្មី​នៃ​ផ្ទះ​ជាប់​ដី ដែល​បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៧ មាន​កំណើន ២៧​ភាគរយ ដែល​ស្មើ​នឹង​ ១៨ ០០០​ យូនីត នៅ​ទូទាំង ៧​ ខេត្ត​ក្រុង​សំខាន់ៗ​។

នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ ផ្ទះ​ជាប់​ដី ត្រូវ​បាន​បែង​ចែក​ជា​៤​ប្រភេទ ដូច​ជា ផ្ទះ​ល្វែង​ជួរ​មុខ (purpose-built shophouse) ផ្ទះ​ល្វែង​ធម្មតា​នៅ​ក្នុង​បុរី (residential link-house) ផ្ទះ​វីឡា​ភ្លោះ​(semi-detached) និង​ផ្ទះ​វីឡា​ទោល​(single-detached)​។ ចំណែក​ប្រភេទ​បន្ទប់​ខុន​ដូ​មាន ៥​ប្រភេទ ដូចជា យូនីត​ខុនដូ មាន​បន្ទប់​គេង​១ (one bed-room or studio), បន្ទប់​គេង​២ (two-bedroom) បន្ទប់​គេង​៣ (three-bedroom) បន្ទប់​គេង​៤ (four-bedroom) និង​បន្ទប់​វីឡា​ខុនដូ (Penthouse)​។

លោក សីហា បាន​ឲ្យ​ដឹងថា​ ៖ «តួលេខ ​​នៃ​ចំនួន​គម្រោង​ផ្ទះ​លែ្វង​ដែល​បាន​បញ្ចប់​កាលពី​ឆ្នាំ​ ២០១៦ នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជិត ​១៣០០០ ​យូនីត ខណៈ​​ពេល​ដែល​មាន​ចំនួន​ផ្ទះ​ល្វែង​ដែល​បាន​សាងសង់​រួច​ហើយ​មាន​ចំនួន ១៤ ០០០ ដែល​ស្មើ​នឹង​ ១១​ ភាគរយ​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ហើយ​តួលេខ​នេះ​មិន​បាន​រាប់​បញ្ចូល​ពី​ចំនួន​ផ្ទះល្វែង​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ឡើយ​»​។

លោក​បន្ថែម​ថា សម្រាប់ ៧​ខេត្ត​ក្រុង​សំខាន់ៗ ទីផ្សារ​ផ្ទះ​នៅ​តាម​ខេត្ត​ទើប​នឹង​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​ថ្មីៗ ហើយ​ត្រូវ​បាន​គេ​ដាក់​លក់​ចំនួន​ ១៨ ០០០ ​យូនីត វា​ជា​ចំនួន​​លក់​ថ្មី​នៅ​ឆ្នាំ​ ២០១៧ ដោយ​រាប់​បញ្ចូល​ទាំង​នៅ​ខេត្ត​ សៀមរាប បន្ទាយ​មានជ័យ ​(​ក្រុង​ប៉ោយប៉ែត​) បាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះសីហនុ ជាដើម​។ ការ​ផ្គត់ផ្គង់​ដែល​បាន​បញ្ចប់ និង​កំពុង​បន្ត​ទៅ​បញ្ចប់​មាន​ចំនួន​ ១៤៩ ៧០០ ​យូនីត គិត​ចាប់ពី​ឆ្នាំ​ ២០០១ រហូត​ដល់​ឆ្នាំ ​២០១៧ ​នេះ ដោយ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ចំនួន​ ២៧​ ភាគរយ ​កាលពី​ឆ្នាំ​ ២០១៦​។

យោង​តាម​របាយ​ការណ៍​ស្រាវជ្រាវ​ប្រចាំ​ឆ្នាំ​ ២០១៧​ នេះ បាន​បង្ហាញ​ថា ការ​បើក​គម្រោង​ថ្មី​របស់​វិស័យ​ខុនដូ​នៅ​ក្នុង​ឆ្នាំ​​ ២០១៧ មាន​ចំនួន​តែ​ ១​ ម៉ឺន​យូនីត ខណៈ​ពេល​ដែល​គម្រោង​ឆ្នាំ​ ២០១៦ មាន​ចំនួន​ ១៣ ០០០​ យូនីត​។

