អ្នកជំនាញ​អចលនទ្រព្យ​អះអាងថា បច្ចេកវិទ្យា​មាន​តួនាទី​សំខាន់​ក្នុង​វិស័យនេះ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
​អ្នកនាង ហ្គ្រេ​ស រចនី​ហ្វុ​ង នាយិកា​ក្រុមហ៊ុន Century21 Cambodia

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន Century21 បានលើកឡើង​ស្រដៀង​គ្នា​ថា បច្ចេកវិទ្យា​កាន់តែ​ដើរតួនាទី​សំខាន់ ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​អ្នកផ្គង់ផ្គង់ និង​អ្នកត្រូវការ​ក្នុង​វិស័យ​អចលនទ្រព្យ។

អគ្គនាយក​ក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វីរៈ​ បានលើកឡើង​ក្នុង​ពិធី​ទទួល​ពានរង្វាន់ ដែល​បាន​ជូន​បណ្ដា​ការ​យា​ល័យ​របស់​ក្រុមហ៊ុន Century21  Cambodia នៅ​រសៀល​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា បច្ចេកវិទ្យា​ត្រូវកា​ជា​ចាំបាច់​ក្នុង​ការទិញ ដូរ​លក់​រឺ​ជួល ក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​វា​ចំណេញ​ទាំង​ពេលវេលា និង​ងាយស្រួល​ទៅដល់​អតិថិជន។

លោក​បន្តថា ការកើនឡើង​នូវ​ការទំនាក់ទំនង តាម​បណ្តាញ​បច្ចេកវិទ្យា កាន់​តែមាន​សារៈសំខាន់ ក្នុង​ការតភ្ជាប់​បណ្តាញ​ទំនាក់ទំនង ក៏ដូចជា​អាជីវកម្ម​ក្នុង​វិស័យនេះ។

លោក​ ហាក់ គីម​ថុង ប្រធាន​ទីផ្សារ Century 21 Dream Property ក៏​បញ្ជាក់​ដូចគ្នា​ផងដែរ​ថា បច្ចេកវិទ្យា​ពិតជា​សំខាន់ ក្នុង​ការធ្វើការងារ​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​សម្រាប់​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ខណៈពេលដែល​កេរ​ត្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន Century 21 មាន​ភាពល្បីល្បាញ និង​ផ្ដល់​ជា​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន។

ក្រុមហ៊ុន Century 21 ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្ដល់​សេវាកម្ម លក់ ជួល​អចលនទ្រព្យ​លំដាប់​ពិភពលោក ដែល​ត្រូវបាន​នាំចូល Master Franchise ពី​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន VTRUST GROUP កាលពី​ឆ្នាំ២០១៤ ដោយ​ដាក់ឈ្មោះCentury21 Cambodia។ គិត​មកទល់ពេលនេះ Century21 Cambodia បាន​លក់​Franchise ដល់​ក្រុមហ៊ុន​ចំនួន១៤នៅ​កម្ពុជា ក្នុងនោះ១១ក្រុមហ៊ុន​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ និង​សាខា​ក្រុមហ៊ុន​មួយទៀត គឺ​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ។ បន្ថែម​ពីនេះ ក្រុមហ៊ុន Century 21 Cambodia ក៏​នឹង​ពង្រីក​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ​របស់ខ្លួន ទៅកាន់​បណ្ដា​ខេត្ត​ក្រុង​ទាំង ២៥ក្នុង​ឆ្នាំ ២០១៨ខាងមុខ​ផងដែរ។

អ្នកនាង Grace Rachny Fong នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែងថា ការផ្តល់​ពានរង្វាន់​នេះ ជាការ​លើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​នានា ដែល​បាន​បំពេញការងារ​យ៉ាង​ល្អ ក្នុង​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា។ ពានរង្វាន់​នេះ​ផ្តោត​សំខាន់​លើ​ការសម្រេចបាន​នូវ​ល​ទ្ឋ​ផល​គាប់ប្រសើរ​ចំនួន​បី គឺ Top Performance, Top Agent, និង Top Service។

បច្ចុប្បន្ន​ក្រុមហ៊ុន Century21 បាន​ពង្រីក​ទៅកាន់៧៩ប្រទេស មាន​ការិយាល័យ​សរុប៧២៥០ និង​មាន​ភ្នាក់ងារ​ចំនួន​ជាង១៣ម៉ឺន​នាក់ នៅ​ទូទាំង​ពិភពលោក៕

Source From : Property Area

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month
Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00

CVEA MEMBERS