តាម​ការ​សិក្សា​នេះ គម្រោង​អគារ​ខុនដូ​ទាំង​បាន​បញ្ចប់​និង​មិន​ទាន់​បញ្ចប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ សរុប​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៦ មក​ដល់​សព្វ​ថ្ងៃ​មាន​ចំនួន​ ៦០ ៥០០ យូនីត ដូច្នេះ​ចំនួន យូនីត​របស់​អគារ​ខុនដូ​មាន​ការ​ថយចុះ។ ស្រប​ពេលដែល​គម្រោង​អគារ​ខុន​ដូ​នៅតាម​ខេត្ត​ទាំង​៧​មាន​តិចតួច​បំផុត ហើយ​ មាន​ចំនួន​តែ​ ៦ ០០០ ​យូនីត​ប៉ុណ្ណោះ គិត​តាំងពី​ពេល​ចាប់ផ្តើម​លក់​គម្រោង​កាល ​២ ​​ឆ្នាំមុន​មក​។

លោក​បន្តថា ទន្ទឹម​នឹង​តម្រូវ​ការ​ផ្ទះ​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​អ្នក​ដែល​មាន​ចំណូល​ទាប និង​មធ្យម ការ​ផ្គត់ផ្គង់​លំនៅឋាន​តម្លៃ​ទាប និង​តម្លៃ​មធ្យម​ក៏មាន​ការ​កើន​ឡើង​ផងដែរ​។

លោក​បន្ត​ថា​ ៖ «​នៅ​ឆ្នាំ​ខាង​មុខ សម្រាប់​គម្រោង​ផ្ទះ​ល្វែង​មាន​ស្ថានភាព​ថេរ​តាំងពី​ឆ្នាំ ​២០០១ ​មក​ម្ល៉េះ ហើយ​កំណើន​នៃ​ការ​ទិញ​ខ្លាំង​ជាង​គេ​ នៅ​ក្រោយ​ឆ្នាំ​ ២០១៣ រហូត​ដល់​ឆ្នាំ ២០១៧​ នេះ ប៉ុន្តែ​មាន​ការ​ធ្លាក់​ចុះ​បន្តិច​នៅ​ក្នុង​ឆ្នាំ ​២០០៩ ដោយ​សារ​វា​មាន​វិបត្តិ​ខ្លះៗ​»​។

លោក​បន្ត​ ៖ «​ទោះបីជា​ទីផ្សារ​នៃ​ការ​លក់​ផ្ទះ​បុរី​មាន​សម្ទុះ​ខ្លាំង គេ​សង្កេត​ឃើញ​ថា មាន​ការ​ថយ​ចុះ​សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​លើស​ពី ២០ ​ម៉ឺន​ដុល្លារ​ (ឡើង​ទៅ​) ហើយ​អ្នក​អភិវឌ្ឍន៍​ងាក​មក​វិនិយោគ​លើ​ផ្ទះ​ដែល​មាន​តម្លៃ តិច​ជាង ១០​ ម៉ឺន​ដុល្លារ​វិញ គឺ​សម្រាប់​អ្នក​មាន​ចំណូល​មធ្យម​»​។

លោក សីហា បាន​ឲ្យ​ដឹង​ថា ចំណែក​ទីផ្សារ​ខុនដូ​វិញ មិន​សូវ​មាន​ទីផ្សារ​ពី​ក្នុង​ស្រុក​ដោយ​សារ​បរិយាកាស​រស់នៅ​របស់​ប្រជាជន និង​បទពិសោធ​របស់​អ្នក​រស់​នៅ​នៅ​យឺត​ជាង​ប្រទេស​ជិត​ខាង ប៉ុន្តែ​នៅ​តែ​ជា​ទីផ្សារ​សម្រាប់​ជន​បរទេស​ខ្លះៗ​ដែរ​។ វិស័យ​នេះ​អាច​រីក​ចម្រើន​ទៅ​បាន​លុះ​ត្រា​តែ​មិន​មាន​ដី​ធ្វើ​ផ្ទះ​ជាប់​ដី​បាន ហើយ​វា​នឹង​ផ្លាស់​ប្តូរ​សម្រាប់​ការ​រស់នៅ​របស់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង​។

លោក​បន្ត​ ៖ «​សព្វ​ថ្ងៃ​នេះ ការ​បង់​ប្រាក់​សម្រាប់​ទិញ​ផ្ទះ​មាន​ភាព​ងាយ​ស្រួល ជា​ពិសេស​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​ដើម្បី​ទទួល​បាន​ផ្ទះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​»៕

Source From : Property Area

 

Latest News

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